ខេត្តស្វាយរៀងៈមានករណីគ្រោះថ្នាក់ចរាចរណ៏ចំថ្ងៃចូលឆ្នាំចិនវៀតណាមរវាងម៉ូតូនិងម៉ូតូបណ្ដាលអោយមនុស្សម្នាក់ស្លាប់និងស្រាលម្នាក់ កាលពីកាលពីវេលាម៉ោង៤និ៣០នាទីរសៀលថ្ងៃទី៧កុម្ភៈ២០១៦នៅលើផ្លូវលំចំណុចភូមិកណ្តាលឃុំស្វាយចេកស្រុករំដួល។ បើតាមក្រុមគ្រួសារជនរងគ្រោះដឹងថាឪពុករបស់គាត់ដែលបាត់បង់ជីវិតឈ្មោះសេកហាន អាយុ៥២ឆ្នាំ ជាកសិករមានទីលំនៅភូមិម៉ឺនជ័យឃុំម៉ឺនជ័យស្រុករំដួលខេត្តស្វាយរៀង។ ប្រភពដ៏ដែលបន្តទៀតថា មុនពេលកើតហេតុឪពុកបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១០០កូរ៉េអត់ស្លាកលេខចេញពីផ្ទះក្នុងគោលបំណងមកផ្សារកំពង់ចកលុះមកដល់ចំណុចខាងលើស្រាប់តែមានបុរស់ម្នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ័ខ្មៅសារី២០០៨ បើកបញ្ច្រាស់ទឹសគ្នាយ់ាងលឿនក៏បុកគ្នាពេញទំហ៊ឹងបណ្តាលឲ្យឪពុកដួលម៉ូតូបោកក្បាលទៅលើថ្នល់ក្រួសក្រហមបែលក្បាលធ្ងន់ធ្ងរដាច់ផ្ទៃមុខធ្ងន់ធ្ងរសន្លប់នៅនិងកន្លែងរីឯភាគីម្ខាងទៀតមិនស្គាល់អត្តសញ្ញាណរងរបួសស្រាល។ ក្រោយពីបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងដោយមុខរបួសឪពុកធ្ងន់ធ្ងនរពេកក៏ដាច់ខ្យល់ស្លាប់បាត់ទៅ។ ចំពោះម៉ូតូទាំងពីគ្រឿងយកទៅរក្សាទុកនៅធិការដ្ឋាននគបាលស្រុករំដួលដើម្បីដោះស្រាយតាមច្បាប់។ … អានបន្ថែម ម៉ូតូប្រលះម៉ូតូស្លាប់ម្នាក់នៅថ្ងៃសែនចូលឆ្នាំប្រពៃណីចិន_វៀតណាម