បុរសម្នាក់រថយន្ដ​ LEXUS RX400h រេចង្កូតបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលបាក់១កង់ខូចខាតធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់​បេីក​រថយន្ដ​ LEXUS RX400h មិនប្រយ័ត្នក៏រេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់មួយកង់ខូចខាតយ៉ាងធ្ងន់ធ្ងរ។​ ហេតុ​ការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​៣និង៤០នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​០២​ ខែ​តុលា​ ឆ្នាំ​២០២៥​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ​។

​ តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់រួមនិងគ្នាម្នាក់ទៀតបានបើករថយន្ដម៉ាកLEXUS RX400h មួយគ្រឿងពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2BT-2473 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន រហូតមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកស្ដាំបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលបាក់ខ្ទាតចេញមួយកង់ ចំណែករថយន្ដរថយន្ដបាក់ការឡេកង់ខាងឆ្វេងបន្ដទៅមុខលែងរួច ។ដោយម្ចាស់រថយន្ដបង្កបានចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល។
​ ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​ ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print