ខេត្តស្វាយរៀងៈ ប្រជាពលរដ្ឋដែលមានទៅលំនៅក្បែច្រករបៀងព្រំដែនសំយ៉ោងស្ថិតក្នុងឃុំសំយ៉ោងស្រុកកំពង់រោរទ៏ខេត្តស្វាយរៀងបានធ្វើការរិះគន់ទៅលើស្ថាប័នពាក់ពន្ធ័ជាពិសេសសមត្ថកិច្ចកាំកុងត្រូលដែលបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញបានដឹកបន្លែផ្លែឈើរសង្ស័យុខូចគុណភាពនិងមានជាតិគីមីតាមម៉ូតូរឺំម៉កជារៀងរាល់ថ្ងៃខណះមិនដែលឃើញមន្ត្រីណាម្នាក់ត្រួួតពិនិត្យសោះឡើយ។ ប្រជាពលរដ្ឋក៏ដាក់ការសង្ស័យទៅលើសមត្ថកិច្ចដែលពាក់ពន្ធ័មានដូចជានគរបាលវរៈព្រំដែនទាហានវរៈព្រំដែនអ្នកយកភាស៊ីមន្ត្រីកាំកុងត្រូលដែលបណ្ដោយឲ្យទំនិញគ្មានគុណភាពនិងមានជាតិគីមីហូរចូលតាមច្រករបៀងនេះចាំយកលុយពីអ្នកដឹកទំនិញគ្រប់ប្រភេទហើយមិនបានចុះមកពិនិត្យថាតើទំនិញទាំងនោះមានគុណភាពឬគ្មានគុណភាពនោះឡើយ។ ប្រភពបន្តថាដោយនៅក្បែរច្រករបៀងព្រំដែននេះគឺឃើញមានតូបប្រក់ស្លឹកមួយដែលគេតែងតែហៅថា កុងត្រូលជជុះរបស់សមត្ថកិច្ចកាំកង់ត្រូលដែលមានឈ្មោះ វុធ ជាប្រធានស្នាក់ការច្រកព្រំដែនអន្តរជាតិព្រៃវល្ល័ដាក់ជាប្រចាំសំរាប់យកលុយពីក្រុមឈ្មួញដឹកទំនិញមិនថាម៉ូតូឬក៏រថយន្តនោះឡើយ។ ប៉ុន្តែអ្វីដែលមានការងឿយឆ្ងល់របស់ប្រជាពលរដ្ឋនោះគឺគេឃើញមានបុរសស្លៀកពាក់ជាស៊ីវិលម្នាក់អង្គុយចាំយកលុយពីឈ្មួញទៅវិញខណះមិនដែលមានវត្តមានសមត្ថកិច្ចកាំកុងត្រូូលមកពិនិត្យបន្លែផ្លែឈើរនោះទេ។ ជាក់ស្ដែងកាលកន្លមកនេះមានទំនិញគ្រប់ប្រភេទសាច់គោ សាច់ជ្រូកសង្ស័យខូចគុណភាព … អានបន្ថែម បន្លែផ្លែឈើរត្រូវបានក្រុមឈ្មួញដឹកតាមច្រករបៀងព្រំដែនសំយ៉ោងសង្ស័យមានជាតិគីមីខណៈមិនឃើញមានសមត្ថកិច្ចត្រួតពិនិត្យ