ក្រុមជម្រើសជាតិកម្ពុជា ចេញដំណើរទៅប្រកួតនាយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១

ភ្នំពេញ, បន្ទាប់ពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញបញ្ជីឈ្មោះ ជាផ្លូវការ នៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ … អាន​បន្ថែម ក្រុមជម្រើសជាតិកម្ពុជា ចេញដំណើរទៅប្រកួតនាយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១

Sergio Aguero ជិតឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Barcelonaក្រោយចាកចេញពី Man City

យោងតាមលោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បានឲ្យដឹងថា ខ្សែប្រយុទ្ធ Sergio Aguero ជិតនឹងយល់ព្រមផ្ទេរទៅកាន់ក្រុម Barcelona ដែលនឹងធ្វើឲ្យគាត់ជួបជាមួយកំពូលតារាឆ្នើមរបស់អាហ្សង់ទីន Lionel Messi ដែលជាមិត្តរួមសញ្ជាតិ។ ខ្សែប្រយុទ្ធស៊ុតបាល់បញ្ចូលទីច្រើនបំផុតរបស់ក្រុម Man City រូបនេះ បានចំណាយពេលមួយទសវត្សរ៍នៅឯកីឡដ្ឋាន Etihad បានស៊ុតបាល់បញ្ចូលទី២គ្រាប់យ៉ាងរហ័សក្នុងជ័យជម្នះ ៥-០ លើក្រុម Everton នៅក្នុងការបង្ហាញខ្លួនក្របខ័ណ្ឌ Premier League ចុងក្រោយរបស់គាត់សម្រាប់ក្លិបកាលពីថ្ងៃអាទិត្យ។ គ្រាប់បាល់បញ្ចូលទីបានធ្វើឲ្យគ្រាប់បាល់សរុបក្នុងលីគ Premier League របស់លោកកើនដល់១៨៤គ្រាប់ ដែលជាចំនួនច្រើនបំផុតដោយកីឡាករម្នាក់សម្រាប់ក្លិបតែមួយ។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះត្រៀមចាកចេញពីទឹកដី Etihad ជាភ្នាក់ងារឥតគិតថ្លៃបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions … អាន​បន្ថែម Sergio Aguero ជិតឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Barcelonaក្រោយចាកចេញពី Man City

អ្នកចាំទី Tomas Vaclik របស់ Sevilla សម្រេចចាកចេញពីក្លិបនៅខែក្រោយ

អ្នកចាំទីសញ្ជាតិឆេករបស់ក្លិប Sevilla កីឡាករ Tomas Vaclik បានបញ្ជាក់ថា គាត់នឹងចាកចេញពីក្លិបនៅពេលកុងត្រារបស់គាត់ផុតកំណត់នៅខែក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃទីអង្គារ ទី២៥ ឧសភានេះ។ កីឡាករវ័យ៣២ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Andalusian ពីក្លិបBasel ក្នុងឆ្នាំ២០១៨ ហើយបានបង្កើតខ្លួនជាជំរើសទី១ ដែលធ្វើឱ្យក្លិប Sevilla នៅ La Liga ចាប់អារម្មណ៍និងផ្ទេរមកកាន់ទឹកដីអេស្ប៉ាញ ។ ទោះយ៉ាងណាក្រោយពីចូលរួមបាន២រដូវកាល អ្នកចាំទីរូបនេះបានបាត់បង់កន្លែងរបស់គាត់ទៅ ដោយជម្រើសទី១បានធ្លាក់ទៅលើកីឡាករ Yassine Bounou ហើយត្រូវបានដាក់កម្រិតចំពោះការបង្ហាញខ្លួនលីគចំនួន៥លើកប៉ុណ្ណោះ។ តាមរយៈសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមកីឡាករVaclik បានលើកឡើងពីកង្វះពេលវេលាលេងដែលជាហេតុផលដែលគាត់នឹងចាកចេញ។ កីឡាកររូបនេះនិយាយថា “វាមានរយៈពេល ៣ ឆ្នាំដែលមិនគួរឱ្យជឿដែលខ្ញុំមិនដែលភ្លេច ។ ទោះបីរដូវកាលមុនមានការលំបាកសម្រាប់ខ្ញុំក៏ដោយក៏ខ្ញុំចាកចេញពីក្លិបដោយការគោរពនិងកោតសរសើរបំផុត។ … អាន​បន្ថែម អ្នកចាំទី Tomas Vaclik របស់ Sevilla សម្រេចចាកចេញពីក្លិបនៅខែក្រោយ

Real Madrid អាចនឹងមានការផ្លាស់ប្តូរធំជាមួយ Eden Hazard និង Gareth Bale សម្រាប់រដូវក្តៅនេះ

ក្លិប Real Madrid នឹងអាចរៀបចំការផ្តល់ជូនសម្រាប់កីឡាករ Eden Hazard និង Gareth Bale នៅរដូវក្តៅនេះចំពេលដែលពួកគេនៅតែចាប់អារម្មណ៍លើកីឡាករឆ្នើម២រូបគឺ Kylian Mbappe និង ErlingHaaland ។ យោងតាមការចេញផ្សាយរបស់ Sky Sport បានឲ្យដឹងថា Hazard រកគ្រាប់បាល់បានតែ៥គ្រាប់ប៉ុណ្ណោះចាប់តាំងពីគាត់ផ្លាស់ពីក្រុមតោខៀវកាលពី២ឆ្នាំមុនក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់១៣០លានផោន។ បញ្ហារបួសមានន័យថា កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានបង្ហាញវត្តមានត្រឹមតែ៤៣ប្រកួតប៉ុណ្ណោះក្នុងរាល់ការប្រកួតទាំងអស់ក្នុងរយៈពេល២រដូវនៅប្រទេសអេស្ប៉ាញ។ កីឡាករវ័យ៣០ឆ្នាំរូបនេះមិនបានស្ថិតក្នុងក្រុមសម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ជាមួយក្រុម Villarreal នោះទេ ខណៈដែល Real ​Madrid បានបញ្ចប់រដូវកាលនេះនៅចំណាត់ថ្នាក់លេខ២ នៅLa Liga ដោយដេញតាមពីក្រោយក្រុមម្ចាស់ជើងឯក Atletico Madrid ចំនួន២ពិន្ទុ។ ក្រុមអធិរាជស Real Madrid ដែលចាញ់ក្រុមតោខៀវ Chelsea ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions … អាន​បន្ថែម Real Madrid អាចនឹងមានការផ្លាស់ប្តូរធំជាមួយ Eden Hazard និង Gareth Bale សម្រាប់រដូវក្តៅនេះ

Sergio Ramos នឹងមិនមានឈ្មោះក្នុងក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់ព្រឹត្តិការណ៍យូរ៉ូទេ

កីឡាករ Sergio Ramos បានចាកចេញពីក្រុមជម្រើសជាតិអេស្ប៉ាញដែលដឹកនាំដោយលោក Luis Enrique ក្នុងការប្រកួតយូរ៉ូ២០២០ ខាងមុខនេះ។ ខ្សែការពារកណ្តាលរបស់ក្លិប Real Madrid វ័យ៣៥ ឆ្នាំរូបនេះបានញាំញីនឹងបញ្ហារបួស ហើយទើបតែលេងបានមួយប្រកួតប៉ុណ្ណោះចាប់តាំងពីចុងខែមីនា។ អវត្តមានរបស់គាត់មានន័យថា មិនមានកីឡាករមកពី Real Madrid ត្រូវបានជ្រើសរើសដោយលោក Enrique សម្រាប់ការប្រកួតនៅរដូវក្តៅនេះទេ។ ខ្សែការពាររបស់ក្លិប Manchester City គឺកីឡាករ Ay Ay Laporte បានផ្លាស់ប្តូរសញ្ជាតិកីឡាករពីបារាំងទៅអេស្ប៉ាញដែលត្រូវបានយល់ព្រមដោយ Fifa កាលពីពេលថ្មីៗនេះ ហើយគាត់បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមសមាជិក២៤នាក់។ … អាន​បន្ថែម Sergio Ramos នឹងមិនមានឈ្មោះក្នុងក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់ព្រឹត្តិការណ៍យូរ៉ូទេ

Manny Pacquiao បានត្រៀមប្រកួតជាមួយ Errol Spence Jr នៅ Las Vegas ក្នុងខែសីហា

អ្នកប្រដាល់សកលកម្រិតពិភពលោកវ័យជ្រេ Manny Pacquiao បានត្រៀមប្រកួតលើកដំបូងរបស់ខ្លួនក្នុងរយៈពេល២ឆ្នាំចុងក្រោយនៅពេលដែលរូបគាត់ត្រូវជួបប្រកួតជាមួយស្ថាប័នជើងឯកខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក WBC និង IBF ទម្ងន់៨៧,២៩គីឡូក្រាម។ បុរសវ័យ៤២ឆ្នាំរូបនេះមិនបានឡើងប្រកួតទេចាប់តាំងពីគាត់បានផ្តួលកីឡាករ Keith Thurman ដើម្បីដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យម WBA កាលពីខែកក្កដា ឆ្នាំ២០១៩ ។ គាត់បានប្រកាសនៅលើ Twitter ថា គាត់នឹងជួប Spence Jr វ័យ៣១ឆ្នាំនៅ Las Vegas នៅថ្ងៃទី២១ ខែសីហាក្នុងអ្វីដែលជាការប្រកួតអាជីពលើកទី៧២របស់គាត់។ Pacquiao ដែលជាសមាជិកព្រឹទ្ធសភា នៅប្រទេសហ្វុីលីពីនមានកំណត់ត្រាឈ្នះ៦២ ចាញ់៧។ គាត់មានបំណងឈ្នះខ្សែក្រវាត់ពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍ទី៤បន្ទាប់ពីគាត់បានឈ្នះខ្សែក្រវាត់ទម្ងន់ស្រាលប្រភេទ WBC កាលពីឆ្នាំ១៩៩៨។ គាត់បានឈ្នះខ្សែក្រវាត់ពិភពលោកក្នុងទម្ងន់ ៨ ផ្សេងគ្នានៅក្នុងអាជីពរយៈពេល២៦ឆ្នាំរបស់គាត់។ … អាន​បន្ថែម Manny Pacquiao បានត្រៀមប្រកួតជាមួយ Errol Spence Jr នៅ Las Vegas ក្នុងខែសីហា

PSG នៅតែចិញ្ចឹមចិត្តចង់បាន Messi ពី Barcelona

អ្នកជំនាញបាល់ទាត់អេស្ប៉ាញលោក Guillem Balague  និយាយថាក្រុម Barcelona មិនបានចាប់ផ្តើមធ្វើកិច្ចចរចាជាថ្មីជាមួយ Lionel Messiនិងក្លិប Paris St-Germain ទេ។ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំរូបនេះផុតកិច្ចសន្យានៅរដូវក្តៅនេះ … អាន​បន្ថែម PSG នៅតែចិញ្ចឹមចិត្តចង់បាន Messi ពី Barcelona

ការប្រកួតលើកទី៣រវាង Fury នឹង Wilder ទម្ងន់ធ្ងន់ពិភពលោកបានកំណត់ថ្ងៃទី២៤ ខែកក្កដានៅ Las Vegas

ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករបស់ស្ថានីយ៍ទូរទស្សន៍ WBC កីឡាករ Tyson Fury បានចុះកុងត្រាប្រកួតជាមួយកីឡាករ DeontayWilder នៅថ្ងៃទី២៤ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយរបស់ … អាន​បន្ថែម ការប្រកួតលើកទី៣រវាង Fury នឹង Wilder ទម្ងន់ធ្ងន់ពិភពលោកបានកំណត់ថ្ងៃទី២៤ ខែកក្កដានៅ Las Vegas

ខ្សែប្រយុទ្ធហុល្លង់ Depay ចាកចេញពី Lyon ក្លាយជាភ្នាក់ងារឥតគិតថ្លៃ

ខ្សែប្រយុទ្ធអន្តរជាតិហុល្លង់បានប្រាប់កាសែតប្រចាំថ្ងៃបារាំង L’Equipeនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ខ្សែប្រយុទ្ធ Memphis Depay នឹងចាកចេញពីក្លិប Lyon នៅចុងបញ្ចប់នៃរដូវកាលនេះនៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់។ សារព័ត៌មាន AFP … អាន​បន្ថែម ខ្សែប្រយុទ្ធហុល្លង់ Depay ចាកចេញពី Lyon ក្លាយជាភ្នាក់ងារឥតគិតថ្លៃ

Costa ចាកចេញពីក្លិបសេះបង្កង់ Juventus ចូលរួមជាមួយក្លិប Gremio

កីឡាករ Douglas Costa បានសម្រេចចិត្តចាកចេញពីក្លិប Juventus បន្ទាប់ពីយល់ព្រមផ្ទេររយៈពេលមួយឆ្នាំទៅ ក្លិប Gremio របស់លីគកំពូលប្រេស៊ីល។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Livescore.com … អាន​បន្ថែម Costa ចាកចេញពីក្លិបសេះបង្កង់ Juventus ចូលរួមជាមួយក្លិប Gremio

FIFA ពិចារណារៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកទាំងផ្នែកបុរស និងនារីរៀងរាល់២ឆ្នាំម្តង

អង្គភាពគ្រប់គ្រងបាល់ទាត់ពិភពលោកហ្វីហ្វា (FIFA) នឹងធ្វើការសិក្សាអំពីលទ្ធភាពនៃការរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោក (World Cup) ទាំងបុរស និងនារីរៀងរាល់២ឆ្នាំម្តងជំនួសឱ្យការប្រកួតរៀងរាល់៤ឆ្នាំម្តង។ សំណើនេះក៏ត្រូវបានសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត (SAFF) បានទទួលការគាំទ្រនៅក្នុងសមាជប្រចាំឆ្នាំរបស់ … អាន​បន្ថែម FIFA ពិចារណារៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកទាំងផ្នែកបុរស និងនារីរៀងរាល់២ឆ្នាំម្តង

ជប៉ុនយល់ព្រមលើការចាក់វ៉ាក់សាំង Moderna និង AstraZeneca មុនពេលការប្រកួតកីឡាអូឡាំពិក

គណៈកម្មាធិការរបស់រដ្ឋាភិបាលជប៉ុនបានណែនាំឲ្យមានការយល់ព្រមលើការប្រើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna និង AstraZeneca នៅពេលដែលការរិះគន់បានកើនឡើងជុំវិញការចាប់ផ្តើមយឺតយ៉ាវក្នុងការចាក់ថ្នាំបង្ការដោយប្រើពេលតែ២ខែរហូតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិក។ យោងតាមសារព័ត៌ AFP ដែលសារព័ត៌មាន CNA យកមកចេញផ្សាយថា វ៉ាក់សាំង Pfizer-BioNTech បច្ចុប្បន្ននេះគឺជាវ៉ាក់សាំងតែមួយគត់ដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសជប៉ុនដែលមានប្រជាជនតិចជាង២ភាគរយនៃប្រជាជនចំនួន១២៥លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ។ មន្ត្រីក្រសួងសុខាភិបាលបានប្រាប់ AFP ថា គណៈកម្មាធិការបានសន្និដ្ឋានថា ខ្លួនគ្មានការជំទាស់ទេ ចំពោះការអនុម័តវ៉ាក់សាំងចំនួនពីរដោយបើកផ្លូវឱ្យភ្លើងខៀវផ្លូវការរបស់រដ្ឋាភិបាលរំពឹងទុកនៅថ្ងៃសុក្រ។ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំពីរដែលប្រតិបត្តិការដោយយោធានៅទីក្រុងតូក្យូ និងទីក្រុងអូសាកានឹងបើកនៅសប្តាហ៍ក្រោយ ហើយត្រូវបានគេរំពឹងថា នឹងចាក់វ៉ាក់សាំង AstraZeneca ចំនួន២ដូសដំបូងដល់មនុស្សចាស់។ រដ្ឋាភិបាលជប៉ុនកំពុងរងសម្ពាធលើការចាប់ផ្តើមចាក់វ៉ាក់សាំងយឺតពេលរបស់ខ្លួនដោយមានច្បាប់តឹងរឹងដែលតម្រូវឱ្យមានការសាកល្បងក្នុងស្រុកបន្ថែម។ មានតែបុគ្គលិកពេទ្យ និងមនុស្សចាស់ប៉ុណ្ណោះដែលមានសិទ្ធិទទួលបានវ៉ាក់សាំងដោយមិនទាន់មានពេលវេលាសម្រាប់ការពង្រីកការដាក់ឱ្យប្រើប្រាស់។ លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “ការចាក់វ៉ាក់សាំងគឺជាវិធានការមួយដ៏មានឥទ្ធិពលក្នុងចំណោមវិធាននៃការឆ្លងមេរោគកូវីដ-១៩”។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Thomas Bach បាននិយាយថា យ៉ាងហោចណាស់អត្តពលិក និងសមាជិកក្រុមដែលស្នាក់នៅទីក្រុងតូក្យូនឹងត្រូវចាក់វ៉ាក់សាំងមុនការប្រកួតកីឡាអូឡាំពិកដែលនឹងត្រូវបើកនៅថ្ងៃទី ២៣ … អាន​បន្ថែម ជប៉ុនយល់ព្រមលើការចាក់វ៉ាក់សាំង Moderna និង AstraZeneca មុនពេលការប្រកួតកីឡាអូឡាំពិក