អ្នកជំងឺកូវីដ​-១៩​ នៅថៃ​ ថ្ងៃ​នេះ​! ស្លាប់​ចំនួន​ ១៤៩នាក់,​ ខណៈរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗ ចំនួនជិត​ ២ម៉ឺន​នាក់​

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ប្រចាំថ្ងៃស្ដីពីការរកឃើញករណីឆ្លងជំងឺ … អាន​បន្ថែម អ្នកជំងឺកូវីដ​-១៩​ នៅថៃ​ ថ្ងៃ​នេះ​! ស្លាប់​ចំនួន​ ១៤៩នាក់,​ ខណៈរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗ ចំនួនជិត​ ២ម៉ឺន​នាក់​

លោកវរសេនីយ៍ទោ ហ៊ឹម ចាន់ថន  តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីសាងសង់អគារស្នាក់នៅបន្ថែមរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត

ខេត្ត​ស្វាយរៀង៖ លោកវរសេនីយ៍ទោ ហ៊ឹម ចាន់ថន នាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ … អាន​បន្ថែម លោកវរសេនីយ៍ទោ ហ៊ឹម ចាន់ថន  តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីសាងសង់អគារស្នាក់នៅបន្ថែមរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត

ចេះតែធ្វើទៅរួច ! តាមការនឹកឃើញចាក់ដីកណ្តាលផ្លូវ បង្ករអោយស្ទះចរាចរ​នៅ​ស្រុក​ កណ្ដាល​ស្ទឹង !

ខេត្តកណ្តាល, ម្ចាស់​ឡាន​ដឹក​ដី​ជេីងខ្លាំង​ នៅមិននៅបង្កើតរឿងចម្លែក ដឹក​ដី​មកចាក់លេីថ្នល់​បង្ករអោយស្ទះចរាចរ​នៅ​ស្រុក​ កណ្ដាល​ស្ទឹង​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បានហើយ​ ។ ប្រជាពលរដ្ឋបានលើកឡើងថា កុំចេះតែហ៊ាន​ ប្រទេស​មាន​ច្បាប់​ … អាន​បន្ថែម ចេះតែធ្វើទៅរួច ! តាមការនឹកឃើញចាក់ដីកណ្តាលផ្លូវ បង្ករអោយស្ទះចរាចរ​នៅ​ស្រុក​ កណ្ដាល​ស្ទឹង !

បុរសជនជាតិបរទេសម្នាក់អង្គុយស្លាប់នៅលើកៅអីដោយមិនទាន់ដឹងមូលហេតុ

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់បានចូលហូបបាយក្នុងហាងមួយកន្លែង ស្រាប់តែមានអាការៈមិនស្រួលខ្លួនរួចដាច់ខ្យល់ស្លាប់នៅលើកៅអីដោយមិនទាន់ដឹងមូលហេតុ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង២០នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១១០ កែងនឹងផ្លូវលេខ៥ … អាន​បន្ថែម បុរសជនជាតិបរទេសម្នាក់អង្គុយស្លាប់នៅលើកៅអីដោយមិនទាន់ដឹងមូលហេតុ

សម្តេចពិជ័យសេនា៖ ក្រសួងការពារជាតិចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងគ្រួសារកងទ័ពចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី៩ ខែសីហានេះថា ដំណើរការចាក់វាក់សាំងកូវីដ-១៩ … អាន​បន្ថែម សម្តេចពិជ័យសេនា៖ ក្រសួងការពារជាតិចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងគ្រួសារកងទ័ពចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១

រថយន្តបុក​ស្ត្រីជនជាតិហ្វាំងឡង់ម្នាក់លើកំណាត់ផ្លូវជាតិលេខ៣ស្លាប់ទាំង​ព្រឹក​

ខេត្តកំ​ពត៖ ស្ត្រីម្នាក់ដែលគេដឹងថាជា​ជនជាតិ​ហ្វាំ​ង​ឡង់​បាន​ស្លាប់​នៅនឹងកន្លែង ដោយសារ​ត្រូវរថយន្តបុកពេល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា​។ ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង នៅលើ​ផ្លូវកំណាត់ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ កាលពី​ព្រឹក​ថ្ងៃទី​៩ … អាន​បន្ថែម រថយន្តបុក​ស្ត្រីជនជាតិហ្វាំងឡង់ម្នាក់លើកំណាត់ផ្លូវជាតិលេខ៣ស្លាប់ទាំង​ព្រឹក​

បើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នាសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី៩ … អាន​បន្ថែម បើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំក្នុងខេត្តស្វាយរៀង

រដ្ឋបាល​ខេត្តកំពង់ចាម៖​ ប្រកាស​រកឃើញករណីវិជ្ជមានថ្មីចំនួន​៣៣នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ៣៣នាក់​

ខេត្ត​កំពង់ចាម​៖​ រដ្ឋបាលខេត្ដកំពង់ចាម​ នៅថ្ងៃចន្ទទី​០៩ ខែសីហា​​ ឆ្នាំ​២០២១នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់,​ខណៈ​អ្នកជំងឺជាសះស្បើយ ៣៣នាក់​។ … អាន​បន្ថែម រដ្ឋបាល​ខេត្តកំពង់ចាម៖​ ប្រកាស​រកឃើញករណីវិជ្ជមានថ្មីចំនួន​៣៣នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ៣៣នាក់​

ខេត្តត្បូងឃ្មុំ៖ ប្រកាស​រកឃើញអ្នកជំងឺកូវីដ-១៩ថ្មី​ ចំនួន​ ១៣នាក់បន្ថែមទៀត​,​ខណៈ​អ្នកជាសះស្បេីយ​ ៤៤នាក់​ និងស្លាប់០១នាក់​ នៅថ្ងៃទី០៨ ខែសីហា!

ខេត្ត​ត្បូងឃ្មុំ៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​រដ្ឋបាល​ខេត្ត​ត្បូង​ឃ្មុំ​ នៅថ្ងៃចន្ទទី​០៩ ខែសីហា ឆ្នាំ២០២១នេះ បា​បញ្ជាក់ពីការរកឃើញមនុស្សចំនួន ១៣នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid … អាន​បន្ថែម ខេត្តត្បូងឃ្មុំ៖ ប្រកាស​រកឃើញអ្នកជំងឺកូវីដ-១៩ថ្មី​ ចំនួន​ ១៣នាក់បន្ថែមទៀត​,​ខណៈ​អ្នកជាសះស្បេីយ​ ៤៤នាក់​ និងស្លាប់០១នាក់​ នៅថ្ងៃទី០៨ ខែសីហា!

អាជ្ញាធរ​ខណ្ឌទួលគោក​ ចុះធ្វើតេស្ដរហ័ស​ លើបុគ្គលសណ្ឋាគារឡាក់គីស្តារសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី

ភ្នំពេញ​៖​ បេី​យោង​តាម​ហ្វេសប៊ុក​ផ្លូវការ​របស់​សាលា​ខណ្ឌទួលគោក​ នៅព្រឹក​ថ្ងៃចន្ទ​ទី​០៩​ ខែ​សីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​៖​ កម្លាំងចម្រុះរបស់សាលារាជធានីភ្នំពេញ​ និងអាជ្ញាធរខណ្ឌទួលគោក​ សហការ​ជាមួយ​ក្រុមគ្រូពេទ្យសម្តេចតេជោ យកសំណាកលើកទី១ … អាន​បន្ថែម អាជ្ញាធរ​ខណ្ឌទួលគោក​ ចុះធ្វើតេស្ដរហ័ស​ លើបុគ្គលសណ្ឋាគារឡាក់គីស្តារសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី

ក្រសួង​សាធារណការ​៖​ ការពង្រឹងគុណភាពផ្លូវថ្នល់ ដោយខិតខំយកចិត្តទុកដាក់លើការងារថែទាំផ្លូវថ្នល់ជាតិ នៅតាមបណ្តាខេត្ត គឺធ្វើឱ្យផ្លូវអាចប្រើប្រាស់បានយូរ

ភ្នំពេញ​៖​ ការពង្រឹងគុណភាពផ្លូវថ្នល់ ដោយខិតខំយកចិត្តទុកដាក់លើការងារថែទាំផ្លូវថ្នល់ជាតិ នៅតាមបណ្តាខេត្ត គឺធ្វើឱ្យផ្លូវអាចប្រើប្រាស់បានយូរ ជាការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនឆ្លងកាត់ ឱ្យកាន់តែមានភាពងាយស្រួល។ នេះបេី​យោង​តាម​ការ​បញ្ជាក់​ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ … អាន​បន្ថែម ក្រសួង​សាធារណការ​៖​ ការពង្រឹងគុណភាពផ្លូវថ្នល់ ដោយខិតខំយកចិត្តទុកដាក់លើការងារថែទាំផ្លូវថ្នល់ជាតិ នៅតាមបណ្តាខេត្ត គឺធ្វើឱ្យផ្លូវអាចប្រើប្រាស់បានយូរ

រដ្ឋបាល​ខណ្ឌដូនពេញ​ ចុះសម្របសម្រួលជូនក្រុមគ្រូពេទ្យសម្តេចតេជោ យកសំណាកលើកទី១ បុគ្គលិកក្រុមហ៊ុន អាណាណា កុំព្យូទ័រ ( Anana ) ចំនួនសរុប ២១នាក់

ភ្នំពេញ​៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃចន្ទ ០១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩​ និង០០នាទី បានដឹកនាំក្រុមការងាចម្រុះខណ្ឌ ចុះសម្របសម្រួលជូនក្រុមគ្រូពេទ្យសម្តេចតេជោ យកសំណាកលើកទី១ បុគ្គលិកក្រុមហ៊ុន អាណាណា កុំព្យូទ័រ ( Anana ) ចំនួនសរុប ២១នាក់ ( ស្រី ០៦នាក់ ) ស្ថិតនៅមហាវិថីព្រះនរោត្តម ភូមិ២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ជាក់ស្ដែង​ក្នុង​ប្រតិបត្តិការ​របស់​ក្រុមគ្រូពេទ្យសម្តេចតេជោ យកសំណាកលើកទី១ បុគ្គលិកក្រុមហ៊ុន អាណាណា កុំព្យូទ័រ ជាលទ្ធផល បុគ្គលិកទាំង២១នាក់ អវិជ្ជមានទាំងអស់ ។

ដោយឡែក ក្រុមគ្រូពេទ្យ បានយកសំណាកបុគ្គលិកទាំង២១នាក់ ទៅធ្វើតេស្តបន្តជាមួយម៉ាសុីន PCR​ ផងដែរ​។

ជាមួយគ្នានេះ​ អាជ្ញាធរ​ខណ្ឌដូនពេញ​ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ៕

Continue reading “រដ្ឋបាល​ខណ្ឌដូនពេញ​ ចុះសម្របសម្រួលជូនក្រុមគ្រូពេទ្យសម្តេចតេជោ យកសំណាកលើកទី១ បុគ្គលិកក្រុមហ៊ុន អាណាណា កុំព្យូទ័រ ( Anana ) ចំនួនសរុប ២១នាក់”