ចូលរួមសោកស្តាយ កុលដាវី និងសុខ រក្សា បាត់បង់កូនមុនពេលសម្រាល

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈក្រោយពីលោក សុខ រក្សាជាស្វាមី អ្នកនាង កុល ដាវី បានបង្ហោះសារសោកស្តាយមួយអំពីការបាត់បង់កូនក្នុងផ្ទៃភរិយាមុនពេលសម្រាល។ មានសារចូលរួមសោកស្តាយអំពីការបាត់បង់ដំណក់ឈាមលើកដំបូងរួមគ្នានេះ។ ​អស់រយៈពេលជាង៤ខែហើយដែលតារាគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នាគឺលោក … អាន​បន្ថែម ចូលរួមសោកស្តាយ កុលដាវី និងសុខ រក្សា បាត់បង់កូនមុនពេលសម្រាល

ផ្ទុះការសរសើររឿងខ្នាតខ្លីរបស់នាយគ្រឿន និង ស្រីអូន ថតដោយកាមេរ៉ាប្រភេទ ARRI រូបភាពកម្រិត ហូលីវូដ

ភ្នំពេញ៖ ទើបនឹងបញ្ចេញស្នាដៃផលិតភាពយន្តខ្នាតខ្លីលើកដំបូងអ្នកនាងនួន ស៊ុន្ទរីហៅស្រីអូន បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពី ប្រភេទភាពយន្តខ្នាតខ្លីមួយនេះត្រូវបានបញ្ចេញប្រកបដោយភាពទាក់ទាញរហូតដល់មានអ្នកទស្សនារាប់លានដង។ ទាក់ទាញខណៈ ដែលភាពយន្តខ្លីនេះត្រូវបានថតដោយ ផលិតកម្មរាម និងប្រើប្រាស់កាមេរ៉ាហូលីវូដARRI ជាមួយនឹងតួសម្តែងជាង ៣០នាក់ ដែលរូបអ្នកនាងផ្ទាល់និង នាយគ្រឿនផងដែរ។ ស្របពេលដែលភាពយន្តខ្នាតធំដែលទស្សនិកជនស្គាល់ថាជារឿងដែលមានចំណងជើងថា “កម្ម” ទើបតែបញ្ចប់ការថត និងឈានចូលដល់ដំណាក់កាលកាត់ត និងបញ្ចូលសំឡេង ស្តង់ដាហូលីវូដកាលពីពេលថ្មីៗនេះ រួមនឹងតួសម្តែងជាច្រើនរូបទៀតទាំងចាស់ទាំងក្មេងបានចូលរួមសម្តែងយ៉ាងយកចិត្តទុកដាក់បំផុតដែលធ្វើអោយទស្សនិកជនក្នុងបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងច្រើនមានការភ្ញាក់ផ្អើល និងស្ញើចសរសើរជាខ្លាំងទៅលើសាច់រឿង និងគុណភាពវីដេអូកំរិតច្បាស់ 4K ដែលមិនចាញ់បរទេសឡើយ។វីដេអូខ្លីបែប TVC នោះមានរយៈពេល ១១នាទី ដែលសម្តែងជាសាច់រឿងសម័យបុរាណខ្មែរ និងបានថតប្លង់នីមួយៗយ៉ាងលំអិតគ្រប់វិនាទីជាមួយនឹងបច្ចេកទេសបញ្ចូលសម្លេងស្តង់ដា ធ្វើអ្នកទស្សនាត្រជាក់ភ្នែក និងលាន់មាត់សរសើរគ្រប់ៗគ្នា។ លើសពីនេះទៅទៀតនោះ គេក៏សង្កេតឃើញថាមានអ្នកទស្សនាច្រើនជាង ៣ លានដង ត្រឹមតែរយៈពេល ៣ថ្ងៃ ហើយបានលាន់មាត់សរសើរពីសាច់រឿង និងកម្រិតភាពច្បាស់នៃវីដេអូ ប្រៀបដូចជាប្រភេទរឿងខ្នាតធំផងដែរ។ អ្នកនាងស្រីអូន និយាយថាផលិតកម្មរាមបង្កើតឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យភាពយន្តនៅកម្ពុជាអោយកាន់តែប្រសើរ។អ្នកនាងបន្ថែមថា ការងារនេះទាមទារអោយក្រុមការងារធ្វើដោយប្រើបេះដូង និងមានទស្សនៈវិស័យវែងឆ្ងាយ ទើបទទួលបានលទ្ធផលល្អ។អ្នកនាងក៏បានសង្កត់ថា ផលិតកម្មរាម បង្កើតឡើងមិនផ្តោតទៅលើប្រាក់ចំណេញនោះទេ។ គួររំលឹកផងដែរថា សាច់រឿងខាងលើអ្នកនាងស្រីអូន បញ្ជាក់ថាគឺជាការនិពន្ធដោយផ្ទាល់ដោយអ្នកនាង និងក្រុមការងារផលិតកម្មរាមតែម្តង។ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីថ្មីៗនេះអ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន បានហក់ចូលវិស័យមួយថ្មីមួយទៀតជាមួយនឹងការបើកផលិតកម្ម ដែលជាមានឈ្មោះថា ផលិតកម្មរាម (Ream Production) ក្រោមការវិនិយោគទុនដ៏ច្រើនសន្ធឹកសន្ធាប់ដល់ទៅ ជាង 700,000 ដុល្លារអាមេរិក ៕         ដោយ៖ វឌ្ឍនា  អាន​បន្ថែម ផ្ទុះការសរសើររឿងខ្នាតខ្លីរបស់នាយគ្រឿន និង ស្រីអូន ថតដោយកាមេរ៉ាប្រភេទ ARRI រូបភាពកម្រិត ហូលីវូដ

គ្រប់គ្នាភ្ញាក់ផ្អើលក្រោយពី លី ម៉ារីណា ប្រាប់អាយុពិតក្នុងថ្ងៃពិសេសមួយ

ភ្នំពេញ៖ តារាសម្តែង អ្នកនាង លី ម៉ារីណា បានធ្វើឲ្យអ្នកគាំទ្រ និងចូលរួមកម្មវិធីដ៏ធំមួយមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីនាងបានបញ្ជាក់ពីអាយុពិតគឺវ័យជាង៤០ឆ្នាំ ខណៈដែលសម្រស់របស់នាងនៅតែក្មេងជាងវ័យ។ ការប្រកាសនេះបានធ្វើឡើងក្រោយពីអ្នកនាងត្រូវបានក្រុមហ៊ុនមួយបានតែងតាំងតារាតំណាងផលិតផលល្បីឈ្មោះមួយដែលជាការងារនាងមិនធ្លាប់ធ្វើពីមុនមក។   … អាន​បន្ថែម គ្រប់គ្នាភ្ញាក់ផ្អើលក្រោយពី លី ម៉ារីណា ប្រាប់អាយុពិតក្នុងថ្ងៃពិសេសមួយ

ឌុច លីដា ថាប្រពៃណីសំខាន់ សុភមង្គលកាន់តែចាំបាច់

ភ្នំពេញ៖ ក្រោយពេលសម្រាលបានកូនប្រុសដ៏គួរឲ្យខ្នាញ់ម្នាក់ទាំងមិនបានចូលរោងការរួចមក ឌុច លីដា ចាប់ផ្តើមបង្ហាញមុខជាថ្មីក្នុងការងារសិល្បៈ។ តារាស្រីរូបនេះនៅមិនទាន់សម្រេចចិត្តចូលរោងការតាមទំនៀមទម្លាប់ប្រពៃណីនៅឡើយខណៈនាងលើកឡើងថាប្រពៃណីពិតជាសំខាន់ ខណៈដែលសុភមង្គលគឺពិតជាចាំបាច់។ ​ការថ្លែងបែបនេះក្រោយពេលដែលមានពាក្យរិះគន់ខ្លះៗអំពីការទទួលយកកំណើតកូនមុនពិធីមង្គលការរបស់នាង។ ក្នុងជំនួបផ្ទាល់តារាស្រីរូបនេះលើកឡើងថា នាងនិងប្តីពិតជាស្រលាញ់គ្នាខ្លាំងហើយការមានកូនប្រុសម្នាក់ដែលមានវ័យ៦ … អាន​បន្ថែម ឌុច លីដា ថាប្រពៃណីសំខាន់ សុភមង្គលកាន់តែចាំបាច់

ភ្ញាក់ផ្អើលជាថ្មីក្រោយ មាស សុខសោភា ចេញបទថ្មីជាមួយម៉ា ច័ន្ទបញ្ញា

 ភ្នំពេញ៖ទន្ទឹមនឹងការភ្ញាក់ផ្អើលរឿងតារាចម្រៀងព្រាប សុវត្ថិ និងខេម ផ្លាស់ប្តូរទ្រនុំនោះស្រាប់តែលេចមុខ តារាចម្រៀង មាស  សុខសោភា បញ្ចេញបទចម្រៀងថ្មីរួមជាមួយតារាចម្រៀប្រុស ម៉ា ច័ន្ទបញ្ញា។ … អាន​បន្ថែម ភ្ញាក់ផ្អើលជាថ្មីក្រោយ មាស សុខសោភា ចេញបទថ្មីជាមួយម៉ា ច័ន្ទបញ្ញា

ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញរូបភាពសិចស៊ីដ៏កម្រក្រោយប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំ

ភ្នំពេញ៖ទីបំផុត តារាសម្តែង និងពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញរូបរាងបែបសិចស៊ីស្តើងស្រឡូនរបស់នាងហើយ ដែលជារូបភាពដ៏កម្រមួយក្រោយពីនាងចូលប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំ។ រូបភាពទាំងនេះទទួលបានការសាទរច្រើនអមដោយការនឹកឆ្ងល់អំពីការបញ្ចេញរូបថតមួយចំនួននេះ។ ​បើនិយាយពីសម្រស់វិញ ហ៊ុន … អាន​បន្ថែម ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញរូបភាពសិចស៊ីដ៏កម្រក្រោយប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំ

ព្រះនាងតូច នរោត្តម ជេន ណា នឹងធ្វើតេស្តចូលសម្តែងក្នុងភាពយន្តរបស់កូរ៉េ

ភ្នំពេញ៖ ក្រោយពីបង្ហាញសមត្ថភាពយ៉ាងពិសេសក្នុងការសម្តែងភាពយន្តភាគកាលពីថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេន ណា ត្រូវបានគេទម្លាយបានត្រៀមព្រះកាយចូលរួមធ្វើតេស្តសមត្ថភាពក្នុងការសម្តែងភាពយន្តថ្មីមួយរបស់កូរ៉េខាងត្បូង។ ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដល់អ្នកគាំទ្ររបស់អ្នកអង្គម្ចាស់តូចនរោត្តម ជេន ណា ដែលទ្រង់បានកំពុងត្រៀមព្រះកាយធ្វើតេស្តចូលសម្តែងនៅក្នុងខ្សែភាពយន្តរបស់កូរ៉េខាងត្បូង។ការបញ្ជាក់នេះត្រូវបានធ្វើឡើងដោយទំព័រហ្វេសប៊ុកនៃមជ្ឃមណ្ឌលខេអរសិល្បៈប្រចាំកម្ពុជាបញ្ជាក់ថា សិល្បៈ កំពុងគាំទ្រដល់អ្នកអង្គម្ចាស់តូច ជេនណា សំរាប់ការសម្តែងខ្សែភាពយន្តនៅប្រទេសកូរ៉េខាងត្បូង។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រទ្រង់សាទរ និងមានក្តីរីករាយព្រមទាំងបានជូនពរឱ្យអ្នកអង្គម្ចាស់តូច នរោត្តម ជេនណា ទទួលនូវភាពជោគជ័យក្នុងវិថីសិល្បៈ ជាពិសេសនោះគឺវិស័យភាពយន្ត ដែលអាចនាំភាពល្បាញល្បីនៃសិល្បករកម្ពុជា ។ គួរបញ្ជាក់ដែរថាកន្លងមកអ្នកអង្គម្ចាស់តូចនរោត្ដម ជេនណាធ្លាប់រំលេចពីវីដេអូចម្រៀងមួយបទដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ។ អ្នកអង្គម្ចាស់ នរោត្ដមជេនណា ជាសែរាជវង្សវ័យក្មេងបំផុតនៃព្រះរាជាណាចក្រកម្ពុជា ជាបុត្រីទីពីររបស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផារី និង ជាព្រះរាជនត្តារបស់សម្តេចព្រះមហិស្សរា នរោត្តមចក្រពង្ស បានបញ្ចេញព្រះសូរសៀងនៃចម្រៀងថ្មី ។ជាពិសេសអត្ថន័យបទចម្រៀងចាក់ចំដួងចិត្តជាមួយតន្ត្រីដ៏ពីរោះរណ្ដំ ព្រមជាមួយសំនៀងដ៏ក្រលួច និង កាយវិការយ៉ាងសាកសមឥតខ្ចោះ បានធ្វើឱ្យចម្រៀងថ្មីរបស់ព្រះនាងតូចទទួលការគាំទ្រយ៉ាងខ្លាំង។ ទន្ទឹមនឹងនោះបណ្ដាអ្នកលេងបណ្ដាញសង្គមក៏នាំគ្នាខមិនលើកសរសើរ។ អ្នកអង្គម្ចាស់តូច នរោត្ដម ជេនណា ដែលកំពុងល្បីថាអាចច្រៀងបានរហូតដល់ទៅ ៥ ភាសាឯណោះ ដូចជា ថៃ បារាំង ចិន អង់គ្លេសជាដើម។ ក្រៅពីច្រៀងអ្នកអង្គម្ចាស់ក៏សព្វព្រះទ័យ និងមានជំនាញលើការហ្វឹកហាត់រាំបទចច្រៀង ជាចង្វាក់បុរាណ ប្រជាប្រិយ និងបទចម្រៀងអន្តរជាតិផងដែរ៕ ដោយ៖ វឌ្ឍនា           អាន​បន្ថែម ព្រះនាងតូច នរោត្តម ជេន ណា នឹងធ្វើតេស្តចូលសម្តែងក្នុងភាពយន្តរបស់កូរ៉េ

ខេមរៈ សិរីមន្តក៏ត្រូវបានគេសង្ស័យថាត្រៀមចាកចេញពីផលិតកម្មហង្សមាសដែរ

ភ្នំពេញ៖ ទើបនឹងមានការភ្ញាក់ផ្អើលអំពីការចាកចេញពីផលិតកម្មហង្សមាសរបស់តារាចម្រៀងព្រាប សុវត្ថិ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែគេលេចចេញដំណឹងរសើបថ្មីមួយទៀតថា តារាចម្រៀង លេចធ្លោរលោក ខេមរៈ សិរីមន្តក៏ត្រូវបានគេសង្ស័យថាត្រៀមរើបង្វិចពីផលិតកម្មហង្សមាស ទៅកាន់ផលិតកម្មGalaxy Navatra បន្តផងដែរ។ … អាន​បន្ថែម ខេមរៈ សិរីមន្តក៏ត្រូវបានគេសង្ស័យថាត្រៀមចាកចេញពីផលិតកម្មហង្សមាសដែរ

រឿង«ខេម» កាន់តែជាប្រធានបទ ប្រិយមិត្តតាមដាន ខណៈលាតត្រដាងថា លោក វ៉ា សុធា ជាមន្ត្រីរាជការ ហេតុអីមានឈ្មោះជានាយកក្រុមហ៊ុន..!

ភ្នំពេញ៖ ថ្ងៃនេះតាមពិតទៅផលិតកម្មរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវធ្វើព្រឹត្តិការណ៍ឱ្យល្បីលើការនាំយកលោក ព្រាប សុវត្ថិ ពីហង្សមាស។ បែរទៅជាកក្រើករឿងរបស់ «ខេម» … អាន​បន្ថែម រឿង«ខេម» កាន់តែជាប្រធានបទ ប្រិយមិត្តតាមដាន ខណៈលាតត្រដាងថា លោក វ៉ា សុធា ជាមន្ត្រីរាជការ ហេតុអីមានឈ្មោះជានាយកក្រុមហ៊ុន..!

ខេម ត្រូវចូលខ្លួនដោះស្រាយជាមួយផលិតកម្ម ថោន នៅល្ងាចនេះស្របពេលផលិតកម្ម Galaxy រៀបចំពិធីទទួល ព្រាប សុវត្ថិ ជាផ្លូវការ

ភ្នំពេញ ៖ បើតាមការគ្រោងទុករបស់ ផលិតកម្ម Galaxy Navatra នឹងត្រូវធ្វើពិធីទទួលស្វាគមន៍តារាចម្រៀង លោកព្រាប សុវត្ថិ ចូលផលិតកម្មរបស់ខ្លួននៅល្ងាចនេះដែលធ្វើឡើងនៅសណ្ឋាគារ … អាន​បន្ថែម ខេម ត្រូវចូលខ្លួនដោះស្រាយជាមួយផលិតកម្ម ថោន នៅល្ងាចនេះស្របពេលផលិតកម្ម Galaxy រៀបចំពិធីទទួល ព្រាប សុវត្ថិ ជាផ្លូវការ

សំណេរប្អូនប្រុស«ខេម»សរសេរលក្ខណៈផ្លូវច្បាប់ ខោកឱ្យម្ចាស់ផលិតកម្មថោន ឈឺជាង «ដំបៅមានជាំខ្ទុះ » ដែលមិនព្រមវះយកឈាមខ្ទុះចេញព្យាបាល អ៊ីចឹង..!

ភ្នំពេញ៖ ថា«ខេម»ចុះ សុខចិត្តបៀមទុក្ខរាប់ឆ្នាំ ។ ទើបក៏បង្ខំចិត្ត ប្រដូចខ្លួនឯងទៅជាសត្វឆ្កែ១ក្បាល ដើម្បីលើកតម្កើងថៅកែជាហង្ស ខណៈមានលុយវាល់លានដុល្លារ មានតួនាទី មានចំណេះដឹង។ … អាន​បន្ថែម សំណេរប្អូនប្រុស«ខេម»សរសេរលក្ខណៈផ្លូវច្បាប់ ខោកឱ្យម្ចាស់ផលិតកម្មថោន ឈឺជាង «ដំបៅមានជាំខ្ទុះ » ដែលមិនព្រមវះយកឈាមខ្ទុះចេញព្យាបាល អ៊ីចឹង..!

ដល់កហើយ! ខេម ប្រដូចខ្លួនឯងទៅនឹងសត្វឆ្កែនិងផ្ញើសារវាយបកទៅកាន់ថៅកែផលិតកម្មថោន

ភ្នំពេញ៖ ក្រោយជួបរឿងរ៉ាវដ៏ក្តៅគគុកអំពីសេចក្តីជូនដំណឹងរបស់ផលិតកម្មទីក្រុងភាពយន្ត (Town Production) អំពីការអញ្ជើញឲ្យអតីតារាចម្រៀងរបស់ខ្លួន គឺលោក ខេម ឲ្យចូលខ្លួនមកដោះស្រាយរឿងមិនទាន់ចប់កុងត្រាហើយចេញទៅច្រៀងនៅផលិតកម្មផ្សេង នោះបានធ្វើឲ្យតារាចម្រៀងខេម ទប់មិនតបតបានគឺបានផ្ញើសារយ៉ាងចាស់ដៃទៅកាន់ថៅកែផលិតកម្មថោន … អាន​បន្ថែម ដល់កហើយ! ខេម ប្រដូចខ្លួនឯងទៅនឹងសត្វឆ្កែនិងផ្ញើសារវាយបកទៅកាន់ថៅកែផលិតកម្មថោន