ភ្នំពេញ ៖ ក្រុមហ៊ុនវីរ:ប៊ុនថាំរបស់ អ្នកឧកញ៉ា ស៊ូ វីរៈ ជាក្រុមហ៊ុនដំបូងបំផុតដែលហ៊ានទិញស្រូវពីកសិកររតំលៃ 950៛ ចំនួន30,000តោន ព្រោះចង់ជួយកសិករ ។
ប្រជាកសិករ សូមអរគុណ អ្នកឧកញ៉ា ដែល បានយល់អំពីទុក្ខលំបាករបស់ កសិករ សូមជូនពរ អ្នកឧកញ៉ា ធ្វើ ជំនួញ ជួញដូរ កាន់តែ ជោគជ័យ ខ្លាំង ក្លា ថែមទៀត ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ៖«ប្រែក្លាយការអាណិតអាសូរ ទៅជាសកម្មភាពជាក់ស្តែង ដើម្បីជួយដោះស្រាយបញ្ហាប្រឈមថ្លៃស្រូវដល់បងប្អូនកសិករយើង»
– រោងម៉ាសុីនជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ
– ម្ចាស់ដេប៉ូជីថ្នាំជួយពន្យាការទូទាត់សងជំពាក់
– ម្ចាស់ដីជួយកាត់បន្ថយថ្លៃឈ្នួលដី
– អ្នកហូបជួយទិញអង្ករនិងគាំទ្រដល់រោងម៉ាសុីនដៃគូដែលបានទិញស្រូវពីកសិករនិងសហគមន៍។
ដោយឡែកលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងផងដែរថា ៖ ក្រសួងកសិកម្មកំពុងផ្ទៀងផ្ទាត់ព័ត៌មានរឿងបែកធ្លាយថាមានអ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត។ សូមផ្តល់អត្តសញ្ញាណអ្នកផ្តាច់មុខនោះ ដើម្បីក្រសួងចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗ។ ក្រសួងតែងតែនៅជាមួយកសិករយើងជានិច្ច! ៕












