សំណុំរឿងទិញលក់ដូរក្រលៀននិងគ្រឿងក្នុង ត្រូវចាប់ខ្លួនម្នាក់ទៀត

ភ្នំពេញ៖ រឿងក្ដីទិញលក់ក្រលៀនឆ្លង ដែនដែលបានធ្វើឲ្យកក្រើកកាលពីចុងខែឧសភា ឆ្នាំ២០១៧កន្លងទៅខណៈជនជាប់ ចោទ២នាក់កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារពីបទជួញដូរសរីរាង្គមនុស្សដោយខុសច្បាប់នោះឥឡូវនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនទី៣ម្នាក់ទៀតហើយបញ្ជូនទៅ តុលាការដើម្បីសាកសួរ ។ មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យទី៣ដែល សមត្ថកិច្ចចាប់ខ្លួនឈ្មោះ … អាន​បន្ថែម សំណុំរឿងទិញលក់ដូរក្រលៀននិងគ្រឿងក្នុង ត្រូវចាប់ខ្លួនម្នាក់ទៀត

វិភាគអន្តរជាតិ៖ គ្រាប់បែក៨សែនគ្រាប់នៅលើកោះ Guam របស់អាមេរិកគឺត្រៀមវាយប្រហារកូរ៉េខាងជើង

កម្លាំងទាហានអាកាសអាមេរិកបាន បង្កើនឃ្លាំងគ្រាប់នៅកោះ Guam ឡើង ដល់៨១៦.៣៩៣គ្រាប់ ដើម្បីត្រៀម លក្ខណៈវាយប្រហារកូរ៉េខាងជើង។ ទស្សនាវដ្តី National Interest … អាន​បន្ថែម វិភាគអន្តរជាតិ៖ គ្រាប់បែក៨សែនគ្រាប់នៅលើកោះ Guam របស់អាមេរិកគឺត្រៀមវាយប្រហារកូរ៉េខាងជើង

អាជ្ញាធរមីនអញ្ជើញលោកទូតអាមេរិកទៅចាប់កាន់ ឬហិតគ្រាប់បែកគីមីដែលថាជាឧស្ម័នបង្ហូរទឹកភ្នែកនោះ

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្ម ភាពកម្ចាត់មីនកាលពីយប់ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៧ បានធ្វើសេចក្តីថ្លែងការណ៍ បដិសេធចោលការអះអាងរបស់ស្ថានទូតអាមេរិកដែលថា គ្រាប់បែកគីមីនៅស្វាយរៀងជាឧស្ម័នបង្ហូរទឹកភ្នែក ។ … អាន​បន្ថែម អាជ្ញាធរមីនអញ្ជើញលោកទូតអាមេរិកទៅចាប់កាន់ ឬហិតគ្រាប់បែកគីមីដែលថាជាឧស្ម័នបង្ហូរទឹកភ្នែកនោះ

នគរបាលស្រុកស្ទឹងត្រង់ ឃាត់ខ្លួន១២នាក់ ជាមុខសញ្ញាជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកំពង់ចាម ៖ មនុស្ស១២នាក់ត្រូវឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយ ពីពួកគេបានធ្វើសកម្មភាពជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃ ទី១៩ ខែតុលា … អាន​បន្ថែម នគរបាលស្រុកស្ទឹងត្រង់ ឃាត់ខ្លួន១២នាក់ ជាមុខសញ្ញាជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សង្ស័យមានវិបត្តិផ្លូវចិត្តសម្រេចចងព្យួកលើដើមស្វាយក្រោយផ្ទះបានសម្រេច

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញយកខ្សែគោចងព្យួកនឹងដើមស្វាយផ្នែកខាងក្រោយផ្ទះឈាងត្បូងស្លាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិផងរបងជាមួយ និងសមត្តកិច្ចផងដែរ ដោយត្រូវគេសង្ស័យដោយសារតែមានវិបត្តិផ្លូវចត្ត នេះបើយោងតាមរបាយការណ៍លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំរើនផល។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី២០ … អាន​បន្ថែម សង្ស័យមានវិបត្តិផ្លូវចិត្តសម្រេចចងព្យួកលើដើមស្វាយក្រោយផ្ទះបានសម្រេច

កម្ពុជាមានភ្នាក់ងារអចលនទ្រព្យ ១៥០ក្រុមហ៊ុនដែលបានចុះបញ្ជី! នេះជាឱកាសក្នុងទីផ្សារមួយនេះ?

នៅក្នុងប្រទេសកម្ពុជាមានភ្នាក់ងារអចលនទ្រព្យប្រមាណ ១៥០ក្រុមហ៊ុនដែលបានចុះបញ្ជីរួចរាល់ដោយពួកគេមាន ភ្នាក់ងារជំនាញ កំពុងធ្វើការនៅទូទាំងប្រទេសផ្តោតសំខាន់លើការជួល និងការលក់អចលនទ្រព្យដូចជា៖ ខុនដូ វីឡា ផ្ទះល្វែង អាផាមេន បុរី … អាន​បន្ថែម កម្ពុជាមានភ្នាក់ងារអចលនទ្រព្យ ១៥០ក្រុមហ៊ុនដែលបានចុះបញ្ជី! នេះជាឱកាសក្នុងទីផ្សារមួយនេះ?

កូរ៉េខាងជើងផ្ញើលិខិតស្នើអូស្ត្រាលីឃ្លាតឲ្យឆ្ងាយពីអាមេរិក

នៅថ្ងៃទី២០ ខែតុលា សារព័ត៌មាន ABC បានផ្សាយថា កូរ៉េខាងជើងបាន ផ្ញើលិខិតទៅកាន់សភាអូស្ត្រាលី ស្នើដល់ ប្រទេសនេះ ឃ្លាតឲ្យឆ្ងាយពីរដ្ឋាភិបាល … អាន​បន្ថែម កូរ៉េខាងជើងផ្ញើលិខិតស្នើអូស្ត្រាលីឃ្លាតឲ្យឆ្ងាយពីអាមេរិក

កាច់សោកម៉ូតូបានសម្រេច ជិះគេចប៉ូលីសពោធិសែនជ័យ ចាប់បានទាំងមនុស្សទាំងម៉ូតូនៅខណ្ឌសែនសុខ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពកាច់សោកម៉ូតូបានសម្រេច កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ … អាន​បន្ថែម កាច់សោកម៉ូតូបានសម្រេច ជិះគេចប៉ូលីសពោធិសែនជ័យ ចាប់បានទាំងមនុស្សទាំងម៉ូតូនៅខណ្ឌសែនសុខ

បុរសម្នាក់ត្រូវចរន្តអគ្គីសនីឆក់បណ្តាលអោយស្លាប់ក្រោយពីបញ្ជួនដល់មន្ទីពេទ្យ

ភ្នំពេញ៖ បុរសម្នាក់ត្រូវចរន្តអគ្គីសនីឆក់បណ្តាលអោយរងរបួសធ្ងន់ហើយបានស្លាប់បាត់បង់ជីវិតខណះកំពុងឈរខាត់ថ្នាំរថយន្តក្រោយពីបញ្ជូនដល់មន្ទីពេទ្យកាល់ម៉ែត្រ។ ករណីនេះបង្ករភ្ញាក់ផ្អើដល់សមត្ថកិច្ចកាលពីម៉ោង១១និង ៣០នាទីព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០១៧នៅក្នុងដីឡូមួយកន្លែងតាមបណ្តោយផ្លូវ១០១៩ភូមិឃ្មួញសង្កាត់ឃ្មួញខណ្ឌសែនសុខ។ ប៉ូលីសប្រាប់ថា៖ សពមានឈ្មោះ ឌុច សុខលាង ភេទប្រុសអាយុ ៣១ … អាន​បន្ថែម បុរសម្នាក់ត្រូវចរន្តអគ្គីសនីឆក់បណ្តាលអោយស្លាប់ក្រោយពីបញ្ជួនដល់មន្ទីពេទ្យ

ទីតាំងវេចខ្ចប់មីសួ គ្មានអនាម័យនិងស្តង់ដា ត្រូវគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ចុះត្រួតពិនិត្យនៅខណ្ឌទួលគោក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១០ និង៣០នាទី គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ចុះត្រួតពិនិត្យវេចខ្ចប់មីសួ មួយកន្លែងស្ថិតនៅខណ្ឌទួលគោក … អាន​បន្ថែម ទីតាំងវេចខ្ចប់មីសួ គ្មានអនាម័យនិងស្តង់ដា ត្រូវគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ចុះត្រួតពិនិត្យនៅខណ្ឌទួលគោក

កម្មករលាយស៊ីម៉ងត៍ម្នាក់ធ្លាក់ក្នុងអាងក្រឡុកស៊ីម៉ងត៍បណ្តាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ ៖ កម្មករលាយស៊ីម៉ងត៍ម្នាក់ បានធ្លាក់ក្នុងអាងក្រឡុកស៊ីម៉ងត៍បណ្តាលឲ្យស្លាប់ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងក្រុម៨ នៅភូមិខ១ សង្កាត់ច្រាំងចំរេះ២ … អាន​បន្ថែម កម្មករលាយស៊ីម៉ងត៍ម្នាក់ធ្លាក់ក្នុងអាងក្រឡុកស៊ីម៉ងត៍បណ្តាលឲ្យស្លាប់ភ្លាមៗ

នីឡា ចង់រៀបការឆ្នាំក្រោយដើម្បីបញ្ចប់ពាក្យចរចាមអារ៉ាម

ភ្នំពេញ៖ កូនស្រីអ្នកផលិតកម្មវិធីល្បីឈ្មោះ និងជាតារាកំប្លែងកញ្ញា លីឡា បានប្រកាសពី គម្រោង ចូលរោងការនៅឆ្នាំក្រោយនេះ។ ការប្រកាសនេះ ក្រោយពេលដែលដំណឹងស្នេហ៍បែកបាក់ត្រូវបានសុះសាយឡើងខ្លាំង។ នីឡាដែលបានភ្ជាប់ពាក្យជាមួយកូនប្រុសថៅកែល្ខោនល្បីឈ្មោះអស់រយៈពេលជាងមួយឆ្នាំហើយនោះ … អាន​បន្ថែម នីឡា ចង់រៀបការឆ្នាំក្រោយដើម្បីបញ្ចប់ពាក្យចរចាមអារ៉ាម