បុរសម្នាក់ស្ទាក់ដែលស្ទាក់ឃាត់រថយន្តប្រជាពលរដ្ឋ គឺជាជនមានជំងឺសរសៃប្រាសាទ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ គណនីហ្វេសបុក​ ប៊ុន​ ឈឿន​ បានបង្ហោះកាលពីថ្ងៃទី០២​ ខែ​ វិច្ឆិកា​ ឆ្នាំ២០២៥​ លេីករណីបុរសម្នាក់ឈរកាក់មុខរថយន្តមិនខ្លួនធ្វេីដំណេីរឆ្លងកាត់​ នៅចំណុចភូមិបុស្សតានៃ​ (ត្រពាំងគ្រោះ​)​ ឃុំកាហែង​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​ ។

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាហែង​ បានទំនាក់ទំនងទៅម្ចាស់គណនីហ្វេសបុកប៊ុន​ ឈឿន​ ដោយបានបញ្ជាក់ថា ករណីខាងលេី​ ឈ្មោះឈា​ ឈឿន​ ភេទប្រុស​  រស់នៅភូមិកាហែង​ ឃុំកាហែង​ បានសួរនាំទៅប្រជាពលរដ្ឋរស់នៅកន្លែងកេីតហេតុ​ ទេីបដឹងថាបុរសដែលឈរកាក់រថយន្តជាមនុស្សមានជំងឺសសៃប្រាសាទ ហេីយរស់នៅភូមិស្រែថ្នល់​ សង្កាត់កណ្ដោលដុំ​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ​ ហេីយឈ្មោះឈា​ ឈឿន​ បានបញ្ជាក់ថារូបគាត់មិនប្ដឹងផ្ដល់នោះទេ​ ដោយយល់ឃេីញថាបុគ្គលនោះជាមនុស្សមានជំងឺសសៃប្រាសាទ។

តាមការបំភ្លឺពីឈ្មោះញរ​ ស្រីរ៉ាត់​ ភេទស្រីអាយុ៤១​ ឆ្នាំ​ រស់នៅភូមិស្រែថ្នល់​ សង្កាត់កណ្ដោលដុំ​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ​ ដែលត្រូវជាប្អូនបង្កេីតរបស់​ឈ្មោះ​ញរ​ មូវ​ ភេទប្រុសអាយុ​ ៤៣​ ឆ្នាំ​ ដែលជាបុគ្គលឈរកាក់រថយន្ត​ ថាបងប្រុសរបស់គាត់មានជំងឺសសៃប្រាសាទប្រហែល ១០ឆ្នាំហេីយ​លេបថ្នាំជាប្រចាំ ប៉ុន្តែនៅ៤ឆ្នាំចុង ក្រោយ នេះ​ គាត់មានអាការះធ្ងន់ធ្ងរ​ ដោយមានពេលខ្លះក៏ប្រកាច់ក្នុង១ថ្ងៃ​ ២ទៅ៣ដង​ ដេីរចេញពីផ្ទះបាត់២ទៅ ៣យប់​ ទេីបបងប្អូននាំគ្នាគិតដាក់ច្រវ៉ាក់ជេីងកុំដេីរចេញពីផ្ទះ​ ។

...

​កន្លងមករយះពេល៣ទៅ៤ខែគឺគាត់មានអាការះធ្វេីទុក្ខម្ដង​ អាការះគាត់ធ្វេីទុក្ខកាលពីថ្ងៃទី០១​ ខែវិច្ឆិកា​ ឆ្នាំ ២០២៥​ ដោយគាត់ផឹកស្រាស​ ស្រាថ្នាំ​ ហេីយបងប្អូនបានដាក់ច្រវ៉ាក់ជេីងគាត់នៅដាច់ដ៏ឡែកពីគេក្នុងខ្ទមមុខផ្ទះ​ ស្រាប់តែម្សិលមិញថ្ងៃទី០២​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ វេលាម៉ោង១៧ជាង​ បងឈ្មោះញរ​ មូវ​ បានដោះច្រវ៉ាក់រួចដេីរចេញពីផ្ទះ​មិនដឹងទៅណា​  តាមរកមិនឃេីញ​ ស្រាប់តែឃេីញព័ត៌ចុះផ្សាយ​។ លុះព្រឹកឡេីងបងប្អូនបានរកគាត់ឃេីញនិងយកគាត់មកដាក់ច្រវ៉ាក់ជេីងនៅផ្ទះ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print