វគ្គហ្វឹកហ្វឺនបំប៉នជំនាញបាញ់កាំភ្លេីងដៃកងទ័ពជេីងគោក អាស៊ាន (AARM32/2022) និងវគ្គបំប៉នគ្រូបង្គោលបច្ចេកទេសអាវុធថ្មេីរជេីង បានបញ្ចប់ដោយជោគជ័យ និងប្រារព្ធពិធីបិទវគ្គក្រោមអធិបតីភាព មេបញ្ជាការរងកងទ័ពជើងគោក

  ខេត្តកំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ … អាន​បន្ថែម វគ្គហ្វឹកហ្វឺនបំប៉នជំនាញបាញ់កាំភ្លេីងដៃកងទ័ពជេីងគោក អាស៊ាន (AARM32/2022) និងវគ្គបំប៉នគ្រូបង្គោលបច្ចេកទេសអាវុធថ្មេីរជេីង បានបញ្ចប់ដោយជោគជ័យ និងប្រារព្ធពិធីបិទវគ្គក្រោមអធិបតីភាព មេបញ្ជាការរងកងទ័ពជើងគោក

ពលរដ្ឋរាប់ពាន់នាក់ដង្ហែរក្បួនអំពាវនាវឲ្យទប់ស្កាត់អំពើហិង្សាដោយកាំភ្លើង

នៅថ្ងៃទី១១ខែមិថុនា ពលរដ្ឋអាមេរិករាប់ពាន់នាក់បានដង្ហែក្បួនកូដកម្មអំពាវនាវឱ្យធ្វើសកម្មភាពដើម្បីបញ្ចប់អំពើហិង្សាដោយកាំភ្លើងនៅក្នុងទឹកដីអាមេរិក។ អ្នកដែលចូលរួមធ្វើកូដកម្មនៅទីលាន National Mall ក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលជាទីកន្លែងក្រុមសកម្មជនបានដាក់គម្រងផ្កាជាង៤៥ពាន់ដើម ជាការរំលឹកដល់ជនរងគ្រោះដែលស្លាប់ដោយសារអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើង។ ក្រុមបាតុករបានលើកឡើងថា «ការពារពលរដ្ឋមិនមែនការពារកាំភ្លើងនោះឡើយ»។ ក្រៅពីទីក្រុងវ៉ាស៊ីនតោន … អាន​បន្ថែម ពលរដ្ឋរាប់ពាន់នាក់ដង្ហែរក្បួនអំពាវនាវឲ្យទប់ស្កាត់អំពើហិង្សាដោយកាំភ្លើង

កម្លាំងនគរបាលស្រុកព្រៃកប្បាសបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់កណ្តាលថ្ងៃត្រង់

ខេត្តតាកែវ ÷ ជនសង្ស័យពាក់ព័ន្ធការជួញដូរសារធាតុញៀនខុសច្បាប់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបង្ក្រាបបានជាមួយនិងវត្ថុតាងនៅថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០២២ វេលាម៉ោង១០ និង​៣០នាទី​​ ស្ថិតក្នុងភូមិត្រពាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស​ … អាន​បន្ថែម កម្លាំងនគរបាលស្រុកព្រៃកប្បាសបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់កណ្តាលថ្ងៃត្រង់

បញ្ជូនខ្លួនជនសង្ស័យអ្នកលេងដាវ២នាក់កាប់បង្ករបួសស្នាមជនជាតិចិនទៅតុលាការ

ខេត្តបន្ទាយមានជ័យៈនគរបាលក្រុងប៉ោយប៉ែតបញ្ជូនខ្លួនជនសង្ស័យ២នាក់ប្រើដាវកាប់លើជនជាតិចិនបណ្ដាលឲ្យរងរបួសនៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០២២នេះ។ លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿនមានប្រសាសន៌ថាៈនៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២២ កម្លាំងជំនាញបានទទួលពត៌មានពីប្រជាពលរដ្ឋមានហិង្សាចំនួន២ករណីៈ ករណីទី១ នៅវេលាម៉ោង ២២ … អាន​បន្ថែម បញ្ជូនខ្លួនជនសង្ស័យអ្នកលេងដាវ២នាក់កាប់បង្ករបួសស្នាមជនជាតិចិនទៅតុលាការ

លោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងចុះពិនិត្យគោលដៅផ្ទាល់នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ … អាន​បន្ថែម លោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងចុះពិនិត្យគោលដៅផ្ទាល់នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់

ភ្នំពេញ : នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង … អាន​បន្ថែម ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់

អស់អាវុធ គ្រាប់រំសេវ អ៊ុយក្រែនពឹងផ្អែកទាំងស្រុកទៅលើសម្ព័ន្ធមិត្ត

ប្រភពព័ត៌មានពីយោធាអ៊ុយក្រែនបានឱ្យដឹងថា អុយក្រែនអស់អាវុធគ្រាប់រំសេវដែលផលិតឡើងកាលពីសម័យអតីតសហភាពសូវៀតហើយ។ នៅពេលនេះអ៊ុយក្រែនអាស្រ័យទាំងស្រុងទៅលើការផ្តល់ជំនួយអាវុធពីប្រទេសលោកខាងលិចដើម្បីទប់ទល់ជាមួយរុស្ស៊ី។ សារព័ត៌មាន AFP បានផ្សាយថា ធ្លាប់ជាផ្នែកមួយនៃប្រទេសអតីតសហភាពសូវៀតដ៏ខ្លាំងក្លា ផលិតអាវុធទំនើបៗបានជាច្រើន មានទាំងរថក្រោះ រថពាសដែក … អាន​បន្ថែម អស់អាវុធ គ្រាប់រំសេវ អ៊ុយក្រែនពឹងផ្អែកទាំងស្រុកទៅលើសម្ព័ន្ធមិត្ត

កូរ៉េខាងត្បូង បង្កើនសមត្ថភាពទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង

ក្នុងពេលដែលកូរ៉េខាងជើង បង្កើនសកម្មភាពយោធា ពិសេសគឺការសាកល្បងកាំជ្រួចមីស៊ីលអត់ឈប់ឈរ ហើយមានសកម្មភាពត្រៀមសាកល្បងអាវុធបរមាណូទៀតផង ។ ទាំងនោះហើយបានជាកូរ៉េខាងត្បូងខិតខំពង្រឹងសមត្ថភាពការពារជាតិ និងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីទប់ទល់ការគំរាមកំហែងពីកូរ៉េខាងជើង។ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Lee … អាន​បន្ថែម កូរ៉េខាងត្បូង បង្កើនសមត្ថភាពទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង

វត្តមានសត្វត្មាតភ្លើង៧ក្បាល និងសត្វត្មាតប្រផេះ ២ក្បាលនៅដែនជម្រកសត្វព្រៃស្រែពក

ខេត្តមណ្ឌលគិរី ៖ អមជាមួយនឹងក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថាន ដោយមានការគាំទ្រពីអង្គការWWF បានផ្តល់របាយការណ៍កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ ដោយបញ្ជាក់ថាពួកគេបានប្រទះឃើញ … អាន​បន្ថែម វត្តមានសត្វត្មាតភ្លើង៧ក្បាល និងសត្វត្មាតប្រផេះ ២ក្បាលនៅដែនជម្រកសត្វព្រៃស្រែពក

អតីតស្នងការរងខេត្តកណ្ដាល​លោកឧត្ដមសេនីយ៍​ត្រី​ ស្រេង សុខា ត្រូវបានសមត្ថកិច្ចនគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ចាប់ខ្លួននៅថ្ងៃទី​១២​ ខែ​ មិថុនានេះ

ខេត្តកណ្តាល ៖ ប្រភព​ចច្បាស់ការណ៍ពី​ សមត្ថកិច្ច​នគរបាល​ក្រសួង​មហាផ្ទៃ​បាន​ឱ្យដឹងថា​ អតីតស្នងការរងខេត្តកណ្ដាល​ លោកឧត្ដមសេនីយ៍​ត្រី​ ស្រេង សុខា ត្រូវបានសមត្ថកិច្ចនគរបាល​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ចាប់ខ្លួននៅថ្ងៃទី​១២​ ខែ​ មិថុនា​ ឆ្នាំ​២០២២​នេះ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កំពង់​ស្ពឺ​ រួចបញ្ជូនទៅ​កាន់​ពន្ធនាគារ​ខេត្ត​កណ្ដាល យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ដែលបានចេញកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។
គេនៅចាំបានថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ លោកទេសរដ្ឋមន្ត្រី ​ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងពុករលួយ ហៅកាត់ថា ACU ប្រកាសថា ការសម្ងែងទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់របស់លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល គឺមិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយទេ ។
កាលនោះនៅក្នុងសន្និសីទកាសែតមួយ លោក ឱម យ៉ិនទៀង ថ្លែងថា “​គាត់​ខុស គឺ ការ​សម្ញែង​ទ្រព្យ​ ។ នៅ​ហុងកុង នៅ​ប្រទេស​មួយចំនួនទៀត ច្បាប់​ប្រឆាំង​អំពើពុករលួយដាក់ទោស​មន្ត្រីរាជការ ដែល​សម្ញែង​ទ្រព្យ​ជាប់គុក ។ ប៉ុន្តែ​ស្រុក​ខ្មែរ​អត់​ជាប់គុក​ទេ គ្រាន់តែ​រាជរដ្ឋាភិបាល​បណ្ដេញចេញ ។ នៅ​កម្ពុជា​អត់​មានច្បាប់​ដាក់គុកករណី​សម្ញែង​ទ្រព្យ​នោះទេ”។​

ទោះបីយ៉ាងណា នៅពេលនេះលោក ស្រេង សុខា បានលេចចេញបញ្ហាដ៏ធំមួយទៀតហើយ គឺការរំលោភដីរដ្ឋជាង២០ហិកតាក្នុងចំណោមដីរដ្ឋសរុបជាង៤០ហិកតា នៅក្នុងភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ប៉ុន្តែ បញ្ហានេះ លោកស្រេង សុខា បានចេញមុខបដិសេធភ្លាមៗផងដែរ ។
រឿងរ៉ាវនេះ គឺធ្លាយចេញពីមាត់លោកម៉ៅ ភិរុណ កាលជំនាន់នៅជាអភិបាលខេត្តកណ្តាល ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលធ្វើយ៉ាងណាដកតំណែងលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាល​ឱ្យទាល់តែបាន ព្រោះថ្លើមធំខ្លាំងណាស់ ហ៊ានយកឈ្មោះរបស់លោកបញ្ជាចៅសង្កាត់រកាខ្ពស់ឱ្យកាត់ដីរដ្ឋជាង២០
ហិកតា ក្នុងដីរដ្ឋសរុបជាង៤០ហិកតា។

លោក ម៉ៅ ភិរុណ ក្នុងតំណែងជាអភិបាលខេត្តកណ្តាលនៅឡើយបានបញ្ជាចំពោះមុខលោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត និងកណ្តាលចំណោម មនុស្សជាង៧០០នាក់កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្ដាល ។

ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងប្រាប់អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” កាលពីរសៀលថ្ងៃទី៥ ខែមីនា កន្លងទៅ ថា លោក ម៉ៅ ភិរុណ ពិតជាបានបញ្ជាលោកបែបនេះមែន ។ លោក ឈឿន សុចិត្ត អះអាងថា ពេលនេះលោកកំពុងចាត់ការករណីនេះហើយ ។

ដោយឡែកមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” នៅពុំទាន់សុំការបញ្ជាក់បន្ថែមទៀតពីលោក ម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាល និងលោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់បាននៅឡើយទេ ដោយសារគ្មានលេខទូរស័ព្ទ។

ប្រភពព័ត៌មានច្បាស់ការណ៍ថ្លែងប្រាប់ ថា លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាល បានយកអំណាចខ្លួននិងយកឈ្មោះលោក ម៉ៅ ភិរុណ កាលនៅជាអភិបាលខេត្តកណ្តាល ទៅគំរាមលោកឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ឱ្យសុីញ៉េយកដីសម្បត្តិរដ្ឋ ជាង២០ហិកតា ក្នុងដីរដ្ឋសរុបជាង៤០
ហិកតា នៅភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ទោះបីយ៉ាងណា ក្រោយមានការផ្សព្វផ្សាយព័ត៌មានទាំងនេះ លោក ស្រេង សុខា បានចេញមុខបដិសេធភ្លាមៗថា លោកមិនបានរំលោភយកដីរដ្ឋដូចការចោទប្រកាន់ទេ ហើយក៏មិនបានប្រើឈ្មោះលោក ម៉ៅ ភិរុណ ដើម្បីគំរាម លោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ឱ្យសុីញ៉េយកដីសម្បត្តិរដ្ឋជាង២០ហិកតាដែរ ។
លោកអះអាងថា ដីទាំងនេះគឺជារបស់លោកដែលបានទិញជាយូរមកហើយ ហើយអ្វីៗធ្វើតាមនីតិវិធី នៃច្បាប់ភូមិបាលទាំងអស់ ។
ទីបំផុត ! អតីតស្នងការរងខេត្តកណ្ដាល​ លោកឧត្ដមសេនីយ៍​ត្រី​ ស្រេង សុខា ត្រូវបានសមត្ថកិច្ចនគរបាល​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ចាប់ខ្លួននៅថ្ងៃទី​១២​ ខែ​ មិថុនានេះ អាចបញ្ជូនដាក់ពន្ធនាគារ ខេត្តកណ្តាលតាមអំណាចដីកាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ។
និយាយរួម បុគ្គលរូបនេះមានរឿងអាស្រូវច្រើនណាស់ ដែលថ្នាក់ដឹកនាំបានចេញលិខិតព្រមានជាញឹកញាប់៕

Continue reading “អតីតស្នងការរងខេត្តកណ្ដាល​លោកឧត្ដមសេនីយ៍​ត្រី​ ស្រេង សុខា ត្រូវបានសមត្ថកិច្ចនគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ចាប់ខ្លួននៅថ្ងៃទី​១២​ ខែ​ មិថុនានេះ”

រដ្ឋមន្ត្រីការពារជាតិចិន ប្រតិកម្មលើការលើកឡើងរបស់អាមេរិក ក្នុងកិច្ចពិភាក្សា Shangri-La

រដ្ឋមន្ត្រីការពារជាតិចិនបានប្រកាសនៅក្នុងកិច្ចពិភាក្សា Shangri-La នាថ្ងៃទី១២ខែមិថុនា និងជាការឆ្លើយតបទៅលើការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកដែលប្រកាសគាំទ្រកោះតៃវ៉ាន់ថា ចិននឹងធ្វើសង្គ្រាមដល់ទីបញ្ចប់ដើម្បីទប់ស្កាត់កោះតៃវ៉ាន់ប្រកាសឯករាជ្យ ។ រដ្ឋមន្រ្តីការពារជាតិចិន Wei Fenghe នៅថ្ងៃទី១២ខែមិថុនា … អាន​បន្ថែម រដ្ឋមន្ត្រីការពារជាតិចិន ប្រតិកម្មលើការលើកឡើងរបស់អាមេរិក ក្នុងកិច្ចពិភាក្សា Shangri-La

នាយនគរបាលម្នាក់បានស្លាប់ខណៈរូបលោកជិះម៉ូតូម្នាក់ឯងត្រូវរថយន្តដឹកខ្សាច់បុកពីក្រោយពេញមួយទំហឹង

ខេត្តកណ្តាល​៖ លោកវរសេនីយ៍ទោ​ ពៅ សារិន​ បានស្លាប់បាត់បង់ជីវិតភ្លាមមួយរំពេច​ ដោយសារតែរថយន្តដឹកខ្សាច់បេីកបោះពួយមកបុកពីក្រោយម៉ូតូជនរងគ្រោះ​បណ្តាលឱ្យដាច់ជេីងមួយចំហៀងស្លាប់នៅកន្លែងកេីតហេតុតែម្តង។ ភ្លាមៗនោះតៃកុងឡានបានចុះរត់គេចខ្លួនបាត់ស្រមោល។ ​ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះបានកើតឡើងនៅថ្ងៃអាទិត្យ១៣កេីត ខែជេស្ឋ … អាន​បន្ថែម នាយនគរបាលម្នាក់បានស្លាប់ខណៈរូបលោកជិះម៉ូតូម្នាក់ឯងត្រូវរថយន្តដឹកខ្សាច់បុកពីក្រោយពេញមួយទំហឹង