Simona Halep ដកខ្លួនចេញពីកម្មវិធី French Open ឆ្នាំ២០២១ដោយមានរបួសកំភួនជើង

ម្ចាស់ជើងឯកពិភពលោកលេខ៣ និងលេខ២ប្រចាំឆ្នាំ កីឡាការិនីវាយតឺន្នីសឆ្នើម Simona Halep បានដកខ្លួនចេញពីការប្រកួតកម្មវិធី French Open ដោយមានបញ្ហារបួសកំភួនជើងខាងឆ្វេង។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២២ ឧសភានេះ។ កីឡាការិនីសញ្ជាតិរ៉ូម៉ានីដែលបានលើកពាន Grand Slam នៅឯ Roland Garros ក៏បានខកខានឡើងប្រកួតនៅក្នុងព្រឹត្តិការណ៍ Italian Open ដែរបន្ទាប់ពីមានរបួសសាច់ដុំ។ Halep គឺជាកីឡាការិនីដែលបានប្រកួតវគ្គផ្តាច់ព្រ័ត្រចំនួន៣ដងក្នុងព្រឹត្តិការណ៍ French … អាន​បន្ថែម Simona Halep ដកខ្លួនចេញពីកម្មវិធី French Open ឆ្នាំ២០២១ដោយមានរបួសកំភួនជើង

Ronaldo នៅតែជាប្រធានក្រុមដឹកនាំការប្រកួតរបស់ព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍យូរ៉ូ

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មានឈ្មោះជាប្រធានក្រុមដឹកនាំក្រុមជម្រើសជាតិការពារតំណែងជើងឯកយូរ៉ូព័រទុយហ្គាល់ ខណៈគ្រូបង្វឹកលោក Fernando Santos បានបង្ហាញឈ្មោះក្រុមជម្រើសជាតិសម្រាប់ យូរ៉ូ២០២០របស់ខ្លួនកាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ Ronaldo ដែលបានជួយ Juventus លើកពានរង្វាន់អុីតាលី Cup នៅសប្តាហ៍នេះ និងបានរកគ្រាប់បាល់បានជាង១០០គ្រាប់ មានឈ្មោះផងដែរកីឡាករ Bernardo Silva របស់ក្រុម Manchester City និង Bruno Fernandes របស់ក្រុម Manchester United ។ … អាន​បន្ថែម Ronaldo នៅតែជាប្រធានក្រុមដឹកនាំការប្រកួតរបស់ព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍យូរ៉ូ

គ្រូបង្វឹកក្រុម West Brom លោក Sam Allardyce នឹងចាកចេញនៅចុងបញ្ចប់រដូវកាលនេះ

លោក Sam Allardyce នឹងចាកចេញពីតួនាទីជាគ្រូបង្វឹកក្រុម West Brom នៅចុងបញ្ចប់នៃរដូវកាលនេះ។ លោក Allardyce បានដឹកនាំក្រុមនេះបរាជ័យ ដោយត្រូវកាត់ចេញពីក្របខ័ណ្ឌ Premier League ជាលើកដំបូងនៅពេលដែលការបរាជ័យនៅលើទឹកដីក្រុម Arsenal កាលពីថ្ងៃទី៩ ខែឧសភាបានធានាថា ពួកគេនឹងធ្លាក់ទៅលេងក្នុងក្របខ័ណ្ឌ Championship ។ BBC Sport បានផ្សាយថា អតីតគ្រូបង្វឹកក្រុម Bolton, Newcastle, West … អាន​បន្ថែម គ្រូបង្វឹកក្រុម West Brom លោក Sam Allardyce នឹងចាកចេញនៅចុងបញ្ចប់រដូវកាលនេះ

Ruben Dias របស់ក្លិប Manchester City បានតែងតាំងជាកីឡាករបាល់ទាត់ប្រចាំឆ្នាំរបស់សមាគមអ្នកសរសេរពីបាល់ទាត់

ខ្សែការពារ Ruben Dias របស់ក្រុមមេឃខៀវ Manchester City ត្រូវបានសមាគមអ្នកនិពន្ធ–អ្នកសរសេរពីវិស័យបាល់ទាត់ជ្រើសតាំងជាកីឡាករល្អប្រចាំឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃសុក្រ ទី២១ ឧសភានេះ។ កីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ២៤ឆ្នាំរូបនេះត្រូវបានចុះហត្ថលេខាចូលរួមជាមួយក្លិប Man City ក្នុងតម្លៃប្រហែល៦៥លានផោនពីក្រុមBenfica កាលពីរដូវក្តៅមុន។ គាត់បានជួយឱ្យក្លិបឈ្នះពានរង្វាន់ Premier League និង League Cup ក៏ដូចជាឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលក្នុងនោះ Man … អាន​បន្ថែម Ruben Dias របស់ក្លិប Manchester City បានតែងតាំងជាកីឡាករបាល់ទាត់ប្រចាំឆ្នាំរបស់សមាគមអ្នកសរសេរពីបាល់ទាត់

កាលបរិច្ឆេទ និងការប្រកួតសំខាន់ៗក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ

បន្ទាប់ពីត្រូវបានពន្យារពេលកាលពីឆ្នាំមុនសម្រាប់រដូវក្តៅនេះព្រឹត្តិការណ៍ជើងឯកអឺរ៉ុបឆ្នាំ២០២០ នឹងត្រូវធ្វើឡើងនៅចន្លោះថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដានៅតាមប្រទេសមួយចំនួននៅទូទាំងទ្វីបអឺរ៉ុប។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ឧសភានេះថា ខណៈដែលលីគក្នុងស្រុកកំពុងខិតជិតបញ្ចប់ហើយក្រុមនានាបានចាប់ផ្តើមប្រកាសពីសមាជិកក្រុមរបស់ពួកគេរួចហើយសម្រាប់ការប្រកួតនេះដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតនៅរាត្រីថ្ងៃទី១១ ខែកក្កដា នៅកីឡដ្ឋាន Wembley ក្នុងប្រទេសអង់គ្លេស។ ការប្រកួតបើកឆាកនឹងក្លាយជាការប្រកួតរវាងទួរគីជាមួយក្រុមអុីតាលីនៅថ្ងៃទី១១ … អាន​បន្ថែម កាលបរិច្ឆេទ និងការប្រកួតសំខាន់ៗក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ

Cameron Norrie យកឈ្នះជើងខ្លាំងលេខ៤ពិភពលោក Dominic Thiem ក្នុងកម្មវិធី Lyon Open

កីឡាករលេខ២របស់អង់គ្លេស Cameron Norrie ទទួលបានជ័យជម្នះដ៏ធំបំផុតក្នុងអាជីពរបស់ខ្លួនតាមរយៈការផ្តួលកីឡាករលេខ៤ពិភពលោកសញ្ជាតិអូទ្រីស Dominic Thiem ក្នុងកម្មវិធីប្រកួតវាយតឺន្នីស Lyon Open កាលពីរាត្រីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា Cameron Norrie មិនដែលបានផ្តួលគូប្រជែងដែលឈរនៅចំណាត់ថ្នាក់កំពូលទាំង៥លើពិភពលោកនោះទេ ប៉ុន្តែពេលនេះគាត់បានយកឈ្នះក្នុងលទ្ធផល ៦-៣ … អាន​បន្ថែម Cameron Norrie យកឈ្នះជើងខ្លាំងលេខ៤ពិភពលោក Dominic Thiem ក្នុងកម្មវិធី Lyon Open

ខ្សែបម្រើ Sami Khedira ជួយឲ្យអាល្លឺម៉ង់ឈ្នះ World Cup ប្រកាសចូលនិវត្តន៍

ខ្សែបម្រើក្រុមជម្រើសជាតិអាឡឺម៉ង់ កីឡាករ Sami Khedira បានប្រកាសថានឹងចូលនិវត្តន៍បន្ទាប់ពីការប្រកួតចុងក្រោយរបស់គាត់នៅក្រុម Hertha Berlin នៃរដូវកាលនេះ ។ BBC Sport បានផ្សាយកាលពីថ្ងៃទី២០ ឧសភាថា ការសម្រេចចិត្តរបស់បុរសវ័យ៣៤ឆ្នាំរូបនេះកើតឡើង៣ខែបន្ទាប់ពីចូលរួមជាមួយក្រុម Herthaក្រោយពេលផ្លាស់ពីក្លិប Juventus ជាទីដែលគាត់បានឈ្នះពានរង្វាន់ Serie A ចំនួន៥ដង។ គាត់បានឈ្នះពានរង្វាន់ធំៗចំនួន១៦ក្នុងអំឡុងពេលអាជីពបាល់ទាត់រយៈពេល១៤ឆ្នាំរបស់គាត់ដោយឈ្នះពានរង្វាន់ Champions League និង La Liga ជាមួយក្លិប Real Madrid និងនៅលីគកំពូលអាល្លឺម៉ង់Bundesliga ជាមួយក្រុម Stuttgart ។ លោក Sami Khedira មានប្រសាសន៍ថា “ដល់ពេលត្រូវនិយាយលាហើយ”។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Instagram លោក Khedira បានបន្ថែមទៀតថា វាគឺជាកិត្តិយស ដែលបានលេង និងឈ្នះពានរង្វាន់ជាមួយក្លិបធំៗមួយចំនួន និងជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៅពេលដែលប្រទេសអាល្លឺម៉ង់បានឈ្នះពានរង្វាន់ពិភពលោកឆ្នាំ២០១៤ … អាន​បន្ថែម ខ្សែបម្រើ Sami Khedira ជួយឲ្យអាល្លឺម៉ង់ឈ្នះ World Cup ប្រកាសចូលនិវត្តន៍

Thomas Muller និង Mats Hummels ត្រូវបានគ្រូបង្វឹកអាល្លឺម៉ង់ជ្រើសក្នុងចូលរួមក្រុមក្នុងព្រឹត្តិការណ៍យូរ៉ូ

ខ្សែប្រយុទ្ធ Thomas Muller របស់ក្រុម Bayern Munich និងខ្សែការពារ Mats Hummels របស់ក្រុម … អាន​បន្ថែម Thomas Muller និង Mats Hummels ត្រូវបានគ្រូបង្វឹកអាល្លឺម៉ង់ជ្រើសក្នុងចូលរួមក្រុមក្នុងព្រឹត្តិការណ៍យូរ៉ូ

Frank Lampard ត្រូវបានជាបេក្ខជននៅកម្មវិធី Premier League Hall of Fame

អតីតកីឡាករតោខៀវ Chelsea គឺលោក Frank Lampard គឺជាអតីតកីឡាករចុងក្រោយដែលត្រូវបាននាំចូលក្នុងកម្មវិធី Premier League Hall of … អាន​បន្ថែម Frank Lampard ត្រូវបានជាបេក្ខជននៅកម្មវិធី Premier League Hall of Fame

Liverpool មានសង្ឃឹមច្រើនក្នុងការទទួលបានកៅអី Champions League រដូវកាលក្រោយ

ក្រុមហង្សក្រហម Liverpool បានបន្តឈ្នះគូប្រកួតនៅចុងរដូវកាលនេះ ដោយធ្វើឲ្យក្រុមមួយនេះបានហក់ឡើងឈរចំណាត់ថ្នាក់លេខ៤ នៅលីកកំពូលអង់គ្លេស Premier League ក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះ Burnley ក្នុងលទ្ធផល៣ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែឧសភានេះ។ លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហមបានប្រៀបធៀបការទទួលជ័យជម្នះរបស់ក្រុមលោកនៅឯក្លិប Burnley ទៅនឹងការឈ្នះ “វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ” ដែលនាំពួកគេឡើងទៅក្រុម Top 4 នៅអង់គ្លេស ដែលនៅសល់១ប្រកួតទៀតគឺប៉ះក្រុម Crystal Palace និងឱកាសដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ … អាន​បន្ថែម Liverpool មានសង្ឃឹមច្រើនក្នុងការទទួលបានកៅអី Champions League រដូវកាលក្រោយ

🏆⚽️Juventus ឈ្នះពាន Coppa Italia ជាលើកទី១៤ក្រោយបំបាក់ Atalanta២ទល់១

គ្រាប់បាល់របស់កីឡាករ Federico Chiesa បានជួយលើកពានរង្វាន់ Coppa Italia ដល់ក្រមសេះបង្កង់ Juventus ក្នុងជ័យជម្នះ ២-១ … អាន​បន្ថែម 🏆⚽️Juventus ឈ្នះពាន Coppa Italia ជាលើកទី១៤ក្រោយបំបាក់ Atalanta២ទល់១

Karim Benzema មានឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងព្រឹត្តិការណ៍យូរ៉ូ បន្ទាប់ពីអវត្តមានជិត៦ឆ្នាំ

ខ្សែប្រយុទ្ធ Karim Benzema របស់ក្រុម Real Madrid បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងចំនួន ២៦នាក់សម្រាប់ការប្រកួតពានរង្វាន់អឺរ៉ុប(យូរ៉ូ) នារដូវក្តៅនេះបន្ទាប់ពីអវត្តមានជិត៦ឆ្នាំ។ សារព័ត៌មាន BBC Sport បានផ្សាយនៅព្រឹកថ្ងៃទី១៩ ឧសភានេះថា កីឡាកររូបនេះមិនបានលេងឱ្យប្រទេសរបស់គាត់ទេចាប់តាំងពីឆ្នាំ២០១៥ ដែលជាលទ្ធផលនៃការជាប់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួចបន្លំជាមួយនឹងអតីតមិត្តរួមក្រុមបារាំង។ Karim Benzema មានវ័យ៣៣ឆ្នាំបានខកខានយុទ្ធនាការយូរ៉ូ កាលពីឆ្នាំ២០១៦ របស់បារាំងនិងការឈ្នះពានរង្វាន់ពិភពលោកកាលពីឆ្នាំ២០១៨ … អាន​បន្ថែម Karim Benzema មានឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងព្រឹត្តិការណ៍យូរ៉ូ បន្ទាប់ពីអវត្តមានជិត៦ឆ្នាំ