ឃាត់មនុស្ស៦នាក់នៅស្រុកសាមគ្គីមានជ័យពាក់ព័ន្ធនិងការប្រើប្រាស់ចែកចាយគ្រឿងញៀន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៦នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពចែកចាយរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន ការឃាត់ខ្លួនជនសង្ស័យទាំងនេះគឺធ្វើឡើងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិសាស្រ្ត ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង … អាន​បន្ថែម ឃាត់មនុស្ស៦នាក់នៅស្រុកសាមគ្គីមានជ័យពាក់ព័ន្ធនិងការប្រើប្រាស់ចែកចាយគ្រឿងញៀន

អាមេរិករកឃើញវីរុសកូវីដ​-១៩ ទម្រង់ថ្មីជាលើកដំបូងនៅរដ្ឋColorado

វីរុសទម្រង់ថ្មីដូចទៅនឹងវីរុសដែលរកឃើញនៅក្នុងប្រទេសអង់គ្លេស ត្រូវបានរកឃើញ​នៅក្នុងរដ្ឋ Colorado អាមេរិក ។ អភិបាលរដ្ឋColorado លោកJared Polis នៅថ្ងៃទី​២៩ខែធ្នូ​(ពេលវេលាអាមេរិក) បានប្រកាសថា … អាន​បន្ថែម អាមេរិករកឃើញវីរុសកូវីដ​-១៩ ទម្រង់ថ្មីជាលើកដំបូងនៅរដ្ឋColorado

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និងឆែកអាវុធជាតិផ្ទុះ

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃអង្គារ ១៥កើត ខែបុស្ស … អាន​បន្ថែម គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និងឆែកអាវុធជាតិផ្ទុះ

មានទោសព្រោះល្បួងក្មេងស្រីមិនទាន់គ្រប់​អាយុយកទៅ​រំលោភសេព​សន្ថវៈ​

ខេត្ត​កំពង់​ចាម​ ៖​ បុរសជាជនសង្ស័យ​ម្នាក់ត្រូវបាននគរបាលស្រុកចំការលើចាប់ឃាត់​ខ្លួន​តាមបណ្តឹងរបស់ឈ្មោះ សេង សំអឿន​ ដែលចោទថា​បានលួងលោមក្មេងស្រី​អាយុ​១៣ឆ្នាំ​ នាំយកទៅរំលោភ​សេព​សន្ថវៈ​ ខណៈ​ដែល​មានសំឡេងប្រាប់មកយាយ​ជួយផងៗ​នៅពេលទូរស័ព្ទរកចៅ​ ។ យោងតាម​ពាក្យ​បណ្តឹង​ដែលដាក់នៅ​នគរ​បាល​ស្រុកចំការ​លេីបានរៀបរាប់ថា​ … អាន​បន្ថែម មានទោសព្រោះល្បួងក្មេងស្រីមិនទាន់គ្រប់​អាយុយកទៅ​រំលោភសេព​សន្ថវៈ​

រញ្ជួយដី បំផ្លាញស្រុកមួយស្ទើរតែទាំងស្រុងនៅប្រទេសក្រូអាត

ពលរដ្ឋក្រូអាត​បានរងទុក្ខដោយសារការឆ្លងកូវីដ​-១៩ ហើយនៅចុងឆ្នាំនេះស្ថានភាពបានល្អប្រសើរឡើងវិញបន្តិច ដោយពលរដ្ឋសង្ឃឹមថា នឹងទទួលស្វាគមន៍ឆ្នាំថ្មីដោយរីករាយ ។ ប៉ុន្តែជាអកុសល គ្រោះធម្មជាតិ​រញ្ជួយដីបានកើតឡើងនៅក្នុងប្រទេសនេះ ​បណ្តាលឲ្យផ្ទះសម្បែង បាក់ដួលរលំ ខ្ទេចខ្ទី … អាន​បន្ថែម រញ្ជួយដី បំផ្លាញស្រុកមួយស្ទើរតែទាំងស្រុងនៅប្រទេសក្រូអាត

អ្នកចាត់ការទូទៅក្លិប Kilmarnock ត្រូវបានគេរំលោភបំពានរឿងប្រកាន់ជាតិសាសន៍

សេចក្តិថ្លែងការណ៍មួយរបស់ក្លិប Kilmarnock ដែលជាសមាជិកនៃលីគកំពូលស្កុតឡេនបានទាក់ទងទៅប៉ូលិសបន្ទាប់ពីទទួលបានលិខិតមួយកាលពីថ្ងៃចន្ទដែលមាន “ការរំលោភបំពានរើសអើងជាតិសាសន៍” ដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Alex Dyer។ នេះបើយោងតាមការការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA ផ្សាយកាលពីថ្ងៃទី២៩ ធ្នូ។ បុរសអង់គ្លេសអាយុ៥៥ឆ្នាំ Alex Dyer គឺជាអ្នកគ្រប់គ្រងតែជនជាតិស្បែកខ្មៅម្នាក់គត់នៅក្នុងលីគកំពូលស្កុតឡេន។ ក្លិប Kilmarnock បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងធ្វើការជាមួយប៉ូលិសស្កុតឡេនដើម្បីកំណត់អត្តសញ្ញាណបុគ្គលណាដែលពាក់ព័ន្ធនឹងអំពើគួរស្អប់ខ្ពើមនេះ ហើយយើងនឹងបន្តចាត់វិធានការដែលអាចធ្វើទៅបានប្រឆាំងនឹងពួកគេ”។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា “ក្នុងនាមជាក្លិបមួយយើងបានបង្ហាញការគាំទ្ររបស់យើងក្នុងការបំបាត់ការប្រកួត និងសង្គមទាំងមូលនៃការរើសអើងជាតិសាសន៍ដោយលុតជង្គង់មុនពេលការប្រកួតនីមួយៗនៅរដូវកាលនេះហើយយើងនឹងបន្តធ្វើដូច្នេះ។ ការប្រកាន់ជាតិសាសន៍ក្នុងទម្រង់ណាមួយគឺមិនអាចទទួលយកបានទេ ហើយត្រូវតែត្រូវបានមជ្ឈដ្ឋានទូទៅស្អប់ខ្ពើមទង្វើនេះណាស់”។ … អាន​បន្ថែម អ្នកចាត់ការទូទៅក្លិប Kilmarnock ត្រូវបានគេរំលោភបំពានរឿងប្រកាន់ជាតិសាសន៍

បិសាចក្រហមរកបាន១គ្រាប់ចុងម៉ោងឡើងឈរលេខ២បណ្តោះអាសន្ននៅ Premier League

សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ធ្នូនេះថា ក្រុមបិសាចក្រហម Manchester United បានរំកឹលឡើងឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្នក្នុងតារាងលីគកំពូលអង់គ្លេស Premier League ដោយបានយកឈ្នះក្រុមភ្ញៀវ Wolverhampton ក្នុងលទ្ធផល១ទល់០សម្រាប់ការប្រកួតក្នុងសប្តាហ៍ទី១៥របស់ខ្លួនកាលពីរាត្រីថ្ងៃទី២៩ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។ ការប្រកួតក្នុងតង់ទី១រវាងក្រុម Man United ជាមួយក្រុមភ្ញៀវ Wolverhampton មានឱកាសទៅវិញទៅមក ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បានដូចគ្នា។ … អាន​បន្ថែម បិសាចក្រហមរកបាន១គ្រាប់ចុងម៉ោងឡើងឈរលេខ២បណ្តោះអាសន្ននៅ Premier League

រថយន្តសាំយ៉ុងឆ្លងចរន្តភ្លើងកំពុងបើកឆេះទាំងព្រឹកនៅស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង ៖ រថយន្តមួយគ្រឿងត្រូវបានភ្លើងឆេះទាំងស្រុងក្នុងពេលបើកបរខណៈដែលរថយន្តមួយគ្រឿងនេះ បានឆ្លងចរន្តភ្លើងពេលកំពុងបើក ហេតុការណ៍ឆេះរថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២០ នៅឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង … អាន​បន្ថែម រថយន្តសាំយ៉ុងឆ្លងចរន្តភ្លើងកំពុងបើកឆេះទាំងព្រឹកនៅស្រុកបរិបូរណ៍

ខ្សែការពារ Gabriel របស់ក្រុមកាំភ្លើងធំ Arsenal ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

សារព័ត៌មាន BBC Sport កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០បានឲ្យដឹងថា ខ្សែការពាររបស់ក្រុមជម្រើសជាតិប្រេស៊ីល Gabriel លេងនៅក្លិបកាំភ្លើងធំ Arsenal បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ ក្រុមកាំភ្លើងធំ Arsenal បានប្រកាសថា កីឡាករវ័យ២៣ឆ្នាំរូបនេះកំពុងនៅដាច់ដោយឡែកពីគេបន្ទាប់ពីបានរកឃើញជំងឺនេះ និងកំពុងតាមដានដោយគ្រូពេទ្យជំនាញ។ កីឡាកររូបនេះក៏បានខកខានការបង្ហាញខ្លួនពេលប៉ះជាមួយក្រុម Chelsea និងត្រូវអវត្តមានសម្រាប់ការប្រកួតប៉ះ Brighton នៅថ្ងៃអង្គារនិង West Brom នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ សេចក្តីថ្លែងការណ៍របស់ក្រុម Arsenal បានឲ្យដឹងថា Gabriel បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ហើយកំពុងនៅដាច់ដោយឡែកពីគេ ទៅតាមពិធីសាររបស់រដ្ឋាភិបាលអង់គ្លេស និងក្របខ័ណ្ឌ Premier League ។ ក្លិបនឹងបន្តតាមដាន និងគាំទ្រ Gabriel ហើយសង្ឃឹមថាគាត់នឹងអាចជាសះស្បើយបន្ទាប់ពីការប្រកួត២លើកបន្ទាប់របស់ក្លិប ។ ក្រុមកាំភ្លើងធំគ្រោងនឹងប្រឈមមុខជាមួយក្រុម Newcastle ដែលស្ថិតក្នុងក្របខ័ណ្ឌ Premier League ក្នុងជុំទី៣នៃពានរង្វាន់ FA … អាន​បន្ថែម ខ្សែការពារ Gabriel របស់ក្រុមកាំភ្លើងធំ Arsenal ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

Manchester United ចង់បន្តកុងត្រារបស់ខ្សែប្រយុទ្ធវ័យជ្រេ EdinsonCavani

អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បាននិយាយថា ក្រុមបិសាចក្រហម Manchester United កំពុងសម្លឹងមើលការពង្រីកកិច្ចសន្យារបស់ខ្សែប្រយុទ្ធ Edinson Cavani រួចហើយ។ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយវ័យ៣៣ឆ្នាំរូបនេះបានចូលរួមក្នុងកិច្ចសន្យារយៈពេល១ឆ្នាំកាលពីខែតុលាជាមួយនឹងជម្រើសមួយឆ្នាំទៀត។ អ្នកចាត់ការទូទៅក្លិបបិសាចក្រហមលោក Solskjaer បាននិយាយថា គាត់រំពឹងថានឹងមានកិច្ចព្រមព្រៀងថ្មីមួយជាមួយខ្សែប្រយុទ្ធរូបនេះ។ លោនបន្តថា “Edinson Cavani នៅសល់ប៉ុន្មានឆ្នាំទៀតដែលអាចលេងបាល់បាន ខ្ញុំនឹងមិននិយាយអ្វីផ្សេងទៀតទេ គាត់បានធ្វើឱ្យមានឥទ្ធិពលយ៉ាងខ្លាំង ហើយខ្ញុំជឿជាក់លើគាត់” ។ គួររំលឹកថា ខ្សែប្រយុទ្ធវ័យជ្រេ Edinson Cavani បានចាប់ផ្តើមការប្រកួតក្របខ័ណ្ឌ Premier League ដោយបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុង៨ប្រកួត ហើយបានចូលលេងជាកីឡាករបម្រុងដើម្បីបង្កើតឱកាសដល់ខ្សែបម្រើឆ្នើម Bruno Fernandes រកបានគ្រាប់បាល់ក្នុងការប្រកួតជាមួយក្រុម Leicester កាលពីថ្ងៃសៅរ៍ ៕ដោយ៖ភារៈ … អាន​បន្ថែម Manchester United ចង់បន្តកុងត្រារបស់ខ្សែប្រយុទ្ធវ័យជ្រេ EdinsonCavani

ប្រើប្រាស់ហ្វេសប៊ុកបង្ហោះរូបភាពកាំភ្លើងយ៉ាងទាក់ទាញ ពេលចូលទៅដល់ទើបដឹងថាចែកចាយគ្រឿងញៀនថែមទៀត

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០ ២០ អនុវត្តតាមបទបញ្ជារបស់លោក​ឧត្តមសេនីយ៍ទោ សាត គឹមសាន … អាន​បន្ថែម ប្រើប្រាស់ហ្វេសប៊ុកបង្ហោះរូបភាពកាំភ្លើងយ៉ាងទាក់ទាញ ពេលចូលទៅដល់ទើបដឹងថាចែកចាយគ្រឿងញៀនថែមទៀត

ឆក់ទូរសព្ទ័អាយហ្វូន១១ប្រូបានសម្រេច​ តែរត់មិនរួចត្រូវជនរងគ្រោះជិះម៉ូតូបំបុកបណ្ដាលឲ្យដួលរបួស២នាក់ហេីយត្រូវជាប់ខ្នោះសមត្ថកិច្ច

​ ភ្នំពេញ ៖​ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់យកទូរស័ព្ទពីបុរសម្នាក់កំពុងអង្គុយលើម៉ូតូនៅមុខហាងមួយកន្លែងបានសម្រេច​ ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួនត្រូវជនរងគ្រោះជិះដេញតាម​ រួចបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យម៉ូតូជនសង្ស័យជាចោរឆក់ប៉ើងទាំងម៉ូតូទៅលើចិញ្ចេីមផ្លូវ​ បណ្ដាលឲ្យជនសង្ស័យម្នាក់បែកក្បាលរងរបួសធ្ងន់ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនិងម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់វាយខ្នោះយកទៅខណ្ឌចំការមន​ ។ ​ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង១១និង២០នាទីយប់​ … អាន​បន្ថែម ឆក់ទូរសព្ទ័អាយហ្វូន១១ប្រូបានសម្រេច​ តែរត់មិនរួចត្រូវជនរងគ្រោះជិះម៉ូតូបំបុកបណ្ដាលឲ្យដួលរបួស២នាក់ហេីយត្រូវជាប់ខ្នោះសមត្ថកិច្ច