ក្លិប Inter Miami របស់លោក Beckham ចុះហត្ថលេខាជាមួយអតីតខ្សែការពារក្រុមកាំភ្លើងធំ Gibbs
ប្រភពព័ត៌មានបានប្រាប់ ESPN ថា អតីតខ្សែការពារក្រុមកាំភ្លើងធំ Arsenal កីឡាករ Kieran Gibbs បានយល់ព្រមដោយផ្ទាល់មាត់ដើម្បីចូលរួមជាមួយក្រុម Inter Miami ដែលលោក Beckham ជាប្រធានក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករវ័យ៣១ឆ្នាំរូបនេះត្រូវបានគេរំពឹងថា នឹងចុះកុងត្រារយៈពេល២ឆ្នាំកន្លះជាមួយក្លិប Inter Miami នៅលីគកំពូលអាមេរិក MLS របស់លោកDavid Beckham ហើយនឹងផ្លាស់ទៅសហរដ្ឋអាមេរិកនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅក្រុម West Bromwich Albion នៅរដូវក្តៅនេះ។ កីឡាករ Gibbs បានផ្លាស់មកក្រុម Arsenal កាលពីខែសីហា ឆ្នាំ២០១៧ ក្នុងតម្លៃ៧លានផោនហើយបង្ហាញខ្លួន១០០ដង។ ខ្សែការពារស្លាបឆ្វេងរូបនេះទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្រុម West Brom ដោយទទួលបានប្រាក់ឈ្នួល៧ម៉ឺនផោនក្នុងមួយសប្តាហ៍ ហើយក្លិបកំពុងព្យាយាមកាត់បន្ថយប្រាក់ឈ្នួលរបស់ពួកគេជាមួយនឹងការកាត់ចោលទៅChampionship។ … អានបន្ថែម ក្លិប Inter Miami របស់លោក Beckham ចុះហត្ថលេខាជាមួយអតីតខ្សែការពារក្រុមកាំភ្លើងធំ Gibbs
