អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ព្រមព្រៀងគ្នាតភ្ជាប់ពិភាក្សាជាមួយកូរ៉េខាងជើងឡើងវិញ

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយនៅថ្ងៃទី ៣ខែមេសា ដោយបានដកស្រង់សម្តីលោក Shu Hoon ទីប្រឹក្សាសន្តិសុខជាតិដែលបានឱ្យដឹង ក្រោយកិច្ចប្រជុំត្រីភាគីជាមួយសមភាគីអាមេរិក និងជប៉ុនថា ភាគីទាំងបី … អាន​បន្ថែម អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ព្រមព្រៀងគ្នាតភ្ជាប់ពិភាក្សាជាមួយកូរ៉េខាងជើងឡើងវិញ

អាមេរិកមានពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ១៩ លើសពី១០០លាននាក់ហើយ

មកទល់ពេលនេះអាមេរិកបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដូសទីមួយដល់ពលរដ្ឋជាង១០១លាននាក់ហើយ ស្មើនឹង ៣០% នៃពលរដ្ឋអាមេរិក។ នេះជាការសម្រេចបានគោលដៅចាក់ជូនពលរដ្ឋ១០០លាននាក់របស់លោកបៃឌិនដែលបានដាក់ចេញក្នុងពេលចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា។ តាមសារព័ត៌មាន TTXVN បានផ្សាយថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងCDC … អាន​បន្ថែម អាមេរិកមានពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ១៩ លើសពី១០០លាននាក់ហើយ

ទាហានមីយ៉ាន់ម៉ាចាប់ខ្លួន តារាចម្រៀង តារាសម្តែងជាច្រើនរូប

តារាល្បីៗប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រមាណជា២០នាក់ ក្នុងនោះមានតារាចម្រៀងតារាភាពយន្ត… ត្រូវកម្លាំងយោធាចាប់ខ្លួននៅថ្ងៃទី២ខែមេសា ។ បណ្តាញព័ត៌មានយោធាមីយ៉ាន់ម៉ាបានឲ្យដឹងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចេញបញ្ជាឱ្យចាប់ខ្លួនមនុស្សល្បីៗ២០នាក់ ដែលជាបុគ្គលមានឥទ្ធិពលលើបណ្តាញសង្គម ។ ក្រុមតារាល្បីៗទាំងនោះ … អាន​បន្ថែម ទាហានមីយ៉ាន់ម៉ាចាប់ខ្លួន តារាចម្រៀង តារាសម្តែងជាច្រើនរូប

អាជ្ញាធរ​តៃវ៉ាន់៖​ ក្រោយករណីគ្រោះថ្នាក់រថភ្លើង សម្លាប់មនុស្ស៥០នាក់ រដ្ឋអាជ្ញាទាមទារឲ្យចាប់ខ្លួនម្ចាស់ការដ្ឋានសំណង់

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ រដ្ឋអាជ្ញាកោះតៃវ៉ាន់​ កំពុងទាមទារឲ្យមានដីកាចាប់ខ្លួន … អាន​បន្ថែម អាជ្ញាធរ​តៃវ៉ាន់៖​ ក្រោយករណីគ្រោះថ្នាក់រថភ្លើង សម្លាប់មនុស្ស៥០នាក់ រដ្ឋអាជ្ញាទាមទារឲ្យចាប់ខ្លួនម្ចាស់ការដ្ឋានសំណង់

នាយកCDC​ អះអាងថា​៖ អ្នកដែលចាក់វ៉ាក់សាំង COVID-19 ពេញលេញ អាចធ្វើដំណើរក្នុងសហរដ្ឋអាមេរិក ដោយមិនបាច់ធ្វើតេស្ដ ឬចត្តាឡីស័កនោះ​ឡេី​យ

អន្តរជាតិ​៖ បេីតាមការ​អះអាងរបស់លោកស្រី រ៉ូសសែល វ៉ាឡិនស្គី (Rochelle Walensky) នាយកមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក​ … អាន​បន្ថែម នាយកCDC​ អះអាងថា​៖ អ្នកដែលចាក់វ៉ាក់សាំង COVID-19 ពេញលេញ អាចធ្វើដំណើរក្នុងសហរដ្ឋអាមេរិក ដោយមិនបាច់ធ្វើតេស្ដ ឬចត្តាឡីស័កនោះ​ឡេី​យ

អតីតនាយករដ្ឋមន្ត្រីយីងឡាក់ ទទួលបានជ័យជម្នះក្នុងសវនាការ ថ្ងៃទី២ខែមេសា

តុលាការថៃ បានប្រកាសច្រានចោលសំណើរបស់ក្រុសួងហិរញ្ញវត្ថុទាមទារឱ្យលោកស្រីសងប្រាក់ ១,១ ពាន់លានដុល្លារជុំវិញកម្មវិធីជំនួយតម្លៃទិញស្រូវអង្ករបស់ប្រជាកសិករនៅក្នុងអំឡុងឆ្នាំ២០១១-២០១៤។ តុលាការថៃបានបញ្ជាក់ថា សំណើកាលពីឆ្នាំ២០១៦ របស់ក្រសួងហិរញ្ញវត្ថុ ទាមទារឱ្យលោកស្រីយីងឡាក់សងសំណងគឺជារឿងមិនសមហេតុផល ខ្វះមូលដ្ឋានច្បាប់ដើម្បីដាក់ទោស។ មួយវិញទៀតលោកស្រីយីងឡាក់ … អាន​បន្ថែម អតីតនាយករដ្ឋមន្ត្រីយីងឡាក់ ទទួលបានជ័យជម្នះក្នុងសវនាការ ថ្ងៃទី២ខែមេសា

វិមានកាពីតូលកក្រើកជាថ្មីដោយការបើករថយន្តបំបុកហើយប្រើកាំបិតវាយប្រហារប៉ូលិសវិមានកាពីតូលអាមេរិក

វិមានកាពីតូលរបស់អាមេរិក រងការវាយប្រហារជាថ្មីដោយការបើករថយន្តបំបុក បណ្តាលឲ្យប៉ូលិសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ចំណែកជនដៃដល់ត្រូវប៉ូលិសបាញ់សម្លាប់។ ហេតុការណ៍កើតឡើងនៅព្រឹកថ្ងៃទី៣ខែមេសា វិមានកាពីតូលរងការវាយប្រហារ ហើយពេលនេះត្រូវបិទដើម្បីធ្វើការសុើបអង្កេត។ ជនដៃដល់បានបើករថយន្តបំបុកហើយប្រើកាំបិតវាយប្រហារទៅលើកម្លាំងសន្តិសុខ។ នៅក្នុងសន្និសីទកាសែត … អាន​បន្ថែម វិមានកាពីតូលកក្រើកជាថ្មីដោយការបើករថយន្តបំបុកហើយប្រើកាំបិតវាយប្រហារប៉ូលិសវិមានកាពីតូលអាមេរិក

Barty និង Andreescu ប៉ះគ្នាលើកដំបូងនៅវគ្គផ្តាច់ព្រ័ត្រ Miami Open

កីឡាការិនីលំដាប់លេខ១ពិភពលោក Ash Barty និងអតីតម្ចាស់ជើងឯក US Open កីឡាការិនី Bianca Andreescu បានបញ្ចប់ការឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miami Open ដោយបានរៀបចំការជួបគ្នាក្នុងអាជីពជាលើកដំបូងនៅវគ្គផ្តាច់ព្រ័ត្រ។ សារព័ត៌មាន CNA បានដកស្រង់ពីរ៉យទ័រមកផ្សាយថា កីឡាការិនីសញ្ជាតិអូស្រ្តាលី Ash Barty បានចំណាយពេលមួយឆ្នាំចុងក្រោយនៅផ្ទះដោយសារតែជំងឺរាតត្បាត COVID-19 ហើយទីក្រុងម៉ៃអាមីគឺជាការប្រកួតលើកដំបូងរបស់នាងនៅក្រៅប្រទេសចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ។ នាងក៏ជាម្ចាស់ការពារតំណែងជើងឯកនៅក្នុងព្រឹត្តិការណ៍ WTA 1000 ។ ចំណែកកីឡាការិនី Andreescu ក៏បានត្រឡប់មកធ្វើសកម្មភាពវិញបន្ទាប់ពីរងរបួសរយៈពេល១៥ខែក្នុងព្រឹត្តិការណ៍ Australian Open កាលពីខែកុម្ភៈ ប៉ុន្តែបន្ទាប់ពីលេងព្រឹត្តិការណ៍បន្តនៅទីក្រុង Melbourne នាងត្រូវដកខ្លួនចេញពីការប្រកួតនៅ Adelaide, ដូហា និងឌូបៃដោយមានបញ្ហាជើង។ … អាន​បន្ថែម Barty និង Andreescu ប៉ះគ្នាលើកដំបូងនៅវគ្គផ្តាច់ព្រ័ត្រ Miami Open

​តុលាការ​វៀតណាម​ កាត់ទោស​ប្រហារជីវិត​ជនល្មើស​​២​នាក់​ ក្រោយ​​លួច​ដឹកជញ្ជូន​គ្រឿងញៀន​ខុស​ច្បាប់​ ប្រមាណ៤០គីឡូ​

អន្តរជាតិ​​៖​ តុលាការខេត្ត​អាន យ៉ាង ប្រទេស​វៀតណាម​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែមេសា​ ឆ្នាំ​២០២១​ បានបេីកសេវនាការកាត់ទោស​ប្រហារជីវិត​ បុរស​២​នាក់​ចំពោះ​ការ​លួច​ធ្វើ​ចរាចរណ៍​ថ្នាំញៀន​ប្រមាណ​៤០​គីឡូក្រាម​ពី​កម្ពុជា​ចូល​វៀតណាម​។​ ​នៅក្នុងសេវនាការតុលាការ​ខេត្ត​ … អាន​បន្ថែម ​តុលាការ​វៀតណាម​ កាត់ទោស​ប្រហារជីវិត​ជនល្មើស​​២​នាក់​ ក្រោយ​​លួច​ដឹកជញ្ជូន​គ្រឿងញៀន​ខុស​ច្បាប់​ ប្រមាណ៤០គីឡូ​

ក្លិបបិសាចក្រហម Man Utd ស្នើសុំអ្នកគាំទ្រឱ្យជួយប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍

ក្រុមបិសាចក្រហម Manchester United បានបង្កើតប្រព័ន្ធអនឡាញលើកទឹកចិត្តអ្នកគាំទ្រឱ្យរាយការណ៍ពីឧប្បត្តិហេតុនៃការរើសអើងជាតិសាសន៍ និងឧក្រិដ្ឋកម្មស្អប់ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ AFP ដែល CNA យកមកផ្សាយកាលពីថ្ងៃទី២ … អាន​បន្ថែម ក្លិបបិសាចក្រហម Man Utd ស្នើសុំអ្នកគាំទ្រឱ្យជួយប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍

Firmino ជាពីរបួសអាចបង្ហាញខ្លួនឲ្យ Liverpool ពេលប៉ះ Arsenal ថ្ងៃសៅរ៍នេះ

ក្រុមហង្សក្រហម Liverpool នឹងស្វាគមន៍កីឡាករ Roberto Firmino បន្ទាប់ពីជាពីរបួសវិញសម្រាប់ការប្រកួតដ៏សំខាន់នៅ Premier League ថ្ងៃសៅរ៍នេះជាមួយក្រុម Arsenal ។ នេះបើយោងតាមការផ្សាយរបស់ MARCA សារព័ត៌មានអេស្ប៉ាញ ។ កីឡាករ Firmino បានអវត្តមានអស់រយៈពេល១ខែដោយសារបញ្ហារបួសជង្គង់ដោយការលេងចុងក្រោយនៅក្នុងផ្ទះពេលចាញ់ក្រុមតោខៀវ Chelsea កាលពីថ្ងៃទី៣ ខែមីនា។ ក្រុមអតីតជើងឯកឈរនៅលេខរៀងទី៧ ក្នុងការប្រកួតក្រៅដីជាមួយក្រុម Arsenal ដោយដេញតាមពីក្រោយក្រុមកំពូលតារាងរហូតដល់២៥ពិន្ទុ។ លោក Klopp អ្នកចាត់ការក្រុមហង្សក្រហមបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់លោកកាលពីថ្ងៃសុក្រនៅពេលដែលលោកត្រូវបានគេសួរអំពីកីឡាករដែលរងរបួសផ្សេងទៀតដូចជា Jordan Henderson និង Virgil van Dijk ។ លោកនិយាយថា “អ្វីៗផ្សេងទៀតនឹងប្រសើរឡើង ហើយខ្ញុំក៏សង្ឃឹមថាកីឡាករឆាប់ជា។ ពួកគេទាំងអស់នៅកន្លែងដែលពួកគេគួរតែនៅពេលនេះ … អាន​បន្ថែម Firmino ជាពីរបួសអាចបង្ហាញខ្លួនឲ្យ Liverpool ពេលប៉ះ Arsenal ថ្ងៃសៅរ៍នេះ

ស្លាក“ប្រធានក្រុម” ដែល​ខ្សែប្រយុទ្ធ Cristiano Ronaldo បោះចោលនៅក្នុងការប្រកួតជាមួយស៊ែប៊ីដាក់លក់ដេញថ្លៃជាង៥០.០០០ផោន

ការខកចិត្តរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅពេលដែលការសម្រេចចិត្តដ៏ចម្រូងចម្រាសក្នុងការប្រកួតវគ្គជម្រុះ World Cup ២០២២ កាលពីថ្ងៃសៅរ៍ ពេលដែលរូបគាត់ស៊ុតចូលទីក្រុមស៊ែប៊ីហើយ បែរជាអាជ្ញាកណ្តាលមិនឲ្យ ហើយកំពុងប្រែទៅជាផលវិជ្ជមាន។ សារព័ត៌មាន BBC Sport បានផ្សាយកាលពីថ្ងៃទី០២ ខែមេសាថា ស្លាកពាក់ដៃរបស់ប្រធានក្រុមតារាព័រទុយហ្គាល់រូបនេះបានធ្លាក់ទៅនឹងដីនៅពេលដែលគាត់ត្រូវបានគេបដិសេធដោយចម្រូងចម្រាសថា ស្លាកដៃនេះដែលកីឡាកររូបនេះបោះចោលទៅដីពេលប្រកួតជាមួយក្រុមស៊ែប៊ីត្រូវបានគេលក់នៅឯការដេញថ្លៃដើម្បីរៃអង្គាសប្រាក់សម្រាប់ការព្យាបាលវេជ្ជសាស្រ្តរបស់ទារកអាយុ៦ខែ។ អ្នកពន្លត់អគ្គិភ័យម្នាក់ឈ្មោះ Djordje Vukicevic ដែលបានឈរក្បែរទីលានបន្ទាប់ពី Ronaldo បានចូលរួមប្រកួតដោយលទ្ធផលស្មើ … អាន​បន្ថែម ស្លាក“ប្រធានក្រុម” ដែល​ខ្សែប្រយុទ្ធ Cristiano Ronaldo បោះចោលនៅក្នុងការប្រកួតជាមួយស៊ែប៊ីដាក់លក់ដេញថ្លៃជាង៥០.០០០ផោន