ផ្ទុះគ្រាប់បែកនៅផ្សារទំនើបទីក្រុង Saint Petersburg រុស្ស៊ីរបួសយ៉ាងតិច១០នាក់

គ្រាប់បែកកែច្នៃមួយបានផ្ទុះឡើងនៅផ្សារទំនើបនៅក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ីបណ្តាលឲ្យរងរបួសមនុស្ស១០នាក់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ។ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការស៊ើបអង្កេតរុស្ស៊ី លោកស្រី Svetlana … អាន​បន្ថែម ផ្ទុះគ្រាប់បែកនៅផ្សារទំនើបទីក្រុង Saint Petersburg រុស្ស៊ីរបួសយ៉ាងតិច១០នាក់

អាមេរិកចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ១៥០.០០០នាក់ ក្នុងឆ្នាំ២០១៧

របាយការណ៍មួយបានផ្សាយថា ប៉ូលិសអាមេរិកបានចាប់ខ្លួនអន្តោប្រវេសន៍ខុសច្បាប់ជិត ១៥០.០០០ នាក់នៅក្នុងប្រទេសអាមេរិក ក្នុងឆ្នាំ២០១៧នេះ។ របាយការណ៍ស្តីពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍និងគយរបស់អាមេរិក បានសរសេរថា បានចាប់ខ្លួនតាមច្បាប់ជនអន្តោប្រវេសន៍ខុសច្បាប់១៤៣.៤៧០នាក់ នៅឆ្នាំ២០១៧ កើនឡើង៣០ … អាន​បន្ថែម អាមេរិកចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ១៥០.០០០នាក់ ក្នុងឆ្នាំ២០១៧

រឿងក្តីក្បត់ជាតិ លោក​ កឹម​ សុខា​ ៖​ តុលាការកោះអញ្ជើញលោក​ ម៉ម​ សូណង់ដូ​ ចូលបំភ្លឺ

ភ្នំពេញ៖ លោក​ គី​ ឫទ្ធី​ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ​ និងជាចៅក្រមស៊ើបសួរ​ ចេញដីកាកោះអញ្ជើញលើកទី៣​ ឱ្យលោក ម៉ម សូណង់ដូ អតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចូលបំភ្លឺនៅតុលាការ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងនាមជាសាក្សីនៃសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា​ អតីតប្រធានគណបក្សសង្គ្រោះជាតិ។ ដីកាកោះរបស់លោក គី ឫទ្ធី តម្រូវឱ្យ លោក ម៉ម សូណង់ដូ ចូលបំភ្លឺនៅម៉ោង៨៖៣០នាទីព្រឹកនៅបន្ទប់ “គ”ជាន់​ទី៣ នៃសាលាដំបូងរាជធានីភ្នំពេញ អំពីដំណើររឿង សន្និដ្ឋិភាពជាមួយប្រទេស ប្រព្រឹត្តដោយ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ លោក ម៉ម សូណង់ដូ ត្រូវចូលខ្លួនឱ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងនេះ ទៅជាមួយផង។ សាលាដំបូងរាជធានីភ្នំពេញ ពេលនេះ បាននិងកំពុងដំណើរការនីតិវិធី ដើម្បីឈានទៅដល់ការដាក់ទោសលោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទក្បត់ជាតិ ឃុបឃិតជាមួយបរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ ខ្លួន នៅ គេហដ្ឋានរបស់លោកស្ថិតនៅខណ្ឌទួលគោក នៅយប់រំលង អាធ្រាត្រឈាន ចូលថ្ងៃ ទី០៣ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយនូវវីដេអូមួយ បង្ហាញថា លោកបានអនុវត្តតាមការបង្គាប់បញ្ជារបស់បរទេស ដើម្បីអនុវត្តការងារនៅកម្ពុជាដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងស៉ឺប៊ី​ ។​ រាជរដ្ឋាភិបាល បានចាត់ទុកថា ទង្វើរបស់ លោក កឹម សុខា គឺជាទង្វើក្បត់ជាតិ ដែលមិនអាចអត់ឱនឱ្យបាន ៕ ចេស្តា អាន​បន្ថែម រឿងក្តីក្បត់ជាតិ លោក​ កឹម​ សុខា​ ៖​ តុលាការកោះអញ្ជើញលោក​ ម៉ម​ សូណង់ដូ​ ចូលបំភ្លឺ

ជន​ទុ​ច្ច​រឹត ​កាប់​ឈើ​ បរបាញ់​សត្វ​ ជាបន្តបន្ទាប់ ក្នុងព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ៖ ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន ដែលមាន​ផ្ទៃដី​ជិត​១​ម៉ឺន​ហិកតា​​លាតសន្ធឹង​ពី​ស្រុក​អន្លង់វែង​ឆ្លងកាត់​ក្រុង​សំរោង និង​ស្រុក​ចុងកាល់ត្រូវបាន​ជន​ទុ​ច្ច​រឹត​មួយចំនួន​ចូល​លួច​កាត់ឈើ និង​បរបាញ់​សត្វ​ជា​បន្តបន្ទាប់​។​ ​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ ព្រះសង្ឃ​រួមទាំង​សមាជិក​ការពារ​ព្រៃ​សហគមន៍ និង​កងវរៈសេនាតូច​លេខ​៩០៥ … អាន​បន្ថែម ជន​ទុ​ច្ច​រឹត ​កាប់​ឈើ​ បរបាញ់​សត្វ​ ជាបន្តបន្ទាប់ ក្នុងព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន

សមត្ថកិច្ចបញ្ជួនក្រុមក្មេងស្ទាវ៦នាក់ទៅតុលាការ ករណីកាប់ប្រហាគ្នាបណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅសង្កាត់ឃ្មួញ

ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខបញ្ជួនជនសង្ស័យ៦នាក់ទៅតុលាការ ក្នុងករណីក្មេងស្ទាវ២ក្រុមបានបើកការកាប់ប្រហាគ្នាព្រោះតែរឿងទំនាស់ពាក្យសម្តីក្នុងវង់ផឹឹកសុីបណ្តាលឲ្យភាគីម្ខាងបានស្លាប់ក្រោយពីបញ្ជួនដល់មន្ទីពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ)និងម្នាក់ទៀតរងរបួសធ្ងន់កាលពីប៉ុន្មានថ្ងៃកន្លងទៅ។ ការបញ្ជួនជនសង្ស័យទាំង៦នាក់ខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី … អាន​បន្ថែម សមត្ថកិច្ចបញ្ជួនក្រុមក្មេងស្ទាវ៦នាក់ទៅតុលាការ ករណីកាប់ប្រហាគ្នាបណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅសង្កាត់ឃ្មួញ

រុស្ស៊ីចោទប្រកាន់ប្រទេសលោកខាងលិចនិងមជ្ឈិមបូព៌ាហ្វឹកហាត់ដល់មេដឹកនាំក្រុមភេរវកម្ម IS

អគ្គមេបញ្ជាការកងទ័ពរុស្ស៊ី ឧត្តម សេនីយ៍ Valery Gerasimov បានចោទ ប្រកាន់ប្រទេសលោកខាងលិច និងប្រទេស តំបន់មជ្ឈិមបូព៌ាថា ជាអ្នកហ្វឹកហាត់ដល់មេដឹកនាំក្រុមភេរវកម្ម … អាន​បន្ថែម រុស្ស៊ីចោទប្រកាន់ប្រទេសលោកខាងលិចនិងមជ្ឈិមបូព៌ាហ្វឹកហាត់ដល់មេដឹកនាំក្រុមភេរវកម្ម IS

នៅឆ្នាំ២០៣៥ចិននឹងក្លាយជាប្រទេស មហាអំណាចលើវិស័យពាណិជ្ជកម្ម

ចិនមានសុទិដ្ឋិនិយម នៅក្នុងវិស័យ សេដ្ឋកិច្ចពាណិជ្ជកម្មរបស់ខ្លួនដោយបានកំណត់គោលដៅ ឲ្យក្លាយជាប្រទេស មហាអំណាច ពាណិជ្ជកម្ម សកលនៅ ក្នុងឆ្នាំ២០៣៥។ ការកំណត់គោលដៅ ខាងលើក្នុងពេលដែលវិស័យពាណិជ្ជកម្ម … អាន​បន្ថែម នៅឆ្នាំ២០៣៥ចិននឹងក្លាយជាប្រទេស មហាអំណាចលើវិស័យពាណិជ្ជកម្ម

ចិនឈប់នាំប្រេងលក់ឲ្យកូរ៉េខាងជើងជាការគោរពច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ

ក្រុមហ៊ុនប្រេងចិនបានប្រកាសតួលេខបង្ហាញឲ្យឃើញថា ចាប់តាំងពីខែវិច្ឆិកា មកទល់ពេលនេះ ចិនមិនបានលក់ប្រេងទៅឲ្យកូរ៉េខាងជើងនោះឡើយ។ តាម តួលេខពីក្រសួងពន្ធដារចិនបានបង្ហាញឲ្យឃើញថា ទីក្រុងប៉េកាំងមិនបាននាំប្រេង មួយតំណក់ណាឡើយ ទៅកាន់កូរ៉េខាង ជើង។ … អាន​បន្ថែម ចិនឈប់នាំប្រេងលក់ឲ្យកូរ៉េខាងជើងជាការគោរពច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូន​ កម្មករ-កម្មការិនី​ ២,១២៥នាក់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ … អាន​បន្ថែម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូន​ កម្មករ-កម្មការិនី​ ២,១២៥នាក់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា

ប្លន់ប្រដាប់អាវុធមិនបានសម្រេចហាងប្តូរប្រាក់នៅកណ្តាលក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ អំពើប្លន់ប្រដាប់អាវុធមិនបានសម្រេចមួយ បានកើតឡើងនៅចំកណ្តាលក្រុងបាត់ដំបង ខណៈដែលមានជនសង្ស័យម្នាក់យកកំភ្លើងខ្លីមួយដើម ពាក់មួកសុវត្ថិភាពបិទមុខបានជិះម៉ូតូ១គ្រឿងម៉ាកហ៊្សូមម័រអ៊ិច មកភ្ជង់ប្រតាយប្រតប់គ្នានិងម្ចាស់ប្តូរប្រាក់មួយកន្លែងក្នុងក្រុងបាត់ដំបង ហើយជនសង្ស័យបានរត់គេចខ្លួនបាត់នៅពេលមានភាពឆោឡោនិងមានការចេញអន្តរាគមន៍ពីសមត្ថកិច្ចឈរជើងនៅក្បែរនោះ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៤និង ១៥នាទីរសៀលថ្ងៃទី២៧ ខែធ្នូ … អាន​បន្ថែម ប្លន់ប្រដាប់អាវុធមិនបានសម្រេចហាងប្តូរប្រាក់នៅកណ្តាលក្រុងបាត់ដំបង

បាត់កូនប្រុសមួយយប់ ពេលរកឃើញ​ កូនអណ្តែតក្នុងទឹកស្លាប់បាត់ទៅហើយ

ខេត្ត​ព្រះវិហារ ៖ កុមារ​ម្នាក់​បាន​លង់ទឹក​ស្លាប់​នៅទំនប់៩៥ ហើយត្រូវបានអ្នកភូមិចុះស្រង់សពកុមារខាងលើយកមកផ្ទះ​ ។​ ការស្លាប់នេះដោយ​ខ្វះការ​ទទួល​ខុស​ត្រូវ​ពី​អាណាព្យា​ បាល​ ម្តាយ​គិតថា​ កូននៅជា​មួយ​ឪពុក​ ដល់ឪ​ពុកគិតថានៅជាមួយម្តាយ​ … អាន​បន្ថែម បាត់កូនប្រុសមួយយប់ ពេលរកឃើញ​ កូនអណ្តែតក្នុងទឹកស្លាប់បាត់ទៅហើយ

សង្ស័យ​ស្រវឹង​ យុវជនម្នាក់បើករថយន្ត​ក្នុង​ល្បឿន​លឿន​ មកដល់ផ្លូវ​កោង​ រថយន្ត​ក្រឡាប់​ស្លាប់ភ្លាមៗ

ខេត្ត​ព្រះ​វិហារ​ ៖​ រថយន្ត​មួយ​គ្រឿង​បាន​ក្រឡាប់​នៅ​ចំណុច​ផ្លូវ​កោង​ក្បាល​ដំរី​ បណ្តាល​អោយ​អ្នក​បើក​ស្លាប់​ ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ កាលពីវេលា​ម៉ោង២​ និង៣៥​នាទី រសៀលថ្ងៃអង្គារ ៩កើត ខែបុស្ស … អាន​បន្ថែម សង្ស័យ​ស្រវឹង​ យុវជនម្នាក់បើករថយន្ត​ក្នុង​ល្បឿន​លឿន​ មកដល់ផ្លូវ​កោង​ រថយន្ត​ក្រឡាប់​ស្លាប់ភ្លាមៗ