ជនត្រូវចោទម្នាក់ត្រូវកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួនតាមដីកា

ខេត្តកណ្តាល៖ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការខេត្តកណ្តាល កម្លាំងនគរបាលស្រុកកណ្តាលស្ទឹងបានធ្វើការស្រាវជ្រាវចាប់ខ្លួនជនត្រូវចោទម្នាក់កាលពីវេលាម៉ោង០៩ និង ០០នាទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិបាង ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង … អាន​បន្ថែម ជនត្រូវចោទម្នាក់ត្រូវកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួនតាមដីកា

ទីក្រុងប៉េកាំងថា G7 មិនច្រើន ដូច BRICS នោះឡើយ

អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា ចំនួនពលរដ្ឋនៅក្នុងប្រទេសG7 មិនស្មើនឹងក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន BRICS នោះឡើយ ។ នៅក្នុងព្រឹត្តិការណ៍មួយដែលពាក់ព័ន្ធនោះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian … អាន​បន្ថែម ទីក្រុងប៉េកាំងថា G7 មិនច្រើន ដូច BRICS នោះឡើយ

តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី០១​ កក្កដា​​ ដល់ថ្ងៃទី១០ ខែកក្កដា​​ ឆ្នាំ២០២២នេះ​ តម្លៃប្រេងសាំងធម្មតា(រក្សាតម្លៃដដែល) និងប្រេងម៉ាស៊ូតចុះថ្លៃ ១០០រៀល

​​ភ្នំពេញ៖ បេី​យោង​តាម​សេចក្តីជូនដំណឹង​របស់ក្រសួងពាណិជ្ជកម្ម ដែលទទួលបាននៅថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១០ ខែកក្កដា … អាន​បន្ថែម តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី០១​ កក្កដា​​ ដល់ថ្ងៃទី១០ ខែកក្កដា​​ ឆ្នាំ២០២២នេះ​ តម្លៃប្រេងសាំងធម្មតា(រក្សាតម្លៃដដែល) និងប្រេងម៉ាស៊ូតចុះថ្លៃ ១០០រៀល

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបចំពោះគណនីហ្វេសបុកឈ្មោះ Try Kheang

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងគណនីហ្វេសបុកឈ្មោះ Try Kheang បានបញ្ចេញមតិក្នុងប្រអបសារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា ៖ … អាន​បន្ថែម ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបចំពោះគណនីហ្វេសបុកឈ្មោះ Try Kheang

Update ៖​ សម្តេចតេជោ ហ៊ុន សែន អញ្ជើញលែងកូនត្រី ក្នុងទិវាមច្ឆជាតិ១កក្កដា នៅអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៣កើត ខែអាសាឍ … អាន​បន្ថែម Update ៖​ សម្តេចតេជោ ហ៊ុន សែន អញ្ជើញលែងកូនត្រី ក្នុងទិវាមច្ឆជាតិ១កក្កដា នៅអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ

រដ្ឋមន្ត្រីការបរទេស Yair Lapid ឡើងកាន់តំណែងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល

បណ្តាញព័ត៌មាន Kan របស់អ៊ីស្រាអែល បានផ្សាយនៅថ្ងៃទី ១ខែកក្កដាថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid ទើបតែឡើងកាន់តំណែងនាយករដ្ឋមន្ត្រីអីស្រាអែល … អាន​បន្ថែម រដ្ឋមន្ត្រីការបរទេស Yair Lapid ឡើងកាន់តំណែងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំឆមាសទី១ ឆ្នាំ២០២២

ខេត្ត​សៀមរាប​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​សៀមរាប​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​០១​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ លេខាធិការដ្ឋាន គ.ខ.ប.ជ កាលពីថ្ងៃទី​៣០​ ខែមិថុនា​ម្សិលមិញនេះ​ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស … អាន​បន្ថែម គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំឆមាសទី១ ឆ្នាំ២០២២

ប្រធានាធិបតីស៊ីជីនពីង៖ មិនផ្លាស់ប្តូរទេ ប្រទេសមួយរបបដឹកនាំពីរនៅហុងកុង

ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានបញ្ជាក់ថា ហុងកុងចាប់ផ្តើមមាន«របបប្រជាធិបតេយ្យពិតប្រាកដ»ក្រោយកោះហុងកុងត្រូវបានអង់គ្លេសផ្តល់សងចិនវិញ កាលពី២៥ឆ្នាំមុន។ ប្រធានាធិបតីចិនបានប្រកាសនៅថ្ងៃទី១ខែកក្កដានេះថា «ក្រោយពេលជួបជុំជាមួយម្តាយ ពលរដ្ឋកោះហុងកុងបានក្លាយទៅជាម្ចាស់របស់ទីក្រុងហុងកុងយ៉ាងពិតប្រាកដ»។ ប្រធានាធិបតីចិនបានបញ្ជាក់ថា … អាន​បន្ថែម ប្រធានាធិបតីស៊ីជីនពីង៖ មិនផ្លាស់ប្តូរទេ ប្រទេសមួយរបបដឹកនាំពីរនៅហុងកុង

​​ថ្ងៃនេះករណីឆ្លងកូវីដ-១៩៖​​ មានអ្នកឆ្លង​០៣នាក់ ,ខណៈ​គ្មាន​អ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសុក្រទី​០១​ ខែកក្កដា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​០៣នាក់​ ខណៈ​គ្មានឣ្នកជាសះស្បើយ​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ … អាន​បន្ថែម ​​ថ្ងៃនេះករណីឆ្លងកូវីដ-១៩៖​​ មានអ្នកឆ្លង​០៣នាក់ ,ខណៈ​គ្មាន​អ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់

ទីក្រុងមូស្គូព្រមានលោកខាងលិច ពីលទ្ធផលដែលផ្តល់អាវុធទៅឲ្យអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានព្រមានថា ការដែលប្រទេសលោកខាងលិចបន្តផ្តល់អាវុធទៅឱ្យអ៊ុយក្រែននឹងបង្កឱ្យមានសង្គ្រាមអូសបន្លាយនៅក្នុងតំបន់អឺរ៉ុបខាងកើត។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបញ្ជាក់ទៀតថា ការដែលប្រទេសលោកខាងលិចផ្តល់អាវុធទៅឱ្យអ៊ុយក្រែនគឺមិនមានប្រសិទ្ធភាពនោះឡើយ ហើយបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ … អាន​បន្ថែម ទីក្រុងមូស្គូព្រមានលោកខាងលិច ពីលទ្ធផលដែលផ្តល់អាវុធទៅឲ្យអ៊ុយក្រែន

ផ្ទុះអាវុធនៅរដ្ឋ New Jersey របួស៩នាក់

មន្ត្រីក្នុងទីក្រុង Newark រដ្ឋ New Jersey សហរដ្ឋអាមេរិក នៅថ្ងៃទី៣០ខែមិថុនា បានប្រកាសថា មានករណីបាញ់ប្រហារ បណ្តាលឱ្យមនុស្ស៩នាក់រងរបួស។ … អាន​បន្ថែម ផ្ទុះអាវុធនៅរដ្ឋ New Jersey របួស៩នាក់

បញ្ជូន​ខ្លួន​មេខ្យល់បម្រុងនាំមនុស្សឆ្លងដែន​ដោយខុសច្បាប់ទៅប្រទេសថៃចំនួន០២នាក់​ មកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​០១​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងនគរបាល​ស្រុក​សំពៅ​លូន​ បានបញ្ជូន​ខ្លួន​មេខ្យល់បម្រុងនាំមនុស្សឆ្លងដែន​ដោយខុសច្បាប់ទៅប្រទេសថៃចំនួន០២នាក់​ មកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដេីម្បី​បន្តនីតិវិធី​ច្បាប់។

របាយការណ៍​ដដែល​បន្តថា​ កាលពីវេលាម៉ោង០២ និង១០នាទីរំលងអាធ្រាត្រ​ឈា​ន​ចូលថ្ងៃទី​ ៣០​ ខែ​មិថុនា​ ឆ្នាំ​២០​២២​ នៅ​ចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តក្រុមទី០៧ ភូមិគីឡូ​១​៣ ឃុំសន្តិភាព ស្រុកសំពៅ​លូន ខេត្តបាត់ដំបង លោកវរសេនី​យ៍​ទោ​ ទឹម​ វិឆ័យ​ អធិការដ្ឋាននគរបាលស្រុកសំ​ពៅលូន សហការជា​មួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដែលមានលោកវរសេនី​យ៍ឯក​ ម៉ង់​ ស៊ី​ ជាមេបញ្ជាការនិងកម្លាំង​ កងយោធពលខេមរភូមិន្ទ​ ក្នុងវរសេនាតូចលេខ១ និង កម្លាំងវរ​សេ​នា​តូច៥៣៣ ប្រចាំការតាមខ្សែបន្ទាត់​ព្រំដែ​ន បានបង្ក្រាបករណី ការទទួលយកមនុស្សដោ​យមានគោលដៅជួយដល់ជនល្មើស (បម្រុងនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃ) ចំនួន០១ករណី ដែល​បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់។

ជនសង្ស័យ​ឈ្មោះ មឿន មាន ភេទប្រុ​ស អាយុ ៣៧ ឆ្នាំនិងឈ្មោះមឿន រដ្ឋា ភេទប្រុ​ស អាយុ ២៩ ឆ្នាំ (ឃាត់ខ្លួនបាន) អ្នកទាំងពីរមានទីលំនៅនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពទាក់ទង​នាំពលករចំនួន០៥នាក់​ស្រី្តចំនួន​០៤​នាក់​(ក្មេងចំនួន០២នាក់)ទាំងអស់គ្នាមានទីលំនៅភូមិថ្នល់ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង បម្រុងនាំឆ្លងដែន​ពី​ប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់​ និងយកប្រាក់ឈ្នួុលថ្លៃជូនក្នុងម្នាក់ៗចំនួន ៦០.០០០ រៀល(ប្រាំមួយម៉ឺនរៀល)។

បច្ចុប្បន្ន​សមត្ថកិច្ចបានធ្វេីការសាកសួរកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តចាត់​ការបន្តតាមនីតិវិធីច្បាប់​ រីឯពលករទាំង០៥នាក់បានអប់រំឱ្យគាត់វិលទៅមូលដ្ឋានវិញ​៕

Continue reading “បញ្ជូន​ខ្លួន​មេខ្យល់បម្រុងនាំមនុស្សឆ្លងដែន​ដោយខុសច្បាប់ទៅប្រទេសថៃចំនួន០២នាក់​ មកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង”