ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃចន្ទ ១៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អមដំណើរដោយ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ និងខេត្តកណ្តាល បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួង ដើម្បីចុះពិនិត្យរួមគ្នាស្ថានភាពចំណុចប្រសព្វរវាងប្រឡាយនិងផ្លូវជាតិ និង ប្រឡាយ និងផ្លូវក្រវ៉ាត់ក្រុង ដែលបង្កជាឧបសគ្គដល់រំហូរទឹក ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។
សូមជម្រាបថា ការចុះពិនិត្យការងាររួមគ្នានាពេលនេះ មានវត្តមានចូលរួមពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងក្រុមការងារអន្តរក្រសួង បានអញ្ជើញចុះពិនិត្យជាក់ស្តែងនៅតាមទីតាំងចំនួនបី គឺ ទី១)ទីតាំងឆ្លងកាត់ផ្លូវរថភ្លើងទល់មុខប្រឡាយតាហោ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ទី២)ទីតាំងប្រឡាយជើងឯកប្រសព្វផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ពងទឹក និង ទី៣)ទីតាំងឆ្លងផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវព្រៃស៕














