រថយន្តកុងទីន័រកិនស្លាប់ម្នាក់និងរបួសម្នាក់នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងម្នាក់ទៀតបានត្រូវរងរបួសស្រាលខណៈជិះម៉ូតូមកពីលេងផ្ទះមិត្តភក្តិបានជិះទាក់ដៃចង្កូតជាមួយនិងរថយន្តកុងទីន័របណ្តាលឲ្យដួលចូលក្រោមកង់កិនអ្នកឌុបដាច់ខ្លួនជា២ចំណែកធ្នកជិះពីក្រោយរងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១នឹង៤៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចម្តុំយឿត្រីខណ្ឌព្រែកព្នៅស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះហ៊ាភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅម្តុំលូប្រាំសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យនិងមានស្រុកកំណើតនៅខេត្តកំពង់ចាម។ ចំនែកឯអ្នកអង្គុយពីក្រោយឈ្មោះចិត្រាភេទប្រុសអាយុ២៥ឆ្នាំស្នាក់នៅភូមិកោះទាវស្រុកស្អាងខេត្តកណ្តាលត្រូវរងរបួសស្រាល។ តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរស២នាក់ជាជនរងគ្រោះបានបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅសេរី២០១១ពាក់ស្លាកលេខភ្នំពេញ1BA-6930បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងទើបតែចេញមកពីលេងផ្ទះមិត្តភក្តិនៅឯម្តុំព្រែកព្នៅបំណងជិះទៅផ្ទះនៅឯម្តុំលូ៥ខណពេលជិះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្ត២គ្រឿងនៅពីមុខមួយគ្រឿងនៅខាងស្តាំជារថយន្តក្រុងហើយរថយន្តនៅខាងឆ្វេង ជារថយន្តកុងទីន័រពេលភ្លាមៗនោះដែរបានទាក់ដៃចង្កូតជាមួយរថយន្តកុងទ័របណ្តាលអោយដួលចូលក្រោមកង់កិនចំពាក់កណ្តាលខ្ល្លួនដាច់ជា២កំណាត់ចំណែកឯអ្នកអង្គុយពីក្រោយរងបួសស្រាលរីឯម៉ូតូរងគ្រោះក៏មិនមានខូចខាតអីធ្ងន់ធ្ងរនោះដែលភ្លាមៗនោះដែររថយន្តកុងទីន័រ បានបើករត់គេចខ្លួនបាត់ស្រមោលមិនបានឈប់នៅដោះស្រាយគ្នាជាមួយជនរងគ្រោះនោះទេ។ ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតទៅតាមប្រពៃណីរីឯម៉ូតូជនរងគ្រោះវិញត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទោរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែករង់ចាំបងប្អូនយកឯកសាមកយកទៅវិញ៕ធឿនព្រែកជ័យ អាន​បន្ថែម រថយន្តកុងទីន័រកិនស្លាប់ម្នាក់និងរបួសម្នាក់នៅខណ្ឌព្រែកព្នៅ

ប្រធានបទ«ផលប្រយោជន៍ បណ្តាប្រទេសតូចប្រទេស មធ្យម និងសន្តិសុខរួម»

ភ្នំពេញ​ ៖​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រតិភូអមដំណើរដោយ ថ្ងៃទី២១-២២ ខែតុលា … អាន​បន្ថែម ប្រធានបទ«ផលប្រយោជន៍ បណ្តាប្រទេសតូចប្រទេស មធ្យម និងសន្តិសុខរួម»

សមត្ថកិច្ចបំបែកសុំណុំរឿងឃាតកម្មវាយសម្លាប់ប្លន់ យកម៉ូតូនៅសង្កាត់សាក់សំពៅបានហើយ សង្ស័យមានគ្នា៣នាក់

    ភ្នំពេញ ៖ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី … អាន​បន្ថែម សមត្ថកិច្ចបំបែកសុំណុំរឿងឃាតកម្មវាយសម្លាប់ប្លន់ យកម៉ូតូនៅសង្កាត់សាក់សំពៅបានហើយ សង្ស័យមានគ្នា៣នាក់

ឆ្ងល់ឪពុកមិនទៅលក់ដូង ឡើងទៅដាស ស្រែកយំផ្អើលអ្នកជិតខាង

ភ្នំពេញ ៖  បុរសអ្នកលក់ដូងម្នាក់ដេកស្លាប់ក្នុងបន្ទាប់ផ្ទះជួលដោយសារខ្យល់គរ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ។  ហេតុការណ៍ភ្ញាក់ ផ្អើលខាងលើនេះកើត ឡើងកាលពីវេលា … អាន​បន្ថែម ឆ្ងល់ឪពុកមិនទៅលក់ដូង ឡើងទៅដាស ស្រែកយំផ្អើលអ្នកជិតខាង

អាជ្ញាធរខណ្ឌច្បារអំពៅចុះរៀបចំសណ្តាប់ធ្នាប់និងបោសសំអាតផ្លូវជាតិលេខ១

ភ្នំពេញៈដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរនិងរៀបចំសណ្តាប់ធ្នាប់នៅលើដងនានាក្នុងភូមិសាស្ត្រខណ្ឌអោយមានរបៀបរៀបរយ នៅព្រឹកថ្ងៃទី២២ ខែតុលាឆ្នាំ២០១៩អាជ្ញាធរខណ្ឌច្បារអំពៅបានចុះបោសសំអាតផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់សង្កាត់វាលស្បូវ ។ ដោយមានការណែនាំពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កម្លាំងសន្តិសុខ ប្រចាំសាលាខណ្ឌបានចុះ … អាន​បន្ថែម អាជ្ញាធរខណ្ឌច្បារអំពៅចុះរៀបចំសណ្តាប់ធ្នាប់និងបោសសំអាតផ្លូវជាតិលេខ១

សម្តេចតេជោ ហ៊ុន សែន បានសម្រេចដកយកហ៊ុនសំរាមស៊ីនទ្រីមកអោយរដ្ឋគ្រប់គ្រង

ភ្នំពេញ​ ៖​ កាលពីព្រឹកមិញថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ ក្នុងពេលអញ្ជើញចែកសញ្ញាបត្រដល់និស្សិតមកពី សាកលវិទ្យាល័យបៀលប្រាយ … អាន​បន្ថែម សម្តេចតេជោ ហ៊ុន សែន បានសម្រេចដកយកហ៊ុនសំរាមស៊ីនទ្រីមកអោយរដ្ឋគ្រប់គ្រង

សម្តេចតេជោ​ហ៊ុន​សែន​ ណែនាំ​ពលរដ្ឋ​ត្រូវចូលរួមសំអាតសំរាមដើម្បីទីក្រុង និងប្រទេសជាតិស្អាតល្អ

ភ្នំពេញ​ ៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពាវអោយពលរដ្ឋកម្ពុជាគ្រប់ទីកន្លែងទាំង​អស់​ចូលរួមសម្អាតសំរាម ដើម្បីអោយប្រទេសជាតិមានសោភ័ណភាពស្រស់​ស្អាតល្អ ជាពិសេសនៅក្នុងថ្ងៃបុណ្យឯក​រាជ្យជាតិ និង … អាន​បន្ថែម សម្តេចតេជោ​ហ៊ុន​សែន​ ណែនាំ​ពលរដ្ឋ​ត្រូវចូលរួមសំអាតសំរាមដើម្បីទីក្រុង និងប្រទេសជាតិស្អាតល្អ

ដឹងរឿងពិតអាណិត ផាន់ ផាត់ណា សម្រាលកូនទាំងគ្មានគូស្នេហ៍នៅក្បែរ

ភ្នំពេញ៖ មុននេះក្នុងចង្កោមសិល្បៈបានលេចចេញដំណឹងថាតារាសម្តែង ផាន់ ផាត់ណា បានសម្រាលបានកូនប្រុសម្នាក់គួរឲ្យស្រលាញ់។ នៅពីក្រោយស្នាមញញឹមនេះនាងមានទុក្ខព្រួយជាច្រើនមុននិងក្រោយពេលសម្រាល។  មិនដែលមានដំណឹងរៀបការម្តងណាឡើយ ស្រាប់តែលេចចេញរូបថត និងដំណឹងថា ផាន់ … អាន​បន្ថែម ដឹងរឿងពិតអាណិត ផាន់ ផាត់ណា សម្រាលកូនទាំងគ្មានគូស្នេហ៍នៅក្បែរ

អេមី រៀបរាប់ទាំងទឹកភ្នែករឿងបែកឪពុក២៧ឆ្នាំហើយតែត្រូវខកចិត្ត

ភ្នំពេញ៖ តារាសម្តែង និងកំប្លែងស្រី ឡុង មេត្តាហៅ អេមី បានដាច់ចិត្តទម្លាយរឿងក្នុងចិត្តដែលលាក់ទុក និងនឹកហួសចិត្តក្រោយរកឪពុកដែលបែកគ្នាជិត៣០ឆ្នាំហើយប៉ុន្តែបែជាជួបរឿងខកចិត្ត។ ខកចិត្តព្រោះតែឪពុកហាក់មិនរវីរវល់នឹករលឹកនាងដូចដែលនាងខិតខំស្វះស្វែងរកមុខឪពុកជាង២០ឆ្នាំកន្លងមក។  អេមី … អាន​បន្ថែម អេមី រៀបរាប់ទាំងទឹកភ្នែករឿងបែកឪពុក២៧ឆ្នាំហើយតែត្រូវខកចិត្ត

មួយយប់ចោរគាស់បន្ទប់លួចម៉ូតូ៥គ្រឿង នៅសង្កាត់កាកាបទី២ 

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយកាលពីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅផ្ទះជួល ផ្លូវបេតុង ក្រុម៨ ភូមិចំការឪឡឹក២ … អាន​បន្ថែម មួយយប់ចោរគាស់បន្ទប់លួចម៉ូតូ៥គ្រឿង នៅសង្កាត់កាកាបទី២ 

លោក ឃួង ស្រេង ៖ ឯកភាពបង្កើនកិច្ចគាំពារថែរក្សាចំពោះមនុស្សចាស់ ដើម្បីជាប្រយោជន៍សម្រាប់អភិវឌ្ឍន៏សង្គម

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញជំរុញ បានឯកភាពឲ្យមានការបង្កើនការយកចិត្តទុក ដាក់ ក្នុងការគាំពារថែរក្សា ផ្តល់តម្លៃនិងលើកទឹកចិត្តចំពោះមនុស្សចាស់ដែលជាប្រភពនៃបទពិសោធន៍មិនចេះរីងស្ងួត សម្រាប់មនុស្សវ័យក្មេងជំនាន់បច្ចុប្បន្ននិងតទៅជំនាន់ក្រោយៗទៀត។ ក្នុងពិធីអបអរសាទរខួបលើកទី២១ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ … អាន​បន្ថែម លោក ឃួង ស្រេង ៖ ឯកភាពបង្កើនកិច្ចគាំពារថែរក្សាចំពោះមនុស្សចាស់ ដើម្បីជាប្រយោជន៍សម្រាប់អភិវឌ្ឍន៏សង្គម

ផឹកស្រាស្រវឹងហើយមកលោតទឹកទន្លេបាសាក់បណ្តាលឲ្យស្លាប់

ខេត្តកណ្តាលៈ បុរសដែលតែងតែផឹកស្រាជាប្រចាំម្នាក់ ពុំដឹងជាមានមូលហេតុអ្វី ខណៈផឹកស្រាស្រវឹង បាន​លោតទឹកទន្លេបាសាក់ប៉ងសម្លាប់ បានបណ្ដាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២០ ខែតុលា វេលាម៉ោង១០និង៣០នាទី នៅចំណុចក្នុងទឹកទន្លេបាសាក់ស្ថិតក្នុងភូមិព្រែកតាឃិន … អាន​បន្ថែម ផឹកស្រាស្រវឹងហើយមកលោតទឹកទន្លេបាសាក់បណ្តាលឲ្យស្លាប់