ភ្នំពេញ៖ក្រុមក្មេងស្ទាវ២ក្រុមចេញមកពីក្លឹបDOSស្រវឹងស្រារៀងៗខ្លួនហើយប្រហែលរាំមើលមុខឌឺដាក់គ្នាវាយគ្នាពេញមុខក្លឹបបណ្តាលអោយរងរបួសបែកក្បាល២នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣នឹង០៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៨នៅចំណុចក្លឹបDOSស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។ តាមប្រភពពត៌មានពីសាក្សីដែលគេមើលឃើញហេតុការណ៍សុំមិនបញ្ចេញឈ្មោះបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញក្មេងទំនើង២ក្រុមក្នុងនោះមានមួយក្រុមប្រហែលជា៥នាក់នឹងមួយក្រុមទៀតប្រហែលជា៥នាក់ហើយពួកគេទាំងនោះបានចូលទៅក្នុងក្លឹបDOSរាំលេងលុះពេលដែលពួកគេទាំង២ក្រុមនោះចេញមកវិញក្នុងសភាពស្រវឹងស្រារៀងៗខ្លួនហើយមិនដឹងថាពួកគេមានជម្លោះរឿងអីនោះទេបានជាចេញមកមុខក្លឹបរួចក៏វាយគ្នាផ្អើលទៅដល់សមត្ថកិច្ចរួមនឹងអាវុធហត្ថខណ្ឌចំការមនចុះមកកន្លែងកើតហេតុដើម្បីធ្វើការអន្តរាគមន៍ហាមឃាត់កុំអោយឈ្លោះប្រកែកគ្នាជាបន្តទៀតប៉ុន្តែនៅក្នុងហេតុ ការណ៍នោះខាងភាគីទាំងសងខាងរងរបួសដូចគ្នា ម្នាក់បែកក្បាលនឹងម្នាក់ទៀតពកក្បាល ក្រោយសមត្ថកិច្ចគាត់យកភាគីទាំងសងខាងយកទៅប៉ុន្តែដើម្បីសម្រប់សម្រួលគ្នា។ ក្រោយពេលកើតហេតុភាគីទាំងសងខាងសុខចិត្តទៅពេទ្យព្យាបាលរបួសដោយខ្លួនឯងរៀងៗខ្លួនដើម្បីបញ្ចប់រឿង៕ធឿនព្រែកជ័យ អានបន្ថែម ក្មេងស្ទាវ២ក្រុមមានគ្នាជាង១០បានចេញមកមុខវាយគ្នាផ្អើលពេញមុខក្លឹបDOS