
រឿង អាប់សែ(តចប់)
រំពេចនោះចិត្តរបស់ខ្ញុំនឹកគិតទៅដល់សម្ដីដែលប្ដីរបស់ខ្ញុំ និងបងសុក ធ្លាប់បាននិយាយគ្នាថ្ងៃមុនពីរឿងអង្គការ។ នៅពេលនោះ ប្ដីរបស់ខ្ញុំកំពុងតែនៅលើករងខាងក្រៅផ្ទះ ហើយខ្ញុំក៏ស្ទុះទៅប្រាប់រឿងដែលកងឈ្លបកំពុងតែដើរសំដៅមកផ្ទះរបស់ខ្ញុំឲ្យគាត់បានដឹងមុន។ ខ្ញុំបានដេញឲ្យប្ដីរបស់ខ្ញុំគេចខ្លួនចេញទៅ។រំពេចនោះប្ដីរបស់ខ្ញុំបានស្ទុះចេញតាមផ្លូវក្រោយផ្ទះកាត់រងថ្នាំនិងចម្ការល្មមបាំងកុំឲ្យកងឈ្លបឃើញបាន។ ប្ដីរបស់ខ្ញុំបានចាកចេញទៅបាត់នៅសល់តែខ្ញុំមិនដឹងគិតរកអ្វីមកនិយាយដោះសារនឹងកងឈ្លបនោះទេ។ ខ្ញុំល្ងង់ក៏ល្ងង់។ ខ្ញុំឈរភ័យតែឯង … អានបន្ថែម រឿង អាប់សែ(តចប់)