ក្របខ័ណ្ឌអុីតាលី Serie A បង្ហាញផែនការសម្រាប់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មដើម្បីបង្កើនប្រាក់ចំណូលថ្មី
ក្របខ័ណ្ឌបាល់ទាត់លីគកំពូលអុីតាលី Serie A បានប្រកាសពីផែនការបង្កើតក្រុមហ៊ុនថ្មីមួយដែលនឹងស្វែងរកវិនិយោគិន និងត្រួតពិនិត្យការលក់សិទ្ធិផ្សាយតាមទូរទស្សន៍របស់លីគ។ លីគបានប្រាប់អ្នកយកព័ត៌មានថា សិទ្ធិប្រព័ន្ធផ្សព្វផ្សាយសម្រាប់លីក៣រដូវកាលចុងក្រោយនេះបាននាំមកនូវទឹកប្រាក់ចំនួន១,៣១ពាន់លានអឺរ៉ូ (១,៥៥ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមក្រុមហ៊ុនស្ថិតិ Statista ។ ប៉ុន្តែវាជាចំណុចនៃការឈ្លោះប្រកែកគ្នាក្នុងឆ្នាំនេះដោយសារតែការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ-១៩រាលដាលពេញពិភពលោកបានបង្ខំឱ្យការប្រកួតត្រូវផ្អាកអស់រយៈពេលជាង៣ខែ។ ក្របខ័ណ្ឌ Serie A កំពុងតែស្វែងរកវិធីដើម្បីរកប្រាក់ចំណូលបន្ថែមព្រោះអ្នកគាំទ្រត្រូវបានរារាំងមិនឲ្យចូលទស្សនាការផ្សាយផ្ទាល់ក្នុងកីឡដ្ឋានដែលអាចកាត់បន្ថយប្រាក់ចំណូលពីការលក់សំបុត្រ។ ការលក់ទំនិញក៏ត្រូវបានប៉ះពាល់ផងដែរដោយសារការជាប់គាំងនៃផែនការរក្សាគម្លាត និងការមិនឲ្យទស្សនាដែលគ្មានឱកាសបានទិញទំនិញ ឬរបស់របរក្នុងកីឡដ្ឋានបាន។ មានក្រុមហ៊ុនឯកជនចំនួន២បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទទួលបានភាគហ៊ុនតិចតួចនៅក្នុងក្រុមហ៊ុនគឺក្រុមហ៊ុន Bain … អានបន្ថែម ក្របខ័ណ្ឌអុីតាលី Serie A បង្ហាញផែនការសម្រាប់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មដើម្បីបង្កើនប្រាក់ចំណូលថ្មី
