រឿង ស្នាមដំបៅ(ត)
ភាពព្រួយបារម្ភអំពីជោគវាសនាខ្លួនរបស់ប្រជាជនម្នាក់ៗ ស្ថិតនៅក្នុងភាពជ្រួលច្របល់រៀងៗខ្លួន។ស្អែកព្រឹកឡើងខ្ញុំបានក្រោកពីយប់ដើរទៅស្រែស្ទូងស្រូវមុនគេបង្អស់។ ខ្ញុំបានស្ដាប់ឮសំឡេងអ្នកភ្ជួរដេញក្របីយ៉ាងច្បាស់ពីស្រែស្ទូងមួយក្នុងភូមិក្រូចដែលមានព្រំប្រទល់ជាប់នឹងភូមិកន្សោមអក។ ក្រោយផ្ទៀងស្ដាប់បន្តិចខ្ញុំស្គាល់ថាមានសំឡេងរបស់ពូខ្ញុំម្នាក់ដែរ។ ខ្ញុំបានសម្រេចចិត្តលួចទៅសួរពូខ្ញុំអំពីស្ថានភាពក្រុមគ្រួសាររបស់ខ្ញុំថា តើមានអ្នកណាត្រូវបានអង្គការបញ្ជូនទៅតំបន់ ២៥ ឬត្រូវយកទៅសម្លាប់ដែរឬទេ។ ពូវង បានប្រាប់ខ្ញុំថាក្រុមគ្រួសាររបស់ខ្ញុំទាំងអស់មិនអីទេឮដូច្នេះខ្ញុំស្រឡះចិត្តបន្តិចហើយប្រញាប់ប្រញាល់លា … អានបន្ថែម រឿង ស្នាមដំបៅ(ត)
