ក្រូអាតត្រូវការឈ្នះដើម្បីបន្តក្តីសង្ឃឹមវគ្គ១៦ក្រុម ខណៈអាល់បានីប៉ះអេស្ប៉ាញ
ក្រុមជម្រើសជាតិក្រូអាតត្រូវប៉ះក្រុមការពារតំណែងជើងឯកអ៊ីតាលីនៅក្នុងការប្រកួតវគ្គជម្រុះតាមពូលចុងក្រោយនៅវេលារំលងម៉ោង២អធ្រាត្រឈានចូលថ្ងៃទី២៥ មិថុនានេះដើម្បីប្រជែងកៅអីវគ្គ១៦ក្រុមចុងក្រោយ។ រីឯក្រុមជម្រើសជាតិអាល់បានីត្រូវប៉ះក្រុមគោជល់អេស្ប៉ាញនៅវេលាម៉ោងជាមួយគ្នានេះដែរ ខណៈដែលអេស្ប៉ាញបានកក់កៅអីវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិរួចទៅហើយ។ ក្រូអាតអាចនិយាយបានថា ត្រូវការឈ្នះជាចាំបាច់ទើបអាចប្រជែង និងមានក្តីសង្ឃឹមក្នុងវគ្គ១៦ក្រុមចុងក្រោយបាន ខណៈដែលក្រុមនេះ២ប្រកួតក្នុងវគ្គជម្រុះតាមពូលកន្លងទៅ គឺចាញ់១ ស្មើ១ប៉ុណ្ណោះ។ … អានបន្ថែម ក្រូអាតត្រូវការឈ្នះដើម្បីបន្តក្តីសង្ឃឹមវគ្គ១៦ក្រុម ខណៈអាល់បានីប៉ះអេស្ប៉ាញ
