ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានរកឃើញមួយក្រុមហើយដែលកំពុងរង់ចាំទៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត World Cup 2022 នៅប្រទេសកាតា នោះគឺក្រុមជម្រើសជាតិអាហ្សង់ទីនដែលបានយកឈ្នះក្រូអាតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ខែធ្នូនេះ។ ចំណែកការប្រកួតនៅរាត្រីនេះវិញគឺក្រុមជម្រើសជាតិមាន់គកបារាំងត្រូវប៉ះជាមួយក្រុមជម្រើសជាតិម៉ារ៉ុកនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូនេះ។ ក្នុងជំនួបនេះក្រុមជម្រើសជាតិទាំងពីសុទ្ធតែចង់បង្កើតកំណត់ត្រារៀងៗខ្លួន ដោយក្រុមជម្រើសជាតិបារាំងចង់បំបែកកំណត់ត្រាដែលក្លាយជាក្រុមនៅអឺរ៉ុបដំបូងគេដែលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដងជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ … អានបន្ថែម បារាំង និងម៉ារ៉ុកស្វែងរកកំណត់ត្រាដូចគ្នាក្នុងជំនួបនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 រាត្រីនេះ