ទីផ្សារដោះដូរកីឡាករមានភាពខុសប្លែកគ្នាខ្លាំងណាស់នៅឆ្នាំនេះដែលធ្វើឱ្យកីឡាករមួយចំនួននៅតែមិនមានក្លិបចូលរហូតដល់ថ្ងៃផុតកំណត់ថ្ងៃទី៥ ខែតុលា ដែលជាថ្ងៃចុងក្រោយក្នុងការដោះដូរ។ ក្នុងនោះក៏មានគ្រូបង្វឹកកំពូលៗមួយចំនួនដែលនៅមិនទាន់បំពេញការងារមិនថាពួកគាត់បានបាត់បង់ការងារនាពេលថ្មីៗនេះ ឬក៏បានចេញពីការងារមួយរយៈពេលយូរក៏ដោយ។ ខាងក្រោមនេះគឺជាគ្រូបង្វឹកល្អៗ មានសមត្ថភាពខ្លាំងមួយចំនួនដែលនៅមិនទាន់មានក្លិបណាទាក់ទងឲ្យទៅដឹកនាំនៅឡើយ៖ ១-លោក Mauricio Pochettino អតីតគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវបានបណ្តេញចេញដោយក្លិបTottenham កាលពីខែវិច្ឆិកា ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារសំខាន់ៗភាគច្រើននៅក្នុងពិភពបាល់ទាត់អឺរ៉ុបចាប់តាំងពីពេលនោះមក។ គាត់បានបដិសេធក្លិប Benfica និងក្លិប Monaco ដែលរង់ចាំឱកាសឲ្យគាត់ទៅដឹកនាំ។ ២-លោក Massimiliano Allegri បន្ទាប់ពីរយៈពេល៥ឆ្នាំដ៏អស្ចារ្យនៅក្លិប Juventus គ្រូបង្វឹកជនជាតិអុីតាលីរូបនេះបានលាឈប់ពីមុខតំណែងរបស់លោកនៅចុងបញ្ចប់នៃរដូវកាល២០១៨-២០១៩ ។ គាត់ត្រូវបានត្រូវបានក្លិប Roma ទាក់ទងឲ្យទៅដឹកនាំ ប៉ុន្តែហាក់ដូចជាកំពុងរង់ចាំតំណែងរបស់លោក Thomas Tuchel នៅឯក្លិប Paris Saint-Germain ច្រើនជាង។ … អានបន្ថែម គ្រូបង្វឹកល្បីៗនៅតែស្វែងរកការងារដើម្បីដឹកនាំក្លិបមិនទាន់បាន