ផ្អើលអ្នកភូមិទាំងយប់បុរសម្នាក់ដុតម៉ូតូឆេះនៅទួលអ្នកតាក្រហមកក្នុងស្រុកស្វាយទាប
ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់នាំគ្នាចេញមកមើលនិងរាយការណ៍ទៅសមត្ថកិច្ចបន្ទាប់ពីមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានដុតម៉ូតូមួយគ្រឿងបណ្ដាលអោយឆេះយ៉ាងសន្ធោសន្ធៅរហូតសល់តែគ្រោងឆ្អឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២២ខែមករាឆ្នាំ២០២៣ នៅចំណុចទួលអ្នកតាក្រហមក ស្ថិតក្នុងទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលដុតម៉ូតូនោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនភ្លាមៗបន្សល់តែម៉ូតូម៉ាកហុងដាឌ្រីម C១២៥ … អានបន្ថែម ផ្អើលអ្នកភូមិទាំងយប់បុរសម្នាក់ដុតម៉ូតូឆេះនៅទួលអ្នកតាក្រហមកក្នុងស្រុកស្វាយទាប
