កីឡាករហេង ពន្លឺ, ឈុន បញ្ញា, រិទ្ធ ប្រាក់ប៊ិន និង ម៉ន វ៉ាន្នី ប្រជែងយកកៅអីវគ្គ៨នាក់ចុងក្រោយ

ភ្នំពេញ៖ នៅចុងសប្តាហ៍នេះមានកីឡាករប្រដាល់៤នាក់បន្ថែមទៀតហើយត្រូវ ឡើងប្រកួតដណ្តើមកៅអីដំណាក់កាលទី៣វគ្គ៨នាក់ឆ្ពោះទៅប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមយកពានរង្វាន់ជើងឯក TV5 Knock Out Series ទម្ងន់៥៤គីឡូក្រាម នៅលើសង្វៀន TIFFY … អាន​បន្ថែម កីឡាករហេង ពន្លឺ, ឈុន បញ្ញា, រិទ្ធ ប្រាក់ប៊ិន និង ម៉ន វ៉ាន្នី ប្រជែងយកកៅអីវគ្គ៨នាក់ចុងក្រោយ

ប្រធានាធិបតីស្រីប្រេស៊ីលលោកស្រី Dilma Rousseff ត្រូវបានសភាដកតំណែង

ប្រធានាធិបតីប្រេស៊ីលលោកស្រី Dilma Rousseff ត្រូវបានព្រឹទ្ធសភាបញ្ចប់តំណែង ក្រោយការចោទសួរ និងផ្តន្ទាទោសនៅក្នុងរដ្ឋសភា បញ្ចប់ការកាន់តំណែងរយពេល១៣ឆ្នាំរបស់គណបក្សពលករ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។ កាលពីថ្ងៃទី៣១ ខែសីហា … អាន​បន្ថែម ប្រធានាធិបតីស្រីប្រេស៊ីលលោកស្រី Dilma Rousseff ត្រូវបានសភាដកតំណែង

កីឡាករ វ៉ាន់ វ៉ុនសង្ឃឹមថាខ្លួនអាចដណ្តើមបាននិទ្ទេសល្អជូនជាតិនៅទីក្រុងរីយ៉ូប្រទេសប្រេស៊ីល

ភ្នំពេញ៖ នៅមុនពេលចេញដំណើរទៅចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកកម្រិតពិភពលោកនៅប្រទេសប្រេស៊ីលនោះកីឡាករ ជនពិការ វ៉ាន់ វ៉ុន ផ្នែកជិះរទេះវិញ្ញាសា៥០ ម៉ែត្របានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មាននាព្រលឹមស្រាងៗនៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញកាលពីថៃ្ងទី១ ខែកញ្ញាថា លោកនឹងព្យាយាមដណ្តើមយកនិទ្ទេសដ៏ល្អមួយមកជូនជាតិបើទោះបីមិនអាចឈ្នះមេដាយក៏ដោយចុះ … អាន​បន្ថែម កីឡាករ វ៉ាន់ វ៉ុនសង្ឃឹមថាខ្លួនអាចដណ្តើមបាននិទ្ទេសល្អជូនជាតិនៅទីក្រុងរីយ៉ូប្រទេសប្រេស៊ីល

យន្តហោះធុនតូចពីរគ្រឿងបុកគ្នាលើអាកាសស្លាប់​៥នាក់នៅអាមេរិក

រឿងដ៏គម្របានកើតឡើងនៅក្នុងវិស័យអាកាសចរណ៍លើពិភពលោក គឺបានកើតឡើងនៅព្រឹកថ្ងៃទី០១ខែកញ្ញា នៅអាមេរិក ដោយយន្តហោះពាណិជ្ជកម្មធុនតូចពីរគ្រឿងបានបុកគ្នាពេញទំហឹងនៅលើអាកាស បណ្តាលឲ្យអ្នកដំណើរនិងអាកាសយានិកទាំងសងខាងស្លាប់។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា យន្តហោះ Cessna … អាន​បន្ថែម យន្តហោះធុនតូចពីរគ្រឿងបុកគ្នាលើអាកាសស្លាប់​៥នាក់នៅអាមេរិក

ផលិតផលឧស្សាហកម្មវៀតណាមបានធ្លាក់ចុះរយៈពេល៨ខែឆ្នាំនេះ

ដោយយោងទៅតាមការិយាល័យស្ថិតិវៀតណាមបានឱ្យដឹងថា ផលិតផលឧស្សាហកម្មវៀតណាមត្រូវបានគេប៉ាន់ស្មានថានឹងមានចំនួន៦,៩ភាគរយក្នុងរយៈពេល៨ខែ ឆ្នាំ២០១៦នេះ។ តួលេខនេះទាបជាងតួលេខកាលពី ឆ្នាំ២០១៥ នៅពេលដែលសន្ទស្សន៍ផលិតផលឧស្សាហកម្មមានចំនួន៩,៨ភាគរយបើធៀបនឹងឆ្នាំមុន។ការធ្លាក់ចុះផលិតផលឧស្សាហកម្មដោយសារតែការធ្លាក់ចុះនៃ វិស័យរ៉ែ។ នៅក្នុងរយៈពេល៨ខែដំបូងនេះសន្ទស្សន៍ផលិតផលនៅក្នុងវិស័យរ៉ែត្រូវបានគេប៉ាន់ស្មានថានឹងធ្លាក់ចុះ៣,៨ភាគរយ។ នៅក្នុងរយៈពេល៨ខែដំបូងនេះវិស័យផលិតនិងកែច្នៃត្រូវបានគេរំពឹងថានឹងកើនឡើង៩,៧ភាគរយ ខណៈដែលផលិតផល … អាន​បន្ថែម ផលិតផលឧស្សាហកម្មវៀតណាមបានធ្លាក់ចុះរយៈពេល៨ខែឆ្នាំនេះ

ឃាត់ខ្លួនជាងឆ្លាក់រូបម្នាក់ពីបទប្រទូស្តកេរ្តិ៍ខ្មាស

ខេត្តពោធិ៍សាត់៖ បុរសជាងឆ្លាក់រូបម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន ក្រោយពីទទួលពាក្យបណ្ដឹងពីនារីម្នាក់ថាបុរសរូបនេះ ប៉ុនប៉ងប្រព្រឹត្តបទល្មើសលើរូបនាងមិនបានសម្រេច ខណៈដែលជាងរូបនេះ យករូបចម្លាក់ដែលឆ្លាក់រួចមកឲ្យនាងដល់ផ្ទះ ។ ប្រតិបត្តិការនេះ ប្រព្រឹត្តឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា … អាន​បន្ថែម ឃាត់ខ្លួនជាងឆ្លាក់រូបម្នាក់ពីបទប្រទូស្តកេរ្តិ៍ខ្មាស

២ថ្ងៃនគរបាលខេត្តបាត់ដំបងបំបែកសំណុំរឿងករណីគ្រឿងញៀនទ្រង់ទ្រាយធំឃាត់មនុស្ស២នាក់ និងថ្នាំញៀនជាច្រើន

ខេត្តបាត់ដំបង៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តបាត់ដំបង ត្រូវគេមើលឃើញថា កំពុងបន្តអនុវត្តយ៉ាងក្តៅគគុក ក្រោមការអនុវត្តដាក់ចេញតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង … អាន​បន្ថែម ២ថ្ងៃនគរបាលខេត្តបាត់ដំបងបំបែកសំណុំរឿងករណីគ្រឿងញៀនទ្រង់ទ្រាយធំឃាត់មនុស្ស២នាក់ និងថ្នាំញៀនជាច្រើន

តារា​​កំប្លែងជើងចាស់ យាយ​អឿ​ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ភ្នំពេញ៖ តារាកំប្លែងជើងចាស់ យាយអឿន ត្រូវបានកូនៗបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវសត្វគោមួយក្បាលផ្អើលរត់មកជាន់លើដើមទ្រូងគាត់ ខណៈកំពុងតែឈរមើលរថយន្តចាក់ដីនៅខាងក្រោយផ្ទះ ។ បច្ចុប្បន្ន យាយអឿន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ «បាយ័ន» ក្បាលថ្នល់ … អាន​បន្ថែម តារា​​កំប្លែងជើងចាស់ យាយ​អឿ​ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ខណៈនេះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់ នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ នារសៀលម៉ោងប្រមាណ៤ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន … អាន​បន្ថែម ខណៈនេះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់ នៅក្រុងតាខ្មៅ

ការងារបង្កបង្កើនផលស្រូវវស្សាទូទាំងខេត្តស្វាយរៀង សម្រេចបានផ្ទៃដីប្រមាណ១៥៦.០០០ហិកតា

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ លោក គោ ស៊ុំសារឿត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តស្វាយរៀង … អាន​បន្ថែម ការងារបង្កបង្កើនផលស្រូវវស្សាទូទាំងខេត្តស្វាយរៀង សម្រេចបានផ្ទៃដីប្រមាណ១៥៦.០០០ហិកតា

ទីតាំងភ្នាល់បាល់តាមប្រព័ន្ធអនឡាញ២កន្លែងក្នុងក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចបង្ក្រាប

ក្រុងប៉ោយប៉ែត៖ ទីតាំងភ្នាល់បាល់តាមប្រពន្ធ័អនឡាញពីរកន្លែង ដែលបើកលេង បង្កអសន្តិសុខដល់ភូមិ ឃុំមានសុវត្ថិភាព ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប តែមិនទាន់បានស្គាល់ឈ្មោះម្ចាស់ទាំងពីរទីតាំងច្បាស់  ។ ហេតុការណ៍បង្ក្រាបទីតាំងអនឡាញពីរកន្លែងនេះ បានធ្វើឡើងកាលពីម៉ោង៥និង៣៧នាទីល្ងាច … អាន​បន្ថែម ទីតាំងភ្នាល់បាល់តាមប្រព័ន្ធអនឡាញ២កន្លែងក្នុងក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចបង្ក្រាប

តុលាការសម្រេចឃុំខ្លួនបុរសខ្មែរអ៊ិស្លាមម្នាក់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦នេះ សាលាដំបូងខេត្តពោធិ៍សាត់ សម្រេចឃុំខ្លួនបុរសខ្មែរអ៊ិស្លាមម្នាក់ជាបណ្ដោះអាសន្ន បន្ទាប់ពីសមត្ថកិច្ចនគរបាលឃាត់ចាប់បុរសរូបនេះ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តសារធារណៈ និងធ្លាប់ធ្វើការអបរំច្រើនដងនាពេលកន្លងមក។ គួររំលឹកថា … អាន​បន្ថែម តុលាការសម្រេចឃុំខ្លួនបុរសខ្មែរអ៊ិស្លាមម្នាក់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ