ឆ្លងចរន្តឆក់ស្លាប់ក្បែរមាត់ស្រះខាងត្បូងផ្ទះ ពេលដែលយកម៉ូទ័រទៅបូមទឹក

ខេត្តពោធិ៍សាត់ ៖ បុរស១នាក់បានស្លាប់បាត់បង់ជីវិត នៅពេលក្រុមគ្រួសារព្យាយាមបញ្ជូនទៅសង្រ្គោះ ខណៈជនរងគ្រោះយកម៉ូទ័រទៅបូមទឹកស្រះខាងត្បូងផ្ទះ ប៉ុន្តែជាអកុសលបានឆ្លងចរន្តអគ្គិសនីឆក់បែបនេះ ។ ករណីគ្រោះថ្នាក់ឆ្លងចរន្តអគ្គិសនីឆក់មនុស្សស្លាប់នេះ បានកើតឡើងនាព្រឹកថ្ងៃសៅរ៍ ១៤រោច … អាន​បន្ថែម ឆ្លងចរន្តឆក់ស្លាប់ក្បែរមាត់ស្រះខាងត្បូងផ្ទះ ពេលដែលយកម៉ូទ័រទៅបូមទឹក

មេធាវីអាមេរិកជាង​១ពាន់នាក់ចុះហត្ថលេខាថ្កោលទោសលោកត្រាំ​ដែលប្រកាសថាមានការបន្លំក្នុងការបោះឆ្នោត

មេធាវីអាមេរិក​ជាង​១ពាន់នាក់បានចុះហត្ថលេខាលើលិខិតថ្កោលទោសលោកត្រាំ​ដែលប្រកាសថា ការបោះឆ្នោត​មានបន្លំសន្លឹកឆ្នោត ដែលជាការប្រកាសគ្មានភស្តុតាង​ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់​។ ក្រៅពីមេធាវី នៅមាន ចៅក្រម រដ្ឋអាជ្ញា​ សាស្ត្រាចារ្យ ច្បាប់…។ នៅក្នុងសេចក្តីប្រកាសរបស់ក្រុមមេធាវីបានបញ្ជាក់ថា​ … អាន​បន្ថែម មេធាវីអាមេរិកជាង​១ពាន់នាក់ចុះហត្ថលេខាថ្កោលទោសលោកត្រាំ​ដែលប្រកាសថាមានការបន្លំក្នុងការបោះឆ្នោត

សមត្ថកិច្ចចុះបង្ក្រាបភ្លាម និងណែនាំៗ ទីតាំងផឹកស៊ីបង្កសំឡេងរំខាន៤កន្លែង ក្រោយប្រជាពលរដ្ឋរាយការណ៍ជូន

ភ្នំពេញ ៖ នៅវេលាម៉ោង​ ១១ និង០៥នាទីយប់​ ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០២០ ទីតាំងផឹកសុីបង្កសំឡេងរំខាន៤កន្លែងផ្សេងគ្នា នៅសង្កាត់ស្រះចក … អាន​បន្ថែម សមត្ថកិច្ចចុះបង្ក្រាបភ្លាម និងណែនាំៗ ទីតាំងផឹកស៊ីបង្កសំឡេងរំខាន៤កន្លែង ក្រោយប្រជាពលរដ្ឋរាយការណ៍ជូន

តើបងប្អូនស្គាល់ទេជាងគំនូរជើងចាស់ ដែលគូរស្លាកយីហោតាមរោងកុនធំៗក្នុងស្រុកខ្មែរ ?

ភ្នំពេញ​៖ អ្នកដែលមានស្នាដៃដ៏ឆ្នើមដែលបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះច្រើនណាស់ ជាការពិតប្រសិនបើយើងងាកត្រឡប់បកក្រោយវិញ​បន្តិច​ ក្នុង​អំឡុង​ទសវត្សរ៍៨០ គ្រានោះប្រទេសកម្ពុជាយើង មិន​ទាន់​មាន​ការ​​ជ្រៀប​ចូល​នៅ​​បច្ចេក​វិទ្យា​ជឿន​លឿន ដូច​ពេល​បច្ចុប្បន្ននេះ​ទេ​។ ហើយគេ​សង្កេត​ឃើញ​ថា ​រាល់​រូប​ភាព​ក៏​ដូច​ជាផ្ទាំង​ផ្សព្វផ្សាយទាំង​អស់​​ដែល​គេ​ប្រើប្រាស់​​ក្នុង ការ​​ផ្សព្វផ្សាយខ្សែភាពយន្ត​​ថ្មី​ៗ នៅតាមរោងកុននានាជាច្រើន … អាន​បន្ថែម តើបងប្អូនស្គាល់ទេជាងគំនូរជើងចាស់ ដែលគូរស្លាកយីហោតាមរោងកុនធំៗក្នុងស្រុកខ្មែរ ?

អ្នកណាមិនភ័យមិនខ្លាចពេលឃើញបុរសម្នាក់បណ្ដើរខ្លាដើរលេងពេញផ្លូវ តែក្រោយមកគួរឲ្យហួសចិត្(មានវីដេអូ)ត

ចិន៖ ថ្មីៗនេះសត្វខ្លាមួយក្បាលត្រូវបានគេប្រទះឃើញដើរលើផ្លូវជាមួយនឹងម្ចាស់របស់វា ក្នុងទីក្រុង Zhangye នៃខេត្ត Gansu ដែលបង្កឲ្យអ្នកថ្មើរជើងដទៃទៀតមានការភ័យខ្លាចនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង តែក្រោយពីសង្កេតយូរៗទៅ​ ទើបដឹងថា វាមិនមែនជាសត្វខ្លាពិតប្រាកដនោះឡើយ គឺគ្រាន់តែជាសុនខមួយក្បាលប៉ុណ្ណោះ ពិតជារឿងគួរឱ្យហួសចិត្តមែន។ តាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា សុនខពូជ Caucasian shepherd មួយក្បាលនេះ … អាន​បន្ថែម អ្នកណាមិនភ័យមិនខ្លាចពេលឃើញបុរសម្នាក់បណ្ដើរខ្លាដើរលេងពេញផ្លូវ តែក្រោយមកគួរឲ្យហួសចិត្(មានវីដេអូ)ត

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្លិបមាន់ខ្នាយមាស Tottenham ត្រូវបានគេផ្តល់ឱកាសឱ្យចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិដាណឺម៉ាក Christian Eriksen អាយុ២៨ ឆ្នាំមកពីក្លិប Inter Milan ។ ២-Tottenham ក៏អាចត្រូវបានផ្តល់ជូនឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិវែល Gareth Bale វ័យ៣១ឆ្នាំលើកិច្ចព្រមព្រៀងអចិន្រ្តៃយ៍ពីក្លិប Real … អាន​បន្ថែម ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

Kante ជួយបារាំងឡើងវគ្គផ្តាច់ព្រ័ត្រកម្មវិធី National League ក្រោយយកឈ្នះព័រទុយហ្គាល់

កីឡាករ N’Golo Kante របស់ក្រុមតោខៀវ Chelsea បានរកគ្រាប់បាល់ឈ្នះសម្រាប់ក្រុមជម្រើសជាតិបារាំង ខណៈពួកគេបានផ្តួលក្រុមព័រទុយហ្គាល់ក្នុងក្របខ័ណ្ឌ Nations League កាលពីថ្ងៃសៅរ៍ និងបានកក់កន្លែងរបស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រ។ Kante បានត្រឡប់មកវិញនៅក្នុងជម្រើស១១នាក់ បន្ទាប់ពីបានចូលមកជំនួសនៅក្នុងការបរាជ័យកាលពីការប្រកួតមិត្តភាពជាមួយហ្វាំងឡង់ នៅក្នុងពាក់កណ្ដាលតង់ទី២។ ខ្សែប្រយុទ្ធរូបនេះបានរកគ្រាប់បាល់១គ្រាប់នៅនាទីទី៥៣ដែលជាគ្រាប់បាល់នាំឲ្យបារាំងឈ្នះព័រទុយហ្គាល់១ទល់០។ ចំណែកកីឡាករ Cristiano Ronaldo ដែលនៅសល់៧ គ្រាប់ទៀតតាមទាន់កំណត់ត្រាស៊ុតបាល់បញ្ចូលទីគ្រាប់បាល់អន្តរជាតិរបស់កីឡាករអុីរ៉ង់ Ali Daeiគឺមិនមានឱកាសរកគ្រាប់បាល់បន្ថែមទៀតនោះទេក្នុងការប្រកួតកាលពីយប់មិញ។ លទ្ធផលនេះមានន័យថា បារាំងឡើងទៅឈរនៅលើកំពូលតារាង ដោយនៅសល់១ប្រកួតទៀត ខណៈដែលស៊ុយអែតឈ្នះ ២-១ លើក្រូអាតក្នុងការប្រកួតផ្សេងទៀតនៅថ្ងៃសៅរ៍មានន័យថា នៅតែមានការប្រយុទ្ធដើម្បីចៀសវាងការកាត់ចោល។ ក្រៅពីលទ្ធផលនេះការប្រកួតរវាងក្រុមផ្សេងៗទៀតក្នុងព្រឹត្តិការណ៍ National League ក៏មានក្រុមខ្លាំងៗផងដែរដោយក្រុមអាល្លឺម៉ង់បានយកឈ្នះអ៊ុយក្រែន៣ទល់១, ស៊ុយអែតឈ្នះក្រូអាត២ទល់១ … អាន​បន្ថែម Kante ជួយបារាំងឡើងវគ្គផ្តាច់ព្រ័ត្រកម្មវិធី National League ក្រោយយកឈ្នះព័រទុយហ្គាល់

ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati បានចេញពីមន្ទីរពេទ្យក្រោយវះកាត់របួសជោគជ័យ

ខ្សែប្រយុទ្ធ Ansu Fati របស់ក្រុមBarcelona ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យកាលពីរសៀលថ្ងៃសៅរ៍បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យកាលពី ថ្ងៃចន្ទដោយវេជ្ជបណ្ឌិត Ramon Cugat ។ កីឡាករវ័យក្មេងរបស់ក្រុម Barcelona រូបនេះបានរងរបួសជង្គង់ខាងឆ្វេងរបស់គាត់ពេលប្រកួតជាមួយក្រុម Real Betis កាលពីចុងសប្តាហ៍មុនហើយគាត់នឹងត្រូវអវត្តមានរយៈពេល៤ខែសម្រាប់ក្រុមBarcelona ។ ក្រុមវេជ្ជបណ្ឌិតបានពិចារណាថា ដោយសារតែស្ថានភាពនៃសន្លាក់ជង្គង់របស់កីឡាកររូបនេះមិនមានបញ្ហាធ្ងន់ធ្ងរដល់សរសៃធ្វើឲ្យក្រុមគ្រូពេទ្យបានវះកាត់ទទួលបានជោគជ័យនឹងជាសះស្បើយរយៈពេល៣-៤ខែទៀត។ ទន្ទឹមនឹងនេះដែរគ្រូបង្វឹកក្រុម Barcelona លោក Ronald Koeman បានបាត់បង់ខ្សែប្រយុទ្ធសំខាន់សម្រាប់ការប្រកួតរបស់គេនៅក្រុមBarcelona ខណៈដែល Fati អាចរកគ្រាប់បាល់បានចំនួន៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៣លើកមកទល់ពេលនេះ។ ខ្សែប្រយុទ្ធ Ansu Fati បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ជម្រើសជាតិអេស្ប៉ាញក្រោមការដឹកនាំរបស់លោក Luis Enrique សម្រាប់ការប្រកួតអន្តរជាតិនាពេលបច្ចុប្បន្ន។ ទោះយ៉ាងណា Ansu Fati ត្រូវដកខ្លួនចេញក្រោយទទួលរងរបួសពេលប៉ះក្រុម Betis ក្នុងការប្រកួត La Ligaកន្លងទៅ ៕    ដោយ៖ភារៈ អាន​បន្ថែម ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati បានចេញពីមន្ទីរពេទ្យក្រោយវះកាត់របួសជោគជ័យ

ពលរដ្ឋរាប់សិបពាន់នាក់ដង្ហែរក្បួនបាតុកម្ម នៅទីក្រុងវ៉ាស៊ីនតោន​គាំទ្រលោកត្រាំ ឲ្យកាន់តំណែង​៤ឆ្នាំទៀត(មានវីដេអូ​)

ពលរដ្ឋអាមេរិករាប់សិបពាន់នាក់ ពាក់អាវក្រហម ​ស និងខៀវបានជួបជុំគ្នា​ ដង្ហែរក្បួនគាំទ្រ លោកត្រាំ​ នៅថ្ងៃទី​១៤ខែវិច្ឆិកា(ម៉ោងនៅអាមេរិក) គាំទ្រលោកត្រាំ បន្តកាន់តំណែងដឹកនាំអាមេរិក ថែមមួយអាណត្តិទៀត។ … អាន​បន្ថែម ពលរដ្ឋរាប់សិបពាន់នាក់ដង្ហែរក្បួនបាតុកម្ម នៅទីក្រុងវ៉ាស៊ីនតោន​គាំទ្រលោកត្រាំ ឲ្យកាន់តំណែង​៤ឆ្នាំទៀត(មានវីដេអូ​)

លោក​ ជុំ​ សារ៉ាយ​ ចៅសង្កាត់ភ្នំពេញថ្មី បន្តចុះចែកម៉ាសជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០​ បន្ទាប់ពីទទួលបានការណែនាំ ពីលោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខមក … អាន​បន្ថែម លោក​ ជុំ​ សារ៉ាយ​ ចៅសង្កាត់ភ្នំពេញថ្មី បន្តចុះចែកម៉ាសជូនប្រជាពលរដ្ឋ

កងរាជអាវុធហត្ថខេត្តក្រចេះឃាត់ខ្លួនមនុស្ស៣នាក់ករណីឆបោកជ្រើសរើសទ័ព

ខេត្តក្រចេះ៖ មនុស្សប្រុសស្រីចំនួន៣នាក់រួមទាំងរថយន្តស៊េរីទំនើបមួយគ្រឿងផងដែរនោះត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រចេះធ្វើការឃាត់ ខ្លួនដោយមានការសង្យ័យជាប់ពាក់ព័ន្ធករណីឆបោក រួចហើយបញ្ជូនទៅកាន់សាលាដំបូងខេត្ត។ ការឃាត់ខ្លួននោះសមត្ថកិច្ចបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆកាឆ្នាំ២០២០នៅតាមមូលដ្ឋានផ្ទាល់។ តាមប្រភពបានឱ្យដឹងថា ការឃាត់ខ្លួន នេះ គឺជាប់សង្យ័យពាក់ព័ន្ធករណីឆបោកជ្រើសរើសទ័ព … អាន​បន្ថែម កងរាជអាវុធហត្ថខេត្តក្រចេះឃាត់ខ្លួនមនុស្ស៣នាក់ករណីឆបោកជ្រើសរើសទ័ព

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដឹកនាំកម្លាំងផ្ទាល់ក្នុងបេសកកម្មចែកម៉ាសជូនប្រជាពលរដ្ឋលើកទី៣

ភ្នំពេញ៖ បន្ទាប់ពីចេញប្រតិបត្តិការចែកម៉ាស២ថ្ងៃជាប់គ្នារួចមក នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានទទួលម៉ាសបន្ថែម ចំនួន២ម៉ឺនសន្លឹកទៀតពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញយកទៅចែកជូនប្រជាពលរដ្ឋជាលើកទី៣ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគ … អាន​បន្ថែម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដឹកនាំកម្លាំងផ្ទាល់ក្នុងបេសកកម្មចែកម៉ាសជូនប្រជាពលរដ្ឋលើកទី៣