សិង្ហបុរីផ្អាកប្រកាសរបាយការណ៍ ស្តីពីការឆ្លងកូវីដ-១៩ដើម្បីរស់នៅជាមួយកូវីដ-១៩ ដោយមានទំនុកចិត្ត

ក្នុងពេលដែលប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីបន្តប្រកាសពីតួលេខនៃការឆ្លងកូវីដ-១៩ប្រចាំថ្ងៃ នោះ ចំពោះរដ្ឋាភិបាលសិង្ហបុរីវិញបានប្រកាសបញ្ឈប់រាល់ការប្រកាសពីរបាយការណ៍ឆ្លងកូវីដ-១៩ដើម្បីរស់នៅជាមួយកូវីដមិនមានការព្រួយបារម្ភ។ តាំងពីថ្ងៃទី៧ខែធ្នូ សិង្ហបុរីបានផ្អាកប្រកាសព័ត៌មានស្តីពីអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃ ដោយចាត់ទុកថា ការប្រកាសបែបនេះមិនមានន័យអ្វីនោះឡើយ ។ មហាជនអាចតាមដានព័ត៌មាននៅលើគេហទំព័ររបស់ក្រសួងសុខាភិបាលដែលបានបង្ហោះពីករណីឆ្លងនិងស្លាប់។ ក្រុមអ្នកឯកទេសសុខាភិបាលបានគាំទ្រសកម្មភាពខាងលើរបស់រដ្ឋាភិបាល … អាន​បន្ថែម សិង្ហបុរីផ្អាកប្រកាសរបាយការណ៍ ស្តីពីការឆ្លងកូវីដ-១៩ដើម្បីរស់នៅជាមួយកូវីដ-១៩ ដោយមានទំនុកចិត្ត

ថៃរកឃើញករណីឆ្លងកូវីដ-១៩បំប្លែងថ្មី អូមីក្រុងចំនួន ៣នាក់

នៅថ្ងៃទី៨ខែធ្នូ មជ្ឈមណ្ឌលគ្រប់គ្រងការឆ្លងរាលដាលកូវិដ-១៩ (CCSA) របស់រដ្ឋាភិបាលថៃបានប្រកាសថា ប្រទេសនេះបានរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី២នាក់បន្ថែមទៀត សរុបមាន៣នាក់ហើយបានឆ្លង Omicron ។ ការរកឃើញករណីឆ្លងដំបូងនៅថ្ងៃទី … អាន​បន្ថែម ថៃរកឃើញករណីឆ្លងកូវីដ-១៩បំប្លែងថ្មី អូមីក្រុងចំនួន ៣នាក់

លោក Olaf Scholz ត្រូវបានបោះឆ្នោតធ្វើជានាយករដ្ឋមន្ត្រីអាល្លឺម៉ង់ជំនួសលោកស្រី Angela Merkel

រដ្ឋសភាអាល្លឺម៉ង់ នៅថ្ងៃទី៨ខែធ្នូ បានបោះឆ្នោតអនុម័តជ្រើសតាំង មេដឹកនាំគណបក្សសង្គម ប្រជាធិបតេយ្យ SPD លោក Olaf Scholz ធ្វើជានាយករដ្ឋមន្ត្រីអាល្លឺម៉ង់ … អាន​បន្ថែម លោក Olaf Scholz ត្រូវបានបោះឆ្នោតធ្វើជានាយករដ្ឋមន្ត្រីអាល្លឺម៉ង់ជំនួសលោកស្រី Angela Merkel

ឧទ្ធម្ភាគចក្រដឹករដ្ឋមន្ត្រីការពារជាតិឥណ្ឌាជួបគ្រោះថ្នាក់បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់(មានវីដេអូ)

ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងដឹករដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Bipin Rawat បានធ្លាក់នៅភាគខាងត្បូងប្រទេសឥណ្ឌានាថ្ងៃទី ៨ខែធ្នូ បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់។ នៅពេលនេះដែរមន្ត្រីឥណ្ឌាកំពុងតែចង់ដឹងថា តើរដ្ឋមន្ត្រីការពារជាតិ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ដែរឬទេ។ … អាន​បន្ថែម ឧទ្ធម្ភាគចក្រដឹករដ្ឋមន្ត្រីការពារជាតិឥណ្ឌាជួបគ្រោះថ្នាក់បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់(មានវីដេអូ)

វីរុសបំប្លែងថ្មីOmicron អាចក្លាយជាកត្តាជួយបញ្ចប់ការឆ្លងរាលដាលកូវីដ-១៩

ប្រសិនបើកូវីដ-១៩ បំប្លែងថ្មីOmicron ត្រូវបានគេវាយតម្លៃថា មិនសូវមានផលប៉ះពាល់នោះ គឺអាចនឹងជួយដល់ពិភពលោកយកឈ្នះលើការឆ្លងរាលដាលកូវីដ-១៩ បាន ដោយសារតែវាបានជួយជំរុញឱ្យមនុស្សនាំគ្នាទៅចាក់វ៉ាក់សាំង។ រយៈពេលកន្លងមក ពលរដ្ឋនៅប្រទេសជាច្រើនមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយទេ ពិសេសនៅក្នុងតំបន់អឺរ៉ុប … អាន​បន្ថែម វីរុសបំប្លែងថ្មីOmicron អាចក្លាយជាកត្តាជួយបញ្ចប់ការឆ្លងរាលដាលកូវីដ-១៩

ករណីឆ្លងកូវីដ-១៩នៅកូរ៉េខាងត្បូង បន្តកើនឡើងខ្ពស់

កូរ៉េខាងត្បូងបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,១៧៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាការកើនឡើងលើសពី ៧,០០០ករណីជាលើកដំបូង នៃករណីឆ្លងប្រចាំថ្ងៃ ខណៈដែលមន្ទីរពេទ្យស្ថិតនៅក្នុងភាពតានតឹង … អាន​បន្ថែម ករណីឆ្លងកូវីដ-១៩នៅកូរ៉េខាងត្បូង បន្តកើនឡើងខ្ពស់

មានប្រទេសមួយទៀតដើរតាមអាមេរិក មិនចូលរួមកីឡាអូឡាំពិកទីក្រុងប៉េកាំង

ទំនាក់ទំនងរវាងអូស្ត្រាលី នឹងចិនមិនសូវល្អឡើយនារយៈពេលកន្លងមក ហើយពេលនេះកាន់តែអាក្រក់ថែមទៀត ក្រោយពេលប្រទេសអូស្ត្រាលីបានប្រកាសមិនបញ្ជូនតំណាងទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងានោះ។ ការសម្រេចខាងលើរបស់នាយករដ្ឋមន្ត្រី Scott Morrison បានធ្វើឱ្យអូស្ត្រាលីប្រឈមមុខកាន់តែតានតឹងជាមួយចិន ។ ការសម្រេចខាងលើ … អាន​បន្ថែម មានប្រទេសមួយទៀតដើរតាមអាមេរិក មិនចូលរួមកីឡាអូឡាំពិកទីក្រុងប៉េកាំង

ចិនបង្កើនល្បឿនចាក់វ៉ាក់សាំងជូនកុមារ ១៦០លាននាក់

ចិនបានបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ជូនកុមារចំនួន១៦០លាននាក់ នៅចុងឆ្នាំ២០២១នេះ ខណៈវីរុសកូវីដ ១៩ បំប្លែងខ្លួនថ្មីៗជាច្រើនបង្កក្តីបារម្ភយ៉ាងខ្លាំងនៅជុំវិញពិភពលោក ។ នេះជាការខិតខំរបសទីក្រុងប៉េកាំង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាព។ តាមតួលេខថ្មីបំផុតរបស់រដ្ឋាភិបាលចិន … អាន​បន្ថែម ចិនបង្កើនល្បឿនចាក់វ៉ាក់សាំងជូនកុមារ ១៦០លាននាក់

ទំនាក់ទំនងអាមេរិក-ចិនប្រឈមនឹង«ព្យុះភ្លៀង»ជាថ្មី

នៅថ្ងៃទី៦ខែធ្នូ អាមេរិកបានប្រកាសថា មិនបញ្ជូនមន្ត្រីរដ្ឋាភិបាលទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ និងប៉ារ៉ាឡាំពិកទីក្រុងប៉េកាំងឡើយ។ ភ្លាមៗនោះចិនបានប្រតិកម្មយ៉ាងខ្លាំងចំពោះសកម្មភាពខាងលើរបស់អាមេរិក។ ទាំងនោះបង្ហាញឱ្យឃើញថា ទំនាក់ទំនងការទូតរវាងអាមេរិក-ចិនប្រឈមនឹងព្យុះភ្លៀងសាជាថ្មី។ នៅថ្ងៃទី៦ខែធ្នូ(ពេលវេលានៅអាមេរិក) លេខាព័ត៌មានសេតវិមានអាមេរិកបានប្រកាសថា រដ្ឋាភិបាលនឹងមិនបញ្ជូនមន្ត្រីទៅចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងា … អាន​បន្ថែម ទំនាក់ទំនងអាមេរិក-ចិនប្រឈមនឹង«ព្យុះភ្លៀង»ជាថ្មី

អ្នកស្លាប់ដោយការផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ីកើនឡើងប្រធានាធិបតីទៅកាន់តំបន់រងគ្រោះបញ្ជាដោយផ្ទាល់

នៅថ្ងៃទី៧ខែធ្នូ ឥណ្ឌូនេស៊ីបានប្រកាសថា មានអ្នកស្លាប់កើនឡើងដល់៣៤នាក់ និងបាត់ខ្លួន១៧នាក់ផងដែរ។ ជាមួយគ្នានេះមានអ្នករងរបួស៥៦នាក់ ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើង Semeru ស្ថិតនៅខេត្តជ្វាខាងកើត។ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានប្រកាសឱ្យដឹងថា មានពលរដ្ឋដល់ទៅ៥២០០នាក់រងផលប៉ះពាល់ដោយផ្ទាល់ពីការផ្ទុះភ្នំភ្លើង … អាន​បន្ថែម អ្នកស្លាប់ដោយការផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ីកើនឡើងប្រធានាធិបតីទៅកាន់តំបន់រងគ្រោះបញ្ជាដោយផ្ទាល់

«ភូមិខ្មៅដៃ»នៅក្នុងប្រទេសឥណ្ឌា តស៊ូដើម្បីរស់នៅពេលដែលសាលារៀនត្រូវបានបិទដោយសារកូវីដ-១៩

មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កម្មវិធីសិក្សារបស់កុមារប៉ុណ្ណោះទេ ការបិទទ្វារសាលារៀនបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋឥណ្ឌាដែលរស់នៅក្នុងភូមិមួយតំបន់កាស្មៀរ ប្រកបមុខរបរធ្វើខ្មៅដៃលក់។ តាមសារព័ត៌មាន The Guardian របស់អង់គ្លេសបានផ្សាយថា ខ្មៅដៃដែលប្រើប្រាស់នៅទូទាំងប្រទេសឥណ្ឌា គឺបានផលិតចេញពីភូមិ Ukhoo … អាន​បន្ថែម «ភូមិខ្មៅដៃ»នៅក្នុងប្រទេសឥណ្ឌា តស៊ូដើម្បីរស់នៅពេលដែលសាលារៀនត្រូវបានបិទដោយសារកូវីដ-១៩

WHO៖ កូវីដ-១៩ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់កើនឡើងដល់កម្រិតខ្ពស់

អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា កូវីដ-១៩ បានធ្វើឱ្យយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់មានសភាពគ្រោះថ្នាក់ ហើយបានសម្លាប់មនុស្សជាច្រើននៅក្នុងឆ្នាំ២០២០។ អង្គការសុខភាពពិភពលោក នៅថ្ងៃទី៦ខែធ្នូបានប្រកាសថា WHOបានមើលឃើញថា កូវីដ-១៩បានធ្វើឱ្យសកម្មភាពប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់រងផលប៉ះពាល់យ៉ាងខ្លាំង។ មុនពេលកូវីដ-១៩ ផ្ទុះឡើងជំងឺនេះបានធូរស្បើយហើយ … អាន​បន្ថែម WHO៖ កូវីដ-១៩ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់កើនឡើងដល់កម្រិតខ្ពស់