ខេត្តកំពង់ស្ពឺ÷ គណនីហ្វេសបុក ប៊ុន ឈឿន បានបង្ហោះកាលពីថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២៥ លេីករណីបុរសម្នាក់ឈរកាក់មុខរថយន្តមិនខ្លួនធ្វេីដំណេីរឆ្លងកាត់ នៅចំណុចភូមិបុស្សតានៃ (ត្រពាំងគ្រោះ) ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាហែង បានទំនាក់ទំនងទៅម្ចាស់គណនីហ្វេសបុកប៊ុន ឈឿន ដោយបានបញ្ជាក់ថា ករណីខាងលេី ឈ្មោះឈា ឈឿន ភេទប្រុស រស់នៅភូមិកាហែង ឃុំកាហែង បានសួរនាំទៅប្រជាពលរដ្ឋរស់នៅកន្លែងកេីតហេតុ ទេីបដឹងថាបុរសដែលឈរកាក់រថយន្តជាមនុស្សមានជំងឺសសៃប្រាសាទ ហេីយរស់នៅភូមិស្រែថ្នល់ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហេីយឈ្មោះឈា ឈឿន បានបញ្ជាក់ថារូបគាត់មិនប្ដឹងផ្ដល់នោះទេ ដោយយល់ឃេីញថាបុគ្គលនោះជាមនុស្សមានជំងឺសសៃប្រាសាទ។
តាមការបំភ្លឺពីឈ្មោះញរ ស្រីរ៉ាត់ ភេទស្រីអាយុ៤១ ឆ្នាំ រស់នៅភូមិស្រែថ្នល់ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលត្រូវជាប្អូនបង្កេីតរបស់ឈ្មោះញរ មូវ ភេទប្រុសអាយុ ៤៣ ឆ្នាំ ដែលជាបុគ្គលឈរកាក់រថយន្ត ថាបងប្រុសរបស់គាត់មានជំងឺសសៃប្រាសាទប្រហែល ១០ឆ្នាំហេីយលេបថ្នាំជាប្រចាំ ប៉ុន្តែនៅ៤ឆ្នាំចុង ក្រោយ នេះ គាត់មានអាការះធ្ងន់ធ្ងរ ដោយមានពេលខ្លះក៏ប្រកាច់ក្នុង១ថ្ងៃ ២ទៅ៣ដង ដេីរចេញពីផ្ទះបាត់២ទៅ ៣យប់ ទេីបបងប្អូននាំគ្នាគិតដាក់ច្រវ៉ាក់ជេីងកុំដេីរចេញពីផ្ទះ ។
កន្លងមករយះពេល៣ទៅ៤ខែគឺគាត់មានអាការះធ្វេីទុក្ខម្ដង អាការះគាត់ធ្វេីទុក្ខកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយគាត់ផឹកស្រាស ស្រាថ្នាំ ហេីយបងប្អូនបានដាក់ច្រវ៉ាក់ជេីងគាត់នៅដាច់ដ៏ឡែកពីគេក្នុងខ្ទមមុខផ្ទះ ស្រាប់តែម្សិលមិញថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៧ជាង បងឈ្មោះញរ មូវ បានដោះច្រវ៉ាក់រួចដេីរចេញពីផ្ទះមិនដឹងទៅណា តាមរកមិនឃេីញ ស្រាប់តែឃេីញព័ត៌ចុះផ្សាយ។ លុះព្រឹកឡេីងបងប្អូនបានរកគាត់ឃេីញនិងយកគាត់មកដាក់ច្រវ៉ាក់ជេីងនៅផ្ទះ៕










