លោក នួន ប៉ុក ឡើងជាប្រធានមន្ទីរបាន៤ខែ ដកមន្ត្រីគ្មានកំហុសអាចជាអំពើពុករលួយ និងបក្ខពួកនិយម

ខេត្តព្រះសីហនុ៖ ស្របពេលដែលលោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានកំណែទម្រង់ការងារដឹកនាំ ប្រកបដោយតម្លាភាព និងមានការគាំទ្រពីបុគ្គលិកមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងក្រសួង ប្រកបដោយសក្តានុពលនោះ បែរជាលេចចេញនូវបាតុភាពមិនប្រក្រតីពីថ្នាក់ដឹកនាំមួយចំនួន ចូលចិត្តធ្វើអ្វីៗខ្វះការថ្លឹងថ្លែង ឬសិក្សាពីសមត្ថភាព អតីតភាពការងារ បែរជាចង់ដក ចង់ដាក់ ធ្វើតាមតែខ្លួនចង់បានក្នុងនាមជាមេកើយទាំងបំពានមកលើកូនចៅ។ Continue reading “លោក នួន ប៉ុក ឡើងជាប្រធានមន្ទីរបាន៤ខែ ដកមន្ត្រីគ្មានកំហុសអាចជាអំពើពុករលួយ និងបក្ខពួកនិយម”

រថយន្តដឹកសាំងក្រុមហ៊ុន ស៊ូគីមិច ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តវីហ្គោលបើកបុករងរបួសម្នាក់

ខេត្តប៉ៃលិន៖ មនុស្សម្នាក់បានរងរបួស ដោយសាររថយន្ដដឹកសាំងក្រុមហ៊ុន ស៊ូគីមិច របស់វិចតូយ៉ា បើកចេញពីហាងសាំងបមិនប្រយ័ត្នត្រូវរថយន្តវីហ្គោលមួយគ្រឿងបើកបុកពេញទំហឹង។ Continue reading “រថយន្តដឹកសាំងក្រុមហ៊ុន ស៊ូគីមិច ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តវីហ្គោលបើកបុករងរបួសម្នាក់”

ឃាត់ជនសង្ស័យ២នាក់ ២ករណីផ្សេងគ្នាក្នុងពេលតែមួយនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ក្រុងចុះល្បាតក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ២ករណីផ្សេងគ្នា ជនសង្ស័យទី១ រក្សាទុកនូរសារធាតុញៀនម៉ាទឹកកក១កញ្ចប់តូច និងជនសង្ស័យទី២ ជាមុខសញ្ញាឆ្កិះសោបន្ទប់លួចទ្រព្យសម្បត្តិ ក្នុងរយៈពេលតែមួយ។ Continue reading “ឃាត់ជនសង្ស័យ២នាក់ ២ករណីផ្សេងគ្នាក្នុងពេលតែមួយនៅខណ្ឌពោធិ៍សែនជ័យ”

នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនជាតិថៃម្នាក់ជាមួយនឹងថ្នាំញៀនទម្ងន់៣គីឡូក្រាម

ភ្នំពេញ៖ បុរសជនជាតិថៃម្នាក់ត្រូវបានកម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបើកប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានភ្លាមៗជាមួយនឹងវត្ថុតាងថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន(ICE) ទឹកកក ទម្ងន់៣គីឡូក្រាម។ Continue reading “នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនជាតិថៃម្នាក់ជាមួយនឹងថ្នាំញៀនទម្ងន់៣គីឡូក្រាម”

ស្ថានីយថ្លឹងរថយន្តនៅស្រុកបាធាយ ស៊ីុភ្នែកជញ្ជីង

ខេត្តកំពង់ចាម ៖ ក្រុមអ្នករកសីុដឹកឧស ឆ្លងកាត់ស្ថានីយថ្លឹងរថយន្ត នៅតាមផ្លូវជាតិលេខ៦ ឋិតក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាមបានបញ្ចេញប្រតិកម្ម ព្រោះតែជញ្ជីងនៅស្ថានីយថ្លឹងរថយន្តមួួយកន្លែងនេះហាក់មានមិនប្រក្រតី ។ Continue reading “ស្ថានីយថ្លឹងរថយន្តនៅស្រុកបាធាយ ស៊ីុភ្នែកជញ្ជីង”

សព ហង្ស ផល្លីមធុរ៉ា នឹងបូជាស្អែកព្រឹកថ្ងៃពុធ​នៅវត្តទួល

ភ្នំពេញ៖ ដំណឹងមរណភាពរបស់អតីតតារាសម្តែង ហង្ស ផល្លីមធុរ៉ា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងព្រោះតែជីវិតដ៏កម្សត់របស់អតីតតារាសម្តែងល្បីឈ្មោះម្នាក់ត្រូវរកផ្ទះជ្រកមិនបាន។ សពរបស់លោកនឹងត្រូវរៀបចំពិធីបូជាតាមទំនៀមទម្លាប់ប្រពៃណីខ្មែរនៅព្រឹកថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០១៦នេះ នៅវត្តទួល នាខណ្ឌឫស្សីកែវ។ Continue reading “សព ហង្ស ផល្លីមធុរ៉ា នឹងបូជាស្អែកព្រឹកថ្ងៃពុធ​នៅវត្តទួល”

ពលរដ្ឋក្រុងដូនកែវចោទអាជ្ញាធរថា មិនបានជួយដោះស្រាយតម្លៃទឹកស្អាតប្រេីប្រាស់ជូនពួកគាត់

ខេត្តតាកែវ៖ ប្រជាពលរដ្ឋដែលរស់នៅ ក្នុងក្រុងដូនកែវ ដែលបានប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនទឹកស្អាតក្រុងដូនកែវ បាននាំគ្នាស្នើសុំ ឲ្យអាជ្ញាធរខេត្ត ជាពិសេសលោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ជួយអន្តរាគមន៍ធ្វើយ៉ាងណាបញ្ចុះតម្លៃទឹក ដែលបច្ចុប្បន្នមានតម្លៃខ្ពស់រហូតដល់២ពាន់រៀល ក្នុងមួយម៉ែត្រគូប។ Continue reading “ពលរដ្ឋក្រុងដូនកែវចោទអាជ្ញាធរថា មិនបានជួយដោះស្រាយតម្លៃទឹកស្អាតប្រេីប្រាស់ជូនពួកគាត់”

នារីម្នាក់សន្លប់បាត់បង់ស្មារតីបន្ទាប់ពីទទួលរងការរំលោភយ៉ាងព្រៃផ្សៃពីយុវជន៣នាក់ក្នុងចំណោមបក្ខពួក៥នាក់

ខេត្តកណ្តាល៖ នារីម្នាក់បានសន្លប់បាត់បង់ស្មារតី បន្ទាប់ពីទទួលរងការចាប់រំលោភយ៉ាងព្រៃផ្សៃពីសំណាក់យុវជន៣នាក់ក្នុងចំណោមបក្ខពួក៥នាក់ ។ Continue reading “នារីម្នាក់សន្លប់បាត់បង់ស្មារតីបន្ទាប់ពីទទួលរងការរំលោភយ៉ាងព្រៃផ្សៃពីយុវជន៣នាក់ក្នុងចំណោមបក្ខពួក៥នាក់”

ជនជាតិវៀតណាម៣២នាក់ត្រូវបានឃាត់ខ្លួន ករណីរស់នៅនិងធ្វើការខុសច្បាប់នៅសង្កាត់ផ្សារដើមគរ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ព្រឹកនេះ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ កម្លាំងរបស់លោកបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៣២នាក់ ក្នុងនោះមានស្រី៨នាក់ ដែលមករកស៊ីស្នាក់នៅគ្មានលិខិតឆ្លងដែន ជាអ្នកដើរលក់ឆ្នោត លក់កាហ្វេ កាត់សក់ជាដើម នៅចំណុចសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ Continue reading “ជនជាតិវៀតណាម៣២នាក់ត្រូវបានឃាត់ខ្លួន ករណីរស់នៅនិងធ្វើការខុសច្បាប់នៅសង្កាត់ផ្សារដើមគរ”

រន្ទះបាញ់ឆក់យកអាយុជីវិតយុវជនម្នាក់កំពុងដើរទៅដឹកគោនៅវាលស្រែ

ខេត្តកណ្តាល៖ រន្ទះបាញ់បានឆក់យកអាយុជីវិតយុវជនម្នាក់កាលពីវេលាម៉ោង៤និង៤៥នាទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ គ្រាដែលយុវជនរងគ្រោះចុះពីលើម៉ូតូដើរសំដៅទៅដឹកគោពីវាលស្រែត្រង់ចំណុចវាលស្រែអូរលលៃ ស្ថិតក្នុងភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ Continue reading “រន្ទះបាញ់ឆក់យកអាយុជីវិតយុវជនម្នាក់កំពុងដើរទៅដឹកគោនៅវាលស្រែ”

ជនសង្ស័យប្រមាណ១០នាក់ធាក់ផ្តួលយកម៉ូតូឡេតពីយុវជនម្នាក់បានសម្រេចនៅសង្កាត់បឹងទំពុន

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នាប្រមាណជិត១០នាក់ ធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូឡេតពីយុវជនម្នាក់បានសម្រេច ហើយគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះសំណាក់តុងសៀន តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ Continue reading “ជនសង្ស័យប្រមាណ១០នាក់ធាក់ផ្តួលយកម៉ូតូឡេតពីយុវជនម្នាក់បានសម្រេចនៅសង្កាត់បឹងទំពុន”

ជនសង្ស័យម្នាក់ក្នុងចំណោមគ្នាពីរនាក់កាច់សោ.កម៉ូតូបានសម្រេចតែត្រូវជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសម្ថតកិច្ចដេញតាមចាប់បានភ្លាមៗក្រោយពីបានធ្វើសកម្មភាពកាច់សោ.កម៉ូតូពីបុរសម្នាក់ដែលកំពុងចតចោលចុះទៅច្រូតស្មៅ ។ Continue reading “ជនសង្ស័យម្នាក់ក្នុងចំណោមគ្នាពីរនាក់កាច់សោ.កម៉ូតូបានសម្រេចតែត្រូវជាប់ខ្នោះសមត្ថកិច្ច”