អ្នកចាំទីជម្រើសជាតិអ៊ីតាលី Gianluigi Donnarumma ជាកីឡាករសង្គ្រោះបាល់បានច្រើនជាងគេនៅយូរ៉ូ ខណៈ Ronaldo បានស្បែកជើងមាស

អ្នកចាំទីអ៊ីតាលី Gianluigi Donnarumma ត្រូវបានទទួលពានរង្វាន់ជាអ្នកសង្គ្រោះបាល់បានច្រើនជាងគេដែលផ្តល់ឲ្យដោយ Uefa សម្រាប់ការប្រកួតយូរ៉ូឆ្នាំ២០២០។ ចំណែកខ្សែប្រយុទ្ធ Cristiano Ronaldo ទទួលបានពានស្បែកជើងមាសក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើន(៥គ្រាប់)ជាងគេ។ … អាន​បន្ថែម អ្នកចាំទីជម្រើសជាតិអ៊ីតាលី Gianluigi Donnarumma ជាកីឡាករសង្គ្រោះបាល់បានច្រើនជាងគេនៅយូរ៉ូ ខណៈ Ronaldo បានស្បែកជើងមាស

សហព័ន្ធបាល់ទាត់អង់គ្លេសថ្កោលទោសពីការរើសអើងជាតិសាសន៍លើកីឡាករអង់គ្លេស Marcus Rashford, Jadon Sancho និង BukayoSaka

សមាគមកីឡាបាល់ទាត់អង់គ្លេស (FA ) បានថ្កោលទោសការរំលោភបំពានប្រកាន់ជាតិសាសន៍ដែលមានគោលបំណងអាក្រក់ទៅលើកីឡាករអង់គ្លេស Marcus Rashford, Jadon Sancho និង Bukayo Saka បន្ទាប់ពីការបរាជ័យចុងក្រោយនៃការប្រកួត Euro ឆ្នាំ២០២០ជាមួយប្រទេសប្រទេសអុីតាលី។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃចន្ទនេះ។ កីឡាករទាំង៣រូបបានខកខានក្នុងការស៊ុតបាល់ប៉េណាល់ទីក្នុងលទ្ធផល ៣-២ និងត្រូវបានដាក់គោលដៅនៅលើបណ្តាញសង្គមពីការរើសអើងជាតិសាសន៍បន្ទាប់ពីការប្រកួត។ FA បានអះអាងថា វាពិតជាគួរឱ្យរន្ធត់ណាស់ចំពោះការរំលោភបំពាននេះ។ កីឡាករអង់គ្លេសបានលុតជង្គង់មុនពេលប្រកួតយូរ៉ូដើម្បីបង្ហាញពីការប្រយុទ្ធប្រឆាំងនឹងវិសមភាពពូជសាសន៍។ FA បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមិនអាចដឹងច្បាស់ថានរណាម្នាក់នៅពីក្រោយឥរិយាបថគួរឱ្យស្អប់ខ្ពើមបែបនេះ មិនត្រូវបានស្វាគមន៍ក្នុងការដើរតាមក្រុមនោះទេ។ យើងនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រដល់កីឡាករដែលរងផលប៉ះពាល់ ខណៈដែលជំរុញឱ្យមានការដាក់ទណ្ឌកម្មយ៉ាងតឹងរឹងបំផុតដែលអាចធ្វើទៅបានសម្រាប់អ្នកដែលទទួលខុសត្រូវ”។ … អាន​បន្ថែម សហព័ន្ធបាល់ទាត់អង់គ្លេសថ្កោលទោសពីការរើសអើងជាតិសាសន៍លើកីឡាករអង់គ្លេស Marcus Rashford, Jadon Sancho និង BukayoSaka

អុីតាលីគ្រងជើងឯកទ្វីបអឺរ៉ុបជាលើកទី២ក្រោយខកខានរយៈពេល៥៣ឆ្នាំ

ប្រទេសអុីតាលីបានឈ្នះពានរង្វាន់ជើងឯកអឺរ៉ុប(យូរ៉ូ)ជាលើកទី២ ហើយជាលើកដំបូងក្នុងរយៈពេល ៥៣ឆ្នាំ (ឆ្នាំ១៩៦៨)។ វាជាគម្លាតវែងបំផុតក្នុងការឈ្នះជើងឯកយូរ៉ូដោយបានគ្រងជើងឯកនេះម្តងទៀតក្រោយពីយកឈ្នះក្រុមអង់គ្លេសក្នុងលទ្ធផលបាល់ប៉េណាល់ទី៣ទល់២។ តាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ការព្យាយាមរបស់អង់គ្លេសដើម្បីបញ្ចប់ការរង់ចាំរយៈពេល៥៥ឆ្នាំរបស់ពួកគេសម្រាប់ពានរង្វាន់ដ៏ធំមួយនេះបានបញ្ចប់ដោយការរងនូវការបរាជ័យក្នុងការស៊ុតបាល់ប៉េណាល់ទី ខណៈដែលប្រទេសអុីតាលីបានឈ្នះពានយូរ៉ូ២០២០នេះនៅឯកីឡដ្ឋាន Wembley ។ ការប្រកួតចាប់ផ្តើមបានតែ២នាទី ខ្សែការពារស្លាបរបស់ក្លិបបិសាចក្រហមLuke Shaw រកបានគ្រាប់បាល់នាំមុខ១គ្រាប់ឲ្យអង់គ្លេសក្នុងតង់ទី១ ដែលធ្វើឲ្យអង់គ្លេសមានក្តីសង្ឃឹមខ្ពស់។ … អាន​បន្ថែម អុីតាលីគ្រងជើងឯកទ្វីបអឺរ៉ុបជាលើកទី២ក្រោយខកខានរយៈពេល៥៣ឆ្នាំ

រថយន្តដឹកទំនិញបុកជាមួយរថយន្តដឹកដីរបួសមនុស្សម្នាក់ផ្អើលអ្នកភូមិទាំងព្រឹក

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹកបង្កឡើងដោយរថយន្តម៉ាកសាំយ៉ុងបើកឆ្លងកាត់ផ្លូវអាទិភាពខ្វះការប្រុងប្រយ័ត្នបានទៅបុកជាមួយរថយន្តម៉ាកហុីយ៉ាន់ដាយដឹកដីយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់រងរបួស ចំណែករថយន្តខូចខាតទាំងសងខាង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០២១លើផ្លូវជាតិលេខ១៣ក្រាលកៅស៊ូ ស្ថិតនៅត្រង់ចំណុភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នកបើករថយន្តបង្កហេតុមានឈ្មោះភោគ សុខា … អាន​បន្ថែម រថយន្តដឹកទំនិញបុកជាមួយរថយន្តដឹកដីរបួសមនុស្សម្នាក់ផ្អើលអ្នកភូមិទាំងព្រឹក

ប្រធានក្លិប Benfica ត្រូវបង់ប្រាក់៣លានអឺរ៉ូដើម្បីអាចបាននៅក្រៅឃុំក្រោមបទចោទប្រកាន់ ឆបោក និងលាងលុយកខ្វក់

  លោក Luis Filipe Vieira ដែលបានព្យួរតួនាទីជាប្រធានក្លិបលីគកំពូលព័រទុយហ្គាល់ Benfica បន្ទាប់ពីត្រូវបានឃុំខ្លួនសម្រាប់ស៊ើបអង្កេតលើការចោទប្រកាន់ពីបទឆបោក និងការលាងលុយកខ្វក់នឹងត្រូវបង់ប្រាក់ចំនួន៣លានអឺរ៉ូ (៣,៥៦លានដុល្លារ) … អាន​បន្ថែម ប្រធានក្លិប Benfica ត្រូវបង់ប្រាក់៣លានអឺរ៉ូដើម្បីអាចបាននៅក្រៅឃុំក្រោមបទចោទប្រកាន់ ឆបោក និងលាងលុយកខ្វក់

Ash Barty ជាស្ត្រីដំបូងរបស់អូស្រ្តាលីដែលគ្រងជើងឯក Wimbledonនៅឆ្នាំនេះ

  កីឡាការិនីលេខមួយពិភពលោក Ash Barty បានក្លាយជាស្ត្រីអូស្រ្តាលីដំបូងគេដែលឈ្នះពានរង្វាន់ឯកត្តជនក្នុងព្រឹត្តិការណ៍ Wimbledon នៅអង់គ្លេសអស់រយៈពេល៤១ឆ្នាំកាលពីថ្ងៃសៅរ៍ ១០ កក្កដា នៅពេលនាងបានផ្តួលកីឡាការិនីឆេក … អាន​បន្ថែម Ash Barty ជាស្ត្រីដំបូងរបស់អូស្រ្តាលីដែលគ្រងជើងឯក Wimbledonនៅឆ្នាំនេះ

កក្រើករាត្រីនេះ៖ អង់គ្លេសឬអុីតាលីជាអ្នកគ្រងជើងឯកទ្វីបអឺរ៉ុប(យូរ៉ូ)នៅឆ្នាំនេះ?

  ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងអង់គ្លេសនឹងអុីតាលីនៅរាត្រីរំលងអធ្រាត្រនេះ នឹងធ្វើឲ្យកក្រើកក្នុងពិភពបាល់ទាត់ពិភពលោក ដោយក្រុមទាំង២សុទ្ធតែជាក្រុមខ្លាំង និងឆ្លងកាត់ការប្រកួតវគ្គជម្រុះទាំងអស់ក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០។ យោងតាមតារាងផ្គូរផ្គងរបស់ soccerway និងតាមការចេញផ្សាយរបស់ BBC Sport … អាន​បន្ថែម កក្រើករាត្រីនេះ៖ អង់គ្លេសឬអុីតាលីជាអ្នកគ្រងជើងឯកទ្វីបអឺរ៉ុប(យូរ៉ូ)នៅឆ្នាំនេះ?

អាហ្សង់ទីនគ្រងជើងឯក Copa America ជាលើកទី១៥ ក្រោយខកខានរយៈពេល២៨ឆ្នាំ

ក្រុមជម្រើសជាតិអាហ្សង់ទីនបានឈ្នះពានរង្វាន់ធំលើកដំបូងរបស់ពួកគេក្រោយខកខានរយៈពេល២៨ឆ្នាំនៅព្រឹកថ្ងៃអាទិត្យទី១១ កក្កដានេះ នៅពេលដែលគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Angel Di Maria បានជួយឱ្យប្រទេសនេះទទួលបានជ័យជម្នះ ១-០ លើប្រទេសប្រេស៊ីល គ្រងជើងឯកCopa … អាន​បន្ថែម អាហ្សង់ទីនគ្រងជើងឯក Copa America ជាលើកទី១៥ ក្រោយខកខានរយៈពេល២៨ឆ្នាំ

ព្រឹទ្ធសភាហៃទីប្រកាសតែងតាំងប្រធានាធិបតីបណ្តោះអាសន្ន

ព្រឹទ្ធសភាប្រទេសហៃទី បានប្រកាសថា ប្រធានព្រឹទ្ធសភាលោក Joseph Lambert ត្រូវបានតែងតាំងធ្វើជាប្រធានាធិបតីបណ្តោះអាសន្ននៅក្នុងប្រទេសនេះ។ ប្រធានាធិបតីថ្មីនឹងស្បថចូលកាន់តំណែងដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលជាច្រើន និងថ្នាក់ដឹកនាំសង្គមស៊ីវីល ។ ប្រធានាធិបតី … អាន​បន្ថែម ព្រឹទ្ធសភាហៃទីប្រកាសតែងតាំងប្រធានាធិបតីបណ្តោះអាសន្ន

ចំនួនអ្នកឆ្លងនិងស្លាប់ដោយកូវីដ-១៩នៅមីយ៉ាន់ម៉ាកើនឡើង រុស្ស៊ីសន្យាផ្តល់វ៉ាក់សាំង២លានដូស

គណៈកម្មការហិរញ្ញវត្ថុមីយ៉ាន់ម៉ា បានប្រកាសឱ្យដឹងថា រុស្ស៊ីបានយល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន២លានដូសដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងខែកក្កដាឆ្នាំ២០២១នេះ។ ការសម្រេចផ្តល់វ៉ាក់សាំងក្រោយពេលឃើញប្រទេសមីយ៉ាន់ម៉ាមានករណីឆ្លងកូវីដ-១៩ និងស្លាប់កើនឡើងខ្ពស់។ កាលពីថ្ងៃទី៩ខែកក្កដា គឺជាថ្ងៃទី២ហើយដែលមីយ៉ាន់ម៉ាមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុត គឺមានជាង៤៣០០នាក់ … អាន​បន្ថែម ចំនួនអ្នកឆ្លងនិងស្លាប់ដោយកូវីដ-១៩នៅមីយ៉ាន់ម៉ាកើនឡើង រុស្ស៊ីសន្យាផ្តល់វ៉ាក់សាំង២លានដូស

ខ្សែការពារក្រុមហង្សក្រហម Virgil van Dijk និង Joe Gomez មានឈ្មោះក្នុងជំរុំហ្វឹកហាត់មុនបើករដូវកាល

ខ្សែការពារ Virgil van Dijk និង Joe Gomez ត្រូវបានគេដាក់ឈ្មោះនៅក្នុងក្រុមហង្សក្រហម Liverpool សម្រាប់ជំរំហ្វឹកហាត់មុនរដូវកាលរបស់ពួកគេនៅក្នុងប្រទេសអូទ្រីស។ ខ្សែការពារកណ្តាលទាំងពីរត្រូវបានអវត្តមានអស់រយៈពេលជាយូរមកហើយដោយមានរបួសជង្គង់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃ១០ កក្កដានេះ។ Van Dijk មានវ័យ៣០ឆ្នាំបានរងរបួសក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Everton កាលពីថ្ងៃទី១៧ ខែតុលា ខណៈដែលកីឡាករ Gomez មានវ័យ២៤ឆ្នាំបានរងរបួសនៅប្រទេសអង់គ្លេសកាលពីខែវិច្ឆិកា។ចំណែកកីឡាករ Ibrahima Konate ដែលបានចុះហត្ថលេខាក្នុងតម្លៃ៣៥លានផោនក៏ត្រូវបានដាក់បញ្ចូលក្នុងការហ្វឹកហាត់នេះផងដែរ។ អ្នកចាត់ការទូទៅក្លិបហង្សក្រហមលោក Jurgen Klopp បានដាក់ឈ្មោះក្រុមចំនួន៣៤នាក់សម្រាប់ជំរុំដោយកីឡាករ Van Dijk និង Gomez ត្រូវបានគេរំពឹងថានឹងចូលរួមនៅក្នុងវគ្គចែកពូល។ … អាន​បន្ថែម ខ្សែការពារក្រុមហង្សក្រហម Virgil van Dijk និង Joe Gomez មានឈ្មោះក្នុងជំរុំហ្វឹកហាត់មុនបើករដូវកាល

Man United ចង់នាំយក Kane ខណៈដែល Tottenhamស្នើសុំ១០០លានផោនបូកនឹងកីឡាករ២រូបទៀតជាថ្នូរនឹងការដោះដូរ

សារព័ត៌មាន football​ insider បានផ្សាយថា ក្លិបបិសាចក្រហម Man United ស្ថិតក្នុងជំហរដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Tottenhamកីឡាករ Harry Kane បន្ទាប់ពីការវិវត្ត និងមានទម្រង់លេងល្អនៅក្នុងព្រឹត្តិការណ៍យូរ៉ូ ។ ក្លិបយក្សនៃក្របខ័ណ្ឌ Premier League កំពុងតែជំរុញយ៉ាងខ្លាំងសម្រាប់ Kane ហើយមានឆន្ទៈចំណាយប្រាក់ច្រើនដើម្បីទទួលបានគាត់។ ប្រភពពីMan United បានឲ្យដឹងថា ពួកគេត្រូវបានផ្តល់ការលើកទឹកចិត្តដោយក្រុម Spurs ក្នុងអំឡុងពេលពិភាក្សាថ្មីៗនេះថា កិច្ចព្រមព្រៀងដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ Kane ឥឡូវនេះអាចធ្វើទៅបាន។ ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងបានស្នើសុំប្រាក់១០០លានផោនបូកនឹងកីឡាករ២រូបទៀតក្នុងការផ្លាស់ប្តូរនេះ។ ជំហរជាសាធារណៈរបស់ Tottenham គឺថា តារាឆ្នើមរបស់ពួកគេមិនមែនសម្រាប់លក់ទេ ខណៈដែលពួកគេបានប្រាប់គេថា វានឹងចំណាយជាទឹកប្រាក់ចំនួន១៥០លានផោនដើម្បី បង្ខំឲ្យ មានកិច្ចព្រមព្រៀងមួយ។ … អាន​បន្ថែម Man United ចង់នាំយក Kane ខណៈដែល Tottenhamស្នើសុំ១០០លានផោនបូកនឹងកីឡាករ២រូបទៀតជាថ្នូរនឹងការដោះដូរ