រឿងនិទានខ្លីប្រចាំថ្ងៃអាទិត្យរឿង សត្វឃ្មុំ កន្លង់ និងមេអំបៅ
នៅក្នុងសួនច្បារដ៏ធំមួយមានបុប្ផាចម្រុះពណ៌បានរីកស្គុសស្គាយនាពេលព្រឹកព្រលឹមមើលទៅគួរឱ្យគយគន់ក្រៃលែង។ នៅពេលនោះសត្វឃ្មុំ កន្លង់ និងមេអំបៅបានហើរទុំក្រេបលំអងផ្កាយករសជាតិផ្អែមរៀងៗខ្លួន។ សត្វឃ្មុំដែលខ្លួនតូចហើរមកពីឆ្ងាយកំពុងក្រេបបុប្ផាយ៉ាងស្ងៀមស្ងាត់ ស្រាប់តែមានកន្លង់ហើរមកជិតហើយនិយាយទៅកាន់ឃ្មុំថា បងឃ្មុំឯងខ្លួនតូចទេ ម៉េចក៏ប្រឹងហើរក្រេបលម្អងផ្កាយកទៅទុកក្នុងសំបុកម្ដងហើយម្ដងទៀត? ឬមួយខ្លាចនៅសួននេះអត់មានលម្អងផ្កាខានក្រេប? កុំភ័យពេកវាមិនអស់ទេផ្ការីកចម្រុះពណ៌រាល់តែថ្ងៃយ៉ាងនេះ។ … អានបន្ថែម រឿងនិទានខ្លីប្រចាំថ្ងៃអាទិត្យរឿង សត្វឃ្មុំ កន្លង់ និងមេអំបៅ
