ភ្ញាក់ផ្អើលនឹងពាក្យជេរបស់លោក អ៊ិន សុភិន ទៅកាន់អ្នករិះគន់កម្មវីធីMiss Grand Cambodia 2020

ភ្នំពេញ៖សារខ្លីតបទៅកាន់ក្រុមអ្នករិះគន់ការប្រគួតកម្មវិធី Miss Grand Cambodia 2020 ត្រូវបានគេចាប់អារម្មណ៍ខ្លាំង។ សារនេះក៏បន្តរងការរិះគន់មួយចំនួនពីទស្សនិកជនថាក្នុងនាមជាអ្នកដឹកនាំដែលមិនគួរប្រើប្រាស់ពាក្យអសុរសបែបនេះទេ បើទោះបីជាជួបនឹងស្ថានភាពតឹងតែងណាមួយក៏ដោយ។ គេចាំបានថា ការទទួលបានសិទ្ធិក្នុងការរៀបចំកម្មវិធី Miss Grand Cambodia  នេះឡើងក្រោយពីផលិតកម្មនមហាហង្សគឺលោកអ៊ិន សុភិន និងនាយកប្រតិបត្តិកម្មវិធី Miss Grand … អាន​បន្ថែម ភ្ញាក់ផ្អើលនឹងពាក្យជេរបស់លោក អ៊ិន សុភិន ទៅកាន់អ្នករិះគន់កម្មវីធីMiss Grand Cambodia 2020

ទម្លាយពីចំណុចខ្លាំង និងទ្រព្យដ៏សម្បើមរបស់តារាចម្រៀងព្រាប សុវត្ថិ

ភ្នំពេញ៖ តារាចម្រៀងព្រាប សុវត្ថិ នៅតែត្រូវបានគេសង្កេតឃើញថានៅតែអាចឈរក្នុងតំណែងលំដាប់នាំមុខ តារាចម្រៀងនៅកម្ពុជា។ ក្រៅតែពីភាពខ្លាំង តារាចម្រៀងរូបនេះត្រូវបានគេទម្លាយរឿងមានទ្រព្យសម្បត្តិដ៏សម្បើមដែលតារារូបនេះមាន។ ​ការឈរជើងក្នុងតំណែងជាតារាចម្រៀងនាំមុខអស់ជាច្រើនឆ្នាំលោក ព្រាប សុវត្ថិត្រូវបានអ្នកជិតដិតទម្លាយពីភាពខ្លាំងមួយចំនួន … អាន​បន្ថែម ទម្លាយពីចំណុចខ្លាំង និងទ្រព្យដ៏សម្បើមរបស់តារាចម្រៀងព្រាប សុវត្ថិ

តារាហ្វេសប៊ុកម្នាក់រងការរិះគន់ខ្លាំងៗរឿងបង្កើតល្បែង”ដើរចាប់គូ”ឲ្យយុវជន

ភ្នំពេញ៖តារាហ្វេសប៊ុកឈ្មោះ ម៉េងហ៊ុយ រងការរិះគន់ខ្លាំងពីអ្នកទស្សនាវីដេអូរបស់ខ្លួនក្រោយពីបង្ហាញខ្សែវីដេអូនៃល្បែងស្វែងរកគូឲ្យក្រុមយុវជននៅតាមទីសាធារណៈ។ ការរិះគន់នេះត្រូវបានបាញ់ចំៗឈឺៗទៅកាន់យុវជនរូបនេះថាបានបង្កើតល្បែងដែលនាំឲ្យ យុវជនខ្មែរវីវក់នឹងរឿងស្នេហាជាជាងការខំកសាងខ្លួនជាយុវជនល្អក្នុងសង្គម។ ថ្មីៗនេះមានការចែករំលែក និងជជីកសួរគ្នាទៅវិញទៅមកពេញបណ្តាញសង្គមហ្វេសប៊ុកអំពីប្រធានបទនៃការលេងល្បែងចាប់គូ ដែលបង្កើតឡើងដោយតារាហ្វេសប៊ុកឈ្មោះ ម៉េងហ៊ុយ។ វីដេអូនេះត្រូវបានគេបង្កើតឡើងជាបន្តបន្ទាប់ រហូតអ្នកខ្លះថាជាហ្គេមដែលពង្វក់ក្មេងៗឲ្យវីវក់តែរឿងស្នេហានោះ។ ក្នុងវីដេអូមួយប្រមាណជាង១៧នាទីលើគេហទំព័រផ្លូវការរបស់ខ្លួនដែលវីដេអូនោះបានបង្ហាញអំពីការលេងល្បែងរកសង្សារឲ្យអ្នកដែលមិនដែលបានស្គាល់គ្នា និងរៀបរាប់ថា”ប្រុសមិនខូចស្រីមិនស្រលាញ់ ស្វែងរកស្នេហាពិតឲ្យអ្នកមិនដែលស្គាល់គ្នា”។ វីដេអូនេះមានអ្នកចូលទស្សនាប្រមាណជាង៣លានដងលើបណ្តាញសង្គមហ្វេសប៊ុក … អាន​បន្ថែម តារាហ្វេសប៊ុកម្នាក់រងការរិះគន់ខ្លាំងៗរឿងបង្កើតល្បែង”ដើរចាប់គូ”ឲ្យយុវជន

អៀម សុខា ធ្វើខួបកំណើតម្តងប្រជុំសុទ្ធតែតារាល្បីនិងកញ្ញាឯកគ្រប់ជំនាន់

ភ្នំពេញ៖ តារាសម្តែង និងពិធីករទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោក អៀម សុខា បានរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំជាលើកដំបូងក្រោយពីប្រឡូកក្នុងអាជីពសិល្បៈអស់ជាច្រើនឆ្នាំ។ ក្នុងចំណោមភ្ញៀវរាប់រយនាក់គេសង្កេតឃើញមានភាគច្រើនជាសិល្បករប្រុសស្រីល្បីឈ្មោះ និងកញ្ញាឯកគ្រប់ជំនាន់បង្អួតសម្រស់គ្នា។ ​ផ្តើមពីអ្នកជំនាញផាត់មុខធ្វើសក់សម្រាប់សិល្បករ … អាន​បន្ថែម អៀម សុខា ធ្វើខួបកំណើតម្តងប្រជុំសុទ្ធតែតារាល្បីនិងកញ្ញាឯកគ្រប់ជំនាន់

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ពានរង្វាន់ជ័យលាភីដល់ កញ្ញា វី ឌីណែត ក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី៏ ២

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ដល់តារាចម្រៀងអាជីពម្ចាស់ជ័យលាភី ក្នុងកម្មវិធី I … អាន​បន្ថែម លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ពានរង្វាន់ជ័យលាភីដល់ កញ្ញា វី ឌីណែត ក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី៏ ២

👸🏻👑កម្មវិធីប្រកួតMiss Grand Cambodia 2020 ទទួលបានការទាំងការកោតសរសើរ និងរិះគន់

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Grand Cambodia 2020ត្រូវបានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ដោយមានការចូលរួមទស្សនាគាំទ្រជាច្រើន។ ទន្ទឹមគ្នានេះដែរកម្មវិធីក៏ទទួលបានទាំងការកោតសរសើរ និងរិះគន់មួយចំនួនផងដែរ។ … អាន​បន្ថែម 👸🏻👑កម្មវិធីប្រកួតMiss Grand Cambodia 2020 ទទួលបានការទាំងការកោតសរសើរ និងរិះគន់

ទីបំផុត..! យុវជនជាច្រើនដាក់ពាក្យប្តឹងចាងហ្វាងផលិតកម្មDL ពីបទឆបោក ហើយ

ភ្នំពេញ៖ បុរសដែលសង្ស័យថាបានបោកប្រាស់ប្រាក់យុវជនជាច្រើន ដោយសន្យាថានឹង ជួយឲ្យយុវជនទាំងនោះកំពុងរងការចោទប្រកាន់ពីក្រុមយុវជនជាច្រើនដែលពួកគេបាន ដាក់ពាក្យបណ្តឹងទៅកាន់មន្ត្រីជំនាញដើម្បីធ្វើការស្រាវជ្រាវរកយុត្តិធម៌។ ថ្មីៗនេះមានការសង្ស័យលើផលិតកម្មDL ថាបានប្រើប្រាស់រូបភាពអូសទាញយុវជនឲ្យចូលរៀនលើជំនាញសិល្បៈនិងការចេញសម្តែងដោយការបង់លុយឲ្យផលិតកម្ម។ មានការទម្លាយដែរថាយុវជនខ្លះត្រូវបានផលិតកម្មអូសទាញ ឲ្យបង់ប្រាក់រាប់រយដុល្លារឲ្យទៅ ផលិតកម្មដើម្បីបានចូលថតភាពយន្ត … អាន​បន្ថែម ទីបំផុត..! យុវជនជាច្រើនដាក់ពាក្យប្តឹងចាងហ្វាងផលិតកម្មDL ពីបទឆបោក ហើយ

នៅពីក្រោយការផ្លាស់ប្តូរទីតាំងប្រកួតផ្តាច់ព្រ័ត្រកញ្ញាឯក Miss Grand Cambodia 2020 យ៉ាងតក់ក្រហល់

ភ្នំពេញ៖ជិតដល់ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រហើយស្រាប់តែ កម្មវិធីប្រកួតសម្រស់ Miss GrandCambodia 2020 ត្រូវធ្វើការផ្លាស់ប្តូរទីតាំងប្រកួតភ្លាមៗយ៉ាងតក់ក្រហល់គឺមុនពេល៣ថ្ងៃប៉ុណ្ណោះនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រឈានចូលមកដល់។ ​កម្មវិធីប្រកួត Miss GrandCambodia 2020 បានក្លាយជារបត់ថ្មីនៃព្រឹត្តិការណ៍ប្រកួតសម្រស់របស់កម្ពុជា បើទោះបីជាកម្មវិធីនេះលេចចេញរឿងចម្រូងចម្រាសច្រើនមែនប៉ុន្តែវានៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ កន្លងមកកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្យMiss GrandCambodia 2020គ្រោងឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិត នារាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះប៉ុន្តែត្រូវបានផ្លាស់ប្តូរ។ មានការបារម្ភជាច្រើនពីសំណាក់ទស្សនិកជនថានឹងធ្វើឲ្យប៉ះពាល់ដល់អ្នកគាំទ្រពិសេសអ្នកចូលទស្សនាដោយផ្ទាល់ ខណៈការប្រកួតត្រូវបានប្តូរទៅកាន់អគារ ព្រីមៀរសែនសុខជំនួសវិញ។ … អាន​បន្ថែម នៅពីក្រោយការផ្លាស់ប្តូរទីតាំងប្រកួតផ្តាច់ព្រ័ត្រកញ្ញាឯក Miss Grand Cambodia 2020 យ៉ាងតក់ក្រហល់

ស្រស់សង្ហា ខ្លាំង! ម៉ុង ប៊ុនណូរ៉ា ក្នុងឈុតប្រណីតបុរាណខ្មែរនាសម័យលង្វែក

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលសម្រស់បអ្នកគាំទ្រតារាសម្តែង ម៉ុង ប៊ុនណូរ៉ា ក្រោយពីលោកបានគ្រង់ឈុតប្រណីតបុរាណ នាសម័យលង្វែកផងដែរ។ ក្រៅពីឈុតនេះលោកគ្រោងសហការជាមួយក្រុមអ្នកជំនាញច្នៃឈុតបុរាណដើម្បីបញ្ចេញឈុតមួយចំនួនបន្ថែមទៀត។ ​តារាសម្តែងរូបនេះលើកឡើងថា បើទោះបីជាមិនមែនជាលើកដំបូងដែលលោកបានគ្រងសម្លៀកបំពាក់បែបបុរាណខ្មែរ ប៉ុន្តែលើកនេះលោកទទួលបានអារម្មណ៍ថ្មីប្លែកមិនធ្លាប់មានព្រោះតែសម្លៀកបំពាក់ខ្មែរបុរាណឈុតនេះឆ្នៃយ៉ាងប្រណីតនិងស្រស់ស្អាតខ្លាំង។ លោកបន្តថា ឈុតនេះត្រូវបានរចនា ដោយលោក Meak Koun ។ … អាន​បន្ថែម ស្រស់សង្ហា ខ្លាំង! ម៉ុង ប៊ុនណូរ៉ា ក្នុងឈុតប្រណីតបុរាណខ្មែរនាសម័យលង្វែក

តារាកំប្លែង នាយឆ្អឹង ជួបទុក្ខធំក្រោយឪពុកបង្កើតទទួលមរណភាព

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០២០តារាកំប្លែង នាយឆ្អឹងបានបង្ហោះសារក្រៀមក្រំមួយអំពីមរណភាពរបស់ឪពុក។ សពត្រូវបានតំកល់ធ្វើបុណ្យនាសង្កាត់វាលស្បូវខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ​សាររំលែកទុក្ខដ៏ក្រំចំពោះតារាកំប្លែងនាយឆ្អឹង ត្រូវបានបង្ហោះព្រោងព្រាតក្រោយពីឪពុកបង្កើតរបស់លោកទទួលមរណភាព។ នាយឆ្អឹងក៏បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកយ៉ាងកម្សត់ថា”មុននេះបន្តិចលោកឪពុកខ្ញុំគាត់បានទៅចោលខ្ញុំហើយ សូមលោកពុកទៅឲ្យបានសុខ។ … អាន​បន្ថែម តារាកំប្លែង នាយឆ្អឹង ជួបទុក្ខធំក្រោយឪពុកបង្កើតទទួលមរណភាព

យុវជនចង់ក្លាយជាតារាល្បីសូមប្រុងប្រយ័ត្នល្បិចបោកថ្មីមួយនេះ!

​ភ្នំពេញ៖ លេចចេញករណីបោកប្រាស់ថ្មីមួយដោយការប្រើ គណនីយហ្វេសប៊ុកមិនពិតដោយបានប្រើប្រាស់រូបថតផលិតករភាពយន្តនៃស្ថានីយទូរទស្សន៍របស់ប្រទេសថៃម្នាក់ឆាតទៅកាន់យុវជនដែលមានរូបសម្រស់ស្រស់ស្អាត និងស្រស់សង្ហាឲ្យមកធ្វើការដាក់ពាក្យដោយសន្យាថានឹងផ្តល់ការងារសិល្បៈជាច្រើនជុំវិញការថតភាពយន្ត និងឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ដែលជាឱកាសជួយឲ្យពួកគេរកប្រាក់កម្រៃបានរាប់រយដុល្លារអាមេរិកក្នុងមួយថ្ងៃៗ ។ ​ការបែកធ្លាយករណីនេះត្រូវបានទម្លាយឲ្យដឹងពីក្រុមយុវជនដែលធ្លាប់រងគ្រោះព្រោះជឿជនឆបោកទាំងនោះ។ ពួកគេលើកឡើងថាគណនីយហ្វេសប៊ុកដែលគេសង្ស័យថាជាការបោកប្រាស់ពួកគេនេះមានឈ្មោះជាភាសាខ្មែរថា”នឹងទីផ្សារស្ពតពាណិជ្ជកម្ម អ្នកបង្ហាញម៉ូត” … អាន​បន្ថែម យុវជនចង់ក្លាយជាតារាល្បីសូមប្រុងប្រយ័ត្នល្បិចបោកថ្មីមួយនេះ!

ម៉ាក សែនសូនីតា បង្ហាញឈុតពរពោះជិតគ្រប់ខែ

ភ្នំពេញ៖ តារាសម្តែង ម៉ាក សែនសូនីតា បានបង្ហាញមុខជាមួយរូបរាងពរពោះកូនប្រុសដំបូងដែលជាតំណក់ឈាមរួមគ្នាជាមួយផលិតករភាពយន្តល្បីឈ្មោះលោក ប៉ុល វិបូ។រូបថតដ៏ទាក់ទាញជាច្រើនសន្លឹកត្រូវបានបង្ហាញជាមួយនឹងសម្រស់ស្រស់ផូរផង់គួរឲ្យចាប់អារម្មណ៍ទោះបីជិតគ្រប់ខែហើយក៏ដោយ។ ទីបំផុតកូនក្នុងផ្ទៃរបស់តូតាពេលនេះមានវ័យជាង៧ខែ ខណៈដែលទើបនឹងរៀបការបាន៦ខែប៉ុណ្ណោះហើយដំណក់ឈាមរួមគ្នានេះដែលធ្វើឲ្យពួកគេសម្រេចចិត្តមិនរំសាយមង្គលការទោះស្របកាលនោះគឺជាពេលវេលានៃការរីករាលជាសាកលនៃជំងឺកូវីដ-១៩ដ៏ស្រួចស្រាវនោះក៏ដោយ។ទោះជាយ៉ាងណាមិនមានការរិះគន់ណាមួយនោះទេ ចំពោះការមានផ្ទៃពោះមុនរៀបការនេះ ស្របពេលដែលមានសិល្បករជាច្រើនបានជ្រើសរើសរួមរស់ជាមួយគ្នាទាំងមិនទាន់រៀបការក៏មានរហូតសិល្បករខ្លះបានមានផ្ទៃពោះទាំងមិនទាន់រៀបការផងដែរ។ រូបថតផ្អែមល្ហែម និងយកចិត្តទុកដាក់ពីស្វាមី កាន់តែធ្វើឲ្យ តារាស្រីរូបនេះទទួលបានការសរសើរពីភព្វសំណាងរបស់នាងខ្លាំងដែលបានស្វាមីពូកែយកចិត្ត និងមានជំនាញលើការងាររកស៊ីច្រើនមុខផងដែរ។ ​គេចាំបានថាចំណងស្នេហ៍រវាង លោក ប៉ុល វិបូ និងតារាសម្តែងតូតា ត្រូវបានលេចចេញឡើងរយៈពេល៥ឆ្នាំមកហើយពោលគឺក្រោយពីនាងបានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរឿង”ចន្ទ្រា” របស់ផលិតកម្មAngkor Picture  ដែលជាផលិតកម្មរបស់អនាគតស្វាមីនេះតែម្តង។ ពួកគេបានបង្ហាញចំណងស្នេហ៍ដោយបើកចំហរក្រោយពីលេចចេញដំណឹងនៅផ្ទះក្រោមដំបូលតែមួយនិងបានចូលរោងការកាលពីរថ្ងៃទី១៦ ខែ មីនា នេះនៅសណ្ឋាគារផ្កាយ៥ សុខាភ្នំពេញក្រោមមានភ្ញៀវប្រមាណជាង១ពាន់នាក់។ ថ្មីៗនេះ តូតា បានងាកទៅធ្វើជំនួញជាមួយគូស្នេហ៍ច្រើនជាងលេងសិល្បៈ ដូចជា បើកកសិដ្ឋានចិញ្ចឹមសត្វ ភោជនីយដ្ឋាន ហាងលក់មាសពេជ្រ និងផលិតផលអនឡាញផ្ទាល់របស់នាងជាដើម៕       … អាន​បន្ថែម ម៉ាក សែនសូនីតា បង្ហាញឈុតពរពោះជិតគ្រប់ខែ