ខ្សែការពារ Kieran Trippier ចង់វិលត្រឡប់ទៅក្របខ័ណ្ឌ Premier League ខណៈរង់ចាំការផ្លាស់ប្តូរមក Manchester United

តារាឆ្នើមអង់គ្លេស Kieran Trippier កំពុងចង់វិលទៅកាន់ក្របខ័ណ្ឌ Premier League នៅរដូវក្តៅនេះ ខណៈដែលខ្សែការពារខាងស្តាំរង់ចាំមើលថាតើក្រុមបិសាចក្រហម Manchester United ធ្វើការដេញថ្លៃថ្មីសម្រាប់រូបគេឬអត់។យោងតាមការចេញផ្សាយរបស់ telegraph បានបង្ហាញថា ក្លិបបិសាចក្រហមបានបរាជ័យក្នុងការដេញថ្លៃដើម្បីចុះហត្ថលេខាលើ Kieran Trippier នៅរដូវក្តៅនេះដោយក្លិប Atletico Madrid ចង់បានប្រហែល៣០លានផោនសម្រាប់កីឡាករវ័យ៣០ឆ្នាំរូបនេះ។ Kieran Trippier នៅសល់មួយឆ្នាំទៀតលើកិច្ចសន្យាកុងត្រារបស់ Atletico Madrid ដែលរួមបញ្ចូលទាំងជម្រើសនៃការពន្យាពេល១២ខែផងដែរ ប៉ុន្តែអតីតកីឡាករក្លិប Tottenham Hotspur រូបនេះបានត្រៀមខ្លួនថា គាត់ចង់វិលត្រឡប់ទៅអង់គ្លេសវិញ។ គេយល់ថាក្លិបនៅ Premier League ពីរផ្សេងទៀតក្រៅពី Man United បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Trippier ដែរ ប៉ុន្តែការផ្លាស់ទៅកាន់ទឹកដី Old Trafford ត្រូវបានគេជឿជាក់ថាជាចំណូលចិត្តរបស់គាត់។ Trippier បានបំពេញតួនាទីយ៉ាងអស្ចារ្យសម្រាប់អង់គ្លេសក្នុងពានរង្វាន់យូរ៉ូ និងបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមពីខ្សែការពារឆ្វេង Luke Shaw របស់ក្រុមបិសាចក្រហមស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រទល់នឹងអុីតាលីផងដែរ។ ការលេងរបស់កីឡាកររូបនេះនៅក្នុងការប្រកួតដែលភាគច្រើនបានត្រឡប់មកវិញដែលរួមបញ្ចូលទាំងប្រធានក្រុមបិសាចក្រហម Harry … អាន​បន្ថែម ខ្សែការពារ Kieran Trippier ចង់វិលត្រឡប់ទៅក្របខ័ណ្ឌ Premier League ខណៈរង់ចាំការផ្លាស់ប្តូរមក Manchester United

កីឡាករវាយកូនហ្គោលប្រឈមមុខនឹងការដកសិទ្ធិបើបំពានពិធីសារណែនាំពីការការពារកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ The Open Championship ២០២១

អ្នករៀបចំការប្រកួតកីឡាវាយកូនហ្គោល R&A បាននិយាយថា កីឡាករចំនួន១៥៦នាក់នៅក្នុងព្រឹត្តិការណ៍ Open Championship នៅសប្តាហ៍នេះត្រូវបានគេប្រាប់ថា ពួកគេអាចនឹងត្រូវបានគេដកសិទ្ធិប្រសិនបើពួកគេរំលោភលើពិធីសារនៃការការពារការឆ្លងជំងឺកូវីដ–១៩។ កីឡាករទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យចូលហាង, ភោជនីយដ្ឋាន ឬផ្សារទំនើប ហើយត្រូវស្នាក់នៅក្នុងសណ្ឋាគារដែលបានអនុញ្ញាត ឬកន្លែងស្នាក់នៅឯកជនដែលមានកំណត់សម្រាប់មនុស្ស៤នាក់។ នាយកប្រតិបត្តិ R&A លោក Martin Slumbers បាននិយាយថា “វាប្រហែលជាមិនអាចជៀសរួចទេដែលពួកគេនឹងប្រឈមមុខនឹងបញ្ហា។មិនមែនជាយើងជាអ្នកបង្កើតច្បាប់ទេ តែជាច្បាប់ចក្រភពអង់គ្លេស។ ខ្ញុំរំពឹងថាអ្នកចូលរួមប្រកួតនឹងមានប្រតិកម្ម និងដោះស្រាយតាមរបៀបប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវ”។ លោក Martin Slumbers បន្តថា “នៅពេលត្រូវបានគេសួរថា តើកីឡាករម្នាក់នឹងត្រូវបានគេដកសិទ្ធិប្រសិនបើពួកគេត្រូវបានគេប្រទះឃើញនៅក្នុងរង្គសាលនោះ? លោកបានឆ្លើយថា “ខ្ញុំគិតថាគាត់នឹងប្រឈមនឹងការដកសិទ្ធិមែន”។ នៅពេលត្រូវបានគេសង្កត់ធ្ងន់លើបញ្ហានេះ លោកអះអាងថា “ខ្ញុំបានរៀនធ្វើជាមន្ត្រី និងវិធានដែលអ្នកចង់យល់ពីកាលៈទេសៈ ប៉ុន្តែខ្ញុំមិនគិតថាវាជាបញ្ហាទេ។ ខ្ញុំគិតថាអ្នកប្រកួតដឹងពីហានិភ័យ ពួកគេមិនចង់ដាក់កីឡាករផ្សេងទៀតទេ”។ អ្វីដែលអាក្រក់បំផុតដែលអ្នកចូលរួមប្រកួតអាចទទួលបានគឺកីឡាករម្នាក់ត្រូវបានគេតាមដាន ព្រោះការប្រកួតរយៈពេល១០ថ្ងៃដើម្បីជ្រើសរើសជើងឯក។ ព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលនេះនឹងមានអ្នកទស្សនារហូតដល់៣២,០០០នាក់ដែលត្រូវបានអនុញ្ញាតឱ្យទស្សនានៅជិតទីលាន Kent នៅរៀងរាល់ថ្ងៃនៃកម្មវិធី The Open Championship ដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ហើយលោក Slumbers បានចង្អុលបង្ហាញថាមានភាពខុសគ្នាសម្រាប់កីឡាករ និងអ្នកទស្សនា ហើយត្រូវបានឃ្លាំមើលសកម្មភាពដោយមន្ត្រីរដ្ឋាភិបាល។ លោកអះអាងថា … អាន​បន្ថែម កីឡាករវាយកូនហ្គោលប្រឈមមុខនឹងការដកសិទ្ធិបើបំពានពិធីសារណែនាំពីការការពារកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ The Open Championship ២០២១

ក្រុមកីឡាបាល់ទាត់នារីនឹងលុតជង្គង់មុនពេលចាប់ផ្តើមប្រកួតនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ

ក្រុមកីឡាបាល់ទាត់នារីរបស់ចក្រភពអង់គ្លេសនឹងលុតជង្គង់មុនពេលការប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនៅខែនេះ។នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport។ កាលពីដើមខែនេះវាត្រូវបានគេប្រកាសអំពីច្បាប់ជុំវិញអត្តពលិកដែលតវ៉ានៅព្រឹត្តិការណ៍ក្នុងទីក្រុងតូក្យូ២០២០ ត្រូវបានបន្ធូរបន្ថយដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ លោកស្រី Hege Riise គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិអង់គ្លេសបាននិយាយថា ក្រុមទាំងអស់រួបរួមគ្នាក្នុងការសម្រេចចិត្តធ្វើកាយវិការដោយលុតជង្គង់មួយមុនចាប់ផ្តើមការប្រកួតមកដល់។ យើងរីករាយដែល IOC បានទទួលស្គាល់សារៈសំខាន់ទម្រង់នៃសេរីភាពក្នុងការបញ្ចេញមតិនេះ។ អ្នកលេងនៅក្នុងប្រកួតទាំងស្ត្រីនិងបុរសបានលត់ជង្គង់ដើម្បីបង្ហាញពីភាពអយុត្តិធម៌ក្នុងការប្រកាន់ពូជសាសន៍។ លោកស្រីបានបន្តថា “យើងទាំងអស់គ្នារួបរួមគ្នាក្នុងការសំរេចចិត្តបន្តធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីលើកកម្ពស់ការយល់ដឹងអំពីការរើសអើងជាតិសាសន៍ និងការរើសអើងគ្រប់រូបភាពទាំងអស់ឈរដោយសាមគ្គីភាព និងឯកភាពជាមួយមនុស្សទាំងអស់ដែលរងគ្រោះ”។ លោកស្រីបន្ថែមថា “យើងដឹងច្បាស់ថាការលុតជង្គង់គឺជានិមិត្តរូបសំខាន់មួយនៃការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងការរើសអើងភាពអយុត្តិធម៌ និងវិសមភាពនៅក្នុងសង្គម”។ លោក Andy Anson ប្រធានសមាគមអូឡាំពិកអង់គ្លេសក៏បានអះអាងដែរថា ការលុតជង្គង់ពីសំណាក់ក្រុមកីឡាបាល់ទាត់ស្ត្រីរបស់យើងកំពុងបញ្ចូលតម្លៃនៃក្រុមជម្រើសជាតិរបស់យើង។ យើងបានស្វាគមន៍ការបំភ្លឺថ្មីៗដែលផ្តល់ដោយ IOC ។ … អាន​បន្ថែម ក្រុមកីឡាបាល់ទាត់នារីនឹងលុតជង្គង់មុនពេលចាប់ផ្តើមប្រកួតនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ

អបអរសាទរដៃគូសម្តែង រចនា រ៉ាវឌី និងលោក ព្រីន ក៏ជាសះស្បើយពីជំងឺកូវីដ១៩ហើយ

 ភ្នំពេញ៖ សូមចូលរួមអបអរសាទរសម្រាប់ដៃគូសម្តែងដ៏សាកសមគឺ កញ្ញា រចនា រ៉ាវឌី និងលោក ព្រីន ក្រោយពីទទួលបានដំណឹងថា ពួកគេបានជាសះស្បើយពីជំងឺកូវីដ១៩ហើយ។ ដំណឹងរីករាយនេះបានធ្វើឲ្យអ្នកគាំទ្រពួកគេរីករាយជាខ្លាំងក្រោយពីប៉ុន្មានថ្ងៃមុនេះនមានការភ្ញាក់ផ្អើលព្រោះតែដំណឹងថា … អាន​បន្ថែម អបអរសាទរដៃគូសម្តែង រចនា រ៉ាវឌី និងលោក ព្រីន ក៏ជាសះស្បើយពីជំងឺកូវីដ១៩ហើយ

ផ្ទុះការឆ្លងជំងឺកូវីដ-១៩នៅសណ្ឋាគារនៅជប៉ុនដែលប្រតិភូកីឡាករស្នាក់នៅដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិក

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធ ទី១៤ កក្កដាថា មានករណីរកឃើញការជំងឺកូវីដ-១៩ ត្រូវបានគេរកឃើញនៅសណ្ឋាគារជប៉ុនដែលសមាជិកក្រុមកីឡាអូឡាំពិករាប់សិបនាក់កំពុងស្នាក់នៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ មន្ត្រីសាលាក្រុងបាននិយាយថា បុគ្គលិក៧នាក់នៅសណ្ឋាគារក្នុងទីក្រុង Hamamatsu ភាគនិរតីនៃទីក្រុងតូក្យូបានធ្វើតេស្តវិជ្ជមាន … អាន​បន្ថែម ផ្ទុះការឆ្លងជំងឺកូវីដ-១៩នៅសណ្ឋាគារនៅជប៉ុនដែលប្រតិភូកីឡាករស្នាក់នៅដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិក

សេចក្ដីសម្រេចស្ដីពីការដាក់ចេញវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង !

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្ទឹងត្រែង ការដាក់ចេញវិធានការរដ្ឋបាល ផ្អាកជាបណ្ដោះអាសន្នសកម្មភាពអាជីវកម្មលក់ដូរអាហារ -ភេសជ្ជៈ គ្រឿងស្រវឹង អាហារដា្ឋន … អាន​បន្ថែម សេចក្ដីសម្រេចស្ដីពីការដាក់ចេញវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង !

Update ៖ ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់អណ្តែតក្នុងទឹកស្ទឹងសង្កែ

ខេត្តបាត់ដំបង៖  សាកសពស្ត្រីម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតក្នុងទឹកស្ទឹងសង្កែ សង្ស័យជាករណីស្រវឹងស្រាហែលទឹកលេងបណ្តាលឲ្យលង់ស្លាប់។  ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២១ នៅត្រង់ចំណុចខាងមុខវេទិកាអុំទូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ … អាន​បន្ថែម Update ៖ ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់អណ្តែតក្នុងទឹកស្ទឹងសង្កែ

សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥នាក់ ករណីជាសះស្បើយចំនួន ១៧ នាក់ និងករណីស្លាប់ ១នាក់

ខេត្តបាត់ដំបង៖  រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំង អស់ឱ្យបានជ្រាបថា  នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន … អាន​បន្ថែម សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥នាក់ ករណីជាសះស្បើយចំនួន ១៧ នាក់ និងករណីស្លាប់ ១នាក់

សេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី

ប្រទេសម៉ាឡេស៊ី៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សូមជម្រាបជូនដំណឹងដល់ ពលរដ្ឋ ពលករ-ពលការិនីខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ីជ្រាបថា រដ្ឋាភិបាល ម៉ាឡេស៊ីបានសម្រេចបន្តកម្មវិធី Repatriation … អាន​បន្ថែម សេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី

ក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវទុកដាក់សំណល់ថ្មពិលឱ្យបានត្រឹមត្រូវ !

ភ្នំពេញ៖ ក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវទុកដាក់សំណល់ថ្មពិលឱ្យបានត្រឹមត្រូវ និងអាចយកមកដាក់នៅក្នុងធុងតាមទីតាំងមួយចំនួនដែលបានរៀបចំនៅតាមទីសាធារណៈ ផ្សារទំនើប និងតាមស្ថានីយប្រេងឥន្ឌនៈនានាក្នុងរាជធានីភ្នំពេញ។ ការអំពាវនាវនេះធ្វើឡើងតាមរយៈរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា … អាន​បន្ថែម ក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវទុកដាក់សំណល់ថ្មពិលឱ្យបានត្រឹមត្រូវ !

Roger Federer និង Johanna Konta ដកខ្លួនចេញពីព្រឹត្តិការណ៍អូឡាំពិក

តាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃទី១៤ កក្កដានេះបានឲ្យដឹងថា ម្ចាស់ជើងឯក Grand Slam ចំនួន២០ដងគឺកីឡាករវាយតឺន្នីស Roger Federer និងកីឡាការិនីលេខ១ ជនជាតិអង់គ្លេស Johanna Konta បានដកខ្លួនចេញពីព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនៅរដូវក្តៅនេះ។ លោក Federer មានវ័យ៣៩ឆ្នាំបានរងរបួសដោយសារជង្គង់ដែលមានស្រាប់។ កីឡាករសញ្ជាតិស្វ៊ីសបានឈ្នះមេដាយមាសទ្វេដងនៅទីក្រុងប៉េកាំងកាលពីឆ្នាំ២០០៨ និងមេដាយប្រាក់ក្នុងឆ្នាំ២០១២ ដោយចាញ់ការប្រកួតផ្តាច់ព្រ័ត្រជាមួយ Andy Murray ។ … អាន​បន្ថែម Roger Federer និង Johanna Konta ដកខ្លួនចេញពីព្រឹត្តិការណ៍អូឡាំពិក

ខ្សែប្រយុទ្ធ Marcus Rashford របស់ Man Utd ខកខានមិនបានបង្ហាញខ្លួន២ខែដំបូងនៃរដូវកាលថ្មីដោយសាររបួស

ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United កីឡាករMarcus Rashford ប្រហែលជាមិនអាចលេងរហូតដល់ចុងខែតុលានេះទេ បន្ទាប់ពីសម្រេចចិត្តវះកាត់ស្មារបស់ខ្លួនដែលរងរបួស។Rashfordវ័យ២៣ឆ្នាំបានធ្វើការស្កេនកាលពីថ្ងៃអង្គារបន្ទាប់ពីរងរបួសគ្រាំដោយបញ្ហានៅពាក់កណ្តាលរដូវកាល ២០២០-២០២១ ។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ខ្សែប្រយុទ្ធរូបនេះបានសម្រេចចិត្តវះកាត់ ដូច្នេះការសម្រាកអាចនឹងមានរយៈពេល២ខែ ដោយមិនបានបង្ហាញខ្លួនក្នុងដើមរដូវកាលថ្មីនេះទេ។ទោះយ៉ាងណាក៏ដោយគ្រូពេទ្យមិនទាន់សន្និដ្ឋានច្បាស់លាស់នៅឡើយទេពីស្ថានភាពស្មារបស់គាត់។ គេបានរំពឹងទុកថា Rashford នឹងត្រូវអវត្តមានរយៈពេល១២សប្តាហ៍ដែលវានឹងក្លាយជារឿងដ៏គួរឱ្យបារម្ភចំពោះលោក Ole Gunnar Solskjaerគ្រូបង្វឹករបស់ក្រុម Man … អាន​បន្ថែម ខ្សែប្រយុទ្ធ Marcus Rashford របស់ Man Utd ខកខានមិនបានបង្ហាញខ្លួន២ខែដំបូងនៃរដូវកាលថ្មីដោយសាររបួស