តារាល្បីហ្វីលីពីន៖ នាង ម៉ារីម៉ា និងស្វាមី បង្ហោះរូបភាពក្នុងបណ្ដាញសង្គមអ៊ីនស្ដារក្រាម យ៉ាងផ្អែមល្ហែមដូចកម្លោះក្រមុំ

អន្តរជាតិ៖ គូស្វាមីភរិយារវាងលោក DingDong និង Marian Rivera ហៅក្រៅ ម៉ារីម៉ា ក្រៅពីជាប់ឈ្មោះជា គ្រួសារមានមុខមាត់ស្អាតប្រចាំប្រទេសហ្វីលីពីនហើយ … អាន​បន្ថែម តារាល្បីហ្វីលីពីន៖ នាង ម៉ារីម៉ា និងស្វាមី បង្ហោះរូបភាពក្នុងបណ្ដាញសង្គមអ៊ីនស្ដារក្រាម យ៉ាងផ្អែមល្ហែមដូចកម្លោះក្រមុំ

ឱកាសភ្ជុំបិណ្ឌមកមើលឈុតដ៏ស្រស់ស្អាតរបស់តារាចម្រៀងស្រីល្បីឈ្មោះទាំង៤ដួង

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ គេសង្កេតឃើញតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនបានបញ្ចេញស្នាដៃបទចម្រៀងថ្មីរបស់ពួកគេជាបន្តបន្ទាប់។ សម្លៀកបំពាក់ប្រពៃណីសម្រាប់តារាស្រី៤ដួងខាងក្រោមនេះបានក្លាយជាទីចាប់អារម្មណ៍ផងដែរខណៈកាន់តែធ្វើឲ្យរូបសម្រស់របស់ពួកគេកាន់តែស្រស់ស្អាតបែបសុភាពរាបសារសមជានារីខ្មែរ។ ​ទី១-គឺតារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា។ ទោះមានស្វាមី និងកូនប្រុសម្នាក់ប៉ុន្តែរូបរាងរបស់តារាស្រីរូបនេះនៅមិនមានការផ្លាស់ប្តូរនោះដែរ។ ក្នុងសម្លៀកបំពាក់បែបហូលត្បាញដោយស្នាដៃកូនខ្មែរអមដោយអាវប៉ាក់ពណ៌ស … អាន​បន្ថែម ឱកាសភ្ជុំបិណ្ឌមកមើលឈុតដ៏ស្រស់ស្អាតរបស់តារាចម្រៀងស្រីល្បីឈ្មោះទាំង៤ដួង

យុវជនជាច្រើនស្នើឲ្យក្រសួងវប្បធម៌ស៊ើបអង្កេតករណីសង្ស័យផលិតកម្មDL បោកប្រាស់ប្រាក់ពួកគេ

ភ្នំពេញ៖ មានលេចចេញករណីមិនប្រក្រតីមួយបានកើតមានឡើងជាច្រើនឆ្នាំមកហើយលើផលិតកម្មDL ប៉ុន្តែមិនត្រូវបានក្រសួងពាក់ព័ន្ធធ្វើចំណាត់ការ។ នោះគឺជាករណីសង្ស័យថា ផលិតកម្មនេះបានប្រើប្រាស់រូបភាពអូសទាញយុវជនឲ្យចូលរៀនលើជំនាញសិល្បៈនិងការចេញសម្តែងដោយការបង់លុយឲ្យផលិតកម្ម។ ​ករណីសង្ស័យលើផលិតកម្មដែលគេមិនសូវស្គាល់ថាបានផលិតស្នាដៃដុំកំភួនលើវិស័យសិល្បៈនេះបានកើតមានឡើងក្រោយពីមានយុវជនមួយចំនួនបានបញ្ចេញសារ និងទម្លាយរឿងរ៉ាវបោកប្រាស់របស់ផលិតកម្មនិងស្នើឲ្យក្រសួងពាក់ព័ន្ធធ្វើការស៊ើបអង្កេតករណីមួយនេះ។ ​យុវជនម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណបានលើកឡើងថាយុវជនជាច្រើនបន្តបន្ទាប់បានឃើញការប្រកាសជ្រើសរើសតារាស្ទើគ្រប់ជំនាញទាំងអស់នៅលើ FaceBook Page របស់ផលិតកម្មខាងលើក៏បានទាក់ទងដើម្បីធ្វើការដាក់ពាក្យចូលរៀនដោយពាក្យនោះត្រូវយកទៅដាក់ផ្ទាល់នៅទីស្នាក់ការផលិតកម្មនៅខាងក្រោយព្រះបរមរាជវាំងខណៈម្នាក់ៗត្រូវបង់៥ម៉ឺនរៀលដើម្បីចូលរៀនជំនាញដែលចង់រៀនប៉ុន្តែអស់រយៈពេលជាច្រើនខែដែលមិនដែលបានទទួលដំណឹងអ្វីសោះខណៈការហៅទូរស័ព្ទទំនាក់ទំនងទៅកាន់ថៅកែផលិតកម្មខាងលើមិនសូវចូល ពេលខ្លះចូលក៏ចេះតែនិយាយលើកពេលនេះពេលនោះមិនចេះចប់។ មានការលើកឡើងដែរថាមានយុវជនជាច្រើនបានចាញ់បោកផលិតកម្មខាងលើព្រោះតែបានដាក់ពាក្យរួចហើយប៉ុន្តែមិនមានឱកាសរៀនជំនាញទាំងនោះ ឬការចូលសម្តែងដូចការសន្យារបស់បុរសម្នាក់ដែលអះអាងថាខ្លួនជាចាងហ្វាងផលិតកម្មនោះទេ។ ប្រភពដដែលបានបន្តថាលោក ប្រភពដដែលលើកឡើងដែរថាមានអ្នកទៅដាក់ពាក្យជាច្រើនចង់ឃើញថ្នាក់រៀន និងស្ទីតយោសម្រាប់ការផលិតភាពយន្តឬបទចម្រៀង ប៉ុន្តែពួកគេមិនដែលបានឃើញនោះទេ។ មានការទម្លាយដែរថាយុវជនខ្លះត្រូវបានផលិតកម្មអូសទាញ ឲ្យបង់ប្រាក់រាប់រយដុល្លារឲ្យទៅ ផលិតកម្មដើម្បីបានចូលថតភាពយន្ត ឬឈុតផ្សព្វផ្សាយពាណិជ្ជកម្មដោយភាគីផលិតកម្មលើកឡើងថាអាចនឹងទទួលបានប្រាក់កម្រៃពីការថតប្រមាណ១៧០ដុល្លារអាមេរិកក្នុងមួយថ្ងៃ ប៉ុន្តែតម្រូវឲ្យខ្លួនធ្វើការកក់សម្លៀកបំពាក់បែបបុរាណចំនួន៤ឈុតដើម្បីថត៤ថ្ងៃជាប់ៗដែលក្នុងមួយឈុតត្រូវជួលក្នុងតម្លៃ៤០ដុល្លារអាមេរិកប៉ុន្តែដល់ថ្ងៃថតបែជាត្រូវខាងផលិតកម្មនោះលើកថ្ងៃថតពីមួយថ្ងៃទៅមួយថ្ងៃដែលពេលខ្លះលោកត្រូវទៅចាំជួបចាប់តាំងពីព្រឹកដល់ល្ងាចហើយមិនបានលទ្ធផល ខណៈទំនាក់ទំនងទៅកាន់បុរសជាថៅកែផលិតកម្មនោះក៏ចេះតែលើកពេលនិងបញ្ជាក់ថារវល់រហូត ទើបលោកនឹកសង្ស័យថាជាការគេចវេសមិនទទួលខុសត្រូវនិងជារឿងបោកប្រាស់ប៉ុណ្ណោះ។ពួកគេស្នើឲ្យក្រសួងមន្ត្រីពាក់ព័ន្ធធ្វើការស៊ើបអង្កេតជុំវិញករណីមិនប្រក្រតីមួយនេះដើម្បីបញ្ចៀសឲ្យយុវជនជៀសផុតពីការចាញ់បោកជនឆ្លៀតឱកាសនិងនាំឲ្យជះឥទ្ធិពលមិនល្អក្នុងសង្គមសិល្បៈ។ ​គួរបញ្ជាក់ដែរថាកន្លងទៅក៏មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងផលិតករក្រោយពីផលិតកម្មឈ្មោះ DL នេះបានបង្ហាញគម្រោងនៃការផលិតរឿងដ៏ធំមួយ គឺរឿង «ប្រមាញ់ប្រវត្តិសាស្ត្រ»ដែលរឿងមួយនេះមានគម្រោងចាយទុនប្រមាណជាង១លានដុល្លារនិងមានការចូលរួមសម្តែងពីតារាភាពយន្ត និងចម្រៀងល្បីៗជាច្រើនរូប។ទោះជាយ៉ាងណាគម្រោងនេះត្រូវបានផលិតករ និងសិល្បករជាច្រើនលើកឡើងថាជាគម្រោងខ្យល់ និងជាការផលិតបែបធ្វើនំអត់ម្សៅប៉ុណ្ណោះប៉ុន្តែរូបភាពដែលគេសង្ស័យថាជាការក្លែងបន្លំនេះនៅតែមានដដែល៕          ដោយ ៖វឌ្ឍនា អាន​បន្ថែម យុវជនជាច្រើនស្នើឲ្យក្រសួងវប្បធម៌ស៊ើបអង្កេតករណីសង្ស័យផលិតកម្មDL បោកប្រាស់ប្រាក់ពួកគេ

ថ្ងៃខួបកំណើត ឱក សុគន្ធកញ្ញា បន្តលើកសរសើរតែពីការលះបង់របស់ម្តាយ និងមិនរំលឹកពីឪពុកទេ

ភ្នំពេញ៖ មិនបន្តរំលឹក និងនិយាយអំពីឪពុក ឱក សុគន្ធកញ្ញា បន្តសាងរូបភាពក្រុមគ្រួសារមួយដែលពោរពេញដោយក្តីសុខ។ សូម្បីថ្ងៃខួបកំណើតតារាចម្រៀងរូបនេះបានត្រឹមតែរំលឹកពីការលះបង់ដ៏ធំធេញរបស់ម្តាយ ដោយមិនរំលឹកសូម្បីតែបន្តិចចំពោះលោកឪពុក។ ​អស់រយៈពេលជាច្រើនខែហើយដែលតារាចម្រៀងឱក សុគន្ធកញ្ញា នៅតែរក្សាជំហរមិននិយាយអំពីឪពុកបង្កើតជាសារធារណៈក្រោយពីឪពុកនាងបានលើកឡើងអំពីរឿង”កូនមិនស្គាល់ឪ”។ ថ្ងៃទី១៤ … អាន​បន្ថែម ថ្ងៃខួបកំណើត ឱក សុគន្ធកញ្ញា បន្តលើកសរសើរតែពីការលះបង់របស់ម្តាយ និងមិនរំលឹកពីឪពុកទេ

ទស្សនិកជនថាបទទី២ របស់ ព្រាប សុវត្ថិ នៅមិនទាន់មានគុណភាពគ្រប់គ្រាន់

ភ្នំពេញ៖ ទើបនឹងបញ្ចេញស្នាដៃបទចម្រៀងលើទ្រនំថ្មី លោកព្រាប សុវត្ថិហាក់នៅមិនទាន់អាចបំពេញចិត្តអ្នកគាំទ្របានខ្លាំងនៅឡើយខណៈដែលគេលើកឡើងថាបទចម្រៀងរបស់តារារូបនេះនៅមានកម្រិត និងត្រូវការអ្នកជំនាញបន្ថែមដើម្បីជួយ។ បន្ទាប់ ពីប្រកាសចូលច្រៀងក្នុងផលិតកម្មGalaxy Navatraរួចមក លោក ព្រាប សុវត្ថិបានបញ្ចេញបទចម្រៀង២បទរួចមកហើយ។ បទចម្រៀងទី១ត្រូវបានបញ្ចេញកាលពីថ្ងៃទី០៦ ខែកញ្ញាកន្លងទៅនេះគឺបទ”ខែភ្ជុំជ្រូកយំពេញទ្រុង”ដោយទទួលបានការបញ្ចេញមតិផ្ទុយគ្នាជាច្រើនថាទាន់បានល្អដូចការរំពឹងទុក។ ស្របគ្នានេះដែរបទចម្រៀងទី ២របស់លោក មានចំណងជើងថា “ភូមិខ្ញុំ Update” ដោយខ្លឹមសារនៃបទនេះបានបង្ហាញពីភាពរីកចម្រើនក្នុងជីវភាពរស់នៅរបស់ប្រជាជនអមជាមួយទេសភាពស្រុកស្រែ។ គេក៏មានការភ្ញាក់ផ្អើលនឹងស្នាដៃបទចម្រៀងមួយនេះគឺក្រោយពីគេបានឃើញឈ្មោះអ្នកនិពន្ធទំនុកច្រៀង ផងដែរនោះគឺជាតារាចម្រៀងប្រចាំផលិតកម្មនេះគឺកញ្ញា តន់ ចន្ទសីម៉ា។ មានលេចចេញការរិះគន់មួយចំនួនជុំវិញការបញ្ចេញបទចម្រៀងទី២របស់លោកផងដែរថាបទនេះនៅមានកម្រិតពិសេសការប្រើប្រាស់រូបារម្មណ៍។ ក៏មានការសំណូមពរឲ្យផលិតកម្មគួរជ្រើសរើសបទចម្រៀងជាពិសេសសម្រាប់តារាចម្រៀងរូបនេះគឺគួរយកបទចម្រៀងដែលក្រោមស្នាដៃនិពន្ធរបស់អ្នកនិពន្ធជើងចាស់មានសមត្ថភាពនិងនាំឲ្យបទចម្រៀងកាន់តែមានគុណភាពល្អ។ទន្ទឹមនេះក៏មានការប្រៀបធៀបគ្នារវាងស្នាដៃបទថ្មីរបស់លោកព្រាប សុវត្ថិ និងគូប្រជែង លោកខេមរៈ សិរីមន្តដែលបានបំបុកស្នាដៃថ្មីៗយ៉ាងសម្រិតសម្រាំងពីផលិតកម្មហង្សមាសផងដែរ។ មានការលើកឡើងថា ស្នាដៃបទចម្រៀងលោក ខេមរៈសិរីមន្តគឺបទ”១លានជូនម៉ែខែភ្ជុំ” បាននិងកំពុងបំបុកទីផ្សារខ្លាំងរួមទាំងបទចម្រៀងរួមគ្នាជាមួយអ្នកនាង ឱក សុគន្ធកញ្ញា … អាន​បន្ថែម ទស្សនិកជនថាបទទី២ របស់ ព្រាប សុវត្ថិ នៅមិនទាន់មានគុណភាពគ្រប់គ្រាន់

លី ពីរ៉ានុត ថាទោះបាត់មុខជាច្រើនឆ្នាំក៏មិនបោះបង់ការងារសិល្បៈ

ភ្នំពេញ៖ អតីតតារាអ្នកសិល្បៈ និងជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមតារាបង្ហាញម៉ូត លោក លី ពីរ៉ានុត បានលេចមុខគួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីអ្នកសិល្បៈជាថ្មីក្រោយពីបាត់មុខអស់ជាច្រើនឆ្នាំ។ លោកថានឹងមានស្នាដៃសិល្បៈថ្មីឡើងវិញឆាប់ៗនេះហើយទោះជាយ៉ាងណាលោកនៅតែមិនបោះបង់ការងារមួយនេះជាដាច់ខាត។ ​លី ពីរ៉ានុត … អាន​បន្ថែម លី ពីរ៉ានុត ថាទោះបាត់មុខជាច្រើនឆ្នាំក៏មិនបោះបង់ការងារសិល្បៈ

តន់ ច័ន្ទសីម៉ា បារម្ភខ្លាំងក្រោយមានជនឆ្លៀតឱកាសកេងចំណេញពីប្រជាប្រិយភាព

ភ្នំពេញ ៖តារាចម្រៀង តន់ ច័ន្ទសីម៉ា កាន់តែលេចមុខមាត់ខ្លាំងក្រោយពីស្នាដៃបទចម្រៀងថ្មីរបស់នាងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ស្របគ្នានេះដែរតារារូបនេះបានបង្ហាញក្តីព្រួយបារម្ភខ្លាំងពីមានជនអនាមិកបានបង្កើតគនីយហ្វេសប៊ុកក្លែងក្លាយជាច្រើនបន្តបន្ទាប់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ តារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា បានធ្វើការប្រកាសស្នើសុំដល់អ្នកដែលបង្តើតផេកក្លែង​ក្លាយដាក់ឈ្មោះ និងរូបរបស់នាងដោយការលើកដៃសំពះ ក៏ព្រោះតែបារម្ភពីការយកឈ្មោះ និងរូបនេះទៅប្រព្រឹត្តិអំពើខុសទៅនឹងច្បាប់។ ក្នុងនោះដែរនាងក៏ស្នើឲ្យអ្នកដែលស្រលាញ់រូបនាងឲ្យដូររូប និងឈ្មោះនាងចេញដើម្បីបញ្ចៀសការយល់ច្រឡំ។ ទន្ទឹមគ្នានេះដែរនាងសូមបងប្អូនម្ចាស់ផេកក្លែងក្លាយទាំងអស់ មេត្តាប្ដូរឈ្មោះឬលុបផងចុះ ដើម្បីកុំឲ្យមានការយល់ច្រឡំផ្សេងៗបើនៅតែមិនផ្ដូរឈ្មោះឬលុបទៀតនាងខ្ញុំនឹងដោះស្រាយតាមផ្លូវច្បាប់ ។ ស្របពេលនឹងការប្រកាសនេះផងដែរផលិតកម្មកាឡាក់ស៊ី ណាវ៉ាត្រា … អាន​បន្ថែម តន់ ច័ន្ទសីម៉ា បារម្ភខ្លាំងក្រោយមានជនឆ្លៀតឱកាសកេងចំណេញពីប្រជាប្រិយភាព

ម្ចាស់បទ ”ស្រលាញ់BTSពេញបេះដូង” ដែលគេរិះគន់នោះគឺជាក្មួយស្រីតារាចម្រៀង សុខ ពិសី

ភ្នំពេញ៖ផ្ទុះផ្អើលដោយការរិះគន់យ៉ាងខ្លាំង បទដំបូងរបស់ម៉ានីតា ក្នុងផលិតកម្មសាន់ដេគឺបទ ”ស្រលាញ់BTSពេញបេះដូង” ត្រូវបានលុបចេញពីគនីយហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មហើយ។ មានការទម្លាយថាតារាចម្រៀងចំណូលថ្មីនេះគឺជាក្មួយស្រីរបស់តារាចម្រៀងសុខ ពិសី។ ការទម្លាយនេះត្រូវបានធ្វើឡើងក្រោយពីផលិតកម្មសាន់ដេទទួលរងការរិះគន់យ៉ាងខ្លាំងពីទស្សនិកជនបន្ទាប់ពីបញ្ចេញបទ”ស្រលាញ់BTSពេញបេះដូង” ។ អ្នករិះគន់លើកឡើងថាបទចម្រៀងនេះមិនបានបង្កប់តម្លៃអប់រំ និងភ្លាវខ្លាំងរកខ្លឹមសារសំខាន់មិនឃើញនោះ។ បទ”ស្រលាញ់BTSពេញបេះដូង” ដែល និពន្ធទំនុកច្រៀងដោយលោក ហ៊ាង ម៉េងហួរនោះ បានរងសំពងដោយការរិះគន់មិនសំច្ចៃមាត់ពីទស្សនិកជនអមដោយពាក្យដៀមដាមវាយប្រហាខ្លាំងៗថាជាស្នាដៃមិនមានគុណភាពខ្សោយជាងផលិតកម្មតូចៗ ជាការច្រៀងបែបសូត្រមេសូត្រទៅតាមការជ្រួលជ្រើមរបស់អ្នកគាំទ្រតារាចម្រៀងកូរ៉េក្រុមBTSនោះ ។ មានការទម្លាយ ថា កញ្ញា ម៉ានីតា នៅវ័យក្មេង សំឡេងមិនទាន់ល្អគ្រប់គ្រាន់ ខណៈសមត្ថភាពសិល្បៈក៏មិនទាន់ពេញលេញ ប៉ុន្តែនាងអាចបោះជំហានចូលផលិតកម្មសាន់ដេបានគឺពិតជាមានរឿងមិនធម្មតាឡើយ។ ប្រភពដដែលបន្តថានាងមានខ្សែធំមាំល្អ ទើបមានឱកាសដោយមិនឆ្លងកាត់ការប្រកួតប្រជែង។ ប្រភពថា ម៉ានីតា គឺត្រូវជាក្មួយស្រីរបស់តារាចម្រៀង សុខ ពិសីដែលគេដឹងដែរថានាងគឺជាមនុស្សមានឥទ្ធិពលក្នុងផលិតកម្មព្រោះតែកន្លងមកមានការលេចលឺដែរថានាងបានភ្ជាប់ទំនាក់ទំនងស្នេហាជាមួយថៅកែផលិតកម្មសាន់ដេ លោក ឡាយសុខចំរើន ជាច្រើនឆ្នាំមកហើយ។ … អាន​បន្ថែម ម្ចាស់បទ ”ស្រលាញ់BTSពេញបេះដូង” ដែលគេរិះគន់នោះគឺជាក្មួយស្រីតារាចម្រៀង សុខ ពិសី

ស៊ិចស៊ីមិនណយ រចនា រ៉ាវាឌី បង្អួតល្វែងក្រោយ យ៉ាងទាក់ទាញ និងសមរម្យតើ

ភ្នំពេញ៖ ភាពស្រស់ស្អាតកាន់តែទាក់ទាញក្រសែភ្នែក ជាមួយនឹងភាពជោគជ័យ គឺប៉ុន្មានឆ្នាំចុងក្រោយនេះ កញ្ញា រចនា រ៉ាវាឌី  កាន់តែជោគជ័យលើវិថីសិល្បៈ ហើយការងារសិល្បៈក៏មានភាពមមាញឹកជាងមុនទៀតផង។ ក្រៅពីភាពជោគជ័យ តារាស្រីរូបនេះ … អាន​បន្ថែម ស៊ិចស៊ីមិនណយ រចនា រ៉ាវាឌី បង្អួតល្វែងក្រោយ យ៉ាងទាក់ទាញ និងសមរម្យតើ

🌟✨មាន សូនីតា ឆេះដុំរឿងការចោទប្រកាន់ទំនាក់ទំនងប្តីគេ

ភ្នំពេញ៖ មានការភ្ជាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងអ្នកគាំទ្រក្រោយពីសារចោទប្រកាន់ធ្ងន់រឿងមានទំនាក់ទំនងប្តីគេយ៉ាងស្ងាត់កំបាំងមួយត្រូវបានជនអនាមិកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។ សារដ៏ក្រើកនេះបានធ្វើឲ្យនាការចែករំលែក និងប្រើប្រាស់ភាសាធ្ងន់ៗមកលើនាងរហូតតារាស្រីរូបនេះចេញមុខប្រតិកម្មធ្ងន់ៗតបទៅនាងការចោទប្រកាន់មួយនេះ។ ​ប៉ុន្មានថ្ងៃមុននេះមានក្រុមបណ្តាសង្គមសាធារណៈមួយបានបង្ហោះសារយ៉ាងវែងអន្លាយដោយបានរៀបរាប់អំពីទុក្ខវេទនាក្នុងផ្លូវអារម្មណ៍ជាខ្លាំងក្រោយពីនារីម្នាក់ដែលបានព្យាយាមឆកយកប្តីពីទ្រូងនាង ហើយប្តីនោះសុខចិត្តបោះបង់ភរិយាស្របច្បាប់ដើម្បីទៅរួមរស់ជាមួយអតីតសង្សាររចោលប្រពន្ធការពេញច្បាប់។ ក្រៅពីចោទប្រកាន់ដណ្តើមប្តីគេ សារនោះក៏រំលេចអំពីអត្តចរិកមនុស្សស្រីពិសពុលនិងផ្លាស់ប្តូរស្នេហជាមួយបុរសមានទ្រព្យជាច្រើន។ អានអំពីសារបញ្ចេញអារម្មណ៍ហើយនឹងបានធ្វើឲ្យនារីជាច្រើនចងកំហឹងនឹងនារីទី៣នោះជាខ្លាំង។ … អាន​បន្ថែម 🌟✨មាន សូនីតា ឆេះដុំរឿងការចោទប្រកាន់ទំនាក់ទំនងប្តីគេ

ផលិតកម្មក្រុងពិជ័យសន្យាបង្កើតកម្មវិធី និងផលិតភាពយន្តបន្តជួយដល់សិល្បករមានសមត្ថភាព

ភ្នំពេញ៖ ផលិតកម្មក្រុងពិជ័យបានបញ្ចប់ការចេញថតភាពយន្តខ្នាតធំរឿង”សំណើច៦៥២Km”ប្រកបដោយជោគជ័យ ។ ចាងហ្វាងផលិតកម្មលោក ចេង វណ្ណា បានលើកឡើងដែរថាផលិតកម្មគ្រោងនឹងចេញថតភាពយន្តថ្មី និងបង្កើតព្រឹត្តិការណ៍សិល្បៈមួយចំនួនដើម្បីផ្តល់ឱឱកាសដល់សិល្បករក្មេងចាស់ប្រុសស្រីដែលមានសមត្ថភាពសិល្បៈពិតប្រាកដបានលេចមុខកាន់តែខ្លាំងលើវិស័យសិល្បៈ។ ​ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០៩ ខែ កញ្ញា … អាន​បន្ថែម ផលិតកម្មក្រុងពិជ័យសន្យាបង្កើតកម្មវិធី និងផលិតភាពយន្តបន្តជួយដល់សិល្បករមានសមត្ថភាព

បំបែកភាពស្ងប់ស្ងាត់ មាស សុខសោភា បញ្ចេញបទថ្មីក្នុងឱកាសភ្ជុំបិណ្ឌ

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះអ្នកនាង មាស សុខសោភា បានបញ្ចេញបទចម្រៀងថ្មី ហើយបន្ទាប់ពីចាកចេញពីប្រកាសចាកចេញពីផលិតកម្មថោនអស់ជាង២ខែរួចមក ។ បទនេះក៏ជាបទទី១ដើម្បីអបអរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ​បទចម្រៀងនេះមានចំណងជើងថា”ទៅវត្តទៅវ៉ា” ក្នុងចង្វាក់ប្រជាប្រិយខ្មែររាំវង់។ … អាន​បន្ថែម បំបែកភាពស្ងប់ស្ងាត់ មាស សុខសោភា បញ្ចេញបទថ្មីក្នុងឱកាសភ្ជុំបិណ្ឌ