អតីតអ្នកចាត់ការទូទៅក្លិប Boca Juniors លោក Alfaro ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអេក្វាឌ័រ

សហព័ន្ធកីឡាបាល់ទាត់នៅប្រទេសអាមេរិកខាងត្បូងគឺអេក្វាទ័របានប្រកាសកាលពីម្សិលមិញថា អតីតគ្រូបង្វឹកក្រុម Boca Juniors លោក Gustavo Alfaro ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសប្រទេសអេក្វាឌ័រ។ បុរសសញ្ជាតិអាហ្សង់ទីនវ័យ៥៨ឆ្នាំរូបនេះបានជំនួសតំណែងលោក Jordi Cruyff ដែលបានលាឈប់ជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអេក្វាទ័រកាលពីខែកក្កដា បន្ទាប់ពីគាត់ដឹកនាំបានតែ៦ខែប៉ុណ្ណោះ និងមិនបានដឹកនាំក្រុមជម្រើសជាតិអេក្វាទ័រក្នុងការប្រកួតផ្លូវការណាមួយឡើយ។ លោក Gustavo Alfaro បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា “វាជាមោទនភាព និងមានក្តីរីករាយដែលខ្ញុំទទួលយកការតែងតាំងដ៏សំខាន់នេះ។ ខ្ញុំតែងតែមានមហិច្ឆិតាខ្ពស់ក្នុងការគ្រប់គ្រងក្រុមជម្រើសជាតិ ហើយអេក្វាឌ័រគឺជាក្រុមមួយដែលខ្ញុំបានសង្កេតយ៉ាងស៊ីជម្រៅអស់រយៈពេលជាយូរមកហើយ” ។ ប្រធានសហព័ន្ធបាល់ទាត់ប្រទេសអេក្វាទ័រលោក Francisco Egas បាននិយាយថា “យើងបានមើលបេក្ខជនជាច្រើន ប៉ុន្តែយើងចង់ឲ្យដំណើរការជ្រើសរើសមានការទទួលខុសត្រូវដោយគ្មានការរំពឹងទុកនៅក្នុងការផ្សព្វផ្សាយតាមសារព័ត៌មាន។ យើងបានបញ្ចប់ការចរចា ហើយឯកសារចាំបាច់ទាំងអស់ត្រូវបានចុះហត្ថលេខារួចរាល់ហើយ។ សូមបញ្ជាក់ថា លោក Gustavo Alfaro បានឈប់ពីការងារជាអ្នកចាត់ការទូទៅក្លិប Boca … អាន​បន្ថែម អតីតអ្នកចាត់ការទូទៅក្លិប Boca Juniors លោក Alfaro ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអេក្វាឌ័រ

អតីតម្ចាស់ការពារតំណែងជើងឯក Lyon ឡើងទៅប៉ះ Wolfsburg វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ផ្នែកនារី

ក្លិបបាល់ទាត់នារីរបស់បារាំង Lyon បានឡើងទៅប៉ះក្រុមបាល់ទាត់នារីរបស់អាល្លឺម៉ង់ Wolfsburg វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ផ្នែកនារី ដែលក្លាយជាក្រុមឡើងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់នេះ៧លើកជាប់ៗគ្នា។ ក្រោយឈ្នះក្រុមខ្លាំងបារាំង Paris Saint Germain ក្នុងពហុកីឡដ្ឋាន Anoeta កាលពីរាត្រីថ្ងៃពុធ ក្នុងលទ្ធផល ១ទល់០ ក្រុម Lyon ផ្នែកនារីបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ និងជាក្រុមដែលត្រូវការពារតំណែងជើងឯកត្រូវតទល់ជាមួយក្រុម Wolfsburg ដែលបានយកឈ្នះក្រុមខ្លាំងនារី Barcelona កាលពីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃអង្គារកន្លងទៅ។ ឥឡូវនេះក្រុម Lyon ផ្នែកនារីនឹងត្រូវជួបជាមួយក្រុម Wolfsburg ក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យនេះ។Wolsburg និង Lyon បានជួបគ្នា៣ដងក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ផ្នែកនារីដោយក្រុមបារាំងបានយកឈ្នះ២លើកក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៨ … អាន​បន្ថែម អតីតម្ចាស់ការពារតំណែងជើងឯក Lyon ឡើងទៅប៉ះ Wolfsburg វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ផ្នែកនារី

លោក ហែម គិរី ៖ ១ខែទៀត កីឡាករនឹងមានសមត្ថភាពដូចដើមវិញក្រោយសម្រាកអំឡុងពេលកូវីដ-១៩

ភ្នំពេញ៖ បន្ទាប់ពី សម្រាប់អស់រយៈពេលជាង ៣ខែ និងបានចាប់ផ្ដើមប្រមូលផ្តុំឡើងវិញ បានមួយរយៈ លោក ហែម គិរី បានឲ្យដឹង … អាន​បន្ថែម លោក ហែម គិរី ៖ ១ខែទៀត កីឡាករនឹងមានសមត្ថភាពដូចដើមវិញក្រោយសម្រាកអំឡុងពេលកូវីដ-១៩

Djokovic ប៉ះកីឡាករ Bautista Agut វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍វាយតឺន្នីស Western & Southern Open

កីឡាករវាយតឺន្នីស Novak Djokovic បានយកឈ្នះកីឡាករ Jan-Lennard Struff របស់អាល្លឺម៉ង់ក្នុងលទ្ធផល ៦-៣ និង ៦-១ កាលពីថ្ងៃពុធដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍Western & Southern Open វគ្គ៨ក្រុមចុងក្រោយដែលគាត់នឹងត្រូវប៉ះជាមួយកីឡាករសញ្ជាតិអេស្ប៉ាញ Roberto Bautista Agut ។ កីឡាករលេខមួយពិភពលោក Djokovic បានបន្តយកឈ្នះកីឡាករ Jan-Lennard Struff ដើម្បីដណ្តើមកៅអីវគ្គបន្ត … អាន​បន្ថែម Djokovic ប៉ះកីឡាករ Bautista Agut វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍វាយតឺន្នីស Western & Southern Open

ខ្សែប្រយុទ្ធ Rodrigo Moreno របស់ក្លិប Valencia ត្រៀនខ្លួនចូលរួមជាមួយក្រុម Leeds United

ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Rodrigo Moreno កំពុងតែឈានទៅរកការផ្លាស់ប្តូរទៅលេងនៅលីគកំពូលរបស់អង់គ្លេសគឺក្លិបដែលទើបនឹងឡើងមក Leeds United។ Valencia បានបញ្ជាក់ពីព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីម្សិលមិញដោយពន្យល់ថា ក្លិបបានឈានដល់កិច្ចព្រមព្រៀងបឋមមួយជាមួយក្លិប Leeds United សម្រាប់ការផ្ទេរកីឡាករ Rodrigo Moreno ទៅកាន់ក្លិបអង់គ្លេសមួយនេះដោយរង់ចាំការបំពេញឯកសារ និងបែបបទផ្សេងៗរាប់បញ្ចូលទាំងការត្រួតពិនិត្យសុខភាពជាចាំបាច់ផងដែរ។ អតីតខ្សែប្រយុទ្ធរបស់ក្លិប Real Madrid និង Benfica រូបនេះបានផ្លាស់ទៅលេងនៅ Valencia អស់រយៈពេល៦ឆ្នាំដោយបង្ហាញខ្លួនបាន២២០លើក និងស៊ុតបញ្ចូលទីបាន៥៩គ្រាប់ ប៉ុន្តែហិរញ្ញវត្ថុដ៏លំបាករបស់ក្លិបគឺជាកត្តាសំខាន់ក្នុងការលក់ចេញកីឡាកររូបនេះដើម្បីស្វែងរកហិរញ្ញវត្ថុមកទ្រទ្រង់ក្លិបក៏ដូចជាបង្កើនថវិកាដើម្បីទិញកីឡាករល្អៗនៅរដូវក្តៅខាងមុខ។ បន្ទាប់ពីខកខានមិនបានចូលរួមប្រកួតនៅអឺរ៉ុបរដូវកាលនេះក្លិប Valencia បានលក់ខ្សែការពារកណ្តាល Ezequiel Garay រួចហើយ ខណៈដែលខ្សែបម្រើកណ្តាល Francis Coquelin និង Dani Parejo បានទៅចូលរួមជាមួយក្លិប Villarreal ក្នុងការផ្លាស់ប្តូរមួយដែលមើលទៅហាក់ដូចជាបានធ្វើឱ្យក្លិប Valencia ចុះខ្សោយខាងផ្នែកហិរញ្ញវត្ថុក៏ដូចជាកីឡាករសំខាន់ៗក្នុងក្លិប ៕ … អាន​បន្ថែម ខ្សែប្រយុទ្ធ Rodrigo Moreno របស់ក្លិប Valencia ត្រៀនខ្លួនចូលរួមជាមួយក្រុម Leeds United

លោក Alegri អាចនឹងដឹកនាំក្លិប Inter Milan ជំនួសលោក Conte

សារព័ត៌មានអុីតាលីបានផ្សាយថា លោក Aontonio Conte នឹងចាកចេញពីក្លិប Inter Milan នៅសប្តាហ៍នេះក្រោយមានការយល់ព្រមគ្នាទៅវិញទៅមកជាមួយម្ចាស់ក្លិបអុីតាលីមួយនេះ។ ការចាកចេញរបស់លោក Conte … អាន​បន្ថែម លោក Alegri អាចនឹងដឹកនាំក្លិប Inter Milan ជំនួសលោក Conte

ក្លិប LA Galaxy និង Besiktas ប្រជែងគ្នាចុះហត្ថលេខាយកខ្សែប្រយុទ្ធMario Balotelli

កីឡាករ Mario Balotelli នៅតែបន្តស្វែងរកក្លិបថ្មីបន្ទាប់ពីត្រូវបានចាកចេញពីក្លិប Brescia ហើយត្រូវបានលេចឮពាក្យចចាមអារ៉ាមថា ក្លិបយក្ស២គឺក្លិប LA Galaxy របស់អាមេរិក និងក្លិប Besiktas របស់ទួរគីបានចូលរួមក្នុងការប្រជែងគ្នាដើម្បីចុះហត្ថលេខាយកកីឡាកររូបនេះមកក្លិបរបស់ខ្លួននៅរដូវក្តីខាងមុខនេះ។ បន្ទាប់ពីក្លាយជាភ្នាក់ងារឥតគិតថ្លៃអស់រយៈពេលជាច្រើនសប្តាហ៍ ការអភិវឌ្ឍពីគោដៅរបស់កីឡាករ Mario Balotelli មានភាពយឺតយ៉ាវទាក់ទងនឹងអនាគតរបស់អតីតតារាឆ្នើមរបស់ក្រុម Manchester City រូបនេះ។ ក្លិប LA Galaxy ចាប់អារម្មណ៍ Balotelli ដើម្បីបំពេញចន្លោះដែលនៅទំនេរដោយជំនួសកន្លែងកីឡាករ Zlatan Ibrahimovic ខណៈដែលកន្លងទៅក្លិបមួយនេះធ្លាប់ទាក់ទងចុះហត្ថលេខាយក Javier Hernandez ប៉ុន្តែជួបការលំបាកដោយសារបញ្ហារបួស និងកង្វះការរកគ្រាប់បាល់នៅលើទីលាន។ ប្រាក់ខែរបស់ Balotelli អាចនឹងមានបញ្ហានៅក្នុងលីគរបស់អាមេរិកMLS ដោយមានបញ្ហាមួយចំនួនលើកឡើងថា ក្លិប LA Galaxy មិនបានបង់លុយឲ្យអតីតកីឡាករ Hernandez, Jonathan … អាន​បន្ថែម ក្លិប LA Galaxy និង Besiktas ប្រជែងគ្នាចុះហត្ថលេខាយកខ្សែប្រយុទ្ធMario Balotelli

កីឡាករ Messi ស្នើសុំចាកចេញពី Barcelona ហើយ

ខ្សែប្រយុទ្ធជើងចាស់របស់ក្លិប Barcelona កីឡាករ Lionel Messi បានស្នើសុំចាកចេញពីក្លិបយក្សនៅអេស្ប៉ាញមួយនេះនៅរដូវក្តៅនេះហើយ។ កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំបានផ្ញើទូរសារទៅក្លិបកាលពីថ្ងៃអង្គារដោយនិយាយថា គាត់មានបំណងចង់និយាយពីកិច្ចសន្យារបស់គាត់ដែលអនុញ្ញាតឱ្យគាត់ចាកចេញដោយសេរីដោយមានប្រសិទ្ធិភាពភ្លាមៗសម្រាប់រដូវក្តៅខាងមុខ។ ទោះយ៉ាងណា Barcelona ជឿជាក់ថា ការស្នើសុំនេះបានផុតកំណត់ហើយ ហើយ Messi នឹងត្រូវបន្តកុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ២០២១ ជាមួយនឹងថ្លៃពលកម្ម៧០០លានអឺរ៉ូ។ ក្រុមប្រឹក្សាភិបាលនឹងជួបគ្នាក្នុងពេលឆាប់ៗខាងមុខនេះហើយអ្នកខ្លះពិចារណារឿងតែមួយគត់ដែលអាចធ្វើឱ្យ Messi ខកចិត្តគឺការលាលែងពីតំណែងរបស់ប្រធានក្លិប និងការបោះឆ្នោតជ្រើសរើសប្រធានថ្មី។ ប៉ុន្តែ Messi ហាក់ដូចជាប្តេជ្ញាថានឹងចាកចេញពីក្លិបមិនថាមានបញ្ហាអ្វីក៏ដោយ។ ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៦ដងបានបង្ហាញខ្លួនជាលើកដំបូងឲ្យBarcelona កាលពីឆ្នាំ២០០៤ និងធ្លាប់ជួយក្លិបឈ្នះជើងឯក Champions League ៤ដង។ សូមបញ្ជាក់ថា … អាន​បន្ថែម កីឡាករ Messi ស្នើសុំចាកចេញពី Barcelona ហើយ

លីគកំពូលរបស់បារាំងរដូវកាលថ្មីត្រឡប់មកវិញរកឃើញកីឡាករ៣នាក់នៅក្លិប Rennes ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្លិប Rennes បានបញ្ជាក់ថា មានកីឡាករ៣នាក់ទៀតបានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ ក្លិបនៅលីគកំពូលបារាំង Ligue 1 មួយនេះបានកត់ត្រាពីករណីឆ្លងជំងឺនេះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងបានធ្វើតេស្តរកឃើញបន្ថែមទៀតកាលពីថ្ងៃអង្គារម្សិលមុិញ។ កីឡាករទាំង៣នាក់ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានផ្តាច់ខ្លួនដាក់នៅដាច់ដោយឡែកពីគេ និងមានគ្រូពេទ្យជំនាញកំពុងបន្តតាមដាន។ ដើម្បីជាការប្រុងប្រយ័ត្នជាមុន ក្លិប Rennes បាននិយាយថា ពួកគេនឹងចែកចេញជាក្រុមបណ្តុះបណ្តាលតូចៗរហូតដល់មានការជូនដំណឹងបន្ថែមហើយនឹងមិនអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមពីការជូនដំណឹងណាមួយឡើយ ព្រោះជាការហាមឃាត់បទបញ្ជាផ្ទៃក្នុងរបស់ក្លិបនៅបារាំង និងចៀសវាងការអះអាងខុសពីការប្រកាសរបស់ក្លិប និងមន្ត្រីសុខាភិបាលជំនាញ។ សូមបញ្ជាក់ថា លីគកំពូល Ligue 1 របស់បារាំងបានចាប់ផ្តើមការប្រកួតសម្រាប់រដូវកាលថ្មី២០២០-២០២១ហើយកាលពីសប្តាហ៍មុន ហើយក្រុមRennes នឹងត្រូវប៉ះក្រុម Montpellier នៅថ្ងៃសៅរ៍ក្នុងការប្រកួតសប្តាហ៍ទី២ … អាន​បន្ថែម លីគកំពូលរបស់បារាំងរដូវកាលថ្មីត្រឡប់មកវិញរកឃើញកីឡាករ៣នាក់នៅក្លិប Rennes ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ធ្លាយព័ត៌មានខ្សែប្រយុទ្ធ Luis Suarez នឹងចាកចេញពី Barcelona

ខ្សែប្រយុទ្ធ Luis Suarez របស់ក្លិប Barcelona កំពុងតែស្ថិតក្នុងដំណើរចាកចេញពីក្លិបបន្ទាប់ពីស្ថានីយ៍វិទ្យុក្នុងស្រុកឈ្មោះ RAC1 បានរាយការណ៍ថា គ្រូបង្វឹកថ្មីលោក Ronald Koeman បានប្រាប់កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះថា រូបលោកមិនចង់បន្តកុងត្រាសម្រាប់រដូវកាលខាងមុខនេះទេ។ ស្ថានីយ៍វិទ្យុដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងក្លិបយក្សអេស្ប៉ាញBarcelona បានរាយការណ៍បន្តថា លោក Koeman បានទូរស័ព្ទទៅ Suarez កាលពីថ្ងៃចន្ទនេះ ហើយបានផ្តល់ឱ្យគាត់នូវព័ត៌មាននៅក្នុងការសន្ទនារយៈពេលខ្លីមួយ។ វិទ្យុក្នុងស្រុក RAC1 បានធ្លាយព័ត៌មាននេះត្រឹមតែ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីLuis Suarez បាននិយាយទៅកាន់កាសែតអេស្ប៉ាញ El Pais ថា “គ្មាននរណាម្នាក់បានពិភាក្សាពីអនាគតរបស់ខ្ញុំជាមួយក្លិបទេ។ វាជារឿងល្អប្រសិនបើអ្នកទទួលខុសត្រូវនិយាយដោយផ្ទាល់មកខ្ញុំ។ គំនិតរបស់ខ្ញុំនៅថ្ងៃនេះគឺត្រូវបន្ត ប៉ុន្តែប្រសិនបើក្លិបសំរេចថា មិនមានបញ្ហានិយាយទេ អ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានគឺនៅដដែល ប្រសិនបើមិនមានអ្នកជំនួស”។ កិច្ចសន្យារបស់ Luis Suarez នៅទឹកដី Camp Nou នឹងត្រូវផុតកំណត់នៅចុងខែមិថុនា ឆ្នាំ២០២១ ហើយមេធាវីរបស់កីឡាករវ័យ៣៣ឆ្នាំរូបនេះនឹងនិយាយទៅកាន់ក្លិបដើម្បីព្យាយាមលុបចោលកិច្ចព្រមព្រៀងនោះដែលអនុញ្ញាតឱ្យគាត់ក្លាយជាភ្នាក់ងារឥតគិតថ្លៃ។ សូមរំលឹកថា … អាន​បន្ថែម ធ្លាយព័ត៌មានខ្សែប្រយុទ្ធ Luis Suarez នឹងចាកចេញពី Barcelona

បច្ចេកវិទ្យា VAR នឹងបង្ហាញខ្លួនជាលើកដំបូងនៅពានរង្វាន់ AFC Champions League

សហព័ន្ធកីឡាបាល់ទាត់តំបន់អាស៊ី (AFC) បាននិយាយកាលពីថ្ងៃចន្ទថា AFC Champions League នឹងឃើញពីបច្ចេកវិទ្យាវីដេអូជំនួយការអាជ្ញាកណ្តាលនៅលើទីលាន ឬប្រព័ន្ធបច្ចេកវិទ្យាVAR ដែលបច្ចុប្បន្នទ្វីបអឺរ៉ុបកំពុងអនុវត្ត។ អង្គភាពគ្រប់គ្រងបាល់ទាត់តំបន់អាស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា VAR នឹងត្រូវបានអនុវត្តចាប់ពីវគ្គ១ភាគ៤នៃពានរង្វាន់ AFC Champions League ឆ្នាំ២០២០ ដែលជាការប្រើប្រាស់លើកដំបូងនៅក្នុងការប្រកួតរបស់ក្លិប។ VAR ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងសម្រាប់វគ្គ១ភាគ៤នៃព្រឹត្តិការណ៍ AFC … អាន​បន្ថែម បច្ចេកវិទ្យា VAR នឹងបង្ហាញខ្លួនជាលើកដំបូងនៅពានរង្វាន់ AFC Champions League

ការប្រកួតបាល់ទាត់នៅអាហ្សង់ទីននឹងមិនអនុញ្ញាតឲ្យមានអ្ន​កទស្សនាផ្ទាល់ក្នុងកីឡដ្ឋានរហូតដល់ឆ្នាំ២០២១

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាប្រទេសអាហ្សង់ទីនលោក Matias Lammens បាននិយាយថា ការប្រកួតបាល់ទាត់នៅក្នុងប្រទេសអាហ្សង់ទីនទំនងជាត្រូវបានធ្វើឡើងដោយគ្មានអ្នកទស្សនានៅឯកីឡដ្ឋានយ៉ាងហោចណាស់រហូតដល់ដើមឆ្នាំ២០២១ ។ នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយដោយកាសែតប្រចាំតំបន់ La Capital ក្នុងតំបន់ Mar del Plata ដែលជាទីក្រុងមួយក្នុងខេត្ត Buenos Aires លោក Lammens ត្រូវបានគេសួរថា តើការប្រកួតរដូវក្តៅនឹងប្រព្រឹត្តទៅដោយមាន ឬគ្មានអ្នកទស្សនា? លោក Lammens បាននិយាយថា “ជាមួយអ្នកទស្សនា ខ្ញុំមិនគិតដូច្នេះទេ ប្រសិនបើយើងក្រឡេកមើលអ្វីដែលកំពុងកើតឡើងនៅអឺរ៉ុប ដែលបាល់ទាត់បានកើតឡើងកាលពីជាងមួយខែមុននោះពួកគេក៏មិនបានវាយតម្លៃពីលទ្ធភាពនៃការលេងអនុញ្ញាតឲ្យមានអ្នកទស្សនាផ្ទាល់ដែរ។ដូច្នេះខ្ញុំគិតថាវាមិនទំនងនោះទេ យ៉ាងហោចណាស់ក៏ចាំផុតឆ្នាំនេះដែរ” ។ សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់នៅប្រទេសអាហ្សង់ទីនត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី១៧ … អាន​បន្ថែម ការប្រកួតបាល់ទាត់នៅអាហ្សង់ទីននឹងមិនអនុញ្ញាតឲ្យមានអ្ន​កទស្សនាផ្ទាល់ក្នុងកីឡដ្ឋានរហូតដល់ឆ្នាំ២០២១