ខេត្តព្រះសីហនុ៖ អគ្គិភ័យឆាបឆេះតូបលក់នំ របស់អាជីវករនៅផ្សារចិន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះនិងសមត្ថកិច្ចបង្កានិងពន្លត់អគ្គិភ័យចេញរថយន្តជួយអន្តរាគមន៍។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៧នឹង៤៥នាទីយប់ ថ្ងៃទី៨ ខែសីហាឆ្នាំ២០២៤ស្ថិតនៅក្នុងចំនុចក្រុម៣០ភូមិ១សង្កាត់លេខ៤ក្រុង/ខេត្តព្រះសីហនុ។ យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាតូបដែលឆេះ មានសាងសង់ពីថ្មប្រក់សង្ក័សីទំហំទទឹង៣ម៉ែត្រនឹងបណ្តោយ៤ម៉ែត្រមានម្ចាស់ជាជនរងគ្រោះឈ្មោះស៊ុនស្រីកែវភេទស្រីអាយុ៤០ឆ្នាំជនជាតិខ្មែររងការខូចខាតសម្ភារៈរួមមានសម្ភារះសំរាប់ធ្វើនំនឹងរបស់របរប្រើប្រាស់ទាំងស្រុង … អានបន្ថែម អគ្គិភ័យឆាបឆេះតូបលក់នំ របស់អាជីវករនៅផ្សារចិនក្រុងព្រះសីហនុ