រកឃើញសពក្មេងស្រីម្នាក់ដែលបានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ទឹក នៅតំបន់ក្បាលឆាយហើយ

ខេត្តព្រះសីហនុ៖ នៅវេលាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ ក្មេងស្រីម្នាក់ដែលបានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ទឹក នៅតំបន់ក្បាលឆាយ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុបានរកឃើញហើយនៅវេលាម៉ោង … អាន​បន្ថែម រកឃើញសពក្មេងស្រីម្នាក់ដែលបានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ទឹក នៅតំបន់ក្បាលឆាយហើយ

Real Madrid ចាញ់ក្នុងទឹកដីថ្ងៃបើកឆាកវគ្គជម្រុះ Champions League ខណៈ Bayern Munich, Man City និង Liverpool ធ្វើបានល្អ

ការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌ UEFA Champions League កាលពីរាត្រីថ្ងៃទី២១ តុលា ក្រុម Real Madrid ដែលស្ថិតក្នុងពូលB … អាន​បន្ថែម Real Madrid ចាញ់ក្នុងទឹកដីថ្ងៃបើកឆាកវគ្គជម្រុះ Champions League ខណៈ Bayern Munich, Man City និង Liverpool ធ្វើបានល្អ

ធ្លាយរឿងកូនក្នុងផ្ទៃរបស់ ឌី សូនីតា មិនមែនជាតំណក់ឈាម អាឡិច ហ្សូរ៉ា នោះទេ

ភ្នំពេញ៖ តារាសម្តែង ឌី សូនីតា ទើបនឹងបង្ហាញខ្លួនទាំងមានផ្ទៃពោះជិតគ្រប់ខែកាលពីម្សិលមិញនេះដោយថែមទាំងអះអាងទៀតថាកូនក្នុងផ្ទៃនោះគឺជាតំណក់ឈាមរួមគ្នារវាងនាង និងតារាសម្តែង លោក អាឡិច ហ្សូរ៉ា។ ការបញ្ជាក់នេះធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងគ្រប់ៗគ្នា ។ … អាន​បន្ថែម ធ្លាយរឿងកូនក្នុងផ្ទៃរបស់ ឌី សូនីតា មិនមែនជាតំណក់ឈាម អាឡិច ហ្សូរ៉ា នោះទេ

Hazard អាចបន្តព្យាបាលរបួសរហូតដល់ក្រោយការសម្រាកប្រកួតអន្តរជាតិខែវិច្ឆិកា

កីឡាករ Eden Hazard មិនត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកទីលានមុនពេលសម្រាកប្រកួតលក្ខណៈអន្តរជាតិក្នុងខែវិច្ឆិកាទេ ខណៈដែលខ្សែប្រយុទ្ធរបស់ក្រុម Real Madrid រូបនេះមិនទាន់ ជាសះស្បើយពីរបួសនៅជើងខាងស្តាំរបស់គាត់នៅឡើយ។ ការរបួសពីដំបូងឡើយហាក់មិនអ្វីធំដុំទេប៉ុន្តែបានវិវត្តទៅជារបួសដែលមិនបានអនុញ្ញាតឱ្យកីឡាករអន្តរជាតិប៊ែលហ្ស៊ិករូបនេះបង្ហាញខ្លួនក្នុងរដូវកាល ២០២០-២០២១បាន។ ដូចដែលសារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយកាលពីសប្តាហ៍មុន Hazard នឹងមិនស្ថិតក្នុងការបោះចោលរបស់ អ្នកចាត់ការទូទៅលោកZinedine Zidane សម្រាប់ការប្រកួត Clasico នៅថ្ងៃសៅរ៍ទល់នឹង Barcelona នៅឯកីឡដ្ឋាន Camp Nou នោះទេ ប៉ុន្តែយ៉ាងហោចណាស់អតីតខ្សែប្រយុទ្ធក្រុម Chelsea រូបនេះនឹងត្រូវបានសម្រាករយៈពេល៣សប្តាហ៍ទៀត ។ ការឈប់សម្រាកដើម្បីបំពេញកាតព្វកិច្ចប្រកួតលក្ខណៈអន្តរជាតិលើកក្រោយនឹងត្រូវធ្វើឡើងនៅចន្លោះថ្ងៃទី១០ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ពោលគឺមួយឆ្នាំបន្ទាប់ពី Hazard បានរងរបួសកជើងបន្ទាប់ពីការប្រកួតក្នុងពានរង្វាន់ Champions … អាន​បន្ថែម Hazard អាចបន្តព្យាបាលរបួសរហូតដល់ក្រោយការសម្រាកប្រកួតអន្តរជាតិខែវិច្ឆិកា

នារីម្នាក់ត្រូវបានប្ដីអត់ខាន់ស្លា បាញ់សម្លាប់ក្នុងឡានតែត្រូវបានគេជួយសង្គ្រោះទាន់

ខេត្តសៀមរាប ៖ សាហាវម្ល៉េះលោកប្តី..! ខ្លួនឯងចេះស្រឡាញ់ជីវិត គេក៏ស្រឡាញ់ជីវិតគេដែរ ..! ប្រទេសមានច្បាប់ អ្នកឯងគេចមិនផុតពីក្រសែភ្នែកសមត្ថកិច្ចតាមប្រមាញ់ទេ គុកនឹងរកចាំអ្នកគ្រប់ពេល។  មានភាពភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលនារីម្នាក់ត្រូវបានប្ដីដែលមិនបានរៀបការបាញ់សម្លាប់នៅក្នុងឡាន។ហេតុការណ៍នេះបានកើតឡើងនៅភូមិគោកចាស់ … អាន​បន្ថែម នារីម្នាក់ត្រូវបានប្ដីអត់ខាន់ស្លា បាញ់សម្លាប់ក្នុងឡានតែត្រូវបានគេជួយសង្គ្រោះទាន់

ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០,០២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ

ខេត្តកណ្តាល៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកនេះថា៖ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង … អាន​បន្ថែម ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០,០២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ

លោករដ្ឋមន្ត្រី លឹម គានហោ ចូលរួមអមដំណើរ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា … អាន​បន្ថែម លោករដ្ឋមន្ត្រី លឹម គានហោ ចូលរួមអមដំណើរ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង

ម្ចាស់ជើងឯកពិភពលោករត់ចម្ងាយ៤០០ម៉ែត្ររងការចោទប្រកាន់ពីបទរំលោភបំពានប្រើប្រាស់សារធាតុញៀន

ម្ចាស់ជើងឯកពិភពលោកចម្ងាយ៤០០ម៉ែត្រ កីឡាការិនី Salwa Eid Naserបានទទួលការចោទប្រកាន់ពីបទរំលោភបំពានលើការប្រើប្រាស់សារធាតុញៀនរបស់នាងដែលត្រូវបានចោទដោយតុលាការវិន័យអត្តពលកម្មពិភពលោក។ កីឡាការិនីអត្តពលិកសញ្ជាតិបារ៉ែន វ័យ២២ឆ្នាំរូបនេះត្រូវបានព្យួរជាបណ្តោះអាសន្នកាលពីខែមិថុនា បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទ មិនធ្វើតេស្តគឺបាត់បង់ការធ្វើតេស្តប្រឆាំងសារធាតុញៀនចំនួន៤លើក។ ទោះយ៉ាងណាក៏ដោយការធ្វើតេស្តចំនួន៣លើកផ្សេងទៀតមិនបានធ្វើក្នុងរយៈពេល១២ខែ  ធ្វើឲ្យនាងរំលោភលើបទបញ្ញត្តិ និងលក្ខខណ្ឌរបស់អត្តពលកម្មពិភពលោក។ អង្គភាពសុចរិតភាពអត្តពលកម្ម (AIU) បានចោទប្រកាន់កីឡាការិនីNaser ពីបទមិនបានចូលរួមធ្វើតេស្តដែលរួមមានការបរាជ័យក្នុងការដាក់ឯកសារមួយ និងការខកខានការធ្វើតេស្តចំនួន៣លើកគឺចន្លោះថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២០ ។ ការស៊ើបអង្កេតមួយបានរកឃើញថា ការធ្វើតេស្តដែលខកខានមិនបានកើតឡើងដោយសារតែមន្រ្តីត្រួតពិនិត្យគ្រឿងញៀនម្នាក់ត្រូវបានគេភាន់ច្រលំ ព្រោះតែមន្ត្រីត្រួតពិនិត្យទៅកន្លែងស្នាក់នៅរបស់កីឡាការិនីខាងលើនៅប្លុកផ្ទះល្វែង ហើយរកមិនឃើញនាងដើម្បីឲ្យទៅពិនិត្យសុខភាពតាមកាលកំណត់នោះទេ។ AIU បានទុករយៈពេល៣០ថ្ងៃដើម្បីឲ្យភាគីខាងលើប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្ដាលកីឡា។ នៅក្នុងសេចក្តីសម្រេចរបស់រឿងក្តីនេះបានបង្ហាញថា “នេះគឺជាករណីមួយយ៉ាងធំហើយយើងសង្ឃឹមថាអត្តពលិកនឹងរៀនសូត្រពីបទពិសោធន៍ និងយកចិត្តទុកដាក់ចំពោះការព្រមានរបស់AIU។ អត្តពលិកមានកំហុស អាចប្រឈមនឹងការហាមឃាត់រយៈពេល២ឆ្នាំអាស្រ័យលើកម្រិតនៃកំហុស”។ គួរបញ្ជាក់ថា កីឡាការិនី Salwa Eid Naser ប្រើពេលវេលារត់៤៨,១៤ វិនាទីដែលជាពេលវេលាលឿនបំផុតទី៣ក្នុងប្រវត្តិសាស្រ្តដើម្បីដណ្តើមយកតំណែងជើងឯកពិភពលោករត់ចម្ងាយ៤០០ម៉ែត្រនៅទីក្រុងដូហា ក្នុងឆ្នាំ២០១៩។ នាងកើតនៅប្រទេសនីហ្សេរីយ៉ា ប៉ុន្តែបានប្តូរទីកន្លែងកំណើតទៅប្រទេសបារ៉ែននៅឆ្នាំ២០១៤ និងជាស្ត្រីអាស៊ីដំបូងគេដែលបានក្លាយជាជើងឯកពិភពលោកនៅក្នុងកីឡាអត្តពលកម្ម ៕ដោយ៖ភារៈ     អាន​បន្ថែម ម្ចាស់ជើងឯកពិភពលោករត់ចម្ងាយ៤០០ម៉ែត្ររងការចោទប្រកាន់ពីបទរំលោភបំពានប្រើប្រាស់សារធាតុញៀន

ការចរចាធ្វើឡើងនៅលើការប្រកួតក្របខ័ណ្ឌ European Super League ថ្មីដែលមានទឹកប្រាក់៤,៦ ពាន់លានផោន

កិច្ចពិភាក្សាបានកើតឡើងជុំវិញការបង្កើតថ្មីក្របខ័ណ្ឌSuper League របស់អឺរ៉ុបដែលមានទឹកប្រាក់ចំនួន៤,៦ពាន់លានផោនដែលពាក់ព័ន្ធនឹងក្រុមកំពូលៗ មកពីទូទាំងទ្វីបអឺរ៉ុប។ ប្រភពបានប្រាប់ប៊ីប៊ីស៊ីថា ការពិភាក្សានៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ប៉ុន្តែមានផែនការពាក់ព័ន្ធនឹងការជំនួសក្របខ័ណ្ឌ Champions League ជាមួយនឹងទម្រង់ថ្មីមួយ។ អ្នកនៅក្នុងកិច្ចពិភាក្សានេះបានបញ្ជាក់ពីការពិភាក្សាពាក់ព័ន្ធនឹងធនាគារ Wall Street JP JP Morgan ដែលជាអ្នកឧបត្ថម្ភធំ។ ប៉ុន្តែគម្រោងនេះត្រូវបានគេនិយាយថា នៅតែមានផ្លូវវែងឆ្ងាយ ហើយកិច្ចព្រមព្រៀងនេះប្រហែលជាមិនកើតឡើងឆាប់នោះទេ។ របាយការណ៍បានបង្ហាញថា ក្លិបចំនួន៥នៃក្របខ័ណ្ឌអង់គ្លេស Premier League រួមទាំងក្រុមម្ចាស់ជើងឯក Liverpool និង Manchester United ត្រូវបានរកឃើញជាអ្នកដែលនៅពីក្រោយផែនការជាមួយក្រុមបារាំង, អាល្លឺម៉ង់, អុីតាលី និងអេស្ប៉ាញក្នុងការចរចាអំពីការក្លាយជាសមាជិកស្ថាបនិកនៃការប្រកួតប្រជែងនេះ។ វាក៏ត្រូវបានគេរាយការណ៍ផងដែរថាក្របខ័ណ្ឌ English … អាន​បន្ថែម ការចរចាធ្វើឡើងនៅលើការប្រកួតក្របខ័ណ្ឌ European Super League ថ្មីដែលមានទឹកប្រាក់៤,៦ ពាន់លានផោន

លោកអូបាម៉ា៖ ប្រធានាធិបតីដូណាល់ ត្រាំ និយាយកុហក ប្រតិស្ឋរឿងជារៀងរាល់ថ្ងៃ​​

អតីតប្រធានាធិបតីអាមេរិក​បារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី​២១ខែតុលា​ បានទៅចូលរួមឃោស​​នាបោះឆ្នោតឲ្យលោកបៃឌិន ដោយលោកបានជំរុញឲ្យអ្នកគាំទ្រ​បន្តគាំទ្រឲ្យកាន់តែរឹងមាំ មិនត្រូវសំអាងទៅលើការស្ទង់មតិ​ថាមានប្រៀបនោះទេ។​ លោកអូបាម៉ា បានលើកឡើងថា​ ដូចជាកាលពីឆ្នាំ​២០១៦ លោកស្រី … អាន​បន្ថែម លោកអូបាម៉ា៖ ប្រធានាធិបតីដូណាល់ ត្រាំ និយាយកុហក ប្រតិស្ឋរឿងជារៀងរាល់ថ្ងៃ​​

ក្រុមបាតុករថៃដាក់ឱសានវាទឲ្យនាយករដ្ឋមន្ត្រីត្រូវចុះចេញពីតំណែងក្នុងរយៈពេល​៣ថ្ងៃ

ក្រុមបាតុករថៃកាលពីល្ងាចថ្ងៃទី​២១ ខែតុលា​ឆ្នាំ២០២០ បានស្នើដល់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ត្រូវតែលាលែងចេញពីតំណែងក្នុងរយៈពេល​៣ថ្ងៃ។ កាលពីយប់ថ្ងៃទី​២១ខែតុលា ក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាប្រមូលផ្តុំនៅមុខ​ស្តូបជ័យជម្នះ​នៅកណ្តាលទីក្រុងបាងកក​ ហើយនាំគ្នាដដ្ហែក្បួនចូលទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី​។ តំណាងក្រុមបាតុករបានប្រកាសថា​ នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា … អាន​បន្ថែម ក្រុមបាតុករថៃដាក់ឱសានវាទឲ្យនាយករដ្ឋមន្ត្រីត្រូវចុះចេញពីតំណែងក្នុងរយៈពេល​៣ថ្ងៃ

បើករថយន្តឡិចសុីសមិនប្រកាន់ស្ដាំបុករថយន្តកាមរីឆ្លាមបើកបញ្ច្រាសគ្នារបួសមនុស្ស២នាក់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តឡិចសុីសដែលបើកមិនប្រកាន់ស្ដាំទៅបុករថយន្តកាមរីឆ្លាមដែលកំពុងបើកបញ្ច្រាសទិសគ្នាពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិដោយរងរបួសមនុស្ស២នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥នាទីព្រលប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ១៣៦-១៣៧លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង … អាន​បន្ថែម បើករថយន្តឡិចសុីសមិនប្រកាន់ស្ដាំបុករថយន្តកាមរីឆ្លាមបើកបញ្ច្រាសគ្នារបួសមនុស្ស២នាក់នៅស្រុកស្វាយទាប