ខេត្តរតនគិរី៖ ទីតាំងរុករករ៉ែខុសច្បាប់មួយកន្លែងត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តចុះបង្ក្រាបនិងរឹបអូសបានសម្ភារមួយចំនួនផងដែរ។ ការចុះបង្ក្រាបនោះសមត្ថកិច្ចបានប្រតិបត្តិការធ្វើឡើងនៅវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២៤ស្ថិតក្នុងទីតាំងភូមិសាស្រ្តភូមិមួយឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរីក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនិយ៍ទោស្នងកាដឹកនាំបញ្ជាដោយលោកវរៈសេនិយ៍ទោ ស៊ូ ហុង ហើយរឹបអូសបានសម្ភារមួយចំនួនផងដែរបញ្ជូនមកការិយាល័យជំនាញចាត់ការបន្ត។ សម្ភារៈដែលរឹបអូសបាននោះរួមមានម៉ាសុីនភ្លើងមួយគ្រឿងមានទុយោនិងសម្ភារជាច្រើនទៀតដែលឧបករណ៍សម្រាប់បាញ់រុករករ៉ែត្បូងដោយខុសច្បាប់។ … អានបន្ថែម កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះបង្ក្របទីតាំងជីករុករករ៉ែត្បូងខុសច្បាប់នៅស្រុកបរកែវ