បាតុកម្មប្រឆាំងច្បាប់ «កាតឬលិខិតសុខភាព» ក្លាយជាហិង្សា ប៉ូលិសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ

បច្ចុប្បន្នមានប្រទេសជាច្រើនកំពុងតែអនុវត្តវិធីសាស្ត្រទប់ស្កាត់កូវីដ-១៩ ដោយបានចេញច្បាប់រឹតត្បិតពលរដ្ឋរូបណាដែលមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។ ពេលនេះមានប្រទេសនិងតំបន់មួយចំនួនប្រើប្រាស់វិធីសាស្ត្រ ដោយអ្នកដែលមិនចាក់វ៉ាក់សាំងគឺមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ…ទាំងនោះជាយុទ្ធសាស្ត្របង្ខំឲ្យពលរដ្ឋត្រូវតែទៅចាក់វ៉ាក់សាំងដោយខ្លួនឯង។ នៅក្នុងប្រទេសបារំាងពលរដ្ឋបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹង ប្រធានាធិបតីម៉ាក្រុងដែលមានគម្រោងអនុវត្តវិធានការស្នើដល់ពលរដ្ឋទាំងអស់ត្រូវតែមានកាតចាក់វ៉ាក់សាំងរួចរាល់ ឬលិខិតបញ្ជាក់ធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ឬក៏លិខិតបញ្ជាក់ថាធ្លាប់ឆ្លងកូវីដ-១៩ ហើយព្យាបាលជាសះស្បើយ ទើបអនុញ្ញាតឲ្យចូលទៅកាន់ក្លិបកម្សាន្ត … អាន​បន្ថែម បាតុកម្មប្រឆាំងច្បាប់ «កាតឬលិខិតសុខភាព» ក្លាយជាហិង្សា ប៉ូលិសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ

កូវីដ-១៩កើនឡើងខ្ពស់ ឥណ្ឌូនេស៊ីហាមមន្ត្រីចេញទៅក្រៅប្រទេស និងលុបចោលកម្មវិធីចាក់វ៉ាក់សាំងយកប្រាក់

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Widodo នៅពេលថ្មីនេះបានហាមប្រាមបណ្តារដ្ឋមន្ត្រីធ្វើដំណើរចេញទៅក្រៅប្រទេស។ ជាមួយគ្នានេះកម្មវិធីចាក់វ៉ាក់សាំងបង់ប្រាក់ក៏ត្រូវបញ្ចប់ផងដែរ ដោយការចាក់វ៉ាក់សាំងគឺអត់យកប្រាក់ទាំងអស់។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១៦ ខែកក្កដា លោក Pramono … អាន​បន្ថែម កូវីដ-១៩កើនឡើងខ្ពស់ ឥណ្ឌូនេស៊ីហាមមន្ត្រីចេញទៅក្រៅប្រទេស និងលុបចោលកម្មវិធីចាក់វ៉ាក់សាំងយកប្រាក់

ជប៉ុនដាក់ពង្រាយកម្លាំងសន្តិសុខ ដល់ទៅ៦០ពាន់នាក់រក្សាសន្តិសុខ ក្នុងការប្រកួតកីឡាអូឡាំពិក

ស្នងការប៉ូលិសជាតិជប៉ុនបានប្រកាសឱ្យដឹងថា មានកម្លាំងប៉ូលិសដល់ទៅ៣៦.៥០០នាក់ ក្នុងចំណោមកម្លាំងសន្តិសុខសរុប៦០ពាន់នាក់ការពារការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ជាមួយគ្នានោះកម្លាំងប៉ូលិសជាង១១ពាន់នាក់មកពីបណ្តាខេត្តមកជួយការពារ។ ស្នងការប៉ូលិសជាតិជប៉ុន NPA បានឱ្យដឹងទៀតថា លោកបានដាក់ពង្រាយកម្លាំងប៉ូលិសដើម្បីធានាដល់សន្តិសុខ … អាន​បន្ថែម ជប៉ុនដាក់ពង្រាយកម្លាំងសន្តិសុខ ដល់ទៅ៦០ពាន់នាក់រក្សាសន្តិសុខ ក្នុងការប្រកួតកីឡាអូឡាំពិក

អង្គការ WHO បានអំពាវនាវឱ្យស្រាវជ្រាវមន្ទីរពិសោធន៍នៅវូហានជាលើកទីពីរ

ប្រធានអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថា ដំណាក់កាលទីពីរនៃការស្រាវជ្រាវពីប្រភពកូវីដ-១៩ ដោយផ្តោតសំខាន់ទៅលើការស្រាវជ្រាវនៅមន្ទីរពិសោធន៍ក្នុងទីក្រុងវូហាន ប្រទេសចិន … អាន​បន្ថែម អង្គការ WHO បានអំពាវនាវឱ្យស្រាវជ្រាវមន្ទីរពិសោធន៍នៅវូហានជាលើកទីពីរ

អាមេរិកមានករណីឆ្លងកូវីដ-១៩ កើនឡើងចំពោះពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង

ពលរដ្ឋអាមេរិករាប់សិបលាននាក់ បានបដិសេធចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បើទោះបីមានការអំពាវនាវពីប្រធានាធិបតីអាមេរិកឲ្យនាំគ្នាទៅចាក់វ៉ាក់សាំងក្តី។ អ្នកឆ្លងកូវីដ-១៩ នៅអាមេរិកកើនឡើងខ្ពស់ទៅលើពលរដ្ឋដែលមិនព្រមទៅចាក់វ៉ាក់សាំង ។ ប្រធានាធិបតីអាមេរិក លោក Joe Biden … អាន​បន្ថែម អាមេរិកមានករណីឆ្លងកូវីដ-១៩ កើនឡើងចំពោះពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង

អាមេរិកទទួលអតីតបុគ្គលិក អ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថានរាប់មុឺននាក់ព្រោះខ្លាចក្រុមតាលីបង់សម្លាប់

ក្រោយពីមានការព្រួយបារម្ភលើសុវត្ថិភាពបុគ្គលិកធ្លាប់បម្រើការដល់ទាហានអាមេរិក ពិសេសគឺអ្នកបកប្រែ អាចប្រឈមនឹងការសម្លាប់ពិីក្រុមតាលីបង់ ពេលនេះអាមេរិកសម្រេចទទួលយកអ្នកទាំងនោះទៅរស់នៅក្នុងទឹកដីអាមេរិកហើយ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបើក«យុទ្ធនាការភៀសខ្លួនសម្ព័ន្ធមិត្ត» ដោយទទួលយកពលរដ្ឋអាហ្វហ្គានីស្ថានប្រមាណ២០ពាន់នាក់ឲ្យទៅរស់នៅអាមេរិក។ អ្នកទាំងនោះធ្លាប់ធ្វើការឲ្យអាមេរិក ក្នុងរយៈពេលនៃសង្គ្រាម២០ឆ្នាំកន្លងមក ។ សកម្មភាពជួយដល់ពលរដ្ឋអាហ្វហ្គានីស្ថានខាងលើ … អាន​បន្ថែម អាមេរិកទទួលអតីតបុគ្គលិក អ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថានរាប់មុឺននាក់ព្រោះខ្លាចក្រុមតាលីបង់សម្លាប់

វៀតណាមរកឃើញករណីឆ្លងកូវីដ- ១៩ រហូតដល់ជាង៣៣០០នាកក្នុងថ្ងៃទី១៦ខែកក្កដា

នៅយប់ថ្ងៃទី១៦ខែកក្កដានេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បានរកឃើញអ្នកឆ្លងថ្មីបន្ថែម១.៨៩៨នាក់ទៀត ធ្វើឲ្យអ្នកឆ្លងសរុបក្នុងមួយថ្ងៃកើនឡើងដល់ទៅ៣.៣៣៦នាក់។ ក្នុងថ្ងៃជាមួយគ្នានេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺនេះរហូតដល់ទៅ១៨នាក់ផងដែរ។ ក្នុងចំណោមអ្នកឆ្លងមានភាគច្រើននៅទីក្រុងហូជីមិញ ដោយមានអ្នកឆ្លងដល់ទៅ១.៣៤៩នាក់ ក្នុងមួយថ្ងៃ ។ ជាមួយគ្នានេះបណ្តាខេត្តនៅតំបន់ភាគខាងត្បូងវៀតណាម … អាន​បន្ថែម វៀតណាមរកឃើញករណីឆ្លងកូវីដ- ១៩ រហូតដល់ជាង៣៣០០នាកក្នុងថ្ងៃទី១៦ខែកក្កដា

យន្តហោះដឹកអ្នកដំណើរ១៧នាក់របស់រុស្សីដែលបាត់ទំនាក់ទំនងពេលនេះរកឃើញហើយ

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍Sila ដែលបានបាត់ពីប្រព័ន្ធទំនាក់ទំនងនៅក្នុងតំបន់ Siberia ប្រទេសរុស្ស៊ីនោះ បានរកឃើញហើយ នៅតំបន់ភាគកណ្តាលប្រទេសនេះ ហើយអ្នកដំណើរទាំងអស់នៅមានជីវិតនោះទេ។ តាមការលើកឡើងរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរធុនតូចប្រភេទ An-28 … អាន​បន្ថែម យន្តហោះដឹកអ្នកដំណើរ១៧នាក់របស់រុស្សីដែលបាត់ទំនាក់ទំនងពេលនេះរកឃើញហើយ

លោក ប៊ូស បង្ហាញពីក្តីបារម្ភចំពោះជោគវាសនាអ្នកបកប្រែ ពេលនេះមានអ្នកបកប្រែជាង២ម៉ឺននាក់ហើយបានសុំសិទ្ធិរស់នៅសហរដ្ឋអាមេរិក

អតីតប្រធានាធិបតីអាមេរិក លោក ប៊ូសបានបង្ហាញការខកចិត្តយ៉ាងខ្លាំងដែលរដ្ឋាភិបាលអាមេរិក ប្រញាប់ដកទាហានចេញពីទឹកដីអាហ្វហ្គានីស្ថាន ។ លោកបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះបុគ្គលិកជនជាតិអាហ្វហ្គានីស្ថានដែលធ្លាប់បម្រើការជាអ្នកបកប្រែភាសាឲ្យទាហានអាមេរិក។ អតីតប្រធានាធិបតីប៊ូសបារម្ភថា ជីវិតអ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថានឲ្យទាហានអាមេរិក ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់អាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតក្រោយអាមេរិកដកទាហានចេញ។ ក្រុមតាលីបង់នឹងមិនលើកលែងដល់អ្នកទាំងនោះឡើយ។ … អាន​បន្ថែម លោក ប៊ូស បង្ហាញពីក្តីបារម្ភចំពោះជោគវាសនាអ្នកបកប្រែ ពេលនេះមានអ្នកបកប្រែជាង២ម៉ឺននាក់ហើយបានសុំសិទ្ធិរស់នៅសហរដ្ឋអាមេរិក

ទីក្រុងឡូស អេនជើឡេស (Los Angeles) អនុវត្តច្បាប់ពាក់ម៉ាសសាជាថ្មី

ទីក្រុងជាច្រើននៅអាមេរិក បានចាប់ផ្តើមរឹតបន្តឹងវិធានការទប់ស្កាត់កូវីដ-១៩ ក្រោយពេលមានករណីឆ្លងកូវិដ-១៩ កើនឡើងខ្ពស់ជាថ្មី ។ ក្នុងពេលនេះទីក្រុង Los Angeles អាមេរិក បានសម្រេចអនុវត្តគឺត្រូវតែពាក់ម៉ាស់។ … អាន​បន្ថែម ទីក្រុងឡូស អេនជើឡេស (Los Angeles) អនុវត្តច្បាប់ពាក់ម៉ាសសាជាថ្មី

ចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងខ្ពស់ កូរ៉េខាងត្បូងអនុញ្ញាតឲ្យជួបជុំគ្នាមិនលើសពី៤នាក់ឡើយ

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Kim Boo-kyum នៅព្រឹកថ្ងៃទី ១៦ខែកក្កដាបានប្រកាសថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងខ្ពស់។ដូច្នេះត្រូវតែអនុវត្តវិធានការរឹតត្បិតកាត់បន្ថយការជួបជុំគ្នានៅទូទាំងប្រទេស។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Kim … អាន​បន្ថែម ចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងខ្ពស់ កូរ៉េខាងត្បូងអនុញ្ញាតឲ្យជួបជុំគ្នាមិនលើសពី៤នាក់ឡើយ

គ្រោះទឹកជំនន់ទ្រង់ទ្រាយធំនៅអាល្លឺម៉ង់ ស្លាប់ជាង៤០នាក់និងបាត់ខ្លួនរាប់សិបនាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ៤២នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួនកាលពីថ្ងៃទី១៥ខែកក្កដា ដោយគ្រោះទឹកជំនន់ទ្រង់ទ្រាយធំនៅក្នុងប្រទេសអាល្លឺម៉ង់។ ទឹកនៅតាមដងទន្លេ ព្រែកបានកើនឡើងខ្ពស់ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាប់គ្នាជាច្រើនថ្ងៃ គ្របដណ្តប់តំបន់ភាគខាងលិចតំបន់អឺរ៉ុប។ ទឹកជំនន់បានបំផ្លាញផ្ទះសម្បែង រថយន្តជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់។ ក្រោយគ្រោះទឹកជំនន់ស្រកទៅវិញពលរដ្ឋរស់នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេមានមានការរន្ធត់ចិត្តយ៉ាងខ្លាំង … អាន​បន្ថែម គ្រោះទឹកជំនន់ទ្រង់ទ្រាយធំនៅអាល្លឺម៉ង់ ស្លាប់ជាង៤០នាក់និងបាត់ខ្លួនរាប់សិបនាក់