ចាក់សម្លាប់យាយជាប្រពន្ធ សង្ស័យរឿងដណ្ដើមលុយ៥០០០រៀលទិញស្រាផឹកមិនបាន

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់បានសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវករណីឃាតកម្មមួយ ក្នុងករណីប្ដីប្រើកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធ ដែលគេសង្ស័យអាចបណ្ដាលមកពីរឿងដណ្តើមលុយគ្នាចំនួន៥០០០រៀល ដើម្បីយកទៅទិញស្រាផឹកបន្ត ខណៈគេដឹងថាបុរសជាជនសង្ស័យស្រវឹងអ៊ួទីនួរជាប្រចាំ ឬផ្តើមចេញពីភ្លើងប្រចណ្ឌផងដែរ ។ … អាន​បន្ថែម ចាក់សម្លាប់យាយជាប្រពន្ធ សង្ស័យរឿងដណ្ដើមលុយ៥០០០រៀលទិញស្រាផឹកមិនបាន

សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត”សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-កីឡាកររបស់ក្រុមមាន់ខ្នាយមាស Tottenham បានស្រឡាំងកាំងបន្ទាប់ពីខ្សែបម្រើអង់គ្លេស Dele Alli ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងនៅ Paris St-Germain ។ ២-អនាគតរបស់ខ្សែការពារអាឡឺម៉ង់ Antonio Rudiger នៅឯក្លិបតោខៀវ Chelsea កំពុងស្ថិតក្នុងភាពស្រពេចស្រពិលបន្ទាប់ពីគាត់បានចាកចេញពីក្រុមដែលបានចាញ់ក្រុម Liverpool កាលពីថ្ងៃអាទិត្យបើទោះបីជាកីឡាករវ័យ២៧ឆ្នាំរូបនេះមានសុខភាពល្អក៏ដោយ។ ៣-លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បាននិយាយថាក្លិបមិនបានចរចារជាមួយកីឡាករ Alexandre Lacazette លើកុងត្រាថ្មីនោះទេ ដោយខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ២៩ឆ្នាំរូបនេះនៅសល់ពេលតិចជាង២ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្ន។ ៤-បើយោងតាមនាយកក្លិបអ៊ីតាលីលោក Giovanni Carnevali បាននិយាយថា ក្រុម Fulham បានធ្វើការដេញថ្លៃខ្សែការពារ SassuoloMarlon ហើយកិច្ចពិភាក្សានេះកំពុងតែធ្វើឡើងលើកិច្ចព្រមព្រៀងមួយសម្រាប់កីឡាករវ័យ២៥ឆ្នាំរូបនេះ។ ៥-ខ្សែការពារសញ្ជាតិប្រេស៊ីល Alex Telles វ័យ២៧ឆ្នាំបានទទូចថាគាត់នៅតែផ្តោតការយកចិត្តទុកដាក់ទៅលើការលេងឲ្យ Porto ទោះបីជាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងនៅ Manchester … អាន​បន្ថែម សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ

Pacquiao ពិចារណាប្រកួតជាមួយអ្នកប្រដាល់ក្នុងទ្រុង McGregor

អ្នកតំណាងកីឡាប្រដាល់ហ្វីលីពីនបានប្រាប់ AFP ថា អ្នកប្រដាល់ Manny Pacquiao កំពុងពិចារណាការប្រកួតជាមួយតារាក្បាច់គុនចម្រុះសញ្ជាតិអៀរឡង់ Conor McGregor នៅពេលដែលគាត់គ្រោងវិលមកសង្វៀនប្រកួតវិញ។ លោក Sean Gibbons ប្រធានក្រុមតំណាងកីឡាករ Manny Pacquiaoបានប្រាប់ AFP តាមអុីមែលថា ការប្រកួតរវាងម្ចាស់ជើងឯកពិភពលោក៨ស្ថាប័ន ជាមួយកីឡាករ McGregor នឹងក្លាយជាព្រឹត្តិការណ៍ពិភពលោកដ៏អស្ចារ្យមួយ។ Manny Pacquiao អាយុ៤១ឆ្នាំមិនបានចូលសង្វៀនប្រកួតចាប់តាំងពីបានប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យម WBA ជាមួយនឹងជ័យជម្នះគួរឱ្យភ្ញាក់ផ្អើលលើ Keith Thurman នៅ Las Vegas កាលពីខែកក្កដា ឆ្នាំមុន។ កាលពីព្រឹកថ្ងៃសុក្រកន្លងទៅលោក McGregor បានអះអាងលើបណ្តាញសង្គមថា ចង់ប្រកួតជាមួយអ្នកប្រដាល់ហ្វីលីពីន Pacquiao ដែលលោកថាជាកិត្តិយសណាស់ដែលបានជួបអ្នកប្រដាល់ដ៏អស្ចារ្យពីរនាក់នៃយុគសម័យទំនើប ។ នៅក្នុងរបាយការណ៍មួយនៅលើទូរទស្សន៍ ESPN ក្នុងពេលជាមួយគ្នានោះអ្នកចាត់ការទូទៅរបស់លោក McGregor គឺលោក Audie Attar បាននិយាយថា ការពិភាក្សាអំពីការប្រកួតរបស់ប៉ាក់គីអាវកំពុងតែដំណើរការទៅមុខ ហើយដែលអាចនឹងមានលទ្ធផលនៅខែធ្នូ ឬខែមករាខាងមុខ … អាន​បន្ថែម Pacquiao ពិចារណាប្រកួតជាមួយអ្នកប្រដាល់ក្នុងទ្រុង McGregor

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួជនសង្ស័យប្រុសស្រី៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន  នៅថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២០នៅម៉ោង១០យប់ នៅចំណុចក្រុមទី៦ ភូមិ៣ ក្បែរមន្ទីរពេទ្យគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង … អាន​បន្ថែម សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួជនសង្ស័យប្រុសស្រី៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ក្រុមយុវជន បានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោម

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២០ ក្រសួងបរិស្ថានសហការណ៍ជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញ ជាច្រើនរូបចូលរួម។ ដោយឃើញបរិមាណសម្រាម … អាន​បន្ថែម ក្រុមយុវជន បានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោម

កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត

ខេត្តត្បូងឃ្មុំ​ ៖​ រថយន្ត​ដឹកឈេីប្រភេទ​លេខមួយ​១គ្រឿង​គ្មានច្បាប់អនុញ្ញាត​ចេញពីខេត្តក្រចេះ ឆ្លងកាត់ស្រុកមេមត់ឆ្ពោះទៅខេត្តព្រៃវែង​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថស្រុកមេមត់ បង្ក្រាបបទល្មើសធនធានជាតិឃាត់ទុកប្រគល់ឲ្យរដ្ឋបាលព្រៃឈើស្រុកមេមត់ដើម្បីចាត់ការតាមនីតិវិធី​ ខណៈ​ដែលអ្នក​បេីកបររត់គេចខ្លួនបាត់​ ។ ការបង្ក្រាបបទល្មើសព្រៃឈើនេះដឹកនាំដោយលោកវរសេនីយ៍ត្រី ព្រហ្ម … អាន​បន្ថែម កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត

ចតរថយន្តតាមផ្លូវត្រូវរថយន្តមួយគ្រឿងទៀតបុកពីក្រោយរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖រថយន្តហាយឡេនឌ័រមួយគ្រឿងបោះពួយយ៉ាងលឿនរេចង្កូតទៅបុករថយន្តបាឡែនចតនៅចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២១ និង ៥៤នាទីយប់ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវទួលពង្រ សង្កាត់ចោមចៅទី ១ … អាន​បន្ថែម ចតរថយន្តតាមផ្លូវត្រូវរថយន្តមួយគ្រឿងទៀតបុកពីក្រោយរងការខូចខាតយ៉ាងដំណំ

ខ្មាន់កាំភ្លើបាញ់ប្រហាបុរសជាជាងកាត់សក់ស្លាប់យ៉ាងអាណោចអាធម័

ភ្នំពេញ៖ បុរសជាជាងកាត់សក់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈកំពុងអង្គុយផឹកស៊ីជាមួយមិត្តភក្តិស្រាប់តែខ្មាន់កាំភ្លេីងដែលផ្ទះជាប់គ្នាដកកាំភ្លេីងមកបាញ់ប្រហារ​ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦​ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជាងកាត់សក់យីហោ​ សុខម៉េងកាត់សក់​ តាមបណ្តោយផ្លូវ២៩១​ ស្ថិតក្នុងសង្កាត់បឹកកក់ទី១​ ខណ្ឌទួលគោក។ … អាន​បន្ថែម ខ្មាន់កាំភ្លើបាញ់ប្រហាបុរសជាជាងកាត់សក់ស្លាប់យ៉ាងអាណោចអាធម័

ជនសង្ស័យ៥នាក់ករណីគ្រឿងញៀនត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តក្រចេះ៖ ជនសង្ស័យចំនួន៥នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថដឹកនាំដោយ វរសេនីយ៍ត្រី អ៊ុច សំណាង នាយការិយាល័យបទល្មើសគ្រឿងញៀន បង្ក្រាបបានហើយបញ្ជូនសំណុំរឿងនិងវត្ថុតាងទៅសាលាដំបូងខេត្ត។ ការបញ្ជូននោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅវេលាម៉ោង១៤ និង២០នាទីនៅថ្ងៃទី២៥ ខែកញ្ញា … អាន​បន្ថែម ជនសង្ស័យ៥នាក់ករណីគ្រឿងញៀនត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត

ទំនាស់រឿងអត់យកលុយក្រដាស១ម៉ឺន៥ពាន់រៀល អ្នកបើកបររថយន្តក្រុងទាញដែកបំពង់ទីបវាយអ្នកដំណើររបួសធ្ងន់ស្រាល៣នាក់

ខេត្តកំពង់ឆ្នាំង៖ បុរសអ្នកដំណើរ៣នាក់ត្រូវបាន អ្នកបើករថយន្តក្រុង និង ព្រូរថយន្តព្រួតគ្នាវាយរយះបែកក្បាលបណ្តាលឲ្យរងរបួស បន្ទាប់ពីអ្នកបើករថយន្តក្រុងមិនយកលុយក្រដាស់១៥.០០០រៀល ហេតុការណ៍ផ្ទុះហិង្សាដាក់គ្នានេះ គឺបានកើតឡើងកាលពី១១និង៣០នាទី ថ្ងៃទី២៦ ខែ … អាន​បន្ថែម ទំនាស់រឿងអត់យកលុយក្រដាស១ម៉ឺន៥ពាន់រៀល អ្នកបើកបររថយន្តក្រុងទាញដែកបំពង់ទីបវាយអ្នកដំណើររបួសធ្ងន់ស្រាល៣នាក់

ជនសង្ស័យ២នាក់ត្រូវបានចាប់ខ្លួនពីបទលួចកាត់ជញ្ជាំងផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ 

ខេត្តក្រចេះ៖ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលជិះរថយន្តម៉ាកហាយឡេនឌ័រដើរលួចកាត់ជញ្ជាំងផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិនោះត្រូវបានកម្លាំងនគរបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះធ្វើការបង្ក្រាបចាប់ខ្លួនបាន។ ការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានធ្វើឡើងភ្លាមៗបន្ទាប់ពីកើតហេតុនៅវេលាម៉ោង៣ៈ០០ទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។ ប្រតិបត្តិការបង្ក្រាបក្រោមបញ្ជាពីលោកឧត្ដមសេនីយ៍ទោ លន់ សុផាត … អាន​បន្ថែម ជនសង្ស័យ២នាក់ត្រូវបានចាប់ខ្លួនពីបទលួចកាត់ជញ្ជាំងផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ 

សពស្ត្រីជាពលករដែលរសាត់ទឹកបាត់ខ្លួន ខណៈឆ្លងដែនពីទឹកដីថៃមកខ្មែរ ត្រូវបានគេរកឃើញហើយ

ខេត្តប៉ៃលិន ៖ បន្ទាប់ពីស្ត្រីម្នាក់ ក្នុងចំណោមពលករចំនួន១១នាក់ ឆ្លងដែនពីទឹកដីប្រទេសថៃចូលមកក្នុងទឹកដីខ្មែរត្រូវបានទឹកកួចលិចបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃរហូតមកដល់វេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត … អាន​បន្ថែម សពស្ត្រីជាពលករដែលរសាត់ទឹកបាត់ខ្លួន ខណៈឆ្លងដែនពីទឹកដីថៃមកខ្មែរ ត្រូវបានគេរកឃើញហើយ