ខេត្តមណ្ឌលគិរី÷នៅវេលាព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២២ កម្លាំងចម្រុះដែលប្រចាំការនៅស្នាក់ការបរិស្ថានស្រែអ៊ីបានចេញប្រតិបត្តិការចាប់ឃាត់រថយន្តដឹកឈើ១គ្រឿងដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើអាររួចចេញពីដែនសមត្ថកិច្ចរបស់ខ្លួន។ រថយន្តនិងឈើត្រូវបាននាំយកមករក្សាទុកនិងចាត់ការបន្តនៅមន្ទីរបរិស្ថានខេត្ត មណ្ឌលគីរី។ ប្រតិបត្តិការចាប់រថយន្តដឹកឈើនេះដឹកនាំដោយលោកចាប កុសល្យ មន្ត្រីឧទ្យានុរក្សនៅស្នាក់ការបរិស្ថានស្រែអ៊ីនិងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាប់រថយន្តម៉ាកកូរ៉េចាស់មួយគ្រឿងពណ៌ខៀវគ្មានស្លាកលេខ ដែលផ្ទុកឈើអាររួចចំនួន៥០សន្លឹកនៅចំណុចភូមិស្វាយចេក សង្កាត់សុខដុមក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។ ប្រភពព័ត៌មាននានាបានឲ្យដឹងថាម្ចាស់រថយន្តដឹកឈើនេះមានឈ្មោះខ្នារបានព្យាយាមសម្របសម្រួលជាមួយមន្ត្រីមានសមត្ថកិច្ចបន្ទាប់ពីចាប់ឈើបានភ្លាមៗ។ … អានបន្ថែម កម្លាំងចម្រុះប្រចាំនៅស្នាក់ការបរិស្ថានស្រែអ៊ីចាប់រថយន្តដឹកឈើអាររួចមួយគ្រឿង