ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី បង្កើនក្រុមហ៊ុនសុវត្ថិភាពដើម្បីហោះហើរទៅកាន់អាមេរិក

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី បានបង្កើនកម្រិតទៅជាក្រុមហ៊ុនដែលមានសុវត្ថិភាព ដើម្បីបានហោះហើរទៅកាន់អាមេរិក។ ក្រុមហ៊ុនឥណ្ឌូនេស៊ីបានបង្កើនទៅជាកម្រិតទីមួយ គឺជាគម្រិតសុវត្ថិភាពបំផុត ក្រោយបានខិតខំអស់រយពេលជាងមួយទស្សវត្តកន្លងមក ។ សុវត្ថិភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីគឺជាបញ្ហាដែលបានដក់ជាប់ក្នុងអារម្មណ៍អ្នកដំណើរ ដោយសារតែក្នុងរយៈពេលពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៥ … អាន​បន្ថែម ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី បង្កើនក្រុមហ៊ុនសុវត្ថិភាពដើម្បីហោះហើរទៅកាន់អាមេរិក

ពលរដ្ឋជាង១០០លាននាក់ទស្សនាការ «ប្រដាល់» រវាងលោកដូណាល ត្រាំ នឹងលោកស្រីហ៊ីលឡារី គ្លីនតុន

ការតតាំងសម្តីផ្ទាល់មុខគ្នាដំបូងបង្អស់របស់បេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីររូប គឺលោកស្រីហ៊ីឡារី គ្លីនតុន នឹងលោកដូណាល ត្រាំ ទាក់ទាញពលរដ្ឋជាច្រើននៅជុំវិញពិភពលោក ហើយមានពលរដ្ឋប្រមាណជាង១០០លាននាក់ទស្សនាផ្ទាល់ការប្រកួតប្រជែងនោះ។ នៅក្នុងការ «ប្រដាល់» នោះ … អាន​បន្ថែម ពលរដ្ឋជាង១០០លាននាក់ទស្សនាការ «ប្រដាល់» រវាងលោកដូណាល ត្រាំ នឹងលោកស្រីហ៊ីលឡារី គ្លីនតុន

វិភាគព័ត៌មានអន្តរជាតិ៖ ទាហានរដ្ឋាភិបាលស៊ីរីជាង១០០នាក់ស្លាប់ គឺជាការវាយប្រហារច្រឡំឬជាចេតនា?

ក្តីសង្ឃឹមនិងភាពសប្បាយរីករាយដែល អាមេរិកនិងរុស្ស៊ីបានចុះកិច្ចព្រមព្រៀងឈប់ បាញ់នៅស៊ីរីដំណើរការមិនបានប៉ុន្មានក៏ ត្រូវបិទបញ្ចប់ទៅវិញ ក្រោយពីអាមេរិកបើក ការវាយប្រហារច្រឡំទៅលើកម្លាំងទាហាន ស៊ីរីនៅតំបន់ Deir Ez Zor … អាន​បន្ថែម វិភាគព័ត៌មានអន្តរជាតិ៖ ទាហានរដ្ឋាភិបាលស៊ីរីជាង១០០នាក់ស្លាប់ គឺជាការវាយប្រហារច្រឡំឬជាចេតនា?

ឥណ្ឌាផ្តាំផ្ញើប៉ាគីស្ថានឲ្យបោះបង់ក្តីសុបិន្តចង់គ្រប់គ្រងដែនដីកាស្មៀរ

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ រដ្ឋមន្ត្រក្រសួរការបរទេសឥណ្ឌា លោកស្រី Sushma Swaraj  បានថ្លែងនៅវេទិកាអង្គការសហប្រជាជាតិបញ្ជាក់ថា ឥណ្ឌាសូមផ្តាំផ្ញើប៉ាគីស្ថានឲ្យបោះបង់ការសុបិន្តចង់គ្រប់គ្រងដែនដីកាស្មៀរនោះទៅ ហើយព្រមជាមួយគ្នានេះដែរ … អាន​បន្ថែម ឥណ្ឌាផ្តាំផ្ញើប៉ាគីស្ថានឲ្យបោះបង់ក្តីសុបិន្តចង់គ្រប់គ្រងដែនដីកាស្មៀរ

ចិនមិនទុកឲ្យទីផ្សារនៅគុយបាធ្លាក់ទៅលើដៃអាមេរិកទាំងស្រុងឡើយ

រយៈពេលកន្លងមកទំនាក់ទំនងរវាងអាមេរិក និងគុយបា កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយអាមេរិក លុបចោលទណ្ឌកម្មទៅលើប្រទេសនេះ ។ មួយវិញទៀតភូមិសាស្ត្ររវាងអាមេរិក និងគុយបាននៅជិតគ្នា ដោយធ្វើដំណើរមួយម៉ោងប៉ុណ្ណោះពីទីក្រុងមីយ៉ាមី នឹងទៅដល់គុយបា។ … អាន​បន្ថែម ចិនមិនទុកឲ្យទីផ្សារនៅគុយបាធ្លាក់ទៅលើដៃអាមេរិកទាំងស្រុងឡើយ

ប៉ាគីស្ថានជាប្រទេសហ្វឹកហ្វឺននឹងបញ្ចេញភេរវកម្មគ្រប់ទិសទី

ក្រោយមានការវាយប្រហារភេរវកម្មទៅលើជុំរុំយោធាឥណ្ឌាសម្លាប់ទាហានឥណ្ឌា ១៧នាក់ និងការប៉ះទង្គិចគ្នាជាច្រើនកើតឡើងនៅតាំព្រំដែនប្រទេសទាំងពីរ ឥណ្ឌានិងប៉ាគីស្ថាន បានធ្វើឲ្យការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង។ អី្វដែលធ្វើឲ្យប្រទេសទាំងពីរកាន់តែប្រឈមមុខដាក់គ្នានោះគឺការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារ៉ានត្រាម៉ូឌី ទៅលើប៉ាគីស្ថាន ថា ជាប្រទេសដែលនាំភេរវកម្មចេញទៅគ្រប់ទិសទីទាំងអស់។ នេះជាប្រតិកម្មជាសាធារណៈលើកទី១ … អាន​បន្ថែម ប៉ាគីស្ថានជាប្រទេសហ្វឹកហ្វឺននឹងបញ្ចេញភេរវកម្មគ្រប់ទិសទី

មានករណីបាញ់ប្រហារនៅអាមេរិក និងស៊ុយអែត

យ៉ាងហោចណាសក៏មានមនុស្ស ៤នាក់រងរបួសនៅក្នុងហេតុការបាញ់ប្រហារមួយកាលពីថ្ងៃទី២៥ ខែកញ្ញា នៅទីក្រុង Malmo ប្រទេសស៊ុយអែត។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ពួកគាត់ឮស៊ូសំឡេងកាំភ្លើងផ្ទុះប្រមាណ ២០លើក។ ចំណែកប៉ូលិសវិញបានប្រកាសថា … អាន​បន្ថែម មានករណីបាញ់ប្រហារនៅអាមេរិក និងស៊ុយអែត

គ្រោះទឹកជំនន់ទ្រង់ទ្រាយធំមិនធ្លាប់មានរយៈពេល​៧០ឆ្នាំកន្លងមកធ្វើឲ្យទាហានកូរ៉េខាងជើងជាច្រើនស្លាប់

គ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំបានធ្វើឲ្យទាហានកូរ៉េខាងជើងជាច្រើនបាត់បង់ជីវិតនិងបំផ្លាញទីតាំងយោធានទាំងស្រុងនៅក្នុងតំបន់។ គ្រោះទឹកជំនន់ខាងលើត្រូវបានគេវាយតម្លៃថា ជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេលជាង៧០ឆ្នាំកន្លងមក។ មន្ត្រីកូរ៉េខាងជើងក៏បានស្នើសំជំនួយពីលោកខាងលិច ក្រោយពេលទទួលស្គាលថា ពលរដ្ឋរបស់ខ្លួនកំពុងប្រឈមនិងគ្រោះថ្នាក់ដោយកង្វះគ្រប់យ៉ាង។ តាមប្រភ័ពព័ត៌មានពីកូរ៉េខាងជើង ទាហានរាប់រយនាក់បានស្លាប់ និងបាត់ខ្លួន ក្រោយទីតាំងយោធាត្រូវទឹកជន់ពន្លិច … អាន​បន្ថែម គ្រោះទឹកជំនន់ទ្រង់ទ្រាយធំមិនធ្លាប់មានរយៈពេល​៧០ឆ្នាំកន្លងមកធ្វើឲ្យទាហានកូរ៉េខាងជើងជាច្រើនស្លាប់

យន្តហោះចម្បាំងជប៉ុនជាច្រើនគ្រឿងបញ្ចេញសកម្មភាព ធ្វើឲ្យយន្តហោះចិន​៨គ្រឿងត្រូវបង្ខំចិត្តវិលថយក្រោយ

កាលពីថ្ងៃទី២៥ ខែកញ្ញា ជប៉ុនបានចេញបញ្ជាឲ្យយន្តហោះចម្បាំងរបស់ខ្លួនជាច្រើនគ្រឿងហោះហើរជាបន្ទាន់ទៅស្ទាក់យន្តហោះចម្បាំងរបស់ចិន ក្រោយពេលបានប្រទះឃើញយន្តហោះចិនជាច្រើនគ្រឿងហោះហើរឆ្លងកាត់ច្រកសមុទ្រ ជម្លោះកោះ Kiyako និង Okinawa របស់ជប៉ុន។ ទីក្រុងប៉េកាំងបានបញ្ជាក់ថា … អាន​បន្ថែម យន្តហោះចម្បាំងជប៉ុនជាច្រើនគ្រឿងបញ្ចេញសកម្មភាព ធ្វើឲ្យយន្តហោះចិន​៨គ្រឿងត្រូវបង្ខំចិត្តវិលថយក្រោយ

លោកស្រីយីងឡាក់ «បញ្ឆេះ» ឲ្យមាន «សង្គ្រាមថ្មី» កើតឡើងនៅក្នុងប្រទេសថៃ

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានស្នើដល់នាយករដ្ឋមន្ត្រីប្រយុទ្ធចាន់ អូចា បើកការស្រាវជ្រាវ ពីបទពុករលួយទៅលើប្អូនប្រុសរបស់លោក។ នេះជាសកម្មភាពថ្មីបំផុតរបស់លោកស្រីយីងឡាក់ ដើម្បីទាមទារតម្លាភាព។ … អាន​បន្ថែម លោកស្រីយីងឡាក់ «បញ្ឆេះ» ឲ្យមាន «សង្គ្រាមថ្មី» កើតឡើងនៅក្នុងប្រទេសថៃ

អតីតប្រធានាធិបតីប៊ូស ពឹងលោកអូបាម៉ា ជួយថតរូបឲ្យ ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង

ពេលថ្មីៗនេះមានឃ្លីបវិឌីអូមួយទទួលបានការចាប់អារម្ភយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ពេលដែលអតីតប្រធានាធិបតីអាមេរិក George W Bush ជួបផលលំបាកក្នុងការរថរូបសែលហ្វី (Selfie ) ក៏បានពឹងប្រធានាធិបតីអូបាម៉ា ឲ្យជួយថតរូបជំនួស … អាន​បន្ថែម អតីតប្រធានាធិបតីប៊ូស ពឹងលោកអូបាម៉ា ជួយថតរូបឲ្យ ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង

បារាំង អាមេរិក អង់គ្លេស ពន្លះរុស្ស៊ីនៅអង្គការសហប្រជាជាតិរឿងសម្លាប់រង្គាលនៅស៊ីរី

បណ្តាឯកអគ្គរដ្ឋមហាអំណាចអាមេរិក បារាំង និងអង់គ្លេសបានពន្លះអគ្គរដ្ឋទូតរុស្ស៊ីនៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធការសម្លាប់រង្គាលនៅក្នុងប្រទេសស៊ីរី អំឡុងពេលយន្តហោះចម្បាំងរដ្ឋាភិបាលស៊ីរី និងរុស្ស៊ីបានបាញ់ផ្លោងចូលទៅកាន់ទីប្រជុំជនអាឡែប៉ូ ដែលជាការវាយឆ្មក់ដោយគ្រាប់ផ្លោងទ្រង់ទ្រាយធំបំផុតមិនធ្លាប់ក្នុងសង្គ្រាមរយៈពេល៥ឆ្នាំកន្លងមកនេះ ។ … អាន​បន្ថែម បារាំង អាមេរិក អង់គ្លេស ពន្លះរុស្ស៊ីនៅអង្គការសហប្រជាជាតិរឿងសម្លាប់រង្គាលនៅស៊ីរី