🌟✨មាន សូនីតា ឆេះដុំរឿងការចោទប្រកាន់ទំនាក់ទំនងប្តីគេ

ភ្នំពេញ៖ មានការភ្ជាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងអ្នកគាំទ្រក្រោយពីសារចោទប្រកាន់ធ្ងន់រឿងមានទំនាក់ទំនងប្តីគេយ៉ាងស្ងាត់កំបាំងមួយត្រូវបានជនអនាមិកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។ សារដ៏ក្រើកនេះបានធ្វើឲ្យនាការចែករំលែក និងប្រើប្រាស់ភាសាធ្ងន់ៗមកលើនាងរហូតតារាស្រីរូបនេះចេញមុខប្រតិកម្មធ្ងន់ៗតបទៅនាងការចោទប្រកាន់មួយនេះ។ ​ប៉ុន្មានថ្ងៃមុននេះមានក្រុមបណ្តាសង្គមសាធារណៈមួយបានបង្ហោះសារយ៉ាងវែងអន្លាយដោយបានរៀបរាប់អំពីទុក្ខវេទនាក្នុងផ្លូវអារម្មណ៍ជាខ្លាំងក្រោយពីនារីម្នាក់ដែលបានព្យាយាមឆកយកប្តីពីទ្រូងនាង ហើយប្តីនោះសុខចិត្តបោះបង់ភរិយាស្របច្បាប់ដើម្បីទៅរួមរស់ជាមួយអតីតសង្សាររចោលប្រពន្ធការពេញច្បាប់។ ក្រៅពីចោទប្រកាន់ដណ្តើមប្តីគេ សារនោះក៏រំលេចអំពីអត្តចរិកមនុស្សស្រីពិសពុលនិងផ្លាស់ប្តូរស្នេហជាមួយបុរសមានទ្រព្យជាច្រើន។ អានអំពីសារបញ្ចេញអារម្មណ៍ហើយនឹងបានធ្វើឲ្យនារីជាច្រើនចងកំហឹងនឹងនារីទី៣នោះជាខ្លាំង។ … អាន​បន្ថែម 🌟✨មាន សូនីតា ឆេះដុំរឿងការចោទប្រកាន់ទំនាក់ទំនងប្តីគេ

ផលិតកម្មក្រុងពិជ័យសន្យាបង្កើតកម្មវិធី និងផលិតភាពយន្តបន្តជួយដល់សិល្បករមានសមត្ថភាព

ភ្នំពេញ៖ ផលិតកម្មក្រុងពិជ័យបានបញ្ចប់ការចេញថតភាពយន្តខ្នាតធំរឿង”សំណើច៦៥២Km”ប្រកបដោយជោគជ័យ ។ ចាងហ្វាងផលិតកម្មលោក ចេង វណ្ណា បានលើកឡើងដែរថាផលិតកម្មគ្រោងនឹងចេញថតភាពយន្តថ្មី និងបង្កើតព្រឹត្តិការណ៍សិល្បៈមួយចំនួនដើម្បីផ្តល់ឱឱកាសដល់សិល្បករក្មេងចាស់ប្រុសស្រីដែលមានសមត្ថភាពសិល្បៈពិតប្រាកដបានលេចមុខកាន់តែខ្លាំងលើវិស័យសិល្បៈ។ ​ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០៩ ខែ កញ្ញា … អាន​បន្ថែម ផលិតកម្មក្រុងពិជ័យសន្យាបង្កើតកម្មវិធី និងផលិតភាពយន្តបន្តជួយដល់សិល្បករមានសមត្ថភាព

បំបែកភាពស្ងប់ស្ងាត់ មាស សុខសោភា បញ្ចេញបទថ្មីក្នុងឱកាសភ្ជុំបិណ្ឌ

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះអ្នកនាង មាស សុខសោភា បានបញ្ចេញបទចម្រៀងថ្មី ហើយបន្ទាប់ពីចាកចេញពីប្រកាសចាកចេញពីផលិតកម្មថោនអស់ជាង២ខែរួចមក ។ បទនេះក៏ជាបទទី១ដើម្បីអបអរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ​បទចម្រៀងនេះមានចំណងជើងថា”ទៅវត្តទៅវ៉ា” ក្នុងចង្វាក់ប្រជាប្រិយខ្មែររាំវង់។ … អាន​បន្ថែម បំបែកភាពស្ងប់ស្ងាត់ មាស សុខសោភា បញ្ចេញបទថ្មីក្នុងឱកាសភ្ជុំបិណ្ឌ

គីម លីហ្សា ធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបង្ហើបគម្រោងបោះលុយធំបើកហាងពេជ្រ

ភ្នំពេញ៖ក្រោយពីវិលត្រឡប់ពីប្រទេសអូស្ត្រាលី គីម សីហ្សាបានបង្ហាញមុខជាថ្មីក្នុងចង្កោមអ្នកសិល្បៈ។ នាងមិនបានប្រឡូកការងារសិល្បៈដូចមុនមែនប៉ុន្តែមកស្រុកវិញលើកនេះនាងធ្វើឲ្យគេភ្ញាក់ផ្អើលនឹងមុខជំនួញធំៗក្នុងដៃជាច្រើនហើយចុងក្រោយនេះមានដំណឹងថានាងគ្រោងចាយលុយទាំងដុំដើម្បីបើកហាងពេជ្រទៀតផង។ តារាសម្តែងអ្នកនាង គីម លីហ្សា ត្រូវបានមហាជន ចាប់អារម្មណ៍បន្ថែមទៀតថា នាងទំនងជាបង្កើតមុខជំនួញថ្មី … អាន​បន្ថែម គីម លីហ្សា ធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបង្ហើបគម្រោងបោះលុយធំបើកហាងពេជ្រ

មួយបទរួមគ្នារបស់ ខេមរៈ សិរីមន្ត និងឱក សុគន្ធកញ្ញា ធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូក

ភ្នំពេញ៖ បន្ទាប់ពីអវត្តមាន តារាចម្រៀង ព្រាប សុវត្ថិក្នុងផលិតកម្មហង្សមាស រួចមក ខេមរៈ សិរីមន្តបានបញ្ចេញបទចម្រៀងខ្លាំងៗជាបន្តបន្ទាប់ ។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូកនោះគឺការបញ្ចេញបទចម្រៀងរួមគ្នាមួយបទជាមួយតារាចម្រៀងលំដាប់ជួរមុខរួមទ្រនុំគឺអ្នកនាងឱក … អាន​បន្ថែម មួយបទរួមគ្នារបស់ ខេមរៈ សិរីមន្ត និងឱក សុគន្ធកញ្ញា ធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូក

អតីតស្វាមី ទូច ស្រីលក្ខណ៍ចេញមុខបំភ្លឺរឿងអតីតភរិយាចោទប្រកាន់

ភ្នំពេញ៖ ថ្មីៗកន្លងទៅនេះមានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងមហាជនក្រោយពី តារាសម្តែង និងចម្រៀង អ្នកនាង ទូច ស្រីលក្ខណ៍ចាប់ផ្តើមរៀបរាប់ពីភាពឈឺចាប់មួយចំនួនពិសេសមូលហេតុនៃការបែកបាក់ស្វាមីជាជនបរទេស ព្រោះមានអ្នកទីបី។ តបទៅនឹងសារដែលផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងនេះអតីតស្វាមីនាងលក្ខណ៍ លោកMorten Kvammen បានចេញលិខិតស្រាយបំភ្លឺជុំវិញរឿងនេះ ឲ្យសារធារណៈជនបានដឹងដើមចមច្បាស់វិញម្តង។ ​កន្លងទៅដោយសារមិនអាចទ្រាំនិងពាក្យចោទជជីកសួរពីអ្នករួមអាជីព និងសាច់ញាតិបានទៀតនោះ ពេលនេះ តារាចម្រៀង ទូច ស្រីលក្ខណ៍បានដាច់ចិត្តបញ្ជាក់រឿងរ៉ាវខ្លះនៅពីក្រោយការចែកផ្លូវគ្នាដើរជាមួយស្វាមី។ពេលកន្លងទៅនាងមិនដែលរំលឹក ឬទម្លាយអ្វីស៊ីជម្រៅពាក់ព័ន្ធជីវិតគូរដែលបែកបាក់ ឲ្យមហាជនបានដឹងឡើយ បានត្រឹមសម្រក់ទឹកភ្នែកជាច្រើនលើកច្រើនសារឲ្យមហាជនបានឃើញដោយគ្រាន់តែបង្ហើបថា ដោយសារទ្រាំរស់នៅជាមួយគ្នាទៀតលែងបានទើបសម្រេចចិត្តផ្តិតមេដៃលែងលះតាមសំណើររបស់អតីតស្វាមី។ តារាស្រីរូបនេះបានដាច់ចិត្តបង្ហោះសារដែលបញ្ជាក់យ៉ាងច្បាស់ថាពិតជាមានអ្នកទីបីជ្រៀតជ្រែកទើបធ្វើឲ្យជីវិតគ្រួសាររបស់នាងមានបញ្ហារហូតឈានដល់ការបែកបាក់ដូចសព្វថ្ងៃ។នាងថាអតីតស្វាមីគេងឱបមនុស្សស្រីថ្មីទាំងមិនដែលទំនាក់ទំនងរកកូន និងគ្មានផ្តល់ប្រាក់សូម្បីមួយសេន ។ ទោះជាយ៉ាងណា ក្រោយពេលបានដឹងអំពីការរៀបរាប់ប្រាប់មហាជននេះអតីតស្វាមីរបស់ទូច ស្រីលក្ខណ៍ ចេញមុខមកបរិយាយសារស័ព្ទជាច្រើនពាក់ព័ន្ឋការដើរដល់ផ្លូវបំបែក ។ នៅក្នុងលិខិតនោះបកស្រាយជាភាសាខ្មែរ និងអង់គ្លេស ដោយអតីតស្វាមីទូច ស្រីលក្ខណ៍លើកឡើងថា នាងព្យាយាមមិនឲ្យលោកបានជួបកូនប្រុស ក្រោយឯកភាពគ្នាប្រគល់ផ្ទះវីឡាឲ្យនាងបានរស់នៅសព្វថ្ងៃ។ លោកបានទម្លាយថា នាងបានប្រើលុយធនាគាររួមគ្នា និងមានទំនាក់ទំនងរួមគ្នាជាមួយបុរសសាច់ដុំដូចក្នុងរូបនោះ តាំងពីអំឡុងខែ១២ ឆ្នាំ២០១៩មក។ពោលគឺក្នុងពេល ដំណឹងលែងលះមិនទាន់បានដឹងឮ ។ លិខិតដដែលអះអាងដែរថា មានមនុស្សជាច្រើនបានយល់ថា លោកជាស្វាមីមានស្រីថ្មី និងឈប់យកចិត្តទុកដាក់លើប្រពន្ឋកូន ទាំងនោះជាការប្រឌិតប៉ុណ្ណោះ។ ស្រីលក្ខណ៍ ព្យាយាមបង្ហាញភាពឈឺចាប់ យំយែកលើឆាកតន្ត្រី ដើម្បីកាន់តែឲ្យគេមើលឃើញ លោកថា ជាភាគីមិនល្អ។ លោក Morten Kvammen បានលើកឡើងទៀតថា ការដែលនាងចោទថា លោកឈប់ស្រឡាញ់កូន និងបោះបង់នាង មិនផ្តល់លុយកាក់ គឺជារឿងមិនពិត គឺចង់តបទៅវិញថា អ្នកនាងមានស្នេហាថ្មីនិងចង់បែកបាក់ជាមួយលោកមុនទើប ក្លាយជាមូលហេតុនៃការ ប្រេះឆានេះឡើង។ ទូច ស្រីលក្ខណ៍នៅមិនទាន់មានប្រតិកម្មខ្លាំងៗចំពោះការបកស្រាយបំភ្លឺរបស់អតីតស្វាមីនៅឡើយ ដោយនាងលើកឡើងថាគឺជារឿងមិនពិត … អាន​បន្ថែម អតីតស្វាមី ទូច ស្រីលក្ខណ៍ចេញមុខបំភ្លឺរឿងអតីតភរិយាចោទប្រកាន់

ផលិតកម្មសាន់ដេ រងការរិះគន់ខ្លាំងក្រោយបញ្ចេញបទ”ស្រលាញ់BTSពេញបេះដូង”

ភ្នំពេញ៖ មានការរិះគន់ខ្លាំងៗទៅកាន់ផលិតកម្មសាន់បន្ទាប់ពីផលិតកម្មនេះបានបញ្ចេញបទចម្រៀងថ្មីមួយក្រោមចំណងជើងថា ”ស្រលាញ់BTSពេញបេះដូង” ដែលច្រៀងដោយតារាចម្រៀងចំណូលថ្មីម្នាក់។ ការរិះគន់គឺព្រោះតែបទចម្រៀងនេះមិនបានបង្កប់តម្លៃអប់រំ និងភ្លាវខ្លាំងរកខ្លឹមសារសំខាន់មិនឃើញ។ ​ស្វាគមន៍តារាចម្រៀងចំណូលថ្មីកញ្ញា ម៉ានីតា ផលិតកម្មសាន់ដេបានបញ្ចេញ  បទ”ស្រលាញ់BTSពេញបេះដូង” ដែល និពន្ធទំនុកច្រៀងដោយលោក ហ៊ាង ម៉េងហួរ។ ចេញមិនបានប៉ុន្មានម៉ោងផងបទចម្រៀងដែលត្រូវបានផ្សាយនៅលើគណនីយហ្វេសប៊ុក និងChanel Youtube ផ្លូវការរបស់ផលិតកម្មនោះ ត្រូវបានរងសំពងដោយការរិះគន់មិនសំច្ចៃមាត់ពីទស្សនិកជន។ អ្នករិះគន់បានធ្វើការចែករំលែក(Share) និងបញ្ចេញយោបល់(Comment) អមដោយពាក្យដៀមដាមវាយប្រហាខ្លាំងៗមានដូចជា ជាផលិតកម្មមានវ័យចំណាស់មួយប៉ុន្តែបង្កើតស្នាដៃមិនមានគុណភាពខ្សោយជាងផលិតកម្មតូចៗដែលទើបបង្កើតថ្មី។ ក្រៅពីនោះមានការលើកឡើងថាជាការច្រៀងបែបសូត្រមេសូត្រទៅតាមការជ្រួលជ្រើមរបស់អ្នកគាំទ្រតារាចម្រៀងកូរ៉េក្រុមBTSនោះ … អាន​បន្ថែម ផលិតកម្មសាន់ដេ រងការរិះគន់ខ្លាំងក្រោយបញ្ចេញបទ”ស្រលាញ់BTSពេញបេះដូង”

អស្ចារ្យមែន! បទ”អនុស្សាវរីយព្រះវិហារ”បង្ហាញពី តំបន់កម្សាន្តប្រណីតជាច្រើននាខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ បទចម្រៀង”អនុស្សាវរីយព្រះវិហារ”ត្រូវបាននិពន្ធទំនុកច្រៀង និងដឹកនាំសម្តែងដោយលោក អ៊ាម វន្នី និងចូលរួមសម្តែងដោយលោក Kavin និងកញ្ញា សុវត្ថិឌី ធារីកា ផងដែរ។ វាទទួលបានការចាប់អារម្មណ៍ច្រើនក្រោយពីបានបង្ហាញពីទេសភាពដ៏ល្អឯករបស់ខេត្តព្រះវិហារ។ ស្នាដៃបទចម្រៀងនេះដែលជាសំនៀងយ៉ាងពិរោះក្រអួនរបស់តារាចម្រៀង សុវត្ថិឌី ធារីកា អមដោយទេសភាពដ៏ស្រស់ត្រកាលនៃទឹកដីខេត្តព្រះវិហារនោះបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនា។រមណីយដ្ឋានដ៏សម្បូរបែបជាច្រើនត្រូវបានបង្ហាញក្នុងបទចម្រៀងរយៈពេលជិត៥នាទីនេះមានដូច តំបន់ភ្នំត្បែង , តំបន់ទឹកធ្លាក់តាំងយូ, ទឹកធ្លាក់បុសស្បូវ,ទឹកជ្រោះព្រះនិមិត្ត, តំបន់ដងភ្នំដងរែក, តំបន់សក្ការបូជាអាស្រមលោកឪសួង,តំបន់ទំនប់៩៥, រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទកោះកែរ,ប្រាសាទចតុមុខ,ប្រាសាទព្រះខ័ន្ធកំពង់ស្វាយ ពិសេសគឺប្រាសាទដ៏ល្បីល្បាញលើគិរីបុព្វតារបស់កម្ពុជាគឺប្រាសាទព្រះវិហារ។ បទចម្រៀងនេះដែរក៏ត្រូវបានផលិតដោយផលិតកម្មMAKOT DEIA … អាន​បន្ថែម អស្ចារ្យមែន! បទ”អនុស្សាវរីយព្រះវិហារ”បង្ហាញពី តំបន់កម្សាន្តប្រណីតជាច្រើននាខេត្តព្រះវិហារ

ផ្ទុះរឿងធំហើយ!តារាសម្តែង ម៉ុង ប៊ុនណូរ៉ា ចោទថៅកែផលិតកម្មមួយថាមិនបើកលុយថ្លៃថតឲ្យ

ភ្នំពេញ៖ មានការភ្ញាក់ផើ្អលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងផលិតករភាពយន្តក្រោយពីតារាសម្តែងប្រុសលោក ម៉ុង ប៊ុនណូរ៉ា បានបង្ហោះរូបថតជាសធារណៈអមដោយខ្លឹមសារចោទប្រកាន់លោក ជា ឈីម ដែលជាផលិតករជើងចាស់ និងជាចាងហ្វាងផលិតកម្មមួយថាបានក្បត់ទំនុកចិត្តមិនគោរពកិច្ចសន្យាក្នុងការបើកលុយថ្លៃថតភាពយន្តមួយកាលពីពេលកន្លងទៅ។ … អាន​បន្ថែម ផ្ទុះរឿងធំហើយ!តារាសម្តែង ម៉ុង ប៊ុនណូរ៉ា ចោទថៅកែផលិតកម្មមួយថាមិនបើកលុយថ្លៃថតឲ្យ

ខៀវ សានសាណា នៅមិនទាន់បានបំពេញបំណងស្វាមី

ភ្នំពេញ៖ ដំណក់ឈាមកូនរួមគ្នាដំបូងរវាង ខៀវ សានសាណា និងស្វាមីជាជនបរទេស គឺជាក្តីបំណងធំតែមួយគត់ដែលពួកគេប្រាថ្នាចង់បាន។ ទោះជាយ៉ាងណា បំណងប្រាថ្នានេះនៅមិនទាន់សម្រេចបាននៅឡើយខណៈដែលតារាស្រីរូបនេះលើកឡើងថា នឹងព្យាយាមរកពេលវេលាជួបជុំកាន់តែច្រើនដើម្បីបង្កើនឱកាសមានដំណក់ឈាមរួមគ្នានេះ។ ​វ័យ៣៥ឆ្នាំហើយខៀវ … អាន​បន្ថែម ខៀវ សានសាណា នៅមិនទាន់បានបំពេញបំណងស្វាមី

លោក ចា រិទ្ធី ជួបទុក្ខធំម្តាយបង្កើតទទួលមរណភាព

ភ្នំពេញ ៖ ដើមខែកញ្ញាភ្លាម ផលិតករល្បីឈ្មោះលោក ចារិទ្ធីបានជួបទុក្ខធំមួយភ្លែតក្រោយពីម្តាយបង្កើតបានទទួលមរណភាពដោយជរាពាធកាលពីថ្ងៃទី០២​ខែ កញ្ញា ឆ្នាំ ២០២០។ ការភ្ញាក់ផ្ញើលនឹងផ្ញើសាររំលែកទុក្ខពីក្រុមសិល្បករជាច្រើនបានផ្ញើទៅកាន់លោកចារិទ្ធីក្រោយពីលោកបានបង្ហោះសារដ៏ក្រៀមក្រំអមដោយរូបភាពដ៏គួរឲ្យកម្សត់។ អតីតតារាសម្តែងរូបនេះបានលើកឡើងថា៖ «ម៉ែ​ជា​ទី​ស្រលាញ់​របស់​កូន​ ពេល​នេះ​ម៉ែ​ទៅ​ចោល​កូន​ជា​រៀង​រហូត​ហើយ​ !»។ភ្លាមៗក្រោយ​ឃើញ​ការបង្ហោះនេះ​ក៏ត្រូវបាន​មហាជន​ជាច្រើនបានចូលរួមធ្វើការរំលែកទុក្ខ ស្របពេល​ដែលសិល្បករជាច្រើននាក់​​ក៏បានចូលខមិន​រំលែកទុក្ខ ដោយក្នុងនោះលោក ប៉ែន ចំរ៉ុងតារាសម្ដែង និងពិធីករល្បីឈ្មោះបាន​ចូលរួមដោយសំណេរថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខផងបង និងសូមអោយវិញ្ញាណក្ខន្ធលោកអ៊ុំទៅកាន់សុគតិភពផងចុះ»។ លោក​ចារិទ្ធីក៏បានថ្លែងអំណរគុណចំពោះសាររំលែកទុក្ខរបស់អ្នកគាំទ្រ និងសិល្បករទាំងអស់ផងដែរ៕ ដោយ៖ វឌ្ឍនា     អាន​បន្ថែម លោក ចា រិទ្ធី ជួបទុក្ខធំម្តាយបង្កើតទទួលមរណភាព

អ៊ុន អាលីហ្សា សម្រាលកូនស្រីទាំងគ្មានវត្តមានស្វាមីនៅជិត

ភ្នំពេញ៖ ថ្មីៗនេះអតីតតារាសម្តែង និងបង្ហាញម៉ូដអ្នកនាង អ៊ុន អាលីហ្សាសម្រាលបានកូនស្រីដ៏គួរឲ្យខ្នាញ់ម្នាក់ហើយ។ សោកស្តាយដែលមិនមានវត្តមានស្វាមីបណ្តូលចិត្តនៅជិតកៀកកើយ។ អ្នកនាង អ៊ុន អាលីហ្សា បានសម្រេចបញ្ចប់ការងារសិល្បៈ​ទាំងស្រុងហើយក្រោយពីនាងបានពពោះកូនដំបូងដែលជាតំណក់ឈាមរវាងនាងនិងស្វាមីជាអាណិកជនរស់នៅសហរដ្ឋអាមេរិក។ កន្លងមកក្នុងគ្រាដែលឈានដល់វេលាគម្រប់ខួប១ឆ្នាំ នៃអាពាហ៍ពិពាហ៍ អ៊ុន អាលីហ្សា និងស្វាមី នាងក៏បានបញ្ចេញរូបថតពរពោះជាច្រើនសន្លឹក និងបញ្ជាក់ពីចំណងស្នេហ៍ដ៏ផ្អែមល្ហែម និងរឹងមាំរបស់នាង។ ចុងខែសីហានេះ … អាន​បន្ថែម អ៊ុន អាលីហ្សា សម្រាលកូនស្រីទាំងគ្មានវត្តមានស្វាមីនៅជិត