រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីជូនដំណឹងស្តីពីការបើកដំណើរការចេញ ចូល ឡើងវិញភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប

ខេត្តសៀមរាប,នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកដំណើរការចេញ-ចូល ឡើងវិញ ភូមិគោកត្នោត សង្កាត់គោកចក … អាន​បន្ថែម រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីជូនដំណឹងស្តីពីការបើកដំណើរការចេញ ចូល ឡើងវិញភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប

សត្វជ្រូកដែលនាំចូលពីប្រទេសថៃចំនួន៣៨ក្បាលមន្ត្រីខេត្តបន្ទាយមានជ័យ រកឃើញវីរុសប៉េសជ្រូកអាហ្វ្រិច

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញថា សត្វជ្រូករស់ដែលទើបចាប់បាននៅខេត្តបន្ទាយមានជ័យ ក្រោយពេលធ្វើតេស្តឈាមលទ្ធផលគឺ វិជ្ជមានជំងឺប៉េស្តជ្រូកអាហ្វ្រិច។នេះបើយោងលទ្ធផលមន្ទីរពិសោធន៍វីរុសសាស្ត្រនៃវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ របស់អគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពពសត្វនៃក្រសួងកសិកម្មចេញនៅថ្ងៃទី១ខែមេសាឆ្នាំ២០២១ លើសំណាកឈាមជ្រូករស់ចំនួន៣៨ក្បាល ដែលសមត្ថកិច្ចចាប់នៅព្រំដែនកម្ពុជា ថៃនៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី៣០ខែមីនាឆ្នាំ២០២១កន្លងមកនេះ ។ … អាន​បន្ថែម សត្វជ្រូកដែលនាំចូលពីប្រទេសថៃចំនួន៣៨ក្បាលមន្ត្រីខេត្តបន្ទាយមានជ័យ រកឃើញវីរុសប៉េសជ្រូកអាហ្វ្រិច

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានសាងសង់បន្ទប់ទឹកមានបង្គន់សរុបចំនួន ១១បន្ទប់ស្មើនឹងថវិកាចំនួន ៣,៣០០ ដុល្លារអាមេរិក

ខេត្តត្បូងឃ្មុំ​ ៖​ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១​ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានជួយ​សាងសង់បន្ទប់​ទឹក​មាន​បង្គន់សរុបចំនួន … អាន​បន្ថែម លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានសាងសង់បន្ទប់ទឹកមានបង្គន់សរុបចំនួន ១១បន្ទប់ស្មើនឹងថវិកាចំនួន ៣,៣០០ ដុល្លារអាមេរិក

ពលរដ្ឋ៧នាក់ត្រូវកម្លាំងអធិការដ្ឋានស្រុកអូរយ៉ាដាវបញ្ជូនទៅសង្គ្រោះបន្ទាន់ដោយសារពុលត្រីខកំប៉ុងមកពីវៀតណាម

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋចំនួន៧នាក់ដែលហូបត្រីខកំប៉ុងនាំចូលពីប្រទេសវៀតណាមស្រាប់តែពុលបណ្តាលឱ្យក្អួតចង្អោរទន់ដៃទន់ជើងគ្រប់គ្នាហើយក៏ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុក​អូរយ៉ាដាវចុះជួយដឹកជញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង៦ៈ៣០នាទីល្ងាចថ្ងៃទី០១ ខែមេសា ឆ្នំា២០២១នៅក្នុងភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ។ លោកវរសេនីយ៍ឯក សូយ សំណាង … អាន​បន្ថែម ពលរដ្ឋ៧នាក់ត្រូវកម្លាំងអធិការដ្ឋានស្រុកអូរយ៉ាដាវបញ្ជូនទៅសង្គ្រោះបន្ទាន់ដោយសារពុលត្រីខកំប៉ុងមកពីវៀតណាម

អាជ្ញាធរខណ្ឌច្បារអំពៅចុះផ្សព្វផ្សាយ សេចក្តីសម្រេចស្ដីពីការអនុវត្តវិធានការ រដ្ឋបាលជាបណ្ដោះអាសន្នដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ភ្នំពេញ ៖  ដើម្បីបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យរីករាលដាលចូលសហគមន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅបាន ចុះត្រួតពិនិត្យផ្សព្វផ្សាយណែនាំសេចក្ដីសម្រេចស្ដីពីការអនុវត្តន៍ វិធានការរដ្ឋបាលជាបណ្ដោះអាសន្នរបស់រដ្ឋបាលរាជធានីភ្នំពេញទៅដល់ប្រជាពលរដ្ឋនៅទូទាំងមូលដ្ឋានខណ្ឌ។       យុទ្ធនាការចុះផ្សព្វផ្សាយណែនាំនិងចែកសេចក្តីសម្រេចដល់អ្នកលក់ដូរពេលយប់តាមដងផ្លូវនិងកន្លែងទីប្រជុំជននេះបានធ្វើឡើង … អាន​បន្ថែម អាជ្ញាធរខណ្ឌច្បារអំពៅចុះផ្សព្វផ្សាយ សេចក្តីសម្រេចស្ដីពីការអនុវត្តវិធានការ រដ្ឋបាលជាបណ្ដោះអាសន្នដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងនៅខណ្ឌច្បារអំពៅ​ បណ្ដាលឲ្យប្រជាការពារសាលាសង្កាត់ម្នាក់របួសធ្ងន់

ភ្នំពេញ​ ៖​ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងនិងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍​ កាលពីវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២​ ខែមេសា​ ឆ្នាំ​២០២១ នៅផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ … អាន​បន្ថែម ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងនៅខណ្ឌច្បារអំពៅ​ បណ្ដាលឲ្យប្រជាការពារសាលាសង្កាត់ម្នាក់របួសធ្ងន់

អាជ្ញាធរខណ្ឌសែនសុខចុះណែនាំដល់ម្ចាស់អាជីវកម្មអាហារដ្ឋាន តូបអាហារ បាយឆា មីឆា ហាងកាហ្វេ ភេសជ្ជៈ និងទីតាំងដែលលក់មានមនុស្សប្រមូលផ្តុំ

ភ្នំពេញ៖ ដើម្បីអនុវត្តលិខិត ០៦៨/២១ សសរ ចុះថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាព និងអនុវត្តតាមការណែនាំរបស់លោក … អាន​បន្ថែម អាជ្ញាធរខណ្ឌសែនសុខចុះណែនាំដល់ម្ចាស់អាជីវកម្មអាហារដ្ឋាន តូបអាហារ បាយឆា មីឆា ហាងកាហ្វេ ភេសជ្ជៈ និងទីតាំងដែលលក់មានមនុស្សប្រមូលផ្តុំ

វិបត្តិនៅមីយ៉ាន់ម៉ាកើតឡើងពីរខែហើយ ស្ថានភាពកាន់តែអាក្រក់ជាងមុនទៅទៀត

ក្រុមបាតុករនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្តដង្ហែក្បួនបាតុកម្ម គម្រប់២ខែ២ថ្ងៃ កើតឡើងនៃការធ្វើរដ្ឋប្រហារយោធា ក្នុងប្រទេសនេះ នាថ្ងៃទី១ខែកុម្ភៈ។ បើទោះបីអំពើហិង្សាកើនឡើង តែក្រុមបាតុករមីយ៉ាន់ម៉ានៅតែបន្តធ្វើបាតុកម្មប្រឆាំងយោធាដដែល។ កម្លាំងសន្តិសុខមីយ៉ាន់ម៉ា មិនទាន់អាចបញ្ចប់ការប្រឆាំងពីពលរដ្ឋបាននៅឡើយទេក្នុងរយៈពេល២ខែកន្លងមក … អាន​បន្ថែម វិបត្តិនៅមីយ៉ាន់ម៉ាកើតឡើងពីរខែហើយ ស្ថានភាពកាន់តែអាក្រក់ជាងមុនទៅទៀត

ម៉ូតូហុងដាឌ្រីមបុកម៉ូតូស្មាស់ពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់២នាក់

ភ្នំពេញ៖ បុរសម្នាក់បោះពួយម៉ូតូក្នុងល្បឿនលឿនជ្រុលបុកម៉ូតូមួយគ្រឿងទៀតពីក្រោយបណ្តាលឲ្យរងរបួសទាំងសងខាងត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ … អាន​បន្ថែម ម៉ូតូហុងដាឌ្រីមបុកម៉ូតូស្មាស់ពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់២នាក់

ប្រទះឃើញសាកសពអនុប្រធានភូមិម្នាក់នៅក្បែរផ្លូវលំសង្ស័យស្រវឹងស្រាបើកម៉ូតូបុកដើមឈើ

ខេត្តបន្ទាយមានជ័យ÷ ប្រជាពលរដ្ឋក្នុងភូមិនាំគ្នាភ្ញាក់ផ្អើល បន្ទាប់ពីបានប្រទះឃើញ សាកសព បុរសម្នាក់ជាអនុប្រធានភូមិនៅក្បែរផ្លូវលំដែលគេសង្ស័យស្រវឹងស្រាបើកម៉ូតូបុកដើមឈើនៅក្បែរចិញ្ចើមផ្លូវបណ្តាលឲ្យដួលបោកក្បាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចខាងត្បូងផ្លូវចូល ភូមិម៉ៅប្រហែល២៥០ម៉ែត្រស្ថិត … អាន​បន្ថែម ប្រទះឃើញសាកសពអនុប្រធានភូមិម្នាក់នៅក្បែរផ្លូវលំសង្ស័យស្រវឹងស្រាបើកម៉ូតូបុកដើមឈើ

Manchester City ងាកមករកខ្សែប្រយុទ្ធ Kane ប្រសិនបើការដេញថ្លៃរបស់ Haaland បរាជ័យ

ក្លិបមេឃខៀវ Manchester City នឹងងាកទៅរកខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham ប្រសិនបើពួកគេមិនអាចចុះកុងត្រាយកខ្សែប្រយុធ្ធErling Haaland បានទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ គេរំពឹងថា ក្លិប Man City នឹងពិបាកក្នុងការចុះកុងត្រាជាមួយខ្សែប្រយុទ្ធសញ្ជាតិន័រវេស Erling Haaland ដែលកំពុងត្រូវបានក្លិបធំៗជាច្រើនដេញតាមចង់បាន។ ក្នុងនោះមានក្លិបយក្សមួយចំនួនដូចជា Barcelona, ​​Real Madrid និង Chelsea សុទ្ធតែចាប់អារម្មណ៍នឹងកីឡាកររូបនេះ។ យោងតាមកាសែត The … អាន​បន្ថែម Manchester City ងាកមករកខ្សែប្រយុទ្ធ Kane ប្រសិនបើការដេញថ្លៃរបស់ Haaland បរាជ័យ

ការប្រកួតយូរ៉ូអាចអនុញ្ញាតឲ្យមានដូរកីឡាករ៥នាក់ក្នុងមួយប្រកួត

គណៈកម្មាធិការប្រតិបត្តិរបស់ UEFA បានសម្រេចកាលពីថ្ងៃពុធ ថ្ងៃទី៣១ ខែមីនាថា ក្រុមទាំងអស់នឹងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ការជំនួសកីឡាករ៥នាក់ក្នុងមួយប្រកួតអំឡុងពេលការប្រកួតយូរ៉ូឆ្នាំ ២០២០។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃទី១ ខែមេសានេះ។ ការធ្វើវិសោធនកម្មនីតិវិធីបណ្តោះអាសន្ននៃច្បាប់នេះត្រូវបានណែនាំដោយសារតែការលំបាកដែលបានកើតឡើងដោយការប្រកួតតាមរយៈការរីករាលដាលនៃជំងឺកូវីដ–១៩ ហើយបច្ចុប្បន្នត្រូវបានអនុវត្តចំពោះការប្រកួតរបស់ក្លិបនៅអឺរ៉ុប និងការប្រកួតជម្រុះបាល់ទាត់ពិភពលោកនៅតំបន់អឺរ៉ុបផងដែរ។ ដោយសារមូលហេតុនៃវិធានជំនួសចំនួនកីឡាករ៥នាក់ក្នុង១ប្រកួតនេះ ច្បាប់របស់ UEFA មានរួចហើយសម្រាប់ការប្រកួតជម្រុះ World Cup ដែលនឹងដំណើរការចាប់ពីខែមីនា ឆ្នាំ២០២១ ដល់ខែមីនាឆ្នាំ២០២២ វាត្រូវបានគេសំរេចចិត្តពន្យារពេលធ្វើវិសោធនកម្ម។ UEFA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់នេះគឺប្រើក្នុងឆ្នាំ២០២០ … អាន​បន្ថែម ការប្រកួតយូរ៉ូអាចអនុញ្ញាតឲ្យមានដូរកីឡាករ៥នាក់ក្នុងមួយប្រកួត