ខ្សែប្រយុទ្ធ Lewandowski ជាប់ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Champions League រដូវកាលនេះ

ខ្សែប្រយុទ្ធ Robert Lewandowski បានជាប់ឈ្មោះជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងរដូវកាល Champions League ឆ្នាំ២០១៩-២០២០ ដោយរកបាន១៥គ្រាប់។ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះប៊ីសនឹងបានរកគ្រាប់ទី១៦ទៅហើយនៅពេលដែលមានឱកាសស៊ុតបាល់ក្នុងតង់ទី១ កាលពីប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុម Paris Saint-Germain កាលពីថ្ងៃអាទិត្យ។ សរុបគ្រាប់បាល់ដែលកីឡាកររូបនេះរកបានគឺ៥៥គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់រដូវកាលនេះ។ ខាងក្រោមនេះគឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងកម្មវិធីប្រកួតក្របខ័ណ្ឌ Champions League រដូវកាលនេះ៖ ១-ខ្សែប្រយុទ្ធ Lewandowski មកពីក្លិប Bayern Munichរកបាន១៥គ្រាប់ ។ ២-ខ្សែប្រយុទ្ធ Haaland  មកពីក្លិប Dortmund រកបាន១០គ្រាប់។ … អាន​បន្ថែម ខ្សែប្រយុទ្ធ Lewandowski ជាប់ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Champions League រដូវកាលនេះ

Dustin Johnson ឈ្នះពានរង្វាន់វាយកូនហ្គោល Northern Trust ជាលើកទី២

កីឡាករសញ្ជាតិអាមេរិក Dustin Johnson បានឈ្នះពានរង្វាន់ Northern Trust​ ជាលើកទី២របស់គាត់ក្នុងរយៈពេល៣ខែដោយប្រើក្បាច់វាយកូនហ្គោលមិនគួរឱ្យជឿនៅពេលដែលគាត់ប្រកួតដោយវាយឈ្នះ១១ដងជាប់គ្នាក្នុងកម្មវិធីខាងលើទៅលើគូប្រកួតរបស់ខ្លួន។ បុរសវ័យ៣៦ឆ្នាំរូបនេះបានជាប់ចំណាត់ថ្នាក់លេខ២នៅក្នុងកម្មវិធីវាយកូនហ្គោល US PGA … អាន​បន្ថែម Dustin Johnson ឈ្នះពានរង្វាន់វាយកូនហ្គោល Northern Trust ជាលើកទី២

🏆ពានរង្វាន់ UEFA Super Cup ៖ Bayern Munich នឹងជួប Sevilla នៅខែកញ្ញា

ជ័យជំនះក្នុងពានរង្វាន់លីកកំពូលអឺរ៉ុបរបស់ក្លិប Bayern Munich ក្នុងទីក្រុងលីសបោនបានបង្កើតឱកាសរបស់ក្លិបនេះទៅប្រកួតពានរង្វាន់ UEFA Super Cup ជាមួយក្រុម Sevilla នៅខែកញ្ញាខាងមុខ។ … អាន​បន្ថែម 🏆ពានរង្វាន់ UEFA Super Cup ៖ Bayern Munich នឹងជួប Sevilla នៅខែកញ្ញា

Bayern Munichគ្រងជើងឯកChampions Leagueជាលើកទី៦ក្រោយឈ្នះParis St-Germain ១-០

ក្លិបBayern Munichបានគ្រងជើងឯកChampions Leagueដែលជាពានរង្វាន់ធំបំផុតរបស់ទ្វីបអឺរ៉ុបក្រោយពួកគេបានយកឈ្នះលើក្រុមParis St-Germain ១-០ នៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុងLisbonប្រទេសព័រទុយហ្គាល់។ ​កីឡាករអន្តរជាតិបារាំងKingsley Comanគឺជាវីរៈបុរសក្លិបBayern Munichដែលបានតែតបាល់បញ្ចូលទីលើក្រុមParis St-Germainដោយការបោះបាល់ពីកីឡាករ Joshua Kimmich នៅនាទីទី៥៩។​មួយគ្រាប់នេះវាបាននាំភាពរីករាយយ៉ាងខ្លាំងបំផុតសម្រាប់អ្នកគាំទ្រក្លិបBayernMunich ពិសេសបំផុតគឺ លោកគ្រូបង្វឹកHansiFlickដែលជួយក្រុមយក្សអាល្លឺម៉ង់នេះឈ្នះជើងឯកចំនួន២សម្រាប់រដូវកាលនេះ ក្រោយគាត់មកជំនួសតំណែងរបស់លោកNiko Kovac កាលពីខែវិច្ឆិកា។ … អាន​បន្ថែម Bayern Munichគ្រងជើងឯកChampions Leagueជាលើកទី៦ក្រោយឈ្នះParis St-Germain ១-០

ខ្សែបម្រើ Miralem Pjanic របស់ក្រុម Barcelona ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្លិបអេស្ប៉ាញបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្សែបម្រើ MiralemPjanic របស់ក្រុម Barcelona បានធ្វើតេស្តវិជ្ជមានថាមានផ្ទុកជំងឺកូវីដ-១៩។ កីឡាករសញ្ជាតិបូស្នៀ វ័យ៣០ឆ្នាំកំពុងមានអារម្មណ៍ល្អដោយស្ថិតនៅដាច់ដោយឡែកក្នុងផ្ទះផ្ទាល់ខ្លួនហើយនឹងធ្វើដំណើរទៅបាសេឡូណាក្នុងរយៈពេល១៥ថ្ងៃខាងមុខ។ Pjanic កំពុងចូលរួមជាមួយ Barcelona ពីក្រុមជើងឯក Serie A សេះបង្កង់ Juventus ក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយកីឡាករអន្តរជាតិប្រេស៊ីល Arthur ។ Barcelona ដែលបានបញ្ចប់រដូវកាល ២០១៩-២០២០ ដោយគ្មានពានរង្វាន់ជាលើកដំបូងក្នុងរយៈពេល១២ឆ្នាំ។ ចាប់ផ្តើមយុទ្ធនាការ La Ligaឆ្នាំ២០២០-២០២១របស់ពួកគេនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ខាងមុខ ៕ដោយ៖ភារៈ អាន​បន្ថែម ខ្សែបម្រើ Miralem Pjanic របស់ក្រុម Barcelona ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ខ្សែការពារក្លិបបិសាចក្រហម Harry Maguireត្រូវបានឃាត់ខ្លួនពីបទហិង្សានៅក្រិក

​កីឡាករ Harry Maguireខ្សែការពារតម្លៃខ្លួនខ្ពស់កប់ពពករបស់ក្លិបបិសាចក្រហម Manchester United ត្រូវបានប៉ូលិសឃាត់ខ្លួននៅក្នុងប្រទេសក្រិកពាក់ព័ន្ធនឹងរឿងហិង្សាក្នុងបាមួយកន្លែងនៅកោះMykonos។ ​ខ្សែការពារជម្រើសជាតិអង់គ្លេស វ័យ២៧ឆ្នាំនេះកំពុងតែសម្រាកលំហែលកាយនៅក្នុងប្រទេសក្រិក ហើយក៏មានរឿងឈ្លោះប្រកែកគ្នារហូតដល់ប្រើប្រាស់ហិង្សា។ ​ប្រភពពីប៉ូលិសរបស់ក្រិកបានឲ្យដឹងថា ការឈ្លោះប្រកែកគ្នានោះកើតចេញពីមនុស្ស២ក្រុមដែលម្ខាងគឺជាក្រុមអ្នកគាំទ្របាល់ទាត់របស់ក្លិប Manchester City ហើយម្ខាងទៀតគឺក្រុមបាល់កីឡាករបាល់ទាត់របស់ក្លិប Manchester Unitedដែលរួមមានកីឡាករ Harry Maguireនិង Jesse Lingard។ ​សាក្សីម្នាក់ទៀតដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកបានប្រាប់សារព័ត៌មានថា មានមនុស្សមួយក្រុមដែលព្យាយាមនិយាយនិងស្រែកយ៉ាងខ្លាំងៗនូវពាក្យអាក្រក់ៗដាក់ក្រុមរបស់កីឡាករ Harry ដែលរួមមានស្រីៗជាច្រើននៅផឹកស៊ីជាមួយផងដែរ។ ការនិយាយបែបនេះធ្វើឲ្យមានជម្លោះកើតឡើងហើយ Harryបានទាត់ទៅលើក្រុមដែលនិយាយអាក្រក់ដាក់គាត់និងធ្វើឲ្យនារីៗភ័យខ្លាចស្រែកខ្លាំងៗឡើង។ … អាន​បន្ថែម ខ្សែការពារក្លិបបិសាចក្រហម Harry Maguireត្រូវបានឃាត់ខ្លួនពីបទហិង្សានៅក្រិក

គ្រូបង្វឹកថ្មីJuventusផ្តាច់កុងត្រាលើកីឡាករ Gonzalo Higuain និងSami Khedira

លោក Andrea Pirloគ្រូបង្វឹកថ្មីរបស់ក្រុមសេះបង្កង់Juventusបានសម្រេចចិត្តផ្តាច់កុងត្រាជាមួយនឹងខ្សែប្រយុទ្ធអាហ្ស៊ង់ទីន Gonzalo Higuain និងខ្សែបំរើអាល្លឺម៉ង់ Sami Khedira។ ​ម្ចាស់ជើងឯកអុីតាលី Serie Aនេះបានតែងតាំង Andrea Pirloជាគ្រូបង្វឹកថ្មីបន្ទាប់ពីបណ្តេញលោក Maurizio Sarriចេញពីតំណែងយ៉ាងភ្ញាក់ផ្អើលបំផុត ដោយសារតែក្រុម Juventusប្រកួតចាញ់ក្រុមLyonនៅChampions League។ ​បន្ទាប់ពីលោក Andrea Pirloចូលកាន់តំណែង កីឡាករBlaise Matuidi  បានចាកចេញទៅលេងឲ្យInter … អាន​បន្ថែម គ្រូបង្វឹកថ្មីJuventusផ្តាច់កុងត្រាលើកីឡាករ Gonzalo Higuain និងSami Khedira

Sevilla ឈ្នះជើងឯកEuropa Leagueជាលើកទី៦ក្រោយយកឈ្នះក្រុមInter Milan ៣-២

ក្លិបបាល់ទាត់អេស្ប៉ាញ  Sevilla ត្រូវបានដាក់ឈ្នោះថា ស្តេចនៃពានរង្វាន់ Europa League ក្រោយពួកគេឈ្នះជើងឯកលើកទី៦នៅក្នុងទីក្រុង Cologne​ប្រទេសអាល្លឺម៉ង់។ ​ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុម  Inter Milan បាននាំមុខមុនដោយខ្សែការពារ Diego Carlos ធ្វើឲ្យមានកំហុសនៅក្នុងតំបន់គ្រោះថ្នាក់ បណ្តាលឲ្យ Inter Milan ទទួលបានបាល់ប៉េណាល់ទីហើយស៊ុតបញ្ចូលទីបានដោយខ្សែប្រយុទ្ធ  Romelu Lukaku នៅនាទីទី៥ប៉ុណ្ណោះ។ ​ខ្សែប្រយុទ្ធ Luuk de Jong បានជួយក្រុម Sevilla នាំមុខវិញ២-១ដោយប្រើក្បាលទាំងពីរគ្រាប់ ដោយមានការបោះបាល់យ៉ាងល្អពីសំណាក់កីឡាករ Jesus Navas និង​Ever Banega។ ចំណែកខ្សែការពារ Diego … អាន​បន្ថែម Sevilla ឈ្នះជើងឯកEuropa Leagueជាលើកទី៦ក្រោយយកឈ្នះក្រុមInter Milan ៣-២

លោកRonald Koemanនិយាយអ្វីខ្លះពេលចុះកិច្ចសន្យាដឹកនាំក្រុមBarcelona

ក្លិប Barcelona បានធ្វើពិធីតែងតាំងលោកRonald Koemanជាគ្រូបង្វឹកថ្មីរបស់ខ្លួនដើម្បីជំនួសតំណែងរបស់លោកQuique Setien។ ​គ្រូបង្វឹកសញ្ជាតិហុល្លង់វ័យ៥៧ឆ្នាំRonald Koemanបានចុះហត្ថលេខាលើកិច្ចសន្យារយះពេល២ឆ្នាំ។​គ្រូបង្វឹកពោរពេញដោយបទពិសោធន៍នេះធ្លាប់ដឹកនាំក្រុមAjax Amsterdam, PSV Eindhoven និង Feyenoordនៅប្រទេសហុល្លង់ ក្រុមSouthampton និង Everton នៅអង់គ្លេស និងក្រុមអេស្ប៉ាញValenciaផងដែរ។ ​Ronald Koemanបាននិយាយទៅកាន់អ្នកសារព័ត៌មានពីគំរោងរបស់គាត់ជាមួយនឹងកីឡាករផ្សេងៗពិសេសកីឡាករ Messiថា “ខ្ញុំមិនដឹងថាខ្ញុំត្រូវបញ្ចុះបញ្ចូលMessiឲ្យនៅលេងទីនេះទៀតឬយ៉ាងណានោះទេ​។ គាត់ជាកីឡាករដ៏ល្អបំផុតរបស់ពិភពលោក ហើយអ្នកប្រាកដជាចង់បានកីឡាករបែបនេះនៅជាមួយអ្នកហើយ មិនចង់ឲ្យគេទៅលេងឲ្យក្លិបដទៃនោះទេ។ សម្រាប់ខ្ញុំ ខ្ញុំចង់លេងជាមួយនឹងMessiខ្ញុំពិតជាសប្បាយចិត្តណាស់ដែលគាត់សម្រេចចិត្តនៅបន្តទៀត។” ​លោកKoeman បានថ្លែងបន្តទៀតថា “Messiនៅជាប់កុងត្រានៅឡើយ គាត់នៅតែជាកីឡាកររបស់ក្លិបដដែល ខ្ញុំត្រូវតែទៅនិយាយជាមួយគាត់ដោយគាត់ក៏ជាប្រធានក្រុមផងដែរ។ យើងត្រូវតែធ្វើការជាមួយគាត់ ហើយយើងក៏នឹងនិយាយជាមួយនឹងកីឡាករដទៃទៀតផងដែរហើយយើងនឹងធ្វើការសម្រេចចិត្តថាឲ្យអ្នកណាទៅ​ឬក៏នៅ។ សម្រាប់ Messiខ្ញុំចង់បានគាត់នៅបន្តទៀត។” … អាន​បន្ថែម លោកRonald Koemanនិយាយអ្វីខ្លះពេលចុះកិច្ចសន្យាដឹកនាំក្រុមBarcelona

Bayern Munichឡើងទៅប៉ះParis St Germainនៅវគ្គផ្តាច់ព្រ័ត្រChampions League

ម្ចាស់ជើងឯកអាល្លឺម៉ង់Bayern Munichបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីChampions Leagueបន្ទាប់ពីពួកគេបានយកឈ្នះទៅលើក្រុមOlympique Lyonnais របស់ប្រទេសបារាំងដោយលទ្ធផល៣-០រួចមក។ ​ក្លិបLyonដែលបានទំលាក់ក្រុមខ្លាំង Juventus និង​Manchester City​បានវាយសម្រុកខ្លាំងនៅដើមតង់ទី១ក្នុងរយះពេល១៧នាទីដំបូង ប៉ុន្តែកីឡាករGnabry របស់ក្លិបBayern Munichអាចស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អនៅនាទីទី១៨វិញ ហើយកីឡាករសញ្ជាតិអាល្លឺម៉ង់ដដែលនេះបានទាត់បាល់បញ្ចូលទីបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៣៣។ ចំណែកការប្រកួតនៅក្នុងតង់ទី២ ក្រុមទាំងពីរបានវាយសម្រុកគ្នាទៅវិញទៅមក … អាន​បន្ថែម Bayern Munichឡើងទៅប៉ះParis St Germainនៅវគ្គផ្តាច់ព្រ័ត្រChampions League

កីឡាករFabio Jakobsenអរគុណដល់គ្រូពេទ្យដែលបានជួយសង្រ្គោះជីវិតខ្លួន

កីឡាករប្រណាំងកង់Fabio Jakobsenបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យដែលបានខិតខំជួយសង្រ្គោះជីវិតរបស់គាត់ក្រោយពេលជួបគ្រោះថ្នាក់យ៉ាងរន្ធត់នៅក្នុងកម្មវិធីប្រណាំងកង់Tour of Poland។ ​កីឡាករសញ្ជាតិហុល្លង់រូបនេះបានប៉ះទង្គិចគ្នាជាមួយនឹងគូប្រជែងDylan Groenewegen ធ្វើឲ្យរូបគេខ្ទាតទៅប៉ះនឹងរបងតាមផ្លូវប្រណាំងបណ្តាលឲ្យសន្លប់បាត់បង់ស្មារតី ហើយរូបគេរងរបួសធ្ងន់ធ្ងររហូតដល់ត្រូវការវះកាត់លើផ្ទៃមុខទៀតផង។ ​ម្ចាស់ជើងឯកប្រណាំងកង់ជម្រើសជាតិវ័យ២៣ឆ្នាំនេះក៏បានថ្លែងប្រាប់អ្នកសារពត័មានថា “លោកគ្រូពេទ្យ និងគិលានុបដ្ឋាយកាបានជួយសង្គ្រោះជីវិតរបស់ខ្ញុំដែលជាគុណបំណាច់យ៉ាងធំធេងដែលខ្ញុំត្រូវតែដឹងគុណរហូត។ វាពិតជារឿងដ៏ពិបាកខ្លាំងណាស់សម្រាប់ខ្ញុំពេលនៅក្នុងបន្ទប់សង្គ្រោះICUដែលជាពេលខ្ញុំគិតថានឹងគ្មានជីវិតរស់នៅឡើយ។” ​Jakobsen បានបន្ថែមទៀតថា គាត់នៅតែត្រូវការវះកាត់បន្ថែមទៀតលើមុខរបួសលើផ្ទៃមុខរបស់គាត់ហើយត្រូវការពេលវេលាជាច្រើនទៀតដើម្បីព្យាបាលឲ្យសះស្បើយ៕ដោយ៖ភារៈ អាន​បន្ថែម កីឡាករFabio Jakobsenអរគុណដល់គ្រូពេទ្យដែលបានជួយសង្រ្គោះជីវិតខ្លួន

មិត្តស្រីរបស់Cristiano Ronaldo បង្ហោះសារមួយឃ្លាធ្វើឲ្យអ្នកគាំទ្រច្រណែន

​តារាបង្ហាញម៉ូត Georgina Rodriguez ដែលជាមិត្តស្រី របស់កីឡាករ Cristiano Ronaldo បានបង្ហាញរូបភាពដ៏ផ្អែមល្ហែម របស់ពួកគេនៅក្នុងដំណើរកំសាន្តលើទូកដ៏ធំដែលមានតម្លៃរហូតដល់ទៅ5,5លានផោនក្នុងថ្ងៃសម្រាករបស់ពួកគេទាំងពីរ។ ​រូបភាពដែលបានបង្ហាញពីការអោបថើបរបស់កីឡាករវ័យ៣៥ឆ្នាំCristiano Ronaldo​ ជាមួយនឹងមិត្តស្រីនេះ វាបានធ្វើឲ្យអ្នកគាំទ្ររបស់ពួករំភើបនឹងរីករាយជំនួសអមជាមួយនឹងទេសភាពពេលថ្ងៃលិចដ៏សែនរ៉ូម៉ែនទិច។ ​ប៉ុន្តែនាង Georgina … អាន​បន្ថែម មិត្តស្រីរបស់Cristiano Ronaldo បង្ហោះសារមួយឃ្លាធ្វើឲ្យអ្នកគាំទ្រច្រណែន