រដ្ឋបាល​ខណ្ឌដូនពេញ​៖​ ចុះចាក់សោកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០៨គ្រឿង​ ឃាត់ម៉ូតូឡាំប្រឺតា ០៥គ្រឿង និងម៉ូតូចំនួន ០៣គ្រឿង​ ដែល​ចតគ្មានសណ្តាប់ធ្នាប់

ភ្នំពេញ​៖​ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ នៅថ្ងៃពុធ ទី០៨ ខែកញ្ញា … អាន​បន្ថែម រដ្ឋបាល​ខណ្ឌដូនពេញ​៖​ ចុះចាក់សោកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០៨គ្រឿង​ ឃាត់ម៉ូតូឡាំប្រឺតា ០៥គ្រឿង និងម៉ូតូចំនួន ០៣គ្រឿង​ ដែល​ចតគ្មានសណ្តាប់ធ្នាប់

ខេត្តឧត្ដរមានជ័យ៖ រកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៥៦ ករណី ខណៈ អ្នកឆ្លងកើនឡើងដល់៧.៣៤៨ ករណី និងជាសះស្បើយចំនួន៩២ នាក់បន្ថែមទៀត

ខេត្ត​ឧត្តរមានជ័យ​៖​ រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៥៦ ករណី បន្ថែមទៀត … អាន​បន្ថែម ខេត្តឧត្ដរមានជ័យ៖ រកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៥៦ ករណី ខណៈ អ្នកឆ្លងកើនឡើងដល់៧.៣៤៨ ករណី និងជាសះស្បើយចំនួន៩២ នាក់បន្ថែមទៀត

ចិនបញ្ជាក់ថា នឹងរក្សាទំនាក់ទំនង ជាមួយរដ្ឋាភិបាលថ្មីអាហ្វហ្គានីស្ថាន

រដ្ឋាភិបាលចិន នៅថ្ងៃទី៨ខែកញ្ញា បានឱ្យដឹងថា នឹងបន្តរក្សាទំនាក់ទំនងជាមួយថ្នាក់ដឹកនាំថ្មីអាហ្វហ្គានីស្ថាន ។ ទន្ទឹមនឹងនោះចិនបានចាត់ទុកការបង្កើតរដ្ឋាភិបាលថ្មីគឺជាជំហានវិជ្ជមានក្នុងការស្តារប្រទេសអាហ្វហ្គានីស្ថានឡើងវិញ។ អ្នកនាំពាក្យរដ្ឋាភិបាលចិនបានលើកឡើងថា ប្រទេសចិនគោរពអធិបតេយ្យភាព ឯករាជ្យភាពរបស់ប្រទេសអាហ្វហ្គានីស្ថាន ។ … អាន​បន្ថែម ចិនបញ្ជាក់ថា នឹងរក្សាទំនាក់ទំនង ជាមួយរដ្ឋាភិបាលថ្មីអាហ្វហ្គានីស្ថាន

អាជ្ញាធរសង្កាត់ចោមចៅទី២ចុះបង្ក្រាបទីតាំងរោងកាហ្វេបង្កប់ល្បែងស៊ីសងខុសច្បាប់មួយកន្លែង

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី២​ធ្វេីការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងប្រភេទឡូតូ និងជល់មានតាមអនឡាញ​ កាលពីវេលាម៉ោង៤:០០រសៀល.ថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២១​ នៅក្នុងភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។ អាជ្ញាធរបានឱ្យដឹងថា​ … អាន​បន្ថែម អាជ្ញាធរសង្កាត់ចោមចៅទី២ចុះបង្ក្រាបទីតាំងរោងកាហ្វេបង្កប់ល្បែងស៊ីសងខុសច្បាប់មួយកន្លែង

បារាំងចាប់ផ្តើមបើកសវនាការកាត់ទោសករណីវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីសឆ្នាំ២០១៥

នៅព្រឹកថ្ងៃទី៨ ខែកញ្ញា (ពេលវេលាក្នុងតំបន់ ) ជនជាប់ចោទពាក់ព័ន្ធករណីវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីសកាលពីឆ្នាំ២០១៥ បានឡើងទៅកាន់សវនាការក្នុងរដ្ឋធានីប៉ារីស ដើម្បីអនុវត្តនីតិវិធីតាមផ្លូវច្បាប់។ ក្រោយការស៊ើបអង្កេតជាច្រើនឆ្នាំនិងការរៀបចំដំណើរការតាមផ្លូវច្បាប់ តុលាការពិសេសទីក្រុងប៉ារីសបានបើកសវនាការជំនុំជម្រះលើជនសង្ស័យចំនួន២០នាក់ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារបង្ហូរឈាមជាប់ៗគ្នានៅទីក្រុងប៉ារីសនិងទីក្រុង Saint-Denis … អាន​បន្ថែម បារាំងចាប់ផ្តើមបើកសវនាការកាត់ទោសករណីវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីសឆ្នាំ២០១៥

ក្រុមគ្រូពេទ្យចុះយកសំណាកកម្មករកម្មការិនីរោងចក្រចំនួន​១២០នាក់រកឃេីញវិជ្ជមានម្នាក់

ភ្នំពេញ​៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ប្រឆាំងជំងឺកូវីដ-១៩​ សហការជាមួយអាជ្ញាធរបានចុះយកសំណាកកម្មករកម្មការិនីរោងចក្រ អ៉ីស្ទេក​ ស្ថិតនៅ ក្នុងភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ នៅរសៀលថ្ងៃទី០៨ … អាន​បន្ថែម ក្រុមគ្រូពេទ្យចុះយកសំណាកកម្មករកម្មការិនីរោងចក្រចំនួន​១២០នាក់រកឃេីញវិជ្ជមានម្នាក់

សូមចូលរួមរំលែកទុក្ខខេត្តស្វាយរៀងផងដែលមានអ្នកស្លាប់២នាក់ អ្នកជាសះស្បើយ៧នាក់ និងរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី១០នាក់នៅថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ សូមចូលរួមរំលែកទុក្ខជាមួយខេត្តស្វាយរៀងផងដែលបានបង្ហាញអត្តសញ្ញាណអ្នកស្លាប់២នាក់, រក ឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន១០នាក់ ស្រី៦នាក់ និងត្រេកអរចំពោះអ្នកជាសះស្បើយ៧នាក់ ស្រី៣នាក់ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១។ ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ … អាន​បន្ថែម សូមចូលរួមរំលែកទុក្ខខេត្តស្វាយរៀងផងដែលមានអ្នកស្លាប់២នាក់ អ្នកជាសះស្បើយ៧នាក់ និងរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី១០នាក់នៅថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១

ម៉ូតូ២គ្រឿងបុកបញ្ច្រាស់គ្នារបួសធ្ងន់ស្រីម្នាក់នៅស្រុករមាសហែក

ខេត្តស្វាយរៀង:ស្ត្រីម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនឹងកន្លែង ខណ:ជួបករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងអ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១៣ក្រាលកៅស៊ូ នៅចំណុចផ្សារកំពង់ត្រាច ភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាស្ត្រីដែលរងរបួសធ្ងន់មានឈ្មោះ ហែម សារ៊ី  អាយុ ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងពពេល  ឃុំអម្ពិល ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌-ខ្មៅ ស៊េរី ២០១៤ ពាក់ស្លាកលេខ ស្វាយរៀង ១D ៩៦៩៤។

ចំណែកភាគីបង្កហេតុមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយពីឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួនបាត់ស្រមោលបន្សល់តែម៉ូតូម៉ាកហុងដាសេ១២៥ស៊េរី ២០២១

ពាក់ស្លាកលេខ ព្រៃវែង១S៧៦៦៤នៅនឹងកន្លែង។

តាមសាក្សីបានឲ្យដឹងថាមុនកើតហេតុមានស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅសេរី ២០១៤ ពាក់ស្លាកលេខ ស្វាយរៀង ១D ៩៦៩៤លើផ្លូវជាតិលេខ១៣ក្រាលកៅស៊ូ

នៅចំណុចផ្សារកំពង់ត្រាចក្នុងទិសដៅពីត្បូងទៅជើងស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរី ២០២១ ពាក់ស្លាកលេខ ព្រៃវែង១S៧៦៦៤

ក្នុងទិសដៅពីជើងទៅត្បូងមិនប្រកាន់ស្ដាំបុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកស្ត្រីដែលរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តស្វាយរៀងករណីនេះសមត្ថកិច្ចបានវាស់វែងអូសយកវត្ថុតាងម៉ូតូទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

Continue reading “ម៉ូតូ២គ្រឿងបុកបញ្ច្រាស់គ្នារបួសធ្ងន់ស្រីម្នាក់នៅស្រុករមាសហែក”

ប្រទះឃើញសពអណ្ដែតទឹកបឹងផ្អើលដល់ក្រុមគ្រួសារទាំងព្រឹក

ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារខណ:ដែលពួកគេប្រទះឃើញសពឪពុករបស់ខ្លួនទាំងព្រឹក បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលមួយថ្ងៃរកមិនឃើញ សង្ស័យលង់ទឹកបឹង។ ការប្រទះឃើញសពអណ្ដែតក្នុងទឹកបឹងនេះ គឺកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២១នៅចំណុចទឹកបឹងស្ថិតនៅក្នុងភូមិបឹងម្នង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ … អាន​បន្ថែម ប្រទះឃើញសពអណ្ដែតទឹកបឹងផ្អើលដល់ក្រុមគ្រួសារទាំងព្រឹក

Maria Sakkari ផ្តួល Bianca Andreescu ឈានទៅវគ្គ៨ក្រុមចុងក្រោយជាលើកទី១ នៅ US Open

កីឡាការិនីវាយតឺន្នីស Maria Sakkari បានផ្តួលកីឡាការិនី Bianca Andreescu ក្នុងការជួបគ្នាយ៉ាងស្វិតស្វាញក្នុងរយៈពេលរហូតដល់ជាង៣ម៉ោង និងឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ កម្មវិធី US … អាន​បន្ថែម Maria Sakkari ផ្តួល Bianca Andreescu ឈានទៅវគ្គ៨ក្រុមចុងក្រោយជាលើកទី១ នៅ US Open

អតីតម្ចាស់ជើងឯកពិភពលោក និងអតីតម្ចាស់ជើងឯកយូរ៉ូឈ្នះដូចគ្នា ខណៈដាណឺម៉ាកមិនទាន់ស្គាល់រសជាតិចាញ់ក្នុងពូលF ក្នុងវគ្គជម្រុះ World Cup

ការប្រកួតវគ្គជម្រុះ World Cup តំបន់អឺរ៉ុបបានបញ្ចប់ក្នុងសប្តាហ៍ទី៦ហើយ ក្នុងនោះក្រុមខ្លាំងៗកំពុងតែប្រជែងយកលេខ១ នៅក្នុងពូលរៀងៗខ្លួន។ ក្នុងនោះមានតែ៥ពូលប៉ុណ្ណោះដែលមានក្រុមខ្លាំងប្រកួតមិនដែលចាញ់ទាល់តែសោះ ហើយមានតែ២ពូលប៉ុណ្ណោះដែលមិនទាន់ស្គាល់រសជាតិស្មើគឺឈ្នះទាំងអស់។ សម្រាប់ការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ កញ្ញានេះក្រុមអតីតម្ចាស់ជើងឯកពិភពលោក … អាន​បន្ថែម អតីតម្ចាស់ជើងឯកពិភពលោក និងអតីតម្ចាស់ជើងឯកយូរ៉ូឈ្នះដូចគ្នា ខណៈដាណឺម៉ាកមិនទាន់ស្គាល់រសជាតិចាញ់ក្នុងពូលF ក្នុងវគ្គជម្រុះ World Cup

រាជធានីបាងកក ទីក្រុងឈៀងម៉ៃ និងតំបន់រមណីយដ្ឋានល្បីផ្សេងៗទៀត នឹងបើកទ្វារទទួលភ្ញៀវទេសចរនៅខែតុលានេះ

រាជធានីបាងកក ក៏ដូចជាទីក្រុងឈៀងម៉ៃ និងតំបន់ទេសចរណ៍ ល្បីៗជាច្រើនផ្សេងទៀតនៅក្នុងប្រទេសថៃ ដែលមានពលរដ្ឋចាក់វ៉ាក់សាំងបានច្រើន នឹងបើកទ្វារទទួលអ្នកទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចរាល់នៅខែតុលាឆ្នាំ២០២១នេះ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិដំណើរការល្អឡើងវិញ។ សារព័ត៌មាន Bloomberg នៅថ្ងៃទី៨ខែកញ្ញាបានផ្សាយថា … អាន​បន្ថែម រាជធានីបាងកក ទីក្រុងឈៀងម៉ៃ និងតំបន់រមណីយដ្ឋានល្បីផ្សេងៗទៀត នឹងបើកទ្វារទទួលភ្ញៀវទេសចរនៅខែតុលានេះ