ឈ្មួញកណ្ដាលទិញស្រូវនាងខុនធ្លាក់តម្លៃនៅសល់ជាង៩ពាន់បាត កាលពីដើមដៃ១តោនជាង១ម៉ឺនបាត
ខេត្តបន្ទាយមានជ័យៈ នៅចុងខែធ្នូ ឆ្នាំ២០២៣នេះក្រុមឈ្មួញកណ្ដាលបានទិញស្រូវនាងខុនធ្លាក់តម្លៃនៅសល់តែជាង៩ពាន់បាត ព្រោះកាលពីដើមដៃ១តោនជាង១ម៉ឺនបាតនៅក្នុងខេត្តបន្ទាយមានជ័យ។ ប្រជាកសិករបានប្រាប់ថា នៅដើមខែធ្នូដែលប្រជាកសិករដល់រដូវប្រមូលផលស្រូវកណ្តាលជាប្រភេទស្រូវនាងខុនឃើញឈ្មួញកណ្តាលដើរទិញស្រូវដល់ស្រែដែលជាប្រភេទស្រូវសើមឈ្មួញទិញក្នុង១តោនតម្លៃ១០,៥០០បាត បើប្រៀបធៀបកាលពីឆ្នាំ២០២២កន្លងទៅស្រូវនាងខុនសើមឈ្មួញទិញ១តោនតំលៃ៧,០០០ទៅ៨,០០០បាត។ ប្រជាកសិករបានបញ្ជាក់ថា៖ នៅពេលដែលប្រជាកសិករប្រមូលផលស្រូវនាងខុនច្រើនឈ្មួញទិញធ្លាក់តម្លៃ១តោនបានតែ៩,០០០ទៅ៩,៥០០បាតនៅឃុំអូរប្រាសាទនិងឃុំរហាត់ទឹក ស្រុកមង្គលបុរី … អានបន្ថែម ឈ្មួញកណ្ដាលទិញស្រូវនាងខុនធ្លាក់តម្លៃនៅសល់ជាង៩ពាន់បាត កាលពីដើមដៃ១តោនជាង១ម៉ឺនបាត
