លោក ហ៊ុនម៉ានី : ហេតុអ្វីត្រូវការកែទម្រង់? តើការកែទម្រង់បានន័យថា អ្វីពីមុនដំណើរការមិនបានល្អមែនទេ?

ភ្នំពេញ : ហេតុអ្វីត្រូវការកែទម្រង់? តើការកែទម្រង់បានន័យថា អ្វីពីមុនដំណើរការមិនបានល្អមែនទេ? នេះជាការលើកឡើង ពី លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ … អាន​បន្ថែម លោក ហ៊ុនម៉ានី : ហេតុអ្វីត្រូវការកែទម្រង់? តើការកែទម្រង់បានន័យថា អ្វីពីមុនដំណើរការមិនបានល្អមែនទេ?

ក្រសួង​បរិស្ថាន​៖​ មានសញ្ញាបញ្ចាក់ថា មានការកើនឡើងចំនួនសត្វស្លាបកម្រនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​ពុធ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ សត្វត្រយងចង្កំកសគឺជាប្រភេទសត្វស្លាបដ៏កម្របំផុតនៅលើពិភពលោក ហើយមានការប្រឈមនឹងហានិភ័យខ្ពស់នៃការផុតពូជជាសកល ប្រសិនបើកត្តាគំរាមកំហែងនានានៅតែបន្តកើតមាន ក្នុងនោះមានការបរបាញ់ … អាន​បន្ថែម ក្រសួង​បរិស្ថាន​៖​ មានសញ្ញាបញ្ចាក់ថា មានការកើនឡើងចំនួនសត្វស្លាបកម្រនៅក្នុងប្រទេសកម្ពុជា

ប៉មទស្សនាសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ នឹងបង្កើនភាពងាយស្រួលដល់អ្នកទេសចរទស្សនាសត្វស្លាបកាន់តែប្រសើរឡើង

ខេត្ត​ព្រៃវែង​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ ប៉មទស្សនាសត្វស្លាបនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ នៃតំបន់ការពារធម្មជាតិ ក្នុងខេត្តព្រៃវែង ដែលមានកម្ពស់១២ម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពលោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ហ៊ី ធួក អភិបាលរងខេត្តព្រៃវែង មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត តំណាងអង្គការដៃគូ យុវជនស.ស.យ.កខេត្ត យុវជនកាយឫទ្ធិ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង២០០នាក់។

ថ្លែងទៅកាន់អ្នកចូលរួមលោក ចាយ សាមិត្ត បានគូសបញ្ជាក់ឱ្យដឹងថា តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ បង្កើតឡើងដោយអនុក្រឹត្យលេខ១៦ អនក្រ.បក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានផ្ទៃដីទំហំ៣៥៥៧ហិកតា មានភូមិសាស្ត្រស្ថិតនៅក្នុងក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៏ និងស្រុកបាភ្នំ ខេត្តព្រៃវែង។ តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ គឺជាទីកន្លែងរកចំណី ការរស់នៅ និងបន្តពូជរបស់សត្វស្លាបទឹក ដែលក្នុងនោះប្រភេទមួយចំនួនជាប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងលើពិភពលោក ដូចជាប្រភេទ ស្មោញ ទុងប្រផេះ រនាលពណ៌ ត្រយងខ្លួនស ត្រយងខ្លួនរលោង ត្រដក់តូច និងជាពិសេសប្រភេទសត្វចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់ក្បាល។

លោករដ្ឋលេខាធិការ​រូបនេះ​ បានឱ្យដឹងទៀតថា ក្រសួងបរិស្ថានបាន និងកំពុងសាងសង់ប៉មសម្រាប់មើលសត្វ ចំនួន១០កន្លែង ស្ថិតក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង តាកែវ កំពត កែប និងកំពង់ចាម។ ប៉មចំនួន០៧ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ និងប៉មចំនួន០៣កន្លែងទៀតបានជ្រើសរើសទីតាំងរួចរាល់ ហើយបាននិងកំពុងសាងសង់ជាបន្តបន្ទាប់។

ក្រសួងបរិស្ថាន ផ្តល់ប៉មទស្សនាសត្វស្លាបជូនដល់តំបន់ការពារធម្មជាតិប្រើប្រាស់ ក្នុងគោលបំណងបម្រើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិបន្ថែមទៀត និងជំរុញឱ្យតំបន់ការពារធម្មជាតិ ក្លាយជាកន្លែងដែលអាចទាក់ទាញទេសចរជិតឆ្ងាយឱ្យមកទស្សនា ដែលបានរួមចំណែកសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដើម្បីជួយគាំទ្រចំណូលបន្ថែមទៀតដល់ប្រជាសហគមន៍ និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ៕ Continue reading “ប៉មទស្សនាសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ នឹងបង្កើនភាពងាយស្រួលដល់អ្នកទេសចរទស្សនាសត្វស្លាបកាន់តែប្រសើរឡើង”

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ ឃាត់ខ្លួនមនុស្ស ៤៧នាក់ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននាថ្ងៃទី១០ ខែមករាម្សិលមិញនេះ!

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែមករា​ ឆ្នាំ២០២៣​នេះ​បានថ្លែងថា៖​ កម្លាំង​សមត្ថកិច្ចជំនាញ​ បា​នឃាត់ខ្លួនមនុស្ស​ចំនួន​ … អាន​បន្ថែម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ ឃាត់ខ្លួនមនុស្ស ៤៧នាក់ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននាថ្ងៃទី១០ ខែមករាម្សិលមិញនេះ!

ក្រុមឈ្មួញលួចបើក របារកាត់ទទឹងផ្លូវ ប្រឆាំងលិខិតអភិបាលខេត្តក្នុងការទប់ស្តាត់រថយន្តដឹកលើសទម្ងន់

ខេត្តស្វាយរៀង៖ មានរថយន្តយីឌុបប្រភេទវ៉េអងដឹកទំនិញពេញទ្រុងពី៣០តោនទៅ៤៥តោន បានលួចបើករបា ដាក់រាំងកាត់ផ្លូវ ការពាររថយន្តដឹកទំនិញលើសទម្ងន់ ដោយធ្វើចរាចរណ៍លើកំណាត់ផ្លូវក្រាលកៅស៊ូក្នុងជនបទដែលទើបតែសាងសង់ មិនទាន់រួចរាល់និងសម្ពោធដាក់ឲ្យប្រើប្រាស់ផង បង្កឲ្យមហាជនព្រួយបារម្មណ៍ខ្លាចបាក់ស្រុតខូចផ្លូវដែលរាជរដ្ឋាភិបាលសង់ជូនប្រជាពលរដ្ឋនៅជនបទបានប្រើប្រាស់ធ្វើដំណើរងាយស្រួល។ ប្រជាពលរដ្ឋរស់នៅភូមិអូរដូនអាម ឃុំព្រះពន្លា … អាន​បន្ថែម ក្រុមឈ្មួញលួចបើក របារកាត់ទទឹងផ្លូវ ប្រឆាំងលិខិតអភិបាលខេត្តក្នុងការទប់ស្តាត់រថយន្តដឹកលើសទម្ងន់

នគរបាលស្រុកមោងឫស្សី​ ឃាត់ខ្លួនយុវជនចំ​នួន​០៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តបាត់ដំបង៖​ យោង​តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៣នេះថា៖​ យុវជនចំ​នួន​០៦នាក់​ ពាក់ព័ន្ធករណីគ្រឿងញៀន​ ត្រូវ​កម្លាំង​នគរបាល​ស្រុកមោងឫស្សី​ ចុះបង្រ្កាប​ និងឃាត់ខ្លួន​យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ … អាន​បន្ថែម នគរបាលស្រុកមោងឫស្សី​ ឃាត់ខ្លួនយុវជនចំ​នួន​០៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ការចូលរួមពិធីជួបជុំរវាង សម្តេចតេជោ ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣

ភ្នំពេញ : នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានចេញ សេចក្តីជូនដំណឹង ស្តីពី ការចូលរួមពិធីជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ … អាន​បន្ថែម ការចូលរួមពិធីជួបជុំរវាង សម្តេចតេជោ ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣

មុខសញ្ញាជួញដូរគ្រឿងញៀនប្រុសស្រីចំនួ​ន​ ០៣នាក់​ ត្រូវ​កម្លាំង​នគរបាលក្រុងបាត់ដំបងបង្រ្កាបឃាត់ខ្លួន

ខេត្ត​បាត់ដំបង​៖​ កម្លាំង​នគរបាលក្រុងបាត់ដំបង​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនប្រុសស្រីចំនួ​ន​ ០៣នាក់​ រួមនិង​ថ្នាំញៀន​ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រេីប្រាស់គ្រឿងញៀន​មួយ​ចំនួន​។ នេះបេីយោង​តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៣។ … អាន​បន្ថែម មុខសញ្ញាជួញដូរគ្រឿងញៀនប្រុសស្រីចំនួ​ន​ ០៣នាក់​ ត្រូវ​កម្លាំង​នគរបាលក្រុងបាត់ដំបងបង្រ្កាបឃាត់ខ្លួន

នគរបាលស្រុកមោងឫស្សី​ អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទម្នាក់ក្នុងករណីហិង្សាដោយចេត​នា

ខេត្ត​បាត់ដំបង​៖​ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ជនត្រូវចោទម្នាក់​ ត្រូវ​បានកម្លាំងនគរបាលស្រុកមោងឫស្សី​ អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនក្នុងករណីហិង្សាដោយចេត​នា។ របាយការណ៍ដដែល​បន្តថា​ … អាន​បន្ថែម នគរបាលស្រុកមោងឫស្សី​ អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទម្នាក់ក្នុងករណីហិង្សាដោយចេត​នា

បង្ហាញមុខ​ជនសង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីលួចម៉ូតូ និងទូរស័ព្ទដៃ

ភ្នំពេញ៖ បេី​តាមការបញ្ជាក់ពី​មន្រ្តី​នគរបាល​ខណ្ឌ​ដូនពេញ​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍ កាលពីថ្ងៃទី១០ ខែមករាម្សិលមិញ … អាន​បន្ថែម បង្ហាញមុខ​ជនសង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីលួចម៉ូតូ និងទូរស័ព្ទដៃ

លោកខៀវ កាញារិទ្ធ៖ នាពេល បច្ចុប្បន្ន ការរត់តាមតម្រូវការគឺជារឿងល្អមួយហើយ ប៉ុន្តែសហគ្រិនត្រូវបង្កើតតម្រូវការ អាជីវកម្ម

ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានលើកឡើងថា នាពេល បច្ចុប្បន្ន ការរត់ តាមតម្រូវការគឺជារឿងល្អមួយហើយ ប៉ុន្តែសហគ្រិនត្រូវបង្កើតតម្រូវការ … អាន​បន្ថែម លោកខៀវ កាញារិទ្ធ៖ នាពេល បច្ចុប្បន្ន ការរត់តាមតម្រូវការគឺជារឿងល្អមួយហើយ ប៉ុន្តែសហគ្រិនត្រូវបង្កើតតម្រូវការ អាជីវកម្ម

រថយន្តកូរ៉េបេីកលឿនហ្វ្រាំងមិនស៊ីគេចពីម៉ូតូជ្រុលឡេីងសួនច្បារបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដេីម

ភ្នំពេញ​៖​ រថយន្តកូរ៉េមួយគ្រឿងម្ចាស់បេីកបរលឿនចុះពីលេីស្ពានអាកាសចោមចៅហ្វ្រាំងមិនស៊ីគេចពីម៉ូតូមួយគ្រឿងនៅខាងមុខរេទៅឡេីងសួនច្បារពុះចែកទ្រូងផ្លូវបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់អស់មួយដេីមរងការខូចខាត។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក​ ថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០២៣​ នៅចំណុចខាងត្បូងស្ពានអាកាសចោមចៅ​ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ … អាន​បន្ថែម រថយន្តកូរ៉េបេីកលឿនហ្វ្រាំងមិនស៊ីគេចពីម៉ូតូជ្រុលឡេីងសួនច្បារបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដេីម